Ep:43 អៀនអញដល់ថ្នាក់នេះរឺ?

271 32 6
                                    

Love has no gender ♥️
Ep:43
.....តភាគ.....
ម៉ោង3am
នាយតូចកម្រើកតិចៗក្រោមទ្រូងកក់ក្តៅរបស់Satang បើកភ្នែកមកក៏ងងឹតស្លុបមើលអីមិនឃើញព្រោះគេអត់បានបើកភ្លើង នាយតូចរើខ្លួនតិចៗខ្លាចភ្ញាក់ដល់មនុស្សកំពុងលង់លក់ មានអារម្មណ៍ថាគេងឆ្អែតដល់ហើយទាញទូរស័ព្ទមកមើលក៏ម៉ោងទើប3ភ្លឺសោះ
ទៅណា? : Satang អ្នកដែលកំពុងដេកមុននោះក៏បន្លឺសំឡេងក្រោយខ្នងនាយតូចដែរកំពុងអោនមើលទូរស័ព្ទ គេងាកមកវិញរាងភ្ញាក់បន្តិច
អត់មានអីទេ! : Winny គេតបទាំងមិនហ៊ានសម្លឹងមើលមុខរបស់Satangចំហើយក៏រហ័សប្រះខ្លួនដេកវិញទាញភួយមកគ្របជិតក្បាលបែរទៅម្ខាង អ្នកកំលោះក៏រំកិលខ្លួនចូលទៅជិតដណ្តប់ភួយតែមួយជាមួយគ្នាដោយអោបពីក្រោយដាក់ក្បាលរបស់គេចូលប្រឡោះករនាយតូច
អៀនហ៎? : Satang
អឺក... អត់មានទេ ! ហែងដេកទៅ: Winny
បែបនេះថាមិនអៀនទៀត? : Satang គេនិយាយចប់ក៏ទាញអោយខ្លួនរាងតូចបែរមករកគេ ភ្នែកសម្លឹងភ្នែកWinnyរហ័សមើលទៅកន្លែងផ្សេងអ្នកកំលោះឃើញហើយក៏អត់សើចមិនបាន
អៀនអញដល់ថ្នាក់នេះរឺ? សឺត! ក្រអូបមិនបាត់សោះ: Satang ក្រឺតពេកអត់មិនបានក៏ឆ្មក់បានថ្ពាល់ខាងឆ្វេងមួយខ្សឺត Winny អោនមុខចុះក្រោមថ្ពាល់ទាំងគូរញញឹមតិចៗព្យាយាមខាំម៉ាត់ជាប់
ធ្វើបែបនេះដឹងថាអញក្រឺតដែរទេ? តិចបានទាំងស្មើនេះទៀត! មេឃមិនទាន់ភ្លឺផង : Satang
អាឆ្កួតឈប់និយាយទៅ : Winny
ឈប់ម៉ែន? : Satang គេថាហើយក៏អោនទៅកាន់តែកៀកអោយចុងច្រមុះពួកគេប៉ះគ្នា ដង្ហើមចេញចូលក៏បុកគ្នា
ពីប្រលប់ហៅឈ្មោះអញពិរោះណាស់ ហៅម្តងទៀតបានអត់? :Satang
អាTang : Winny អ្នកដែរត្រូវគេញោះអៀនស្មើរតែជ្រែកដីទៅហើយ ធ្វើអោយអ្នកញោះកាន់តែសប្បាយចិត្តចង់ញោះថែមមនុស្សអីក៏គួរអោយស្រឡាញ់យ៉ាងនេះ
ត្រូវការអីទៀតទេ? ប្រាប់មកធ្វើអោយគ្រប់យ៉ាងណា......: Satang គេបង្អូសសំឡេងស្រាលៗក្បែរWinnyធ្វើអោយនាយតូចស្រៀវខ្លួនឡើងព្រឺសម្បុលតែសារភាពណា ពេលនោះអារម្មណ៍ល្អពិតម៉ែនគឺអារម្មណ៍បែបមិនធ្លាប់មានពីមុនអ្នកណាថាដូចឡើងឋានសួគ៌? អត់ទេវាអត់បែបនឹងទេ! តែដូចត្រូវថ្នាំ ដូចគេដកព្រលឹងចឹង អាយយយយយយអៀនននននន!
អឹម! មិចក៏មិនម៉ាត់? ងងុយហ៎? : Satang ដោយឃើញនាយល្អិតនេះស្ងាត់គេក៏សួរម្តងទៀត
អត់ទេ! : Winny
ហែងខឹងអញទៀតហើយរឺ? : Satang
ស្អីវានេះអញធម្មតាសោះក៏គិតថាអញខឹងទៀតហើយ? អញនឹងស្អីបានជាខឹងមិនឈប់នឹង? (Winnyគិតក្នុងចិត្ត)
អត់ទេ! អត់បានទេ! ហែងមិនបានធ្វើអីខុសផង : Winny
ចឹង...ឈឺត្រង់ណាម៉ែនទេ? រឺអញប៉ះអីមួយអោយឈឺ? មើស៎: Satang មិនត្រឹមតែនិយាយគេក៏ទាញពួយបម្រុងលើកជើងWinnyមើល
អេ! អត់ទេ អត់មានទេ: Winny
នាយតូចប្រញ៉ាប់ចាប់ដៃគេនេះលឿនណាស់ប្រុងដោះខោគេមើលហើយ
អញច្របាច់ករជើងហែងឈឺរឺ? ចឹងចាំអញរកអីមកលាបអោយ! : Satang និយាយចប់គេក៏ប្រុងនឹងស្ទុះងើបតែនាយតូចក៏ចាប់ដៃគេ
Tang ដេកម៉ោ ! អញអត់មានកើតអីទេ: Winny
ចុះមិចក៏មិននិយាយអីជាមួយអញ? : Satang
អញ.....អញអៀន : Winny ថាហើយគេក៏ក្បុលក្បាលចុះក្រោម
អ្នកលឺហើយក៏អស់សំណើចញញឹមរីកម៉ាត់នេះគេខំបារម្ភស្មានថាកើតអី សួរមុននឹងក៏មិនប្រាប់ថាអៀន!
អាWinហែងដឹងអត់? អញធ្លាប់លឺគេថា...លើកទី1វាចឹងហើយ ! បើចង់អោយបាត់អៀនទាល់តែ...... ធ្វើវាញឹកញ៉ាប់! :Satang ឃើញមនុស្សកំពុងអៀនហើយក៏បញ្ជោះថែមនាយតូចស្ទើរតែងើបមុខលែងរួច
អា..មើល! : Winny គេរើចេញពេលដែរSatangទៅចាប់ចង្កេះគេ
ហុឹកៗៗ អៀនហេស? អឹម?! មើលអោយមើលមុខអៀនតិចមើល! : Satang
អាឆ្កួត! អញងងុយ! អ្ហា...មើស៎ ហុឹកៗៗ! : Winny
ទាំងពីរនាក់ប្រលែងគ្នាទាំងទាបភ្លឺម៉ោង3សំឡេងសើចតិចៗយ៉ាងមានក្តីសុខបំផុត មួយសន្ទុះSatangក៏ឈប់ញោះព្រោះមើលទៅអ្នកចំពោះមុខទ្រទ្រង់លែងបានទប់លែងជាប់ហើយ គេលូកដៃទៅក្រសោបអង្អែលមុខថ្នមៗសម្លឹងកែវភ្នែកជាប់ពួកគេអាចមើលឃើញគ្នាបានតិចៗដោយសារពន្លឺព្រះច័ន្ទចូលតាមបង្អួច គេប៉ះមុខនោះថ្នមៗទាំងញញឹមដោយក្តីស្រឡាញ់Winnyនៅស្ងៀមព្រមតាមអ្នកដែរកំពុងនៅក្បែរ ពួកគេសម្លឹងគ្នាដោយកែវភ្នែកថ្លាឆ្វង់
អញស្រឡាញ់ហែងណាស់ដឹងអត់? ស្រឡាញ់មកយូរហើយ ពេលនេះកាន់តែស្រឡាញ់ខ្លាំង ! ហែងនៅស្អប់អញទៀតអត់?ស្រឡាញ់អញដែរទេ?  : Satang សំណួរចុងក្រោយសួរទាំងសំឡេងស្រាលៗខ្លាចថាចម្លើយវាមិនដូចអ្វីដែររំពឹងទុក
នាយតូចស្ងាត់មួយសន្ទុះមិនទាន់ឡើយ អ្នកកំលោះហាក់ដឹងគេក៏បង្វែររឿងទៅផ្សេង
ហឹម! អញថាយើងដេកទៅជិតភ្លឺហើយ! : Satang មើលទៅគេនិយាយធម្មតាតែដូចកំពុងលាក់អារម្មណ៍ឈឺចាប់របស់ខ្លួន គេបែរខ្លួនអោយត្រង់រួចក៏បិទភ្នែកសម្ងំគេងអ្នកដែរត្រូវគេលែងអោយមានសេរីភាពនៅសម្ងំបើកភ្នែកស្ងៀម
គេស្រឡាញ់Satangរឺអត់? គេក៏មិនច្បាស់ តែគេចូលចិត្តអារម្មណ៍ពេលនៅជាមួយម្នាក់នេះនៅពេលគេ រិតទេចង់ឃើញមុខចង់នៅជិតចង់លឺសំឡេង ប៉ុណ្ណេះហៅថាស្រឡាញ់បានរឺនៅ? តែគេមិនច្បាស់មិនប្រាកដថាគេស្រឡាញ់រឺអត់ ព្រោះ...ព្រោះថាគេមិនធ្លាប់មានអារម្មណ៍ជាមួយមនុស្សប្រុស ពីដើមមកក៏ញ៉ែតែស្រី ស្រឡាញ់មនុស្សស្រីមកគរគោកហើយ រឺមួយគេខូចចិត្តដល់ថ្នាក់បែបគំនិត? បើបែបនោះម៉ែនគ្រប់គ្នាច្បាស់ជាសើចចំអកគេស្លាប់ហើយ នេះជាមួយមនុស្សដែរគេវាយផ្អើលសាលាផង តែ...តើវាបែបនឹងម៉ែនរឺអត់? ខួរក្បាលកំពុងគិត ខ្លួនក៏បែរតិចៗទៅម្ខាងទៀត កាន់តែខិតមានអារម្មណ៍កាន់តែមិនស្រួលគេបែរខ្នងចេញពីSatangបាន100% នាយតូចមិនស្ងៀមសម្ងំគិតរឿងនេះ គេអាចលឺសំឡេងរបស់អ្នកម្ខាងទៀតកម្រើកបែរខ្លួនទៅម្ខាង សភាពស្ងប់ស្ងាត់ក្នុងបន្ទប់ធ្វើអោយគេកាន់តែគិតដល់រឿងកើតឡើងប៉ុន្មានថ្ងៃនេះ! ជាពិសេសគឺរឿងមុននេះតែម្តង
សឺត!
សំឡេងខ្សឺតខ្យល់ចូលពោះរបស់អ្នកនៅក្បែរខ្លួនលឺដល់ត្រចៀករបស់Winny គេអាចដឹងបានថានេះជាសំឡេងយំ នាយតូចព្យាយាមផ្ទាងត្រចៀកស្តាប់ម្តងទៀតក្នុងភាពស្ងប់ស្ងាត់
សឺតៗ! ហុឹក!
ម្តងទៀត សំឡេងខ្សឺតខ្សត់នេះកាន់តែច្បាស់ ទ្រូងខាងឆ្វេងរបស់នាយតូចចាប់ផ្តើមញ៉ាប់ញ័រមានអារម្មណ៍ថាឈឺពើតៗ គេចង់បែរទៅមើល តែ...តែមិនហ៊ានមិនដឹងថាត្រូវធ្វើមិចព្រោះដឹងថាខ្លួនជាដើមហេតុជាអ្នកបង្ករអោយគេបែបនេះ គេអាចដឹងបានថាអ្នកម្ខាងទៀតកំពុងទប់ខ្លួនឯងមិនអោយបញ្ចេញសំឡេងនោះមកក្រៅរហូតដល់ពូកញ័រតិចៗតាមគេ ទង្វើបែបនេះកាន់តែធ្វើអោយនាយតូចមិនស្រួលចិត្តគេចង់ងាកទៅមើល ចង់សួរតែមិនដឹងធ្វើមិច មួយសន្ទុះធំហើយ Winnyនៅតែលឺសំឡេងតិចៗនោះនៅឡើយគេមិនទាន់ឈប់យំទេ?
សឺត! ខេសៗ
មួយសន្ទុះគេក៏លឺសំឡេងSatangក្អក ប្រហែលជាគេព្យាយាមទប់សំឡេងយំទើបបែបនេះ គេងើបចូលទៅបន្ទប់ទឹកបាត់
ក្រឹប! សំឡេងទ្វារបន្ទប់ទឹកបិទងើបនាយតូចទាញភួយជាងក្រោបមកមើលសម្លឹងទៅបន្ទប់ទឹក គេចូលទៅសម្ងំយំរឺ? នេះខ្លួនធ្វើអោយគេឈឺចាប់រឺ? Winny លើកដៃមកស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួនក៏មានអារម្មណ៍ថាវាអួលៗពើតៗ ឈឺចាប់ដូចគ្នាគេនៅលឺសំឡេងរបស់អ្នកនៅក្នុងបន្ទប់ទឹកខ្អកនៅឡើយ ពិបាកទ្រាំម្លេស? ជើងស្រឡូនទម្លាប់ចុះយឺតៗ បោះជំហានមួយៗទៅឈរមុខបន្ទប់ទឹកគេដើរទៅដល់មុខបន្ទប់ទឹកក៏លើកដៃចង់គោះទ្វារ តែដូចពិបាកណាស់! គួរធ្វើមិច? តែគេពិបាកនៅដែរឃើញគេបែបនេះពិបាកណាស់ មានអារម្មណ៍ថាខ្លួនក៏ឈឺចាប់ដូចគ្នា រំពេចនោះទ្វារបន្ទប់ទឹកក៏របើកឡើង
Tang ! : Winny បន្ទប់ទឹកបើកឡើងបង្ហាញអោយឃើញអ្នកកំលោះដែរភ្នែកក្រហមអែរ គេទប់យំដល់ខ្អកក្អួតក៏មកសម្ងំក្នុងនេះអោយវាធូរមិនចង់អោយនាយតូចដឹង នៅក្នុងភ្នែកគេមានដកទឹកភ្នែកនៅឡើយចុងច្រមុះក្រហមងាំងមិនទាន់បាត់
ហែងអត់ដេកទេហេស? ចូលការចូលបន្ទប់ទឹករឺ? : Satangគេធ្វើជាសួរបន្លប់រឿងផ្សេងខ្លាចថាWinnyនឹងដឹង តែសុំទោសគេដឹងបាត់ទៅហើយ សំណួរជាមួយសំឡេងស្អកៗអួលៗធ្វើអោយWinnyកាន់តែអាណិតទ្វេដងកែវភ្នែកនោះពោរពេញដោយភាពឈឺចាប់ នាយតូចមិននិយាយអីគេសម្លឹងភ្នែកSatangមិនដាក់
អ្នកកំលោះក៏ប្រុងនឹងឈានជើងដើរចេញ គិតថានាយតូចចង់ចូលបន្ទប់ទឹកណាក៏មិនចង់ប្រឈមមុខនឹងគេបែបនេះផង
Tang ! នាយតូចចាប់ដៃគេជាប់រួចក៏ក្រសោបទាញមុខនោះមកថើប គេចង់លួងចង់លោមអោយបាត់ពេលដែរឃើញអ្នកដែរកំពុងឈឺគេក៏ឈឺដែរបេះដូងទាំងពីរលោតដំណាលគ្នា Satangមិនតបតរអីទាំងអស់គេនៅស្ងៀមថ្មឹង ទឹកភ្នែកក៏រមាលចុះមួយដោយទប់មិនបាន មកធ្វើបែបមេះធ្វើអី? មកអោបក្រសោបថើបថ្នមធ្វើអី? គេដឹង! គេក៏ត្រៀមចិត្តរួចរាល់តែក៏មិនបានគិតថាវាឈឺដល់ថ្នាក់នេះ គេក៏គិតថានាយតូចបើកចិត្តអោយគេខ្លះក៏មិនគិតថាចម្លើយវាបែបនោះ ឈឺ! វាឈឺណាស់! ឈឺរកអីមកនិយាយអោយស្មើនឹងបាន គេមិនបានស្អប់ខ្ពើម មិនបានខឹង តែគ្រាន់តែឈឺដល់និយាយមិនចេញ ទឹកភ្នែកជាកូនប្រុសស្រក់ឥតសំចៃឥតមានខ្មាស់អ្នកណា មិនគិតថាខ្លួននឹងយំអោយគេឃើញ ជាពិសេសគឺនាយតូចនេះឯង គេរំពឹងខ្ពស់ពេករឺ? រំពឹងថាដូចចិត្ត តែគ្រប់យ៉ាងវាគ្រាន់តែអារម្មណ៍ដែរគេចង់ គេគ្រាន់តែចង់គេអោយធ្វើគ្រប់យ៉ាងព្រោះចំណង់របស់គេ គេមិនបានមានចិត្តសូម្បីបន្តិចជើងរឹងមាំទាំងគូរស្ទើរតែដួលចុះអង្គុយយំអោយអស់តាមចិត្តគេមិនបានថើបតរក៏មិនងាកចេញហើយក៏មិនអោបWinnyវិញដែរ
អាtang អញ....: Winny
Winny ដកការថើបមកវិញនៅពេលដៃគូរម្ខាងទៀតមិនចូលជាមួយ គេក៏និយាយមិនចេញដូចគ្នានេះលើកទីមួយហើយដែរឃើញSatangយំបែបនេះពេលនេះទឹកភ្នែកគេស្រក់តក់ៗ កែវភ្នែកសម្លឹងទៅឆ្ងាយហួសខ្លួនដែរជិត កាន់តែមើលយូរកាន់តែដឹងថាម្ចាស់វាឈឺចាប់យ៉ាងណា ទ្រូងរបស់ខ្លួនក៏ពើតៗដូចគ្នា ។
.
.
.
.
.
.
.
To be continue
Hope you enjoy it
Thanks for your reading
Admin: Ta Ta

Love has no gender ♥️Where stories live. Discover now