Ep:56 បែកគ្នាទៅ!

334 36 7
                                    

Love has no gender ♥️
Ep:56
......តភាគ.....
សំឡេងគោះទ្វាតុកៗ!!
កូនWin! យ៉ាងមិចហើយកូនបើកទ្វារអោយម៉ាក់តិចមើល! : ម៉ាក់Winny អ្នកជាម្តាយដែរឃើញកូនរត់មកប្រាប់ថាមិនស្រួលក៏ចង់ឡើងមកមើលកូន នាយតូចដែរកំពុងសម្ងំយំក្នុងពួយក៏ប្រញ៉ាប់ខំអត់សំឡេង
ហុឹក!

ខ្ញុំអត់អីទេម៉ាក់! ខ្ញុំចង់គេង! : Winny

គេងក៏គេងតែបើមិនស្រួលចុះក្រោមញាំថ្នាំណា! ម៉ាក់មិនរំខានទេ! : ម៉ាក់Winny
គាត់ស្តាប់ដឹងថាសំឡេងកូនប្លែកតែក៏ជ្រើសមិនសួរនាំច្រើន
នាយតូចកាលដែរម្តាយទៅផុតហើយក៏ខំសម្ងំអោយបាត់យំតែវាមិនមិនបាត់នៅតែអណ្តឺតអណ្តក់ឥតឈប់ កាលណាដែរស្ងប់ក៏នឹកជើញមកទៀតអារម្មណ៍អត់ចិត្តផងខឹងហើយ វាពាសពេញរាងកាយនាយតូច
បេះដូងទន់ខ្សោយបាត់បង់អស់ភាពខ្លាំងពីមុនគេក៏មិនយល់ថាហេតុអីដូចគ្នា តែដឹងត្រឹមថាពាក្យសំដីអ្នកកំលោះពេលមេះមានឥទ្ធិពលលើជីវិតគេណាស់!
Pov satang :
ងឺត!
ខ្ញុំគ្រាន់តែឈប់ម៉ូតូមុខផ្ទះវាភ្លាមក៏ប្រញ៉ាប់ចុចកណ្តឹងយ៉ាងលឿន ម៉ូតូវានៅក្នុងផ្ទះ ច្បាស់ណាស់ថាវាមកផ្ទះ តែ....តែខ្ញុំគួរប្រាប់ម៉ាក់វាថាមិច? ហ្ហើយ...........
តឹងៗ!!!!

អ្នកណានឹង? អ៎ ក្មួយtang ទេហ៎ ! ចូលមកក្មួយ: ម៉ាក់Winny អ្នកខាងក្នុងគ្រាន់តែដឹងថាអ្នកណាក៏ប្រញ៉ាប់រ៉ាក់ទាក់យ៉ាងលឿន

មីង អាWinនៅទេមីង? : Satang គ្រាន់តែបានចូលមកភ្លាមខ្ញុំក៏ប្រគ៉ាប់សួរ ការពិតខ្ញុំដឹងហើយថាវានៅតែខ្ញុំត្រូវរកអីមកសួរជាធ្នាក់

នៅតើស ទើបមកវិញមុននេះនឹងឯងក្មួយ គេប្រាប់មីងថាមិនស្រួលខ្លួន : ម៉ាក់Winny
ខ្ញុំឡើងទៅមើលវាបានទេមីង? : Satang មិនអោយគាត់និយាយយូរខ្ញុំប្រញ៉ាប់ចូលសាច់ការ

ឈ្លោះគ្នារឺ? : ម៉ាក់Winny ឌឿក! ចំណុចហើយ ខ្ញុំគួរប្រាប់គាត់ថាមិច?

បាទ......គឺប៉ះសំដីគ្នាតិចតួចណាមីង! : Satang ខ្ញុំនិយាយទាំងអោនចុះខ្ញុំរាងខ្លាចគាត់ដែរខ្លាចគាត់មិនអោយជួបវាព្រោះខ្ញុំនឹងវាឈ្លោះគ្នាញឹកសម្បើមណាស់ហើយមីងក៏គាត់ដឹងរហូត

ចឹងបានជាសំឡេងមិនប្រក្រតី :ម៉ាក់Winny

បាទ? : Satang

Love has no gender ♥️Where stories live. Discover now