Love has no gender ♥️
Ep:48
......តភាគ.....
ដល់ថ្ងៃបន្តិចពួកគេក៏គិតថាគួរញាំអី
ហែងចង់ញាំអី?ចាំអញធ្វើអោយញាំវិញ: Satang
អញចង់ញាំ......ហែងងងងងងង: Winny នាយតូចអោនមកខ្សឹបតិចៗដាក់ត្រចៀក នេះពុលម៉ែនទែនហើយញោះគេតាំងពីព្រឹកដល់ស្មើនេះហើយក៏អត់ទាន់បាត់ដែរ
កុំម៉ោក្បាលខូចតិចថាអញមិនបានប្រាប់! : Satang
ឈប់លេងក៏បាន អញងងុយ! មិនទាន់ចង់ញាំទេចង់ដេក: Winny
អ្នកកំលោះគ្រាន់តែលឺបែបនេះក៏ដើរមកជិតយកដៃមកស្ទាបនាយល្អិត
កើតអីរឺអត់? : Satang
អត់ទេគ្រានើតែយប់មិញអញអត់ងងុយរាងឈឺក្បាលតិចៗប៉ុណ្ណោះ:Winny
មិចក៏មិនដេកយប់មិញ? : Satang គេនិយាយព្របទាំងទាញWinnyមកក្បែរខ្លួន
ហែងមិនស្រួលអញខ្លាចអញដេកទៅហែងឈឺគ្មានអ្នកមើល: Winny
Satang ដកដង្ហើមធំនឹកឃើញគេទុកអោយក្មេងយំចង់ខ្សោះពីព្រឹកមិញ ម្តងនេះគេថ្នមសងវិញ
ចឹងគេងទៅចាំអញធ្វើអីអោយញាំចាំរួចចាំអញទៅដាស់: Satang
Winny លើកដៃមកតោងគេជាប់
គេងអោបបានអត់? : Winny អ្នកកំលោះញញឹមនឹងកាយវិការគួរអោយខ្នាញ់នោះរួចក៏លើកគេបីឡើងទៅលើបន្ទប់ដាក់អោយគេងហើយក៏ចូលទៅគេងជិតទាញយកមកអោបជាប់ទ្រូងអង្អែលក្បាលថ្នមៗ នាយតូចសម្ងំស្ងៀមក្នុងទ្រូងគេមិនម៉ាត់អីទាំងអស់គេបិទភ្នែកយកកម្លាំងដែរខ្សោះអស់ពីយប់អោបរាងកាយមនុស្សជាទីស្រឡាញ់យ៉ាងណែនដៃ វាកក់ក្តៅណាស់ កក់ក្តៅស្ទើររកអីមកប្រៀបមិនបាន នាយតូចរិតកម្លាំងកាន់តែខ្លាំងក្បាលករឆ្មុលចូលក្រឡោះករSatangស្រូបក្លិនខ្លួនគេពេញខ្យល់ដង្ហើមចេញចូល រាងក្រាស់នៅស្ងៀមសម្ងំអោយក្មេងនៅនឹងដៃគេងអោយលក់
Tang! : Winny
បាទ:Satang គេឆ្លើយតបទាំងថ្នមសំឡេងយ៉ាងផ្អែមស្តាប់ហើយក៏មានក្តីសុខពេញទំហឹង
កុំដេញអញទៀតណា! : Winny
បាទ! : Satang គេនិយាយហើយក៏ទាញនាយតូចមកកាន់តែកៀបចូលទ្រូងថើបក្បាលថ្នមៗ ត្រឹមតែឈ្លោះម្តងនេះស្ទើរគាំងបេះដូងទៅហើយអោយខឹងអីទៀត គេខ្ជិលណាស់ត្រូវគ្នាបែបនេះមានក្តីសុខជាងស្រួលនិយាយគ្នាជាង
ស្រឡាញ់អញអត់? : Winny មិនអស់ចិត្តម៉ែន នៅងើយក្បាលមកសួរគេទៀត គេញញឹមបន្តិចសែនខ្នាញ់អើយខ្នាញ់
ស្រឡាញ់! ស្រឡាញ់ខ្លាំងណាស់! : Satang បានលឺប៉ុណ្ណឹងនាយតូចក៏ស្ងាត់បានមួយសន្ទុះគេក៏រើម្តងទៀត
Tang ! : Winny
បាទ? : Satang
ហែងឈឺមិចមិនប្រាប់អញ? : Winny
អញមានឈឺឯណា! : Satang
កុំកុហក់អញ អញដឹងអស់ហើយ! ហែងឈឺយូរហើយនៅ? : Winny
តាំងពីក្មេង អញដំណរតមកពីប៉ា! : Satang
នាយតូចលឺហើយក៏ឆ្មុលក្បាលចូលកាន់តែខ្លាំងអោបដូចខ្លាចបាត់
អញមិនអីទេ កុំបារម្ភ! : Satang
ហែងនិយាយបែបនឹងមិចនឹងបាន! ហែងមិនដឹងទេថាអញភ័យយ៉ាងមិចនោះ: Winny
ចឹងក៏ឈប់រករឿងអញទៀតលឺអត់? : Satang
អឹម! ហែងត្រូវលេបថ្នាំរាល់ថ្ងៃម៉ែន? : Winny
មុននេះថាងងុយហេស? មិចមិនដេក! : Satang
ឆ្លើយសិនមក : Winny
អឹម ត្រូវលេបរាល់ថ្ងៃតែអញលេបមិនទៀងធម្មតាមិនបែបនឹងទេ លុះត្រាតែអញសម្រាកមិនគ្រប់រឺក៏សុីចុកមិនល្អរបស់ប្រៃអីបែបនឹង! : Satang
ចឹងឈប់សុីសាច់អាំងទៀត! : Winny
មិចចឹង? : Satang
សាច់អាំងក៏ត្រូវប្រើទឹកច្រលក់ វាមានសូដ្យូមច្រើនណាស់: Winny
ដេក! : Satang
អញនិយាយមិនទាន់ចប់! : Winny
ផ្លាច់! Satang ទះគូទWinnyមួយដៃ
ប្រាប់អោយដេក! : Satang
នាយតូចឈប់ម៉ាត់ត្បុលក្បាលចូលទ្រូងគេវិញ
អាtang ខ្លួនហែងកក់ក្តៅម្លេស! : Winny
ហែងដេករឺអត់? តិចបានអញទ្រាំមិនបាន? : Satang
អាTang អោបអញបែបនឹងរហូតកុំធុញលឺអត់? : Winny
បាទ! អោបបែបនឹងរាល់ថ្ងៃក៏បាន ឥឡូវព្រះអង្គគេងទៅក្រែងមិនស្រួលខ្លួន: Satang
អឹម! : Winny
ម្តហនេះនាយតូចក៏សម្ងំម៉ែនទែនគេឈប់ម៉ាត់សម្ងំអោបSatangជាប់បិទភ្នែកគេងយ៉ាងសុខស្រួល Satangនៅអោបរហូតដល់គេគេងស្ងប់ទើបងើបចេញចុះទៅក្រោមធ្វើអីអោយនាយតូចញាំ ក៏ឈ្លាតបានតេទៅFourthបន្តិច
អាឡូអាFourth: Satang
Er បាត់ក្បាលទៀតហើយហែង! : Fourth
សប្តាហ៍ក្រោយធានាលែងបាត់ហើយ: Satang
គ្រាន់ណាស់ហែង ហើយយ៉ាងមិច? : Fourth
ល្ងាចនាំគ្នាមកផ្ទះអញមកធ្វើអីសុីជុំគ្នា! : Satang
អូ អត់មករៀនហើយបបួលពួកអញសុីអីទៀត? : Fourth
អឹម ហៅទាំងអស់គ្នាមកថ្ងៃនេះអោយNannieនឹងអាWinត្រូវគ្នាវិញ: Satang
វាអូខេដែរហ៎? : Fourth
រឿងនឹងទុកអោយអញដឹងតែល្ងាចនាំគ្នាមក: Satang
តាមអញស្តាប់ទៅដូចជាមានភាពជាម្ចាស់ដល់ហើយ មានអីដែរអញមិនដឹងអត់ ? : Fourth
កុំឆ្ងល់រឿងអញ : Satang
ហឹម អាស្ងាត់ត្រូវគ្នានិយាយពីថាស្ងាត់អោយឈឹង: Fourth
អឺបានហើយល្ងាចមកៗអញធ្វើអីអោយសំណព្វចិត្តអញសិន! : Satang ថាហើយគេក៏បិទទូរស័ព្ទទៅ នាំអោយមានចម្ងល់ដល់Fourth ដែរនៅសាលាឯណោះ
#នៅសាលា
ពួកហែងល្ងាចសុីអីផ្ទះអាTang ! ហែងក៏ទៅដែរNannie : Fourth
អញ? : Nannie
អឺល្ងាចនិយាយជាមួយអាWin! : Fourth
វាអូខេហើយហ៎? : Nannie
មិនដឹងអាTangប្រាប់មកចឹង! : Fourth
វានៅជាមួយគ្នា?: Prom
Hmm ប្រហែលហើយ :fourth
Nannie & Prom បើកភ្នែកធំៗដាក់គ្នា
ហែងគិតដូចអញអត់?: Prom
Nannie មិនម៉ាត់តែក៏ងក់ក្បាល
ស្អីទេពួកហែងនេះ: Ford
Ford ដើរមករុញក្បាលProm អោយជ្រុះអាគំនិតកង្វក់វាចេញ
យី ហែងមិនឃើញទេហីនៅសាលាថ្ងៃមុននោះ: Prom
អញឃើញតែវាក៏ធម្មតាគ្មានអីចម្លែកផងម៉ែនអត់អាtian ? : Ford និយាយហើយក៏ងាកទៅសួរ Captian
ប្លែក! : Captain
ចម្លើយរបស់គេធ្វើអោយFord គាំង
ឃើញអត់មានតែហែងនឹងដែរថាអត់ចម្លែក! : Prom
អញ...អញមិនដឹងទេ: Ford
ចឹងចាំមើលល្ងាចទាំងអស់គ្នាទៅថាពិតរឺអត់! : Fourth
Ok: Everyone
#នៅផ្ទះSatang
គេថាចុះមកក្រោមធ្វើអីអោយញាំតែក៏មិនមានសល់របស់ច្រើនក្នុងទូរទើបសម្រេចចិត្តកម្ម៉ង់វិញ របស់ដែររងចាំមកដល់គេចាក់ស៊ុបគៀវក្តៅដាក់ចូលចានរួចក៏លើកទៅក្នុងបន្ទប់ធម្មតាគេមិនដែរយករបស់ទៅញាំក្នុងបន្ទប់ទេតែនេះលើកអោយដល់ម៉ាត់តែម្តងមិនដឹងថាជីវិតគេត្រូវប្រែប្រួលបែបមិចប៉ុន្មានដឺក្រេតែគេពេញចិត្តគ្រប់យ៉ាងបើម្នាក់នោះជាWinny ដៃកាន់ចានស៊ុបបើកទ្វាររួចក៏សម្លឹងដែរកំពុងលង់លក់ដោយញញឹមគេដាក់ចានទុកលើតុថ្នមសំឡេងបំផុតរួចក៏ដើរមកចុងគ្រែ
លក់ស្រួលថ្នាក់នេះប្រហែលអស់កម្លាំងខ្លាំងហើយ មិនគេងមួយយប់ហើយព្រឹកនៅមកជួយការងារផ្ទះគេទៀតច្បាស់ជាបាក់កម្លាំងមិនស្ទើរទេ ចិត្តចង់ដាស់បន្តិចអត់បន្តិចព្រោះឃើញមនុស្សកំពុងលក់ស្រួលតែបណ្តោយអោយពោះទរទេរបែបនេះមិចនឹងបានត្រូវតែដាស់អោយញាំសិនរួចហើយចាំគេងតទៅទៀត
អាWin ! ងើប....អាWin! : Satang នាយតូចបើកភ្នែកតិចៗដផយត្រូវគេរំខានការគេងរបស់ខ្លួនបើកភ្នែកមកក៏ឃើញថាជាSatangគេទាញខ្នើយបិទមុខដេកទៅវិញ
ណែងើបញាំអីសិនចាំគេងតទៀត! : Satang
ទុកសិនទៅអញអត់ទាន់ឃ្លានទេ! : Winny
អាWin ងើប! : Satang
ដាស់ហើយនៅតែមិនងើបអ្នកកំលោះក៏ទះគូទគេមួយដៃ
ផ្លាច់!
អូយយយយយយយយយយយ! អាប្រាប់ថាដេកសិន ហឹក: Winnny នាយតូចពេបម៉ាត់ធ្វើជារកយំដោយគេរំខានដំណេកមិនឈប់សោះ
អ្នកកំលោះអស់ក្បាច់ករអោនទៅជិតៗត្រចៀកនិយាយខ្សឹបៗ....
អូនសម្លាញ់ងើបឡើងញាំបាយ! : Satang
នាយតូចបើកភ្នែកធំៗ ស្ទុះងើបក្រេះព្រឺសម្បុលគីង្គក់ចុះពីលើគ្រែដើរតាមក្លិនឈ្ងុយទៅដល់តុខ្លួនឯង អ្នកកំលោះក្រវីក្បាលហួសចិត្តនឹងកាយវិការរបស់គេនេះទាល់តែផ្អែមបានព្រមងើបហ្ហើយ......
ចាំបងបញ្ចុក! : Satang រួចក៏លើកស្លាបព្រាដួសស៊ុបមកផ្លុំ
និយាយធម្មតាទៅអញព្រឺសម្បុលណាស់: Winny អ្នកកំលោះលឺហើយក៏ទម្លាក់ស្លាបព្រាចូលចានវិញហើយក៏រុញចានទៅមុខនាយតូចនឹងនិយាយគំហក់ដាក់
អារបល់យ៎ហែងសុីអត់? ដួសសុីខ្លួនឯងទៅ! : Satang
នាយតូចសម្លឹងមុខគេថ្មែរ
លរលេងៗ មោះៗអញបញ្ចុកហឹកៗ! : Satang គេសើចករខឹកអោយតែបានញោះក្មេងអោយខឹងម្តងៗមនុស្សអីខឹងខ្ជូតយ៉ាងនេះចង់តែចាប់ក្រញិចអោយណាណី នាយតូចមិនម៉ាត់ក៏ហារម៉ាត់ចាំគេបញ្ចុកពេលកំពុងញាំគេក៏និយាយរឿងល្ងាចប្រាប់នាយតូច
ញាំរួចគេងទៅអញទៅផ្សារបន្តិច: Satang
អញនៅមួយថ្ងៃសុីរបស់ផ្ទះហែងអស់ហើយហ៎? : Winny
អត់ទេ ហែងនេះសមតែអញវៃទេ! ល្ងាចពួកនោះមកលេង: Satang
អ្នកណា? : Winny
គ្នាយើង! : Satang
មិចក៏ពួកវាមក? : Winny
អញហៅ! : Satang
ថីបានមិនប្រាប់អញ? : Winny
ក៏កំពុងប្រាប់នេះហើយ: Satang
ហឹមម: Winny
ហើយក៏និយាយរឿងហែងនឹងNannieផង! : Satang
អាtang : Winny
ហែងប្រុងទុកដល់ពេលណាទៀត? :Satang
អញមិនម៉ែនមិនចង់ទេគ្រាន់តែចង់អោយយូរជាងនេះអញមិនទាន់ធ្វើចិត្តបាន! : Winny
ហែងនៅស្រឡាញ់Loveរឺ? : Satang
Tang! :Winny មកសួរអីឡប់ៗទៀតហើយ
ក៏ហែងនិយាយថាមិនទាន់ធ្វើចិត្តបាន បានន័យថាហែងនៅស្រឡាញ់ត្រូវអត់? : Satang
អាtang ហែងនៅមិនដឹងចិត្តអញទៀតរឺ? : Winny
អញមិចនឹងអាចដឹង អញមិនដឹងថាហែងបើកចិត្តអោយអញចូលរឺអត់ហើយផង! : Satang
Tang !: Winny
អញយកចានទៅលាងហែងគេងទៅបន្តិចទៀតអញទៅផ្សារហើយ :Satang ថាហើយក៏ទាញចានក្រោបឈរ
Tang ! : Winny នាយតូចទាញដៃគេមកកាន់ នេះច្បាស់ជាអន់ចិត្តអន់ថ្លើមទៀតហើយ គេមិនម៉ាត់ស្តីតរនៅឈរស្ងៀម
Winnyក៏ទៅឈរពីមុនគេលូកចាប់ដៃគេទាំងគូរមកក្តោបអង្អែលថ្នមៗ
អន់ចិត្តទៀតហើយរឺ? : Winny
អត់ទេ! : Satang គេឆ្លើយទាំងមិនសម្លឹងមុខនាយតូចចំ អត់អោយអន់ចិត្តយ៉ាងមិច? ទឹកគ្រឿងម៉ែន!
មើលមកអញអោយចំ! ក្រែងប្រាប់អញថាកុំអោយខុសរឿងអោយចង់ដឹងអីក៏សួរត្រូវអត់? ចុះមិចក៏ពេលនេះមកខឹងអញទៀតហើយ? : Winny
អញមិនបានខុសរឿង! : Satang
អញមិនទៅរៀន ដេកមិនលក់ រត់ពីផ្ទះមកដេកផ្ទះហែង នៅអោយហែងប៉ះពាល់រាងកាយអញទៀត! ប៉ុណ្ណឹងហើយហែងនៅគិតថាអញទៅស្រឡាញ់អ្នកណាផ្សេងទៀតហី? : Winny
ស្ងាត់.....(មិនមើលមុខ)
មិនបាននៅស្រឡាញ់Loveទេគ្រាន់តែមិនដឹងថាធ្វើមិចពេលជួបNannie យល់សំដីអញទេ? ហែងកុំខឹងមើស៎ ឈ្លោះគ្នាអត់សប្បាយទេ! : Winny គេបែរមកSatangអោយមើលមកខ្លួនក្តោបមុខនោះដោយដៃតូចៗរបស់ខ្លួន
ច្បាស់អត់? : Satang
នាយតូចមិនម៉ាត់គេអោនទៅផ្តិតបបូរម៉ាត់លើម៉ាត់អ្នកកំលោះមួយជុប រួចក៏បន្តរ
ស្រឡាញ់ហែងហើយ មិនចង់បានអ្នកផ្សេងទៀតទេ! : Winny
.
.
.
.
.
.
To be continue
Hope you enjoy it
Thanks for your reading
Admin: Ta Ta
YOU ARE READING
Love has no gender ♥️
Romanceតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!