Love has no gender ♥️
Ep: 33
........តភាគ.......
ចេញទៅវិញទៅ! មិចក៏ម៉ាក់អញអោយហែងចូលស្រួលៗម្លេស? ម៉ាក់...! ម៉ាក់!: Winny
Satangរុញទ្វារចូលហើយបិទវិញយ៉ាងស្ទាត់ជំនាញ Winnyឃើញកាយវិការគេបែបនេះក៏រាងស្លន់តិចៗ
ហែងចង់ធ្វើស្អី?: Winny
អញគ្មានបំណងអីក្រៅពីមកផ្សះផ្សាមិត្តភាព : Satang
មិនបាច់!: Winny
អញសួរហែងម្តងទៀតអាWin ហែងព្រមស្តាប់អញនិយាយរឺអត់?: Satang
អញមិនស្តាប់ មិចចង់ធ្វើស្អីអញ?: Winny គិតថាគេខ្លាចរឺ? មាឌប៉ុនគ្នាទេវើយវៃមកក៏វៃវិញ Satang មុនម៉ាត់ដើរចូលទៅជិតមួយជំហានៗ Winnyក៏ថយទៅក្រៅតាមដំណើរមួយៗរបស់គេរហូតដល់ទៅប៉ះខ្នងនឹងតុរៀន satang ឃាំងដៃសងខាងខ្លួនគេជាប់
ហែងវាមិច នេះផ្ទះអញវើយ: Winny
ហែងស្តាប់អត់?: Satang ទឹកមុខប្រាកដប្រជាលេចឡើងមក ធ្វើអោយWinnyរាងខ្លាចបន្តិចដែរ
15នាទី!: Winny
1ម៉ោង!: Satang
អត់ 15នាទី!: Winny
អញប្រាប់ថា1ម៉ោង: Satang
ហែងមកបង្ខំអញហើយនេះហ៎ បំពានចូលផ្ទះអញទៀតអញ.. អ្ហឹម.....: Winny
ម៉ាត់របស់គេត្រូវបានបិទដោយប្រអប់ដៃរបស់Satang កំលោះមានប្រៀបទាញកៅអុីរុញWinny អោយអង្គុយចុះអោយស្ងៀមគេក៏ព្រមតាម
អញដឹងថាហែងខឹងណាអញយល់អារម្មណ៍ហែងថាហែងវាពិបាកធ្វើចិត្ត តែហែងសាកគិតមើស មនុស្សស្រីហែងអាចរកផ្សេងទៀតបានតែមិត្តដែរស្គាល់ចិត្តគ្នា មិនស្រួលរកទេវើយ! ណាមួយLoveពីដើមដំបូងមកស្រាប់ក៏អត់មានចិត្តអោយហែងដែរ ពេលនេះទាំងនាងទាំងNannie មានក្តីសុខជាមួយគ្នា សុទ្ធតែជាមនុស្សយើងស្រឡាញ់ពិតអត់? ហែងមិនសប្បាយចិត្តទេហីដែរមនុស្សខ្លួនឯងស្រឡាញ់សប្បាយចិត្ត មានក្តីសុខនោះ?: Satang
ហែងនិយាយបែបនឹងបាន មកពីហែងមិនម៉ែនអញ: Winny
ត្រូវហើយមកពីអញមិនម៉ែនហែង បើអញជាហែងអញច្បាស់ជាមិនធ្វើបែបនឹងទេ! អាWinហែងស្រឡាញ់មិនម៉ែនមានន័យថាត្រូវតែបានទេ ! ជួបមុនក៏មិនម៉ែនជាគូរដែរព្រោះគេអត់ស្លាញ់យើង!: Satang
វាមិនត្រូវទេ តែជួបមុនច្បាស់ជារបស់អ្នកនោះហើយ: Winny
អាWin អញក៏ជួបមុនដូចគ្នាមកដលើពេលនេះអញមិនឃើញម្នាក់នោះក្លាយជារបស់អញផង! : Satang (អារបល់កាច់អញនឹងហើយជួបហែងមុន! ជួបតាំងពីជំនាន់ក្មេងៗពេលនេះហើយនៅដើរមានសង្សា ស្រឡាញ់គេតែពាលពេញនឹង)គិតក្នុងចិត្ត
ហែងជួបអ្នកណា?: Winny
មិនបាច់ចង់ដឹងទេ ហែងគិតតែរឿងនេះទៅ!: Satang
ហែងមិនប្រាប់អញ អញមុនស្តាប់តទេ: Winny
អឺ អញជួបគេមុន ជួបគេមកយូរហើយ ម្នាក់នោះមានសង្សា មានបញ្ហាអញនៅក្បែរគេរហូត: Satang
ហែងមិនខូចចិត្តទេហ៎ ដែរគេអត់មើលឃើញហែង?: Winny
អញខូចចិត្ត! តែអញគិតថាបើគេធ្វើអីដែរគេសប្បាយចិត្តហើយមានក្តីសុខហើយ អញក៏ព្រមមិនចាំបាច់បានគេក៏បាន: Satang
ហែងស្គាល់គេយូរនៅ?: Winny
Satang ងាកមើលមុខWinny បន្តិចមុននឹងនិយាយ
អញស្គាល់យូរហើយ! អញកំដរគេពេលគេបែកជាមួយសង្សាទៀតណ៎: Satang
ងាប់ហើយ បើហែងតាមច្រើនឆ្នាំប៉ុណ្ណឹងហើយនៅមិនដឹងទៀតឈប់ទៅ សង្ស័យខ្វាក់: Winny
Satang មិនតបគេសម្លឹងទៅឆ្ងាយហាក់ស្មានមិនដល់
មិនម៉ែនខ្វាក់ទេដឹង តែប្រហែលភ្នែកតូចពេកទើបមើលអញមិនឃើញ! ចម្លើយនេះបានត្រឹមគិតក្នុងចិត្តតែហារស្តីទៅមិនបាន បើអោយនិយាយហើយបាត់បង់ បើអោយនិយាយហើយត្រូវលែងឃើញមុខ គេស៊ូលាក់វារហូតដល់មួយជីវិត
បានហើយ ហែងស្តាប់អញយល់ខ្លះនៅ?: Satang
អញយល់តែអញធ្វើចិត្តមិនទាន់បាន!:Winny ឆ្លើយបណ្តើរយកដៃកេះក្រចកខ្លួនឯងលេងបណ្តើតកាយវិការដូចក្មេង6ឆ្នាំគ្មានខុស
ហែងរៀនបើកចិត្តតិចទៅគ្រប់យ៉ាងវាល្អហើយ : Satang
អញធ្វើមិនបានដូចហែងទេស! រួចចុះហែងវិញ? ដែលនិយាយប្រាប់គេត្រង់អត់?: Winny គេងាកមើលមុខSatangហើយក៏សួរ
Satangមិនម៉ាត់តែគេក្រវីកក្បាលជាចម្លើយមកអោយWinnyវិញ
ងាប់ហើយហាស ! បើហែងមិននិយាយធ្វើមិចគេដឹង?: Winny
បើអញនិយាយទៅវាមិនល្អ អញថាអញអត់និយាយល្អជាង: Satang
ហែងថាអញមិនចេះគិត ហែងនេះភ្លើរជាងអញទៀត: Winny
(មិនដឹងអាណាអ្នកភ្លើរប្រាកដ? )
អញប្រាប់ថាកុំមកគិតរឿងអញ គិតរឿងហែងនឹងNannie: Satang
ការពិតទៅអញក៏ខូចចិត្តណា! អញខូចចិត្តខ្លាំង វាមិនម៉ែនព្រោះLoveទេ តែហែងយល់អត់អញទុកចិត្តNannieណាស់ហើយមិនដែរសូម្បីគិតថាវាធ្វើចឹង អញខឹងព្រោះវាធ្វើបែបនឹងដាក់អញ មិនម៉ែនអញខឹងព្រោះវាស្រឡាញ់Loveទេ! ទទួលស្គាល់ថាអញស្រឡាញ់Loveតែរឿងនឹងអញក៏អាចដកចិត្តបាន តែរឿងNannieវិញអញនៅតែគិតមិនយល់ថាហេតុអីវាធ្វើដាក់អញបែបនឹងកើត? : Winny និយាយទាំងទឹកមុខសោកសៅ គេខូចចិត្តពិតម៉ែន ចំពោះរឿងនេះ
ហែងអោយឪកាសវាសុំទោសបានទេ? ចាប់ទុកថានេះជាកំហុសដែរវាមិនបានតាំងចិត្ត យើងរាប់អានគ្នាមកយូរយ៉ាងនេះព្រោះបែបនឹងហែងបែកបាក់គ្នាតើវាមិនសមតម្លៃទេពិតអត់?: Satang
គេយកដៃទៅទះស្មាWinny ថ្មមៗ
និយាយជាមួយវាវិញបានអត់?: Satang
Winny មិនម៉ាត់គេដកដង្ហើមធំ យ៉ាងស្ងាត់ស្ងៀម
អាWinហែងដឹងអត់? ថាមនុស្សខឹងច្រើននឹងឆាប់ចាស់: Satang
អាឆ្កួត មិនកំប្លែងទេ!: Winny គេទាញដៃSatangចេញ នាយកំលោះឃើញមុខក្មេងកំពុងងរហើយអត់សើចមិនបាន
អញនិយាយម៉ែន បើកចិត្តទៅមើល! ស្រីស្អាតច្រើនសឹងអីញ៉ែអ្នកផ្សេងទៀតក៏បានណ៎!: Satang ចេះតែនិយាយទៅ ចេះតែលួងទៅក្នុងចិត្តវាចង់បែកទៅហើយ
តែអញនៅខឹងវា អញមិនដឹងនិយាយជាមួយវាមិចទេ: Winny
អោយវានិយាយមុន អូខេអត់?: Satang
អួយ អាTangកុំទាន់បានអត់? អញមិនទាន់ស្រួលចិត្តទេ: Winny
អាWin ហែងសាកគិតមើលថាបើផ្ទះកំពុងតែចង់រំលំហើយហែងមិនគិតយកអីមកទប់ នៅចាំសិន! តើផ្ទះនឹងនៅចាំហែងសិនទេ? បញ្ហាពេលខ្លះបើមិនដោះស្រាយភ្លាមៗវាមិនល្អទេ ទុកយូរតិចល៎បាត់បង់អារម្មណ៍ស្និតស្នាល: Satang
អាគ្រាន់ បើចឹងពេលឈ្លោះជាមួយអញមិចក៏ហែងមិនមកនិយាយជាមួយអញអោយវាលឿនៗ?: Winny
ក៏អញចង់និយាយតែហែងប្រាប់ថាគ្មានអញនឹងហែងសប្បាយចិត្ត: Satang អត់និយាយលែងទេនឹកឃើញពាក្យនឹងពេលណាបេះដូងគេឈឺពើតៗ ស្តាប់ទៅវាធ្ងន់ណាស់សម្រាប់ខ្លួនគេ
អញខឹងអញចេះតែនិយាយទៅ បើហែងឈ្លោះតែជាមួយអញចឹងនោះ អញស្អប់ហែងណាស់: Winny
ហែងដែរលឺអត់? ស្អប់ជំពប់លើ ហើយអាឈ្លោះគ្នាញឹកនឹងបាត់គ្នាមិនបាន: Satang គេនិយាយហើយក៏សម្លឹងមុខWinny ទាំងញញឹម Winnyសម្លឹងគេតបវិញមួយសន្ទុះក៏និយាយ
លើកក្រោយកុំទៅនិយាយបែបនេះដាក់អ្នកផ្សេង: Winny
ហេតុ?: Satang
ព្រោះគេនឹងលង់ ហើយគិតថាហែងញ៉ែគេ!: Winny
(ម៉ែនរឺ? ចុះហេតុអីហែងមិនលង់នឹងអញ?) សំណួរបានត្រឹមតែសួរក្នុងខួរក្បាលតែមិនអាចហារស្តីទៅបាន......
កូនWin!: ម៉ាក់ Winny សំឡេងម៉ាក់របស់គេហៅកាត់ផ្តាច់ក្រសែរភ្នែកទាំងពីរដែរកំពុងសម្លឹងគ្នាទៅវិញទៅមក Winny ប្រញ៉ាប់ងើបរត់ទៅទ្វារឆ្លើយនឹងម្តាយគេ
បាទម៉ាក់: Winny
ហៅក្មួយTangចុះមក ម៉ាក់ធ្វើបបរលតអោយញាំ: ម៉ាក់Winny
គេទទួលដឹងហើយក៏ដើរមកហៅSatang
ម៉ាក់ហៅអោយទៅសុីអី ម៉ោ!: Winny
Hmm? អញមកយកខោអាវសងហែងតាស!: Satang
អញមិនដឹងគាត់ហៅ ម៉ោចុះម៉ោ: Winny
មកដល់ក្រោមម៉ាក់របស់Winny ក៏ដួសដាក់លើតុហើយស្រាប់
ក្មួយTangអង្គុយមកក្មួយ នេះមីងទើបធ្វើឆ្អិនមិញនាំគ្នាភ្លក់មើលឆ្ងាញ់អត់?: ម៉ាក់Winny
ហឹមមមម ឆ្ងាញ់ណាស់ម៉ាក់: Winny ដាក់មួយម៉ាត់គេសរសើរភ្លាមម៉ាក់Winnyញញឹមខ្ជឹបដាក់កូនប្រុស Winnyងាកទៅក៏ឃើញSatangនៅអឹមអៀនមិនហ៊ានញាំ
ថីហែងអត់ចេះសុី?: Winny
អត់ទេ.... អញអឹមម!: Satang
Satang កំពុងតែនិយាយWinnyក៏ដួសបបរមួយស្លាបព្រាញ៉ុកចូលម៉ាត់គេ
អួយ អារបល់យ៎ក្តៅ ហាស......!ក្រដាសៗ!! : Satang
Winnyដែរសើចមុននេះប្រែមុខជាស្លន់ស្លោរក្រោយពេលឃើញទឹកមុខSatangក្តៅបបររកយំចេញមក គេប្រញ៉ាប់ទាញក្រដាសហុចអោយរួចរត់ទៅចាក់ទឹក
អាស់! .... ហុឹស : Satang
នេះទឹកៗ : Winny គេក៏ទទួលយកទៅផឹក
កូនWinមិចក៏លែងអីបែបនឹងម៉ាក់ មើលចុះរលាកក្មួយTangចង់ស្លាប់ហើយ: ម៉ាក់Winny
Winny ហាក់ដឹងកំហុសគេបែរទៅសួរអ្នកដែរកំពុងផឹកទឹក
អញសុំទោស អញធ្វើលេងទេ: Winny
ស្ងាត់.....
ហែង.... ហែងក្តៅខ្លាំងអត់? រលាកអត់?: Winny
សំណួរសួរជាមួយទឹកមុខគួរអោយអាណិតតាមបែបមនុស្សដឹងខ្លួនខុស
ហែងអត់ចង់អោយអញនៅក៏ប្រាប់បាន! អញដឹងថាហែងមិនចង់អោយអញនៅ ! ខ្ញុំទៅសិនហើយមីង ជម្រាបលាមីង!: Satang
គេបែរទៅលាម៉ាក់របស់Winnyក្រោយនិយាយប៉ុន្មានឃ្លារមកWinnyរួច អ្នកដែរត្រូវគេស្តីអោយក៏រឹងខ្លួនដូចត្រូវគេទះ10កំផ្លៀង ម៉ាក់របស់Winnyក៏មិនបាននិយាយអ្វីគ្រាន់តែសំលឹងអ្នកដែរដើរចេញទៅហើយក៏ទាញយករបស់របបមកលាងសម្អាត
Winnyអង្គុយស្ងៀមមិនហ៊ានងាកទៅមើលSatang សំឡេងម៉ូតូបញ្ឆេះឡើងលឺរហូតដល់ស្ងាត់មានន័យថាគេទៅបាត់ហើយ ខ្លួនក៏លើកស្លាបព្រាដួសបបរដាក់ម៉ាត់មួយៗទឹកមុខខុសពីមុននេះដាច់
លេងអីឆ្កួតៗ! មិចបានគេមិនចេះគិតបែបនេះ !
Winny អង្គុយគិតបន្ទោសខ្លួនឯងតែគេពិតជាមិនបាន គិតចង់ធ្វើបែបនេះដើម្បីដេញSatangនោះទេ គ្រាន់តែចង់ធ្វើលេងតែប៉ុណ្ណោះ លេងទាំងមិនបានគិតចំជាល្ងង់ពិតម៉ែននេះ! អារម្មណ៍ក្រៀមក្រំចម្លែកក្នុងចិត្តគេដែរសាមីខ្លួនហាក់មិនយល់ថានេះជាអារម្មណ៍អ្វីនៅពេលដែរត្រូវSatang ខឹងទាំងដែរពីមុនគេមិនដែរខ្វល់មិនដែរគិតពីមនុស្សម្នាក់នឹងផង?
តើនេះជាអារម្មណ៍អីទៅ?
.
.
.
.
.
.
.
To be continue......
Thanks for your reading 📖
Hope you enjoy it
Admin: Ta Ta
YOU ARE READING
Love has no gender ♥️
Romansaតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!