Ep:53 អារបល់

333 39 17
                                    

Love has no gender ♥️
Ep:53
.......តភាគ......
Satang ញញឹមមើលថ្ពាល់ក្រហមទាំងគូរដែរកំពុងអៀនដាក់គេ អ្នកកំលោះគ្រឺតយកដៃទៅទាញវាទៅមក
អញខ្នាញ់ណាស់ដឹងអត់? : Satang
ភ្នែកតូចៗនោះទាក់ចិត្តគេអោយធ្លាក់កាន់តែជ្រៅគេមិនដឹងថាបរិយាយយ៉ាងណា មិនដឹងត្រូវប្រាប់យ៉ាងណា ដឹងត្រឹមថាស្រឡាញ់អស់ពីបេះដូង ចិត្តដែរមានស្រឡាញ់ពុំមានសល់អោយអ្នកផ្សេងសូម្បីមួយចន្លោះ មិនដឹងថាពេលមានក្តីសុខនេះវាយូរប៉ុណ្ណា? ក៏មិនហ៊ានសួរនាំថាទំហំចិត្តនាយតូចមានគេក្នុងនោះរឺអត់? ស្រឡាញ់គេខ្លាំងដូចដែរខ្លួនមានរឺអត់? តែ....សុំអោយពេលវេលាល្អៗ ក្តីសុខដែរប្រើជាមួយគ្នានេះមានអោយយូរៗតទៅ..
ចង់ធ្វើអីអត់? : Winny
មនុស្សកំពុងអណ្តែតអណ្តូងត្រូវបានគេកាត់ផ្តាច់ស្មារតីស្រមើស្រមៃមកក្នុងភាពបច្ចុប្បន្នវិញ
ធ្វើអី? : Satang
គឺ... មើលរឿង! : Winny
មើលរឿងហេស? ពួកគេមិនធ្លាប់ទេ!
មើលរឿងអីល្អ? ហែងចង់មើលរឿងអី? : Satang
អញចង់មើលតុត្តា :Winny
ចឹងមើលរឿងវៃគ្នាទៅ: Satang ថាហើយគេក៏ដើរទៅបើកយកកុំព្យូទ័រមកបើកអោយនាយតូចមើល
ដាក់រឿងមើលបានមួយសន្ទុះ នាយតូចសម្ងំមើលទាំងមិនម៉ាត់មិនករមួយសន្ទុះហើយ នេះមិនដឹងខ្លួនសោះរឺថាគេងរ?
ហែងសួរអញធ្វើអីបើមិនដាក់ដូចចិត្តដរដែរ ? : Winny វាម៉ែនណា! សួរដូចចង់តាមចិត្ត ដល់ហើយវាអត់ដាក់រឿងយើងចង់មើលគិតទៅក្តៅក្រហាយអត់
អ្នកកំលោះក្រឡែកមើលមុខក្មេងល្អិតក្បែរដៃរួចញញឹមមិនតបមុននឹងទាញកុំព្យូទ័រមកដាក់លើភ្លៅនាយតូច
ចង់មើលអីក៏search ទៅ: Satang
Winny មិនតបតែក៏សម្លក់គេថ្មែរ Satang សម្លឹងអ្នកកំពុងខឹងនឹងខ្លួនទាំងគ្មានគិតធុញអីសោះ គេទាញស្មារតូចមកកៀកដោយដៃម្ខាង
បែននេះយល់ដែរអត់? មិនម៉ែនមានន័យថាស្រឡាញ់គ្នាអញក៏ធ្វើបានតាមចិត្តហែងរហូតទេ ពេលខ្លះទោះហែងប្រាប់ហើយក៏អញនៅតែធ្វើមិនដូចចិត្ត! ចឹងបើខឹងបើមិនពេញចិត្ត ទាស់ខុសអីត្រង់ណា! ហែងក៏និយាយមក អោយអញដឹង! កុំទុកក្នុងចិត្តហើយគុំគួន អញមិនចង់បែបនឹងព្រោះយើងមនុស្សស្រឡាញ់គ្នា! យល់ដែរអត់? : Satang
នាយតូចយល់ភ្លាមៗ អារម្មណ៍មួរមៅមុននេះក៏ប្រែបាត់អស់រលីង មានអារម្មណ៍ថាហេតុអីខ្លួនសំណាងម្លេស? មិចក៏មានមនុស្សបែបនេះចូលមកក្នុងជីវិតគេបាន? គេទាំងព្យាយាមតាមចិត្ត ពន្យល់ប្រាប់ហេតុផលគ្រប់យ៉ាង មិនម៉ែនជាការលួងគ្រប់ពេលតែជាការបង្រៀនអោយចេះយល់ពីគ្នា បើយល់ពីគ្នាបង្រៀនប្រាប់គ្នាទៅវិញទៅមកវាមិនមានការទាស់ទែងទេ កែវភ្នែកថ្លាឆ្វង់សម្លឹងអ្នកកំលោះជាដៃគូរទាំងក្តីស្រឡាញ់នឹងស្មោះត្រង់អារម្មណ៍មានមោទនាភាព ការគិតថាខ្លួនមានសំណាង ទោះមិនម៉ែនជាមនុស្សសង្ហាខ្លាំងមិនមានលុយច្រើនតែភាពចេះយោគយល់របស់គេធ្វើអោយគេចាំងដូចព្រះអាទិត្រ
មើលអញធ្វើអី? មិចមិនSearch ទៅ! : Satang
ហែងនឹងល្អបែបនឹងរហូតណា! : Winny
អញច្បាស់ជាមិនអាក្រក់ដាក់ហែងស្រាប់ហើយ: Satang
បើអញខុសរឿងក៏ប្រាប់អញណា អញខ្លាចអញមិនដឹងខ្លួន: Winny
អ្នកកំលោះញញឹមទាញថ្ងាសគេមកថើបមួយខ្សឺត
សឺត!
និយាយបែបនេះកាន់តែគួរអោយស្រឡាញ់ យល់ការបែបនេះអញនឹងស្រឡាញ់ហែងឆ្កួតមិនខានទេ: Satang
Winny ញញឹមលីបភ្នែកតូចៗមុននឹងរេខ្លួនមកមើលកុំព្យូទ័រវិញរករឿងដែរគេចង់មើល ពួកគេដាក់រឿងមើលរហូតដល់រាងថ្ងៃបន្តិចទើបនាំគ្នាចុះមករកធ្វើអីញាំ នាយតូចដើរកាន់ទូរស័ព្ទមកក្រោយខ្នងSatangដែរកំពុងឆាបាយ
Tang ! : Winny ដៃតូចលើកកេះស្នាគេថ្នម អ្នកទទួលដឹងនៅរវល់ជាមួយចង្រ្កានធម្មតាតែក៏បន្លឺសំឡេងតបទទួលការឆ្លើយឆ្លង
ហឹ្ហម? : Satang
តេទៅប្រាប់ម៉ាក់! : Winny
ចាំអញរួចដៃសិន: Satang
តែម៉ាក់ច្បាស់ជាមិនអោយទេអញនៅផ្ទះហែង2ថ្ងៃហើយ : Winny
អាWinស្អែកថ្ងៃអាទិត្យទេតើស៎: Satang
អញដឹងតែ.....: Winny
Satang ទម្លាក់វែកចុះបែរមកនិយាយសាច់ការជាមួយនាយតូចដែរធ្វើខ្លួនស្លន់ៗ
ម៉ាក់ច្បាស់ជាអោយនៅ! ជឿរអញ!!!! អញខេ?: Satang
Winny ងក់ក្បាលរួចក៏ទៅអង្គុយលើសាឡុងវិញ Satangធ្វើម្ហូបរួចរាល់ក៏រៀបលើកមកអោយ(ញ៉ាក់សាឡប់)
រួចហើយមកញាំ: Satang
Winny ដើរទៅត្រក់ៗ អង្គុយនៅតុបាយអ្នកកំលោះទៅយកទូរស័ព្ទចុចទៅម៉ាក់Winny
អាឡូអ្នកមីង : Satang នាយតូចដែរកំបុងដួសបាយដាក់ម៉ាត់ក៏ទម្លាក់ស្លាបព្រាចុះ សម្លឹងមើលគេ
រួចវាបានលេខមកពីណា?
ហែងបានលេខម៉ាក់អញតាំងពីពេលណា? : Winny
Satang មិនឆ្លើយគេនៅនិយាយជាមួយម៉ាក់Winny
បាទអ្នកមីង: Satang
អាtang មិចបានស្គាល់លេខម៉ាក់អញ! : Winny ឃើញគេមិនតបនាយតូចនៅទៅយកដៃទាញគេអង្រួនអោយឆ្លើយនឹងខ្លួន
បាទ! បាទ! អ្នកមីង.... អាWin!!! : Satang អ្នកកំលោះដកដៃដែរកំពុងតោងខ្លួនចេញ
គឺអ្នកមីងខ្ញុំសុំអាWinនៅទីនេះបានមួយថ្ងៃទៀតបានអត់? : Satang
នាយតូចលែងម៉ាត់ស្ងាត់ចាំមើលចម្លើយ
អ្នកមីងតែ........ បាទអ្នកមីង! បាទៗ ខ្ញុំយល់ហើយ បាទ! ជម្រាបលាមីង! : Satang
Satang ដាក់ទូរស័ព្ទចុះទឹកមុខដែររីករាយមុននោះក៏ប្រែស្រពោនម៉ងសៅ
Tang ម៉ាក់ថាមិច? : Winny
អ្នករំបិលរំបូចមុននោះប្រែជាស្ងាត់តាមគេទាំងមិនស្រួលក្នុងចិត្តក្រោយឃើញទឹកមុខអ្នកកំលោះស្ងាត់ឈឹងមិនម៉ាត់ករ
Tang !.....: Winny
Satangបែរមកមើលគេមុននឹងនិយាយ.....
ម៉ាក់អូខេហើយ! :Satang
អារបល់! : Winny
នាយតូចជេរគេមួយម៉ាត់មុននេះធ្វើមុខដូចងាប់ស្មានតែម៉ែមិនអោយ អារបល់យ៎នេះ
ជេរអញ? : Satang
អឺ យ៉ាងមិច? : Winny
ឈ្លើយ? : Satang
ពីដើមអញមិនធ្លាប់ជេរ? ជេររាល់តែដងសោះ! : Winny
Satangមិនម៉ាត់គេមើលមុខនាយតូចដោយទឹកមុខស្មើរ មុននឹងងើបដើរចេញពីតុបាយ
អាស់ : Winny
នាយតូចចម្លែកចិត្ត នៅសុខៗក៏បែបនេះស្អីវាធ្វើដូចមិនធ្លាប់ជេរគ្នា
អាtang ទៅណា? ហែងមិនញាំបាយទេហ៎? អាTang! អេ អារបល់យ៎!! អាTang : Winny
Satang មិនងាកគេដើរតម្រង់ជណ្តើរឡើងទៅលើត្រុយទាំងមិនទាន់បាយទឹក
ស្អីវា! : Winny
នាយតូចនិយាយហើយក៏ញាំបាយ របស់គេទាំងមិនខ្វល់ពីSatangព្រោះមិនបានចាប់អារម្មណ៍ច្រើន
# POV Satang:
គ្រីប!  គេទាញបិទទ្វាររួចក៏ដើរទៅចូលបន្ទប់ទឹកងូតទឹកអោយអស់បែកញើសដែរធ្វើការងារមួយព្រឹកមុននេះ ដុះសាប៊ូបណ្តើរគិតបណ្តើរ វាមិនម៉ែនទៅតឹងចិត្តថប់ដង្ហើមអីទេគ្រាន់តែរឿងជេរគ្នាប៉ុណ្ណឹង តែមិចក៏..... មិចក៏មានអារម្នណ៍ថាមិនដូចមុន? មិនសប្បាយចិត្ត មិនចូលចិត្តដែរមកត្រូវជេរគ្នាបែបនេះទាំងដែរពួកគេជាសង្សាគ្នា មានអារម្មណ៍ថាស្នេហាត្រូវមានការគោរពជាងនេះ
គេបើកទឹកសម្អាតខ្លួនទាំងឆ្អែតចិត្តឡើងល្វីងមាត់ បាត់ហេវអស់! មិចបានជានាយតូចនៅធ្វើទង្វើរដូចពួកគេជាមិត្តគ្នា? ពេលនេះសង្សាគ្នាណា? រឺក៏គេមិនបានគិតចឹងទេ? ពាក្យផ្អែមល្អែមជាងនេះក៏គ្មានគិតទៅអន់ចិត្តដែរ.......
បន្តិចមកក៏បើកទ្វារចេញមកក្រៅស្លៀកពាក់វិញគេដើរទៅទ្វារបើកទ្វារក៏ប្រទះគ្នានឹងទាយតូចដែរបើកចូលមកដែរ
ហែងអត់បាយទេហ៎? : Winny
ហឹម មិនទាន់ឃ្លាន! : Satang គេនិយាយទាំងសម្លេងអន់ចិត្តមុននឹងចុះទៅក្រោមបាត់ បាយរបស់នាយតូចអស់ហើយអ្នកកំលោះដកដង្ហើមធំ
នេះវាមិនទាំងដឹងថាខ្ញុំអន់ចិត្តរឺអត់ផង! សុីបាយចោលគ្នា អានេះបើជាប្តីប្រពន្ធវិញខ្ញុំប្រហែលដេកទឹកភ្នែកដោយសារវាហើយ ហ្ហឹម... មិចក៏វាមិនយល់ថាខ្ញុំចង់បានអី? ហេតុអី? វាមិនដឹងអីបែបនេះ ? ឃើញចានបាយវាអស់ ទឹកមុខវាក៏ដូចមិនទំនងចាប់អារម្មណ៍នឹងខ្ញុំ វាប្រហែលមិនបានគិតថាខ្ញុំអន់ចិត្តអន់អីផង ជីវិតខ្ញុំ...
ហ្ហើយមិចក៏តម្រូវអោយខ្ញុំកើតមកសម្រាបើតែយល់ពីគេម្នាក់ឯងចឹង? ដួសបាយដាក់ចូលម៉ាត់ទាំងដែរមិនមានជាតិ មិនឆ្ងាញ់សោះលេបមិនចូល គេដកដង្ហើមធំមួយឃូសហើយក៏ងើបយកចានទៅគ្រោបទុកហើយដើរទៅដេកលេងលើសាឡុង
មួយសន្ទុះធំក៏មានមនុស្សចុះមកឈរពីមុខ គេក្រឡែកភ្នែកទៅមើលបន្តិចហើយក៏ទម្លាក់ភ្នែកមកវិញ
ហែងកើតអី? : Winny
ស្ងាត់.....
tang ខឹងអញហ៎? : Winny
អត់ទេ! : Satang
ខឹងអញរឿងជេរនឹងម៉ែន? : Winny
អត់ទេ អញអត់អីទេ! តិចទៀតលែងអីហើយ: Satang
Tang! អញមិនគិតថាហែងនឹងមកខឹងរឿងនឹង: Winny
អញអត់ខឹងទេ មិនអីទេអញអូខេគ្រប់យ៉ាងហែងចង់យ៉ាងមិចក៏បានដែរ អញមិនអីទេ: Satang
គេក្រឡែកភ្នែកមកនិយាយតែប៉ុណ្ណឹងក៏បែរខ្នងទៅម្ខាងទៀតបាត់
ប៉ុណ្ណឹងហើយហែងថាអត់ខឹង?  Tang!!!: Winny គេទាញដៃអ្នកកំលោះមកអង្រួនទៅមក អោយបែរនិយាយជាមួយខ្លួន
អញអត់អីទេ កុំលេង! អញអារម្មណ៍អត់ល្អទេ! ទៅដេកលើទៅអញចង់នៅម្នាក់ឯង: Satang
អញអារម្មណ៍អត់ល្អហែងនៅជាមួយអញ រឿងអីហែងអារម្មណ៍អត់ល្អអញទុកហែងអោយនៅម្នាក់ឯង ? !!!! : Winny
អញអត់ខឹងទេ អត់អីទេ: Satang គេងើបមកនិយាយ ម៉ាត់ថាមិនខឹងតែទឹកមុខ😑😑😑😑
នាយតូចទាញគេមកជិតរួចក៏ថើបសក់មួយខ្សឺត
សឺត!
សុំទោស! សុំទោសណា!!! : Winny
ស្ងាត់.....
tang be like : សុំទោសៗ តែជេរមិនឈប់!
អញមិនដឹងថាហែងអន់ចិត្តរឿងនឹង! ខឹងអញដល់ថ្នាក់អត់បាយហើយថាអត់ទៀត: Winny
បើហែងដឹងមិចក៏មិនចាំបាយអញ: Satang
អញមិនដឹង អញសុំទោស: Winny
ស្ងាត់....
ឥឡូវបាយហើយនៅ? ចង់អោយបញ្ចុកទេ? ហ្ហឹម! : Winny
គេទាញមកទៅមក ចាប់ថ្ពាល់ទន់ៗរបស់អ្នកកំលោះលែងអោយគេបាត់ខឹងបាត់ងរនឹងខ្លួន
កុំលែង! អញមិនខឹងគ្រាន់តែអន់ចិត្ត! អញឆ្ងល់ ហែងរាល់ថ្ងៃស្លាញ់អញអត់? : Satang
Winny ងើបរួចក៏ទៅអង្គុយលើភ្លៅគេយកដៃអង្អែលមុខគេថ្នមៗ
ស្លាញ់! : Winny
ហែងកុំមកធ្វើបែបនេះ! : Satang
អញមិនបានគិតអីទេ អញស្លាញ់ម៉ែនឈប់ខឹងណាមិននិយាយបែបនឹងទៀតទេ! : Winny
អញមិនខឹងទេ តែអញគ្រាន់តែចង់អោយហែងដឹងខ្លះទោះពេលខ្លះអញមិននិយាយតែហែងក៏គួរយល់ណា យើងពេលនេះមិនម៉ែនពួកម៉ាកទៀតទេ ទោះអញមិននិយាយតែអញក៏ចង់អោយហែងនិយាយល្អមកអញខ្លះដែរ អញក៏ជាមនុស្សប្រុសអញក៏ចង់បានអារម្មណ៍គេគោរពស្រឡាញ់ពីដៃគូរដែរហែងយល់អត់? : Satang
.
.
.
.
.
.
.
To be continue....
Hope you enjoy it
Thanks for your reading
Admin: Ta Ta

Love has no gender ♥️Where stories live. Discover now