Love has no gender ♥️
Ep:35
.......តភាគ......ហែងធ្វើចឹងដាក់អញហ៎?: Winny បើកភ្នែកមកកីក្តៅតូងម៉ង នេះគេដេកអត់លក់មួយយប់ដោយសាររឿងចឹងរឺ?
ហែងចង់ខឹងបកអញ្ចឹងរឺ? នៅមិនទាន់យល់អីដែរអញបង្ហាញទៀត? អញមិនបានខឹងតែចងអោយយល់ ហែងរៀនយល់ខ្លះបានអត់?: Satang
Winnyក៏មានអារម្មណ៍ថាវាពិតម៉ែនអារម្មណ៍ដែរដឹងខុសហើយគេអត់ចង់និយាយស្តាប់ការសុំទោសរបស់យើង
យល់នៅ?: Satang
Winny សម្លឹងមើលគេតែមិនតប គេទាញកាតាបទាំងពីរមកស្ពាយលើស្មាររបស់ខ្លួន
ម៉ោទៅសុីអី! : Satang គេលាដៃទៅអោយWinnyចាប់កាន់ ម្ខាងទៀតមើលមកចម្លែកៗ នាយកំលោះត្រឹមញញឹមបន្តិចហើយក៏ទម្លាក់ដៃខ្លួនចុះវិញតែ .......
ហឹមម: Winny គេគ្រហឹមដើមករមុននឹងទម្លាប់ក្រអប់ដៃរបស់ខ្លួនចូលគ្នាជាមួយនឹងដៃSatang ម្ខាងទៀតបង្ហាញអារម្មណ៍រំភើបបន្តិចតែក៏ព្យាយាមលាក់វាបាមយ៉ាងជិតបំផុត ពួកគេដើរបណ្តើរគ្នាមកដល់កង់ទីនហើយក៏រកកន្លែងអង្គុយ
សុីអី?: Satang
អីក៏បាន!: Winny
បាយ.........: Satang
ឈប់ បាយសុីរាល់ថ្ងៃហើយទៅសុីអីផ្សេងបានអត់?: Winny នាយល្អិតមិនត្រឹមតែនិយាយតែមកលយក្បាលមកជិតSatang ម្នាក់ម្ខាងទៀតអត់ដង្ហើមបុកពោះឌឹបៗមិនយល់ថាហេតុអីត្រូវភ័យត្រូវអៀននេះស្គាល់គ្នារាប់ឆ្នាំហើយ
ហែងចង់សុីអីវិញ?: Satang គេព្យាយាមលាក់អាការ:របស់ដោយធ្វើជាងាកទៅមុខហើយសួរបន្តរ
ទៅសុីអីនៅក្រៅល្អទេ? នេះទើបម៉ោង១១ជាង ពួកយើងត្រូវរៀនម៉ោង1ឯណោះ!: Winny គេនិយាយហើយក៏លើកដៃបង្ហាញអោយSatang មើល
មានហាងឯណាគេបើកស្មើនឹងអាWin! : Satang វាក៏ត្រូវគេស្មានដឹងណា ថាមនុស្សនេះចង់ទៅញាំសាច់អាំងអីបែបនេះតែឥឡូវនេះពេលថ្ងៃគេមិនទាន់បើកទេ
អាTang! ហែងប្រាប់គ្រូថាអញមិនស្រួលខ្លួនត្រូវអត់?: Winny
Hmm: Satang
ចឹង.........យើង.....: Winny
ហែងកុំម៉ោឡប់! អញមិនគេចម៉ោងដាច់ខាត!: Satang គេនិយាយព្រមទាំងរុញក្បាលWinnyចេញ ក្បាលដែរខំរុលមកជិតៗស្មាគេ
អូ! អាTang តែម្តងសោះវាមិនធ្វើអោយអញនឹងហែងធ្លាក់ថ្នាក់ទេណ៎ ហុឹសៗ! : Winny
ច្រឡឺមម៉ែនWinny និយាយផងយកដៃទៅកេះSatangផង
អត់អញមិនទៅទេ មិនសុីបាយក៏មិនបាច់សុីអីទាំងអស់! ព្រឹកមិញហែងខាតរៀនហើយ!: Satang គេនិយាយត្រឹមនេះហើយក៏ធ្វើជាបើកកាតាបយកលុយមកបម្រុងទៅកម្ម៉ង់បាយ នាយល្អិតឈ្ងោកអោនមុខចុះទៅក្រោមលែងនិយាយអីត
សុីអី?: Satang
ស្ងាត់...... មិនម៉ាត់
អាWin សុីអី?: Satang
មិនម៉ាត់ គេនៅអោនចុះហើយក្រវីក្បាល
អាWinហែងកុំមកធ្វើដាក់អញដូចកូនក្មេង! សុីអីអញទៅកម្ម៉ង់អោយ: Satang
នៅតែមិនមានចម្លើយ គេអោនចុះក្រោមមិនកម្រើកSatang ដកដង្ហើមធំមុននឹង....
តែម្តងនេះទេណា! : Satang លឺឃ្លានេះភ្លាមក្បាលដែរអោនចុះក៏ងើបឡើងភ្លាម មុខរីកដូចគ្រាប់ជីត្រូវទឹក Satangទាញកាតាបមកស្បាយ
អោយឆាប់ឡើងមិនចឹងអញនឹងប្តូរចិត្ត!: Satang
អា! ទៅហើយៗ: Winny គេប្រញ៉ាប់ក្រោបឈរទាញកាតាបមកស្ពាយហើយក៏នាំដើរចេញទៅ
#នៅលើម៉ូតូ
Satang នឹងWinny ជិះម៉ូតូមកម្នាក់មួយតែWinny ក៏យកម៉ូតូទៅទុកផ្ទះSatang សិនព្រោះផ្ទះគេជិតសាលា ណាមួយក្មេងនេះវាខ្ជិលចង់អោយគេឌុបដោយយកលេសថានៅងងុយមិនទាន់អស់ខ្លាចជិះៗដេកតាមផ្លូវ ......
ហែងទៅណាឥឡូវនឹង?: Satang នេះគេនាំគ្នាគេចសាលាមិនទាំងបានប្រាប់អ្នកផ្សេងផងពួកនោះច្បាស់ជាចាំមើលផ្លូវស្លាប់ហើយ
អញអត់ដឹងទេ កន្លែងណាឆ្ងាញ់ទៅនឹងទៅ; Winny
អាWin អញមិនម៉ែន Google maps ទេវើយ: Satang
ទៅផ្សារ! : Winny
ទៅផ្សារធ្វើអីហែងចង់សុីគុយទាវហ៎?: Satang
អត់ទេ ទៅផ្សារទិញសាច់នឹងបន្លែហើយធ្វើសុីផ្ទះហែងទៅ! : Winny
គ្រាន់តែលឺចម្លើយរបស់Winny នាយកំលោះរាងចម្លែកចិត្តបន្តិចរាប់ឆ្នាំមកនេះគេពុំធ្លាប់មកផ្ទះខ្លួនបែបនឹងតែពីរនាក់ទេ រិទ្ធតែចម្លែកនេះនាយល្អិតទារគេចសាលាចង់ទៅផ្ទះគេ
មិចបានចង់មកផ្ទះអញវិញ?: Satang មិនម៉ែនមិនចង់អោយទៅទេ តែវាចម្លែកចិត្ត
មិចអញទៅលែងបានហើយហ៎? យ៉ាងមិចឈ្លោះគ្នាប៉ុន្មានអាទិត្រនឹងផ្ទះហែងបិទផ្លាកហាមអញចូល?: Winny
ពុទ្ធោអាWinអញគ្រាន់តែសួរ ទៅក៏ទៅ: Satang និយាយច្រើនខុសច្រើន ខ្ជិលប្រកែកខ្ជិលឈ្លោះមានតែតាមដំណើរ មិនយល់ថាមួយរយ:ក្រោយនេះWinnyគេកើតអីងាកខឹងងាកខឹង សង្ស័យតែក្រឡកខួរហើយ នាយតូចវិញផ្ទាល់ក៏មិនដឹងថាហេតុអីដូចគ្នាខ្លួនឧស្សាហ៍ខឹងចម្លែកពីមុនគេក៏ទាស់គ្នាញិកញ៉ាប់តែវាមិនម៉ែនអារម្មណ៍បែបនេះ កាលពីមុនឈ្លោះចង់វៃគ្នាតែពេលនេះឈ្លោះចង់អោយSatangព្រមចាញ់ហើយស្របតាមខ្លួនមិនដឹងហេតុអីតែគេតែងសប្បាយចិត្តពេលគេស្របតាមខ្លួន
ពួកគេមកផ្សារក្បែរៗនោះទិញរបស់ដែរចង់ញាំហើយក៏ត្រឡប់មកផ្ទះរៀបចំធ្វើ Satangមកដល់ក៏ឆាតចូលគ្រុបប្រាប់មិត្តភក្តិគេផ្សេងទៀតអោយបានដឹងថាខ្លួនមិនបានទៅវិញ
(In chat with fourth )
អញនៅផ្ទះជាមួយអាWin: Satang
គេក៏ថតផែនខ្នងអ្នកដែរកំពុងឈរលាងសាច់នៅរាវចាន អោយFourthមើល
អាTang កាំបិទនេះអត់មុតទេ!; Winny នាយតូចបែរមកក្រោយហើយលើកកាំបិតមកបង្ហាញម្ចាស់ផ្ទះក៏ទាន់ពេលគេកំពុងចុចទូរស័ព្ទទាំងញញឹម ទឹកមុខដែរសប្បាយនឹងការធ្វើម្ហូបមុននេះបាត់អស់រលីងគេទម្លាក់ទឹកមុខចុះមិននឹងនាយកំលោះទុកទូរស័ព្ទហើយដើរមកជិត
អោយមកណេះមើល៎ អញប្រើរាល់ថ្ងៃដូចមុតតាស! : Satang នាយល្អិតមិនម៉ាត់មិនករគេប្រែទៅវិញទាំងមិននិយាយស្តីអ្វីទាំងអស់ហាន់សាច់ធ្វើមិនដឹងទឹកមុខមាំរឹងកំព្រឹស
អោយមកអញមើល ! : Satang គេលូកដៃបម្រុងទៅយកកាំបិតមកមើល ព្រោះឃើញថាWinnyពិបាកហាន់ម៉ែន
មិនបាច់ ! : Winny សំដីមួយម៉ាត់ៗ ខ្លីៗ កំបុតៗ និយាយអោយតែរួចដៃសង្កត់សាច់ស្ទើរតែធ្លុះចូលជ្រុញទៅហើយ
វាស្អីហែងទៀតហើយអាWin?: Satang គេតាមអត់ទាន់ម៉ែនមុននេះនៅធម្មតាសោះឥឡូវដូចមួរមៅទៀតហើយ
មិនឆ្លើយ.....
ឃើញបែបនេះគេក៏មិនចង់និយាយអីទៀតក៏ដើរទៅទាញថង់បន្លែយកសាឡាត់នឹងខ្ទឹមបារាំងមកជួយធ្វើ នាយតូចឃើញគេមិនម៉ាត់ករស្តីរកបែបនេះទៀតក៏ក្តៅឆេវ
បុ័ង!
វាស្អីនឹងអាWin លួសព្រលឹងអញហើយ; Satang នៅសុខៗគេក៏កាប់សាច់មួយទំហឹងទាំងដែរសាច់នេះត្រូវហាន់ស្តើងៗសោះ
បុ័ងៗៗ !
អាWin វាមិចហែងនឹង?: Satang មិនបានទេគេត្រូវតែស្ទះទៅទាញកាំបិតចេញ
បើរវល់យ៉ាងនឹងមិនបាច់មកជួយអញទេ ទៅចុចអោយបាត់ទៅហែងចុចទៅអាហែង! : Winny គេស្រែកដាក់មុខSatangមួយទំហឹង ភ្នែកក្រហមជ្រាលនាយកំលោះធ្វើខ្លួនមិនទាន់គេមិនដឹងថាWinnyទៅកើតអីមិចបានសុខៗក៏បែបនឹង
អញបានធ្វើអី? អញក៏មកជួយហើយតាសហែងខឹងរឿងអី: Satang ទឹកមុខបារម្ភលាយភ័យបង្ហាញច្បាស់លើមុខរបស់Satang
អោយកាំបិតមកអញ អញធ្វើអោយឆាប់ហើយអាងបានសុីនឹងឆាប់ទៅផ្ទះអោយបាត់: Winny គេនិយាយហើយក៏ទាញកាំបិតពីដៃSatangមកវិញយកមកហាន់សាច់
អាWin!: Satang គេភ័យស្រែកឡើងមកព្រោះមុននេះនាយល្អិតទាញពីគេទៅទាំងមិនប្រយ័ត្នវាអាចនឹងមុតទៅហើយ
ហែងនិយាយស្អីអញវាអត់យល់ហែងកើតអីទៀតហើយ? : Satang
អញមិនបានកើតស្អី អញវាតែប៉ុណ្ណឹងហែង: Winny
ហែងមិនម៉ែនចឹង: Satang
អញរាល់ដងតែចឹងមកពីហែងវាមិនដែរមើល មិនដែរ....ខ្វល់!: Winny ពាក្យចុងក្រោយគេសង្កត់ត្រូវពាក្យថាមិនខ្វល់ នាយកំលោះជ្រួញចិញ្ចើមគេមិនយល់ថាមានរឿងអី
អញធ្វើម្នាក់ឯងបានហែងទៅចុចទៀតទៅខ្លាចមិនទាន់ !: Winny សំដីរង្គោះបោះបោកពីនាយតូចដែរកំពុងហាន់សាច់បណ្តើររអ៊ូបណ្តើរ អ្នកដែរទាន់ហេតុទាន់ការហើយក៏ញោចស្នាមញញឹមចុងម៉ាត់ឡើងម៉ោនេះមួយមៅក្តៅក្រហាយដោយសារគេចុចទូរស័ព្ទមុននឹងចឹងរឺ? គេអសើសំណើចនឹងអាល្អិតនៅនឹងមុខនេះបន្តិចមុននឹងសួរ
ខឹងដែរអញចុចទូរស័ព្ទរឺ? អញមិនបានឆាតអីជាមួយអ្នកណាទេ!: Satang គេឈរច្រត់ដៃនៅជិតWinny
អញឃើញពេញភ្នែកញញឹមញញែម! យ៉ាងមិច? សារភាពហើយហី?: Winny
ចង់តែសើចអោយជ្រុះថ្គាមមកក្រៅទេ សារភាពក្បាលវាអីបើអាអ្នកដែរអញស្រឡាញ់កំពុងកាប់សាច់នាគ!
ស្អីហែងអាWin ខឹងអញរឿងនឹង! មិចមិនសួរ: Satang
អញមិនបានខឹង អញទៅខឹងរកស្អី: Winny
ហែងខឹង! : Satang គេឃើញមុខមួរមៅរបស់Winnyហើយកាន់តែចង់ញោះ មានអារម្មណ៍ថាវាសប្បាយពេលគេខឹងបែបនេះគួរអោយស្រឡាញ់បំផុតហើយ
អត់! : Winny
នាយល្អិតទម្លាក់កាំបិតចុះបែរមកឈរប្រកែកជាមួយSatang ធ្វើអោយអ្នកខាងនោះកាន់តែបានដៃញោះលើសដើម
អត់យ៉ាងមិចនេះចិញ្ចើមហែងចងជាប់គ្នាហើយ: Satang
អញអត់! ; Winny ប្រកែកមិនឈ្នះគេក៏ស្រែកវាស មួយទំហឹង
ហែងខឹងអញ !: Satang
នាយតូចមិនតបដោះអាវពាក់ការពារប្រឡាក់គុបទៅម្ខាងហើយក៏ដើរទៅយកកាតាបខ្លួន
ហែងទៅណា? : Satang គេទៅចាប់ដៃរបស់Winny ជាប់
អញលែងសុីលែងអីហើយអញទៅផ្ទះ! : Winny
វាស្អីហែងអាWin: Satang
អញគ្មានស្អីអញមិនហេវ អញមិនឃ្លានអញចង់ទៅផ្ទះ: Winnyគេស្រែកមួយទំហឹងអស់ៗសំឡេងដាក់Satang អ្នកដឌរតាំងចិត្តញោះមុននេះក៏ចាប់ផ្តើមប្រាកដប្រជាវិញ
អញWinកុំរឿងច្រើនពេក ! : Satang
រឿងច្រើន?
អឺអញវាចឹង អញទៅផ្ទះអញវិញអញមិនសុីរបស់ហែងទេ! លេងដៃអញ: Winny
Winny រើមួយទំហឹងសឹងតែគេចាប់លែងជាប់មនុស្សអីពេលខឹងពិបាកនិយាយបែបនេះ
អាWinកុំធ្វើដូចក្មេងមើស៎: Satang
លែង! លែងអញ..... អញប្រាប់ថាអោយលែង! លែងអញ អាTangអាចង្រៃលែងអញញញញ! : Winny
ដូចកម្រោលចូលគេស្រែកចាចៗពេលត្រូវអ្នកម្ខាងទៀតព្យាយាមចាប់ ដោយហាមធម្មតាលឺងស្តាប់Satangក៏រុញWinnyទៅជាប់នឹងជញ្ជាំងរួចក៏ស្រែកហាមមួយទំហឹងសំឡេងកូនប្រុស
អាWin!: Satang
សំឡេងចាចៗស្រែកអោយគេលែងមុននេះក៏ស្ងាត់បាត់ឈឹង ដៃក៏រលារមកតិចៗ ភ្នែកគេសំឡឹងមុខSatangជាប់ក្រហមថ្មែរ
តក់!
ទឹកភ្នែករមាលចេញពីកែវភ្នែកក្រហមៗនោះស្រក់តក់កាត់ថ្ពាល់រលោងសររបស់Winny អ្នកដែរខំស្រែកបណ្តើមយកឈ្នះមុននេះស្ទើររលាយបេះដូងខ្ទេច
អាWin... ហែងយំហេស? : Satang សំឡេងលឺៗខ្លាំងៗមុននេះក៏ប្រែមកជាស្រាលស្រទន់សួរទៅនាយល្អិតដែរសម្លឹងខ្លួនជាមួយទឹកភ្នែកមិនឈប់
.
.
.
.
.
.
.
To be continue.......
Hope you enjoy it
Thanks for your reading 📖
Admin: Ta Ta
YOU ARE READING
Love has no gender ♥️
Romanceតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!