Love has no gender ♥️
Ep:40
.....តភាគ......
តែហែងក៏បិទហែងមិនដឹងនិយាយអីព្រោះហែងមិនចង់និយាយរកអញ: Satang
អា!.... អាឆ្កួតបើអញមិនចង់និយាយជាមួយហែងអញមកធ្វើអី! ហុឺៗៗ..... អញបិទម៉ោពីអញអៀន! អញមិនដឹងនិយាយអីហុឺៗ.... តែហែងគេចអញម៉ោពីហែង..... ហែងថើបអញហើយ! ហែងធ្វើចឹងហើយហែងក៏គេចអញ! ហុឺ..... ហែងធ្វើចឹងធ្វើអីបើពេលធ្វើចឹងហើយហែងវាចឹង ហែង......អឹម! : Winny
បបូរម៉ាត់ស្តើងកំពុងនិយាយអណ្តឺតអណ្តក់ក៏ត្រូវបំបិទដោយម៉ាត់របស់Satang គេចាប់ករWinnyជាប់អោយងើយមករកគេថើបថែវាថ្នមៗឥតមានខុសពីម្សិល គ្រឺត! គ្រឺតណាស់! គ្រឺតអាមុខសរៗសំដីញ៉ែតៗនឹងណាស់ ខ្នាញ់ស្នើរតែលេបចូលពោះទៅហើយSatang ថើបស្រូបយកសំដីទាំងប៉ុន្មានចូលពោះគេទាំងអស់រហូតដល់មួយសន្ទុះគេក៏ដកម៉ាត់ចេញរួចក៏យកម្រាមដៃចង្អុលរបស់ខ្លួនទៅដាក់លើម៉ាត់Winny
លើកក្រោយកុំនិយាយបែបនេះទៀត! កុំថាអញថើបហើយក៏គេចហែង ទោះបានដល់លើសនេះទៀតក៏អញគ្មានថ្ងៃចោល! យល់ដែរទេ?: Satang
តែហែង...: Winny
ស៊ូច! : Satang ដៃមាំក៏លើមកវាសទឹកភ្នែកនៅលើថ្ពាល់របស់រាងតូចចេញ គេញញឹមតិចៗ
អញសួរពីយប់ថានឹកអញអត់: Satang
Winny មិនឆ្លើយគេបេះដៃSatang ចេញពីថ្ពាល់ខ្លួនហើយលើកដៃជូតខ្លួនឯង
មិចបានជូតខ្លាំងៗម្លេសជាំមុខអស់ហើយ ឆ្លើយម៉ោនឹកអញអត់ ? : Satang គេចាប់ដៃដែរញីមុខនោះជាប់ហើយចំរិតសួរម្តងទៀត
អត់ : Winny គ្រាន់តែមើលក៏ដឹងថាកុហក់នាយកំលោះលេចស្នាមញញឹមចេញមកគេស្មានថាក្មេងនេះមិនចង់ជួបគេទើបគេចអត់ទៅសាលាមួយព្រឹកដឹងអីថាមានអ្នកលួចបារម្ភដល់ថ្នាក់ជិះមកមើលដល់ផ្ទះ
សើចស្អី! : Winny គេសម្លក់Satangថ្មែរតែម្នាក់ទៀតនៅញញឹមមិនឈប់
ហែងកុំគួរអោយស្រឡាញ់ពេកបានអត់? : Satang គេលើកដៃទាំងគូរមកក្រសោបមុខនាយតូចដែរកំពុងសម្លក់គេ Winny បើកភ្នែកម៉ក់ៗ
ថើបបានអត់? : Satang គ្រាន់តែសុំតែមិនរងចាំចម្លើយគេក៏អោនទៅរកមុខនោះថ្នមៗផ្អិបបបូរម៉ាត់លើថ្ងាស់របស់Winny រួចក៏បង្អួសវាមករកបបូរម៉ាត់ទន់ផ្អែមមួយនោះជញ្ចក់វាតិចៗក្រេបយករសផ្អែមចេញពីក្រអូមម៉ាត់Winny ដៃម្ខាងក៏លើកមកទប់ក្បាលខាងក្រោយរបស់នាយតូចជើងក៏កម្រើករំកិលឈានទៅមុខរកសាឡុងក្បែរនោះតែក៏មិនព្រមដកម៉ាត់ចេញនៅឡើយ គេផ្តួរខ្លួនWinnyថ្នមៗទៅលើសាឡុងរួចក៏បន្តរថើបសើរស្ទើរតែធ្វើអោយWinnyងងុយដេកបិទភ្នែកជិត ដៃស្រឡូនលើកឡើងមកតោងជុំវិញកររបស់Satang បបូរម៉ាត់ក៏បើកថើបតបតរវិញគេមិនអាចបដិសេដជាមួយការថើបមួយនេះឡើយ! វាដូចជាថ្នាំសណ្តំយ៉ាងអញ្ចឹង! នាយកំលោះដកម៉ាត់ចេញមកដោយមិនប្រាប់មុនធ្វើអោយអ្នកដែរកំពុងជាប់ចិត្តត្រូវផ្តាច់ចំណងលឺសំឡេងតែ
ជីប!
គេញញឹមចុងម៉ាត់ក្រោយឃើញអ្នកដែរនៅលើសាឡុងតាមបបូរម៉ាត់ខ្លួនមុននេះ មុខWinnyឡើងក្រហមងាំងក្រោយត្រូវសម្លឹងបែបនេះ
អញទៅផ្ទះហើយ! : Winny ថាហើយគេក៏ច្រត់ដៃងើបតែSatang ក៏ចាប់ជាប់
មិនទាន់ឆ្លើយថានឹកអញរឺអត់! ហែងនេះនាំរឿងអោយអញអត់ទៅរៀនណា! : Satang
ក៏រឿងហែងមិនទាក់ទងនឹងអញផង : Winny
នឹករឺអត់? : Satang
អត់! នឹកធ្វើអីហែងមិនម៉ែនសង្សាអញផង : Winny
ចុះចង់ដែរអត់? : Satang គេនិយាយហើយក៏ល៎មុខអោនមកកៀកWinny ទៀត
អញទៅវិញហើយ : Winny
ហែងថើបអញហើយចង់ទៅផ្ទះ: Satang
Winny ជ្រួញចិញ្ចើមចូលគ្នាអ្នកណាថើបអ្នកណា?
អាឆ្កួត !: Winny
ហែងបានថើបអញហើយគេចទៅផ្ទះ : Satang
គេនិយាយហើយក៏ធ្វើជាបែរដាក់ដៃព័ត្ធចូលគ្នាធ្វើដូចងងក់ងរនឹងWinny
អញមិនបានហែងអ្នកថើបអញទេ! : Winny
តែមុននេះម៉ាត់ហែងតាមម៉ាត់អញលឺសូរតែជីប! : Satang
អាTang ! : Winny
យ៉ាងមិច? ចង់ប្រកែកមិនទទួលខុសត្រូវអញ្ចឹងរឺ? ថើបអញហើយរត់ទៅផ្ទះ : Satang
អាTang! : Winny គេស្រែកដាក់Satang មួយទំហឹងសំឡេងង៉ក់ងររបស់ខ្លួន អ្នកឌឺធ្វើម៉ាត់ពេបៗភ្នែកដៀងមើលមកនាយតូចមិនឈប់
ខេសៗៗ អញឈឺហើយអញទៅរៀនមិនរួចថ្ងៃនេះអញអត់ស្រួលខ្លួនទេ អួលវិលមុខវិលមុខណាស់ អួយឈឺកក្បាលអួយអេក! : Satang
គេធ្វើជាក្អកខេសៗហើយរំអួយញិកញ៉ក់ហើយក៏ធ្វើមកដួលលើWinny ដែរនៅលើសាឡុង
កុំម៉ោឆ្កួតដាក់អញ: Winny
គេរុញក្បាលSatang ចេញតែម្នាក់ទៀតកាន់តែខិតរំកិលមកជិតថែមរហូតខ្លួនមកនៅលើសាឡុងទាំងពីរនាក់
អួយឈឺក្បាល អួយៗៗ: Satang គេនៅតែនិយាយបែបនេះបើក៏ជ្រៀតរាងកាយចូលមកដេកក្បែរWinnyរួចក៏ចាប់គេអោបជាប់ដាក់ក្បាលខ្លួនមកផ្អិបនឹងទ្រូងWinnyហើយក៏បិទភ្នែកសម្ងំគេង
ចេញ! : Winny
អឹម : Satang គេមិនតបហើយក៏សម្ងំរិតកម្លាំងថែម
ចេញមើស៎! : Winny
នៅអោយស្ងៀមតិចមើលអញសុំដេក យប់មិញដេកអត់លក់ផង: Satang
ដេកអត់លក់? ចុះអត់ទៅរៀនម៉ាព្រឹកនឹង ដេកអោយដូចងាប់សោះ! :Winny
អឹមមមម អត់បានដេកទេ! មើលនៅស្ងៀមសិនមើស៎: Satang
Winny លែងតបតគេនៅស្ងៀមសម្ងំអោយSatang ដេកអោបជាប់ទ្រូងខ្លួន
អាTang !: Winny
អឹម! : Satang
ហែងអត់ទាន់ដេកទេហ៎: Winny
មានអីម៉ែន? មិនស្រួលដែលអញអោបរឺ? : Satang
គេសួរហើយក៏ប្រឡេះដៃពីចង្កេះរបស់Winny រួចក៏ងើយមុខមើលទៅគេWinny មិនម៉ាត់
អញមិនបានគិតថានឹងបង្ខំហែងទេ! : Satang ថាហើយគេក៏ស្ទុះងើបអង្គុយ នាយតូចក៏ស្ទុះងើបអង្គុយតាមដែរ
អញមិនបាន....: Winny
អញសុំទោស! បើអញបង្ខំ: Satang
អាTang ! :Winny
គេងាកមកមើលមុខនាយតូចភ្នែកទាំងគូរសម្លឹងគ្នា បន្តិចមកគេក៏ដកភ្នែកចេញរួចក៏អោនមុខចុះមានអារម្មណ៍ថាធ្វើអោយអ្នកផ្សេងមានសម្ពាធគេមិនចូលចិត្តបែបនឹង
អញមិនបានគិតចឹងទេ គ្រាន់តែអញមិនចង់អោយហែងធ្វើអីបែបនឹង: Winny គេចង់សំដៅដល់ការថើបអីបែបនោះរឺ?
Satang ក្រោបឈរអស់មួយកម្ពស់មិនហ៊ានអង្គុយក្បែរនាយតូចមានអារម្មណ៍ថាខ្លួនបានធ្វើតាមតែចិត្តខ្លួនដែរចង់តែមិនបានសួរថាគេពេញចិត្តនឹងរឿងនោះរឺអត់ ក៏មានអារម្មណ៍ថាខូចចិត្តតិចតួចពេលស្រាប់លឺពាក្យនឹងពេញចិត្តពីមាត់មនុស្សដែរខ្លួនស្រឡាញ់
សុំទោស! អញច្បាស់ជាមិនធ្វើចឹងទៀតទេ! : Satang កែវភ្នែកខូចចិត្តនឹងដឹងកំហុសរបស់Satangធ្វើអោយWinnyនៅមិនសុខ
អាTangគឺអញ.....: Winny
មិនអីទេ! ហែងនិយាយត្រូវតាស អញសុំទោសពិតម៉ែន : Satang
អាTang : Winny
ក៏យើងមិនម៉ែនជាអីនឹងគ្នាអញមិនគួរធ្វើបែបនោះ អញហាមខ្លួនឯងមិនបានខ្លួនឯងអញសុំទោស! អញនឹងមិនធ្វើវាទៀតទេ : Satang
កែវភ្នែកមានដក់ទឹកថ្លាៗពេលដែរគេនិយាយពាក្យអស់ទាំងនោះ Winnyសម្លឹងមកគេទាំងមិនប្រាកដពីអារម្មណ៍ខ្លួនគេមានអារម្មណ៍ថានៅមិនសុខពេលឃើញSatang បែបនេះមានអារម្មណ៍ថាខូចចិត្តដូចគ្នា អ្នកកំលោះរហ័សបែរមុខចេញទៅម្ខាងទៀត
ម៉ោងជិត6ហើយតិចម៉ាក់រក ហែងឆាប់ទៅផ្ទះទៅ: Satang
Winny មិនម៉ាត់គេគេបោះជំហានដើរទៅជិតSatang
អោបបានអត់? : Winny សំណួរនេះធ្វើអោយអ្នកនៅខាងមុខគាំងត្រឹងមើលមុខម្ចាស់សំណួរដែរកំពុងឈរមុខគេ
អញមិនបានថាមិនពេញចិត្តទេ! ហែងយល់អីដែរអញនិយាយអត់? អញគ្រាន់តែក្លាយថាបើហែងបែបនេះញយៗហែងនឹងគេចពីអញ: Winny
អាWin អញប្រាប់ហើយថាមិនអោយនិយាយបែបនេះ! : Satang
អញ.....: Winny
ហែងមើលមិនឃើញក៏បាន តែអញមិនដែរសូម្បីគិតរិតតែមិនគិតថាធ្វើអីមិនល្អចំពោះហែង អញអាចមើលមកឆ្កែឆ្មាសាក់ហែងគ្រប់ពេលតែអញមិនដែរស្អប់ហែងសូម្បីម្តងទាំងពីយើងស្គាល់គ្នា! : Satang
ហែងបានន័យថាមិច? : Winny
អញស្រឡាញ់ហែង: Satang ពួកគេទាំងសម្លឹងមុខគ្នាឥតពព្រេចរាងខ្លួនម្នាក់ៗសឹងអត់ដង្ហើម
អញដឹងថាហែងមិនស្រឡាញ់អញទេ! អញដឹងថា.....អឹប! : Satang ភ្នែកមូលក្រឡង់បើកធំៗនៅពេលដែរអ្នកនៅចំពោះមុខហក់មកថើបគេយកតែម្តង
Satangនៅស្ងៀមព្រមបណ្តោយតាមWinnyធ្វើតាមចិត្តនាយតូចថើបមួយសន្ទុះទើបដកម៉ាត់មកវិញ
អញមិនដឹងថាអញស្រឡាញ់ហែងរឺអត់ តែអញអត់សប្បាយចិត្តពេលឃើញហែងបែបនឹង! : Winny
គ្រាំង!
គ្រាន់តែគេនិយាយចប់ផ្គរលាន់ក៏លាន់លឺមួយសំឡេងមេឃក៏បង្អុលភ្លៀវចុះមក
បែបនេះទៅផ្ទះមិចនឹងរួច! : Winny គេនិយាយទាំងសម្លឹងមើលទៅក្រៅបង្អួចរំពេចនោះទូរស័ព្ទក៏រោទ៍ឡើង
អាឡូម៉ាក់! : Winny
អាឡូកូនWinនៅឯណានឹងកូន? :ម៉ាក់Winny
អ៎គឺនៅ... នៅផ្ទះអាTang ម៉ាក់! : Winny
ទៅផ្ទះក្មួយTangធ្វើអីរឺកូន? នេះមេឃភ្លៀងផង: ម៉ាក់Winny
គឺវាឈឺទើបខ្ញុំចូលមកមើល បន្តិចទៀតទៅផ្ទះហើយម៉ាក់: Winny
អោយម៉ាក់ជួបក្មួយTangតិចមើល: ម៉ាក់Winny
Winnyក៏ហុចទូរស័ព្ទទៅអោយSatang
ម៉ាក់ចង់ជួប! : Winny
Satangក៏ទទួលមកនិយាយ
អាឡូជម្រាបសួរមីង! : Satang
អឺ កើតអីរឺក្មួយ? : ម៉ាក់Winny
បាទអត់មានអីទេអ្នកមីង: Satang
អឹមមិនអីទេមេឃក៏ភ្លៀងផងចាំមីងអោយកូនWinនៅមើល មីងសុំផ្ញើរកូនអោយគេងផ្ទះក្មួយមួយយប់ផង! ណាមេឃក៏ភ្លៀងហ់យក្មួយក៏ឈឺអោយនៅបានជាគ្នាផង: ម៉ាក់Winny
បាទមីង : Satang
ចឹងអោយមីងជួបកូនWinវិញចុះ: ម៉ាក់Wimny
អាឡូម៉ាក់ : Winny
អឹម ម៉ាក់អោយកូនគេងក្មួយtangហើយយប់នេះ នៅបានជាគ្នាមើលមិត្តមិនស្រួលខ្លួនម្យ៉ាងម៉ាក់ឃើញគេផ្សាយថាមានភ្យុសម៉ាក់មិនចង់អោយកូនជិះមកទេ! :ម៉ាក់Winny
ម៉ាក់បែបនេះមិចនឹងបាន វាមិចនឹងអោយខ្ញុំដេក: Winny
ម៉ាក់ប្រាប់ក្មួយTangរួចហើយ ប៉ុណ្ណឹងបានហើយណាកូនទីនេះផ្គរខ្លាំងៗណាស់: ម៉ាក់Winny
ថាហើយគាត់ក៏បិទបាត់ទៅ .....
.
.
.
.
.
.
To be continue
Thank for your reading
Hope you enjoy it
Admin: Ta Ta
YOU ARE READING
Love has no gender ♥️
Storie d'amoreតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!