Ep:23 ចង់សាកដែរទេ?

223 31 4
                                    

Love has no gender ♥️
Ep23
......តភាគ......

ទ្រឺងៗៗ !
គ្រាន់តែកណ្តឹងរោទ៍ដល់ម៉ោងទៅផ្ទះភ្លាម ខ្ញុំនឹងNannieរួមទាំងអាTangក៏មើលមុខគ្នា គោលដៅយើងគឺសួរអាWinរឿងដែរនាំអោយខួរមិនបានសម្រាកនេះអោយបាន ខ្ញុំប្រញ៉ាប់ដើរទៅតុអាWinពេលដែរគ្រប់គ្នាចាប់ផ្តើមចេញពីថ្នាក់បណ្តើរៗទៅ
អាWin!: Fourth
Hm ? មានអីហ៎?: Winny
គឺរឿងហែងសួរអញយំមិញ ! ហែងដឹងរឿងអីមកហ៎?: Fourth
Hmm !: Winny វាងក់ក្បាលបញ្ជាក់ថាដឹង ខ្ញុំបុកពោះភឹបៗ
ហែងដឹងហ៎?: Fourth
អឺ គឺអញឃើញ! តែហែងមិនបាច់គិតច្រើនទេអញមិនប្រកាន់ទេវាធម្មតាហើយរឿងបែបនេះគេប្រាប់តែចំពោះអ្នកសិត្នប៉ុណ្ណោះ!: Winny
ចំពោះអ្នកសិត្ន?ស្អីវាហាស!?
ឈប់ហែងចង់និយាយពី..: Fourth
អឺ អញនិយាយពីរឿងNannieនឹងអាTangអញយល់ មិនអីទេគ្រាន់តែអញភ្ងាក់បន្តិចនឹងឯង អញយល់ថាពួកហែងមិនប្រាប់ព្រោះអញនឹងវាមិនត្រូវគ្នា: Winny
រឿងNannieនឹងអាTang? : Fourth វិលខួរហើយខ្ញុំ រឿងស្អីទៀតហើយនេះ
ហឹមមម អញរីករាយជាមួយទំនាក់ទំនងពួកវាណា! តែមិនបាច់ធ្វើរឹកប្លែកៗចឹងទេ ! វាធ្វើអោយអញគិតថាពួកហែងមិនចង់រាប់អានអញ! ទៅមុនហើយណាភឿន! មោះFord! : Winny
អឺ ទៅហើយៗ បាយៗភឿន: Ford
ខ្ញុំធូរទ្រូងដែររឿងនោះមិនម៉ែនរឿងNannieនឹងLove តែខ្ញុំនៅមិនទាន់យល់រឿងដែរវាថាNannieនឹងអាTangទាក់ទងគ្នា អានេះវាដឹងមកពីណា?
ទឹង!
Location នៅជិតសាលាទេម៉ោ!: Gem
ណាហើយទុករឿងនឹងម្តុំសិន ឥឡូវគិតរឿងNannieសិនខ្ញុំក៏ទៅរកNannieហើយពួកយើងក៏ទៅទីតាំងដែលអាបុិកGemផ្ញើរអោយមកដល់មុខបន្ទប់ពួកយើងរាងស្ទាក់ស្ទើរនឹងចុចកណ្តឹងដែរតែក៏នៅតែធ្វើទ្វារបាន
ក្រាក!
សម្លេងទ្វារបានបើកនៅពេលដែរខ្ញុំបានចុចកណ្តឹងហើយ
ចូលមក : Gem
ជម្រាបសួរបង: Nannie
អូហូ Nannieឃើញនៅសាលារាប់ភ្លេចទើបជម្រាបសួរ: Fourth
អាFourth!: Nannie
តែយ៉ាងណាក៏គេស្គាល់ចាស់ទុំមិនឆ្លើយដូចអ្នកខ្លះ: Gem
មុននឹងFourthហារតបបានGemក៏បន្តរជាមួយNannie
នៅក្នុងបន្ទប់: Gem
Gem និយាយហើយក៏ចង្អុលទៅបន្ទប់Love
ព្រះនេះបងប្រភេទស្អី? ហៅគេអោយចូលដល់បន្ទប់ប្អូនខ្លួន? (Fourth គិតក្នុងចិត្ត)
ខ្ញុំចូលបានរឺភី?: Nannie
Hmm : Gem ទទួលបានការអនុញ្ញាត្តហើយNannieក៏ដើរតម្រង់ទៅបន្ទប់Love
នេះមិនយល់ពិតម៉ែន អោយគេចូលបន្ទប់ប្អូនខ្លួនស្រួលៗបានយ៉ាងមិចនឹង?: Fourth មិនដែរឃើញមិនដែរប្រទះទេលោក
ក៏អោយទៅនិយាយគ្នា នឹងឆាប់បានត្រូវគ្នាមិនចឹង?: Gem
ហៅមកនិយាយក្រៅក៏បាន មិនដឹងទេម៉ែនថា...: Fourth
ដឹង! ម៉ោពីដឹងនឹងហើយបានអោយម៉ោ! : Gem គេថាហើយក៏យកដៃទៅចុចក្បាលក្មេងកម្ពស់ទាបជាងខ្លួន
ចឹងហើយអោយចូលទៅទៀត? មិនខ្លាចទេហី?: Fourth
ខ្លាចអីពីរនាក់នឹងស្រីដូចតែគ្នា!: Gem
អូរ uកើតសម័យបច្ចុប្បន្នដែរម៉ែន? រឺក៏ឆ្លងភពមកទេ?: Fourth
Gemញញឹមចុងម៉ាត់បន្តិច រួចក៏បន្តរ
ដឹង ! ដឹងទាំងស្រីហើយក៏ដឹងទាំងប្រុស ! ដឹងថាត្រូវធ្វើមិចទៀត! ចង់សាកទេ?: Gem
ថាហើយក៏ឈានជើងដើរទៅមុខជិតFourthមួយជំហានហើយមួយជំហានទៀត រហូតដល់ខ្នងFourthប៉ះនឹងកៅអុីដែរនៅតុបាយនាយតូចបែរខ្លួនមើលក្រោយ អស់ផ្លូវថយបែរមកមុខក៏ឃើញមុខអាបុិកនេះនៅចំពីមុខខ្លួនបេះដូងលោតបុកទ្រូងព្រោះភ័យ
ចង់ដឹងទេ?: Gem គេឃើញFourth ភ័យៗចឹងក៏ញោះថែមធ្វើបាបក្មេងនេះមួយមកដល់រូងខ្លាហើយតាស
ចង់ដឹងឆ្កួតយ៎ស្អី ....: Fourth
ផាំង!
កំពុងរកប្រកែកគ្នាក៏លឺសំឡេងចេញពីបន្ទប់Loveមក ដូចធ្លាក់ជ្រុះអីហើយក៏លឺសំឡេងLoveស្រែក
ចេញ!: Love
Gem នឹង Fourthបើកភ្នែកមើលមុខគ្នារួចទាំងពីរនាក់កឰរត់ទៅឈរមុខបន្ទប់Love
Fourth លើកដៃបម្រុងនឹងបើកទ្វារតែGemក៏ហាមគេមិនអោយបើក
លួចស្តាប់ទីនេះហើយ!: Gem លឺចឹងហើយ Fourthដាក់ត្រចៀកលើទ្វារស្តាប់Gemឈរញញឹមពីក្រោយសម្លឹងទៅក្មេងល្អិតនៅមុខគេហើយក៏ទ្រោបខ្លួនពីលើFourth ដាក់ត្រចៀកទៅលួចស្តាប់សំឡេងខាងក្នុងដែរ
អ្នកណាអោយឯងចូលមក: Love
Love ស្តាប់សិនបានអត់?: Nannie
អត់ ប្រាប់ថាអោយចេញ! ស្តាប់មិនបានម៉ែនទេ? ឆាប់ចេញពីមុនខ្ញុំអោយបាត់ទៅ: Love ក្តៅក្រហាយខ្លាំងណាស់ រិទ្ធតែក្តៅពេលឃើញមុខNannie ថាហើយនាងដើរមកទាញអួសNannieចេញទៅតែNannieក៏ចាប់Loveជាប់
Love ស្តាប់ខ្ញុំនិយាយសិនបានទេ តែម្តងនេះទេខ្ញុំនឹងមិនរំខានឯងទៀតទេ: Nannie
អត់! ស្អីក៏ស្អីទៅ! ខ្ញុំមិនស្តាប់អីទាំងអស់!: Love នាងមិនចង់ទន់ខ្សោយមុខNannieទេ មិនចង់អោយមនុស្សបែបនឹងមកឃើញទឹកភ្នែកនាងតែវាទប់មិនជាប់Nannieក៏ដូចគ្នា ពួកគេឈ្លោះគ្នាទឹកភ្នែករាងៗខ្លួន
Love ខ្ញុំសុំទោសហុឺៗៗ : Nannie
Fourth ដែរនៅខាងក្រៅក៏លឺសំឡេងNannnieយំគេងាកក្រោយសួរGem
នេះមានទឹកភ្នែកទឹកសំបោរផង ខ្លាំងទេដឹង?: Fourth គេជក់ស្តាប់ពីរនាក់នោះភ្លេចថាគេពេលនេះនៅចន្លោះទ្រូងមាំរបស់Gem
ហើុយកុំស្លន់ស្លោពេកមើស!: Gem
ឯងចង់បានអីទៀត? : Love
Love ខ្ញុំ.... ហុឺៗ ខ្ញុំ... ខ្ញុំស្រឡាញ់ឯង Loveខ្ញុំស្រឡាញ់ឯង: Nannie នាងនិយាយហើយក៏ឈរយំវានិយាយចេញទៅហើយរបូតពីទ្រូងហើយតែ... តែមិនដឹងអ្នកដែរបានលឺគេគិតដូចយើងរឺអត់ Loveឈរស្ងៀមបន្តិច
Love ខ្ញុំ..: Nannie
កុហក់! ឯងកុំមកកុហក់ខ្ញុំចេញទៅ: Love
អត់ទេLove ខ្ញុំអត់បានកុហក់ទេ ខ្ញុំស្រឡាញ់ឯង ខ្ញុំខុសដែរខ្ញុំមិនហ៊ានប្រាប់ឯង តែខ្ញុំមិនបានគិតចង់អោយអាWinញ៉ែឯងទៀតទេ តាំងពីរពួកយើងស្និតស្នាលគ្នាមក: Nannie
ចឹងហ៎? ចុះសង្សាឯងនោះ? នេះគិតក្តោបយកទាំងស្រីទាំងប្រុសម៉ែនទេ? ឯងដឹងចិត្តខ្ញុំត្រូវទេ? ឯងដឹងទើបឯងមកធ្វើបែបនេះម៉ែនទេ?: Love
សង្សា? សង្សាអីគេ? Nannieគាំងជាថ្មីម្តងទៀត
Loveឯងនិយាយពីអី? : Nannie
ស្លុតចិត្តដែរខ្ញុំដឹងម៉ែនទេ? ហឹមខ្ញុំឃើញ ថ្ងៃនោះខ្ញុំឃើញឯងអោបគ្នាឯងយល់ទេ ហុឺៗៗ: Love នាងនិយាយហើយក៏យកដៃមកគួកទ្រូងខ្លួនឯងឌឹបៗ
អួយវាអួលណែនណាស់ព្រះអើយ Love ទន់ចង្គង់ចុះយំចេញមកលឺៗ នាងឈឺក្នុងទ្រូងណាស់ ឈឺលើសដែរនាងកំពុងគួកទ្រូងខ្លួនឯងនេះទៅទៀត
Love កុំធ្វើចឹង: Nannie ចូលទៅជិតចាប់ដៃLoveដែរកំពុងគួកទ្រូងខ្លួនឯង
ចេញពីខ្ញុំអោយបាត់ទៅហុឺៗ: Love នាងច្រានNannieចេញ
អត់ទេ ខ្ញុំអត់ទៅណាទេ! ខ្ញុំមិនដឹងឯងទៅដឹងមកពីណា តែខ្ញុំគ្មានសង្សាឯណាទេ ខ្ញុំមិនសូម្បីតែមានចិត្តលើមនុស្សប្រុសឯងទៅដឹងមកពីណាខ្ញុំមិនដឹង អ្វីដែរខ្ញុំដឹងពេលនេះគឺខ្ញុំស្លាញ់ឯងណាLove ខ្ញុំស្រឡាញ់ឯង:Nannie
ឯងកុហក់ បើឯងស្រឡាញ់ខ្ញុំ ហេតុអីក៏ឯងក៏ឯងជួយWinnyអោយញ៉ែខ្ញុំ?: Love និយាយថាស្រឡាញ់ស្អី? នឹងរឺក្តីស្រឡាញ់របស់នាង? ក្តីស្រឡាញ់បែបនឹងហ៎?
អត់ទេ love ដំបូងវាចឹងម៉ែនតែ ឯងស្តាប់ខ្ញុំណា! ខ្ញុំសុទោសដែរនៅតែជួយវាពេលដែរខ្ញុំដឹងអារម្មណ៍ខ្លួនឯងហើយ ខ្ញុំពិបាកណាស់ព្រោះវាជាមិត្តខ្ញុំ ខ្ញុំមានអាក្រក់ថាខុសដែរស្រឡាញ់ឯងទាំងដែរវាជាអ្នកស្គាល់ឯងមុន Loveតែខ្ញុំអត់មានសង្សាអីទេ! ជឿរខ្ញុំទៅ: Nannie
ចឹងហេតុអីថ្ងៃនោះឯងអោបជាមួយគេ? នៅបង់អង្គុយនោះខ្ញុំឃើញច្បាស់នឹងភ្នែក: Love
នៅបង់អង្គុយ? វា... វាជាពួកម៉ាក់ខ្ញុំទេបងមិនជឿរតេទៅវាឥឡូវក៏បានដែរ: Nannie និយាយមួយថ្ងៃទើបនឹងដឹងថាជាSatang
អត់ទេ!: Love
មានន័យថាមិច?: Nannie
យ៉ាងណាNannieក៏ជ្រើសរើសយកWinnyដរដែរមិនចឹងហេស?: Love
Nannieស្ងាត់បន្តិចនាងពិបាកពិតម៉ែនមួយជាមិត្ត មួយទៀតមនុស្សដែរខ្លួនស្រឡាញ់
ហឹម ខ្ញុំនឹងមិនខឹងនឹងNannieទៀតទេ តែ.... តែចេញទៅវិញទៅ: Love ឃើញNannieស្ងាត់Loveហាក់ដឹងចម្លើយនាងក៏បង្ខំចិត្តដេញNannieអោយចេញទៅវិញទៅ
Love : Nannie
ទៅវិញទៅ: love
ខ្ញុំមិនម៉ែនមិនដឹងថាឯងក៏គិតដូចខ្ញុំទេ តែ.... តែអាWinវាជាមិត្តខ្ញុំហើយវាក៏ស្គាលloveមុនខ្ញុំដែរ..: Nannie
ចឹងហើយទើបខ្ញុំនិយាយថាទៅវិញទៅ! ក្តីស្រឡាញ់ត្រូវគិតមុនគិតក្រោយម៉ែនទេ? ប្រាប់winnyអោយឈប់មករកខ្ញុំហើយឯងក៏ដូចគ្នា ទៅវិញទៅ!: Love
Love ពួកយើង ...: Nannie
ទៅវិញទៅ ....: Love
Loveពួកយើងស្រឡាញ់គ្នាទៅ !: Nannie ហារកាត់សំដីដែរLoveបម្រុងនិយាយចេះមក នាងទ្រាំលែងបានហើយ ពិតហើយនាងសុខចិត្តជ្រើសយកស្នេហាព្រោះនាងស្រឡាញ់Loveណាមួយវាច្បាស់ជាមិនខុសទេបើLoveក៏មានចិត្តលើនាងដែរ ដូចដែរLoveនិយាយវាមិនសំដៅលើអ្នកណាមកមុនរឺក្រោយទេ ព្រោះពេលនេះLoveមិនទាន់ក្លាយជាកម្មសិទ្ធនរណាឡើយចឹងនាងអាចធ្វើវាបាន គ្រាន់តែត្រូវការពេលខ្លះអោយWinnyប៉ុណ្ណោះ ។
Loveនឹងម៉ាត់នាងសម្លឹងមើលទៅNannieដែរនិយាយមកមុននេះ
ខ្ញុំស្រឡាញ់ឯង ពួកយើងស្រឡាញ់គ្នាទៅ! ឯង.... ឯងក៏ស្រឡាញ់ខ្ញុំដែរម៉ែនទេ ?: Nannie
ភាពស្ងប់ស្ងាត់បានចូលមកLoveមិននិយាយអី កាយវិការបែបនេះធ្វើអោយNannieកាន់តែអន្ទះអណ្តេងលើសដើម រីឯGem&Fourthនៅខាងក្រោយខំផ្ទៀងត្រចៀកស្តាប់សម្លេងដែរខ្សោយទៅៗស្ទើរតែស្តាប់មិនលឺ មួយសន្ទុះក៏ ....
ហឹម ! : Love នាងមើលទៅមុខNannieហើយគ្រាន់តែបញ្ចេញសំឡេងតាមបំពង់ករបន្តិចជាការយល់ព្រម ទឹកភ្នែកហូរចេញមកនេះពួកគេគិតដូចគ្នា? បើគិតទៅNannieអត្មានិយមបនកតិចហើយក្នុងរឿងនេះ តែស្នេហាគឺបែបនឹងឯងវាធ្វើអោយមនុស្សអាត្មានិយម ធ្វើអោយមនុស្សហ៊ានធ្វើគ្រប់យ៉ាង ។
NannieទាញLoveមកអោប នាងរំភើបចិត្តដូចគ្នាមិនគិតថាLoveព្រមស្តាប់ខ្លួននេះនាងដេកយំមកអស់2ថ្ងៃហើយ បន្ទាប់មកLoveក៏សួរឡើង
ចុះរឿងWinny?: Love
ស្នាមញញឹមរបស់Nannieមុននេះក៏រសាត់បាត់ទៅពេលលឺដល់ឈ្មោះWinny នាងដឹងថាWinnyស្រឡាញ់Loveដូចគ្នា ហើយគេក៏ទុកចិត្តនាងបើគេដឹងតើWinnyនឹងស្អប់នាងប៉ុណ្ណាទៅ? តើនាងគួរធ្វើមិចចំពោះទំនាក់ទំនងពួកគេ?
អាចលាក់បានជិតដែរទេ?
ពួកយើងអាចលាក់បាំងសិនបានទេ? : Nannie សំណួរចេញពីម៉ាត់Nannieទៅកាន់Love នាងដឹងថាការដែរកំពុងធ្វើវាខុសចំពោះមិត្តខ្លួនតែ........ តើមានផ្លូវផ្សេងសម្រាប់ពួកគេទេ?
តើការលាក់បាំងនេះដល់ពេលណា?
ក្រដាសខ្ចប់ភ្លើងមិនដែរជិតទេ!
លើលោកនេះក៏គ្មានអ្វីជាអាថ៍កំបាំងដែរ!
.
.
.
.
.
.
To be continue.......
Thanks for your reading 📖❤️
Hope you enjoy it 🫶♥️
Admin : Ta Ta

Love has no gender ♥️Where stories live. Discover now