គេដឹងថាជាអ្នកណា ព្រោះគេនេះហើយអ្នកតាមWinnyមកផ្ទះសឹងរាល់ថ្ងៃរឿងអីគេមិនដឹងមិនឃើញ មានតែសាមីខ្លួនទេដែរមិនដឹងថាមានអ្នកលួចតាមការពារពីក្រោយ
ប្រហែល1ម៉ោងក្រោយមកSatang ក៏ដើរចេញមកវិញដៃកាន់នំបុ័ងនឹងទឹកដោះគោចេញមក គ្រប់គ្នាឃើញហើយក៏ដើរទៅរកគេ
យ៉ាងមិចហើយអាTang : Prom
Satang មើលមុខពួកម៉ាកទាំងញញឹមធម្មតា ការពិតទៅពួកគេពិតជាធ្លាប់ឈ្លោះគ្នាតែពួកគេបារម្ភគឺលើសពីកំហឹងដែរធ្លាប់ឈ្លោះគ្នាទៀត
អញok: Satang
ទៅអង្គុយសិនទៅ : Captian
គ្រប់គ្នាក៏វែកកន្លែងអោយSatang អង្គុយរួចទាំង Nannieផង
ម៉ាក់Winny ក៏ចាប់កាន់ដៃSatangថ្នមៗ
មីងអរគុណច្រើនហើយណាក្មួយ: ម៉ាក់Winny ទឹកមុខគាត់ក៏មិនខុសពីSatangប៉ុន្មានដែរ ជាស្រ្តីមេម៉ាយមានតែកូនប្រុសម្នាក់បើគេយ៉ាងមិចយ៉ាម៉ាគាត់មិនដឹងត្រូវធ្វើអីតទៀតទេ
បាទមីង: Satang គេញញឹមតទៅគាត់យ៉ាងសុភាពតាមបែបចរឹករបស់គេ
ក្មួតៗ មីងអរគុណដូចគ្នាណា: ម៉ាក់Winny
គាត់ងាកក្រោយទៅអរគុណមិត្តរបស់កូនគ្រប់គ្នាដែរមកមើលកូនខ្លួនទាំងយប់ បើគ្មានពួកគេគាត់គឺម្នាក់ឯងអោយសុទ្ធ បន្តិចក្រោយគ្រូពេទ្យក៏ចេញមក
Satangស្ទុះងើបទៅសួរគ្រូពេទ្យបានមុនគេ
វាអាមិចហើយលោកគ្រូ?: satang
អ្នកជំងឺមិនអីទេ របួសភាគច្រើនជារបួសសើរស្បែកគ្រាន់តែក្បាលបែកហើយហូរឈាមខ្លាំងទើបបណ្តាលអោយគេខ្វះឈាមពេលនេះបានទទួលឈាមហើយប្រហែលព្រឹកស្អែកនឹងដឹងខ្លួនហើយ ខ្ញុំបានចាក់ថ្នាំងងុយដេកអោយគេដើម្បីអោយគេសម្រាកបានយូរបន្តិចមិនចង់អោយឈឺរបួស : គ្រូពេទ្យ
ចាអរគុណណាស់លោកគ្រូពេទ្យ: ម៉ាក់Winny
សាច់ញាត្តិអាចចូលទៅមើលគេបាន តែកុំមានសំឡេងរំខានខ្លាំងពេកខ្ញុំសុំទៅមើលអ្នកជំងឺផ្សេងហើយ: គ្រូពេទ្យ
និយាយចប់គាត់ក៏ទៅមើលអ្នកផ្សេងទៅគ្រប់គ្នាចូលទៅមើលWinny
ម៉ាក់Winnyអង្អែលដៃកូនប្រុសថ្នមៗ ដោយក្តីស្រឡាញ់គ្រប់គ្នានៅទីនោះទាំងអស់មើលគាត់
ពេលនេះម៉ោងជិត1ទៅហើយស្អែកព្រឹកទៅរៀនក្មួយៗទៅផ្ទះវិញចុះមីងអរគុណច្រើនហើយ: ម៉ាក់Winny
គាត់តឿនអោយក្មេងៗទៅផ្ទះវិញព្រោះស្អែកពួកគេក៏ត្រូវទៅរៀនណាមួយកូនគាត់ក៏ផុតគ្រោះថ្នាក់ហើយ
បាទមីង: Ford
អ្នកមីង ចុះរឿងអ្នកវាយអាWin?: Prom
មីងនឹងទៅផ្តឹងប៉ូលីសស្អែកមានអ្នកឃើញដែរពួកគេអាចជាសាក្សីបាន: ម៉ាក់winny
បាទមីង ចឹងតោះពួកយើង: Prom
ជម្រាបលាសិនហើយមីង: Everyone
បន្ទាប់មកពួកគេក៏ដើរចេញមកក្រៅ
អាTangឯណាម៉ូតូ?: Fourth
ឃើញSatangឈរធ្មឹងមិនជើញម៉ូតូ គេក៏សួរបាត់ម៉ូតូវាទៅណា
គឺ អញមុននេះប្រញ៉ាប់ពេកមិនបានជិះមកទេ: Satang
ហាស ស្អីគេ? ហែងរត់ពីផ្ទះម៉ោ?: Ford
Er: Satang
អានេះវើយ ចឹងជិះជាមួយអញក៏បាន: Captian
ចុះអញ ?: Prom
ត្រូវហើយព្រោះពីរនាក់គេមកជាមួយគ្នា
ក៏បញ្ចាត់គ្នាម៉ោវី: Captian
អាឡប់ហែងមិនមើលមាឌហែង!: Prom
Hery មិនបាច់ទេអញជិះតាក់សុីក៏បាន: Satang
ឆ្កួតយប់ស្មើនេះជិះតាក់សុីហែងចង់អស់ក្រលានហី?: Fourth
ជិះជាមួយអញម៉ោ: Fourth
អារបល់ម្ងៃមិននិយាយ វាជិះមកតែឯងសោះ: Prom
អញមិនទាន់បាននិយាយពួកហែងរវល់តែឈ្លោះគ្នា: Fourth
Nannie ជិះទៅមុនទៅអញជូនទៅ: Captain
Erដឹងហើយៗ ទៅហើយវើយអាFourth អា....Tang : Nannie
រាងទាក់ៗឈ្មោះSatangព្រោះទើបទះគេមុននេះ 😑
បន្ទាប់មកគ្រប់គ្នាក៏បំបែកគ្នាទៅតាមផ្លូវfourthមិនបាននិយាយអីទេគេខំអោយតែដល់ផ្ទះ ព្រោះផ្ទះគេនឹងផ្លូវផ្ទះSatangខុសគ្នាអោយសុទ្ធម្យ៉ាងយប់ផងផ្លូវស្ងាត់អោយឈឹងគេរាងខ្លាចដែរនឹងណា បន្តិចមកSatangក៏និយាយឡើង
រឿងអញផ្តល់ឈាមហែងកុំនិយាយប្រាប់អាWin: Satang
ស្អីហែង : Fourth
ធ្វើតាមតែអញប្រាប់ទៅ: Satang
ណែ ហែងមិនគិតថាបើវាដឹងពួកហែងអាចត្រូវគ្នាវិញក៏ថាបាន រឿងវាមិនកាន់តែល្អមិនចឹងហី?: Fourth
ត្រូវបើគេបាននិយាយគ្នាដូចមុនច្បាស់ជាល្អតែថាWinnyសប្បាយចិត្តរឺអត់? រឺមួយគេស្អប់ខ្ពើមដល់ទាំងឈាមដែរបានបរិច្ចាកនោះទៀត?
មិនបាច់ទេ អញមិនចង់អោយវាគិតថាត្រូវបង្ខំចិត្តមកនិយាយជាមួយអញដោយសាររឿងនឹង: Satang
តែហែង ..: Fourth
អាFourth អញសុំ: Satang
អឺៗ ក៏បានពួកហែងនេះឈ្លោះគ្នាដូចក្មេងអញថ្លង់សឹងស្លាប់ម្ងៃៗ: Fourth
Satangមិនតគេគិតក្នុងចិត្តតទៅអញហើយវាមិនបានឈ្លោះគ្នាអោយពួកហែងថ្លង់ទៀតទេ តែនិយាយរកគ្នាមិននិយាយផងបន្ទាប់មកក៏ដល់ផ្ទះSatang
អរគុណហើយភឿន: Satang
Er បើថាមុនស្រួលស្អែកដេកផ្ទះទៅមិនបាច់ទៅសាលាទេ : Fourth
Emmអញមិនអីទេ ហែងទៅផ្ទះវិញជិះស្រួលបួល: Satang
Er អញទៅហើយចឹង: Fourth
បន្ទាប់មកគេក៏បើកទ្វារចូលទៅក្នុងផ្ទះទម្លាក់ខ្លួនដល់ពូកភ្លាមភ្នែកចង់បិតភ្លាមគេអស់កម្លាំងមានអារម្មណ៍ចង់ក្អួតធម្មតាទេវាជាអាការ:ទើបបាត់បង់ឈាមទាំងដែរខ្លួនគេក៏មិនសូវរឹងមាំ Satangបិទភ្នែកសម្ងំយកកម្លាំងបន្តរហើយក៏លង់លក់ទៅ
#ព្រឹកស្អែក
ទ្រឺងៗ !!
សំឡេងនាឡិការោទ៍ដូចរាល់ដងតាមម៉ោងកំណត់សព្វថ្ងៃតែថាម្ចាស់វាថ្ងៃនេះទន់ខ្លួនចំឡេកងើបមុនរួច ក្បាលធ្ងន់ក្តៅភាយៗចេញពីខ្លួនគេលូកដៃទៅបិទម៉ោងរោទ៍ទាំងធ្ងន់ខ្លួន
មិចក៏ឈឺក្បាលម្លេស: Satang
មិនអោយឈឺក្បាលយ៉ាងមិចបើយប់មិញអស់ឈាម300mlពីខ្លួនហើយនឹង គេដឹងថាខ្លួនឯងទៅរៀនមិនរួចក៏ទាញទូរស័ព្ទឆាតទៅក្នុងGpបែកអូរហូរស្ទឹងរបស់គេ
ដាក់ច្បាប់អោយផង អញទៅរៀនមិនរួចទេ: Satang ចុចបញ្ជូនហើយក៏ដេកបន្តរទៅ
#នៅសាលា
Fourth: Nannie ហៅFourthដែរកំពុងអង្គុយឆ្កឹះបាយក្នុងចាន
Hmm ?: fourth
អាTang មិនមកទេត្រូវទេ?: Nannie
Erវាប្រាប់ថាមិនស្រួល ហែងអត់បានមើល?: Fourth
គឺឃើញហើយ វានៅម្នាក់ឯងមិនចឹង? បានអីសុី?: Nannie
អញមិនដឹងដែរ: Fourth
គេនិយាយហើយមើលទៅNannieដែរកំពុងមានពិរុត
យ៉ាងមិចបារម្ភពីវា?: Fourth
អឺ : Nannie
ហុឹសៗ ហែងនេះយប់មិញទះវា2កំផ្លៀងអញចាប់មិនចង់ឈ្នះព្រឹកឡើងក៏សួរនាំបារម្ភ: Fourth
គឺ អញម៉ាត់ឆ្កែតែប៉ុណ្ណឹងតែអញចិត្តល្អ : Nannie
ចឹងយ៉ាងមិច?: Fourth
អញចង់ទិញអីអោយវាសុីណាមួយចង់សុំទោសវារឿងយប់មិញផង: Nannie
Hmmក៏ល្អណា: fourth
ចាំពេលថ្ងៃអញទៅចឹង សុីអោយលឿនទៅអាងទៅថ្នាក់:Nannie
ពីរនាក់គេក៏អង្គុយញាំបាយបន្តិចមកក៏ឃើញGemនឹងLoveដើរមក
Nannie នោះអាក្រាស់អាWin: Fourth
Er គួរប្រាប់រឿងអាWinអត់?: Nannie
មិនដឹង : Fourth
Aww nannie : Love
ក្រឡែកឃើញNannie នាងក៏ស្វាគម៍តាមទម្លាប់មនុស្សស្គាល់គ្នា
Love ញាំបាយដែរហ៎?: Nannie
Emm ថាមករកបាយញាំតែតុពេញអស់ហើយប្រហែលអត់បាយហើយព្រឹកនេះ មិនចឹងហេសបងGem: Love
Emm ចាំបងទិញនំបុ័ងអោយ: Gem
អួយទៅពិបាកអី ហៅបាយមកអង្គុយញាំជាមួយគ្នាតែម្តងម៉ោ: Nannie
បានដែរហ៎?: Gem
បានតើសភី ម៉ោLoveអង្គុយជិតខ្ញុំមក: Nannie
មិត្តប្អូនគេមិនប្រកាន់ទេហេស?: Gem
អ៎ អាFourth នេះវាមិនចេះប្រកាន់ច្រើនទេភី: Nannie
Gemគ្រាន់តែញញឹមបន្តិចហើយក៏អង្គុយជិតFourth នាយល្អិតមិនម៉ាត់ដួសបាយដាក់ម៉ាត់ធ្វើដូចគ្មានវត្ថុមានជីវិតកំពុងនៅជិះនេះចឹង
Hmmចាំខ្ញុំទៅហៅបាយអោយបងម្តងថ្ងៃនេះ : Love
តែ..: Gem
បាយសាច់ជ្រូកអោយដាក់ទឹកស្រូបអត់ដាក់ស្លឹកខ្ទឹមត្រូវទេ?: Love
ហុឹស emm : Gem
គ្រាន់បើប្អូនគេនេះ ប្រើការបានហើយតើស
ចាំខ្ញុំជូនទៅ: Nannie
និយាយហើយក៏ងើបដើរទៅជាមួយLoveបាត់ទៅទុកអោយFourth អង្គុយស្មឺតែម្នាក់ឯង គេមិនម៉ាត់ដួសបាយដាក់ម៉ាត់ធម្មតា មិនចាប់អារម្មណ៍មិនខ្វល់អីទាំងអស់
មួយៗក៏បានប្រយ័ត្នអួលប្អូនFourth: Gem
ស្ថានភាពកំពុងស្ងាច់Gemក៏ផ្តាច់ភាពស្ងប់ស្ងាត់នេះចោល
Fourthទម្លាក់ស្លាបព្រាចុះហើយសម្លឹងមើលGem
និយាយជាមួយខ្ញុំ?: fourth
ចុះអោយនិយាយជាមួយអ្នកណាទៀតប្អូនFourth!: Gem គេសង្កត់ធ្ងន់ត្រង់ពាក្យប្អូនFourth
ក្តៅស្លឹកត្រចៀកងំដឹងហើយថាខ្លួនឯងបងគេតែមិនបាច់បញ្ជាក់ច្បាស់ៗថាគេប្អូនទេ
អ៎ ហៅខ្ញុំថាFourthធម្មតាក៏បាន: Fourth
ហុឹស ក្មេងពិតជាឈ្លើយ: Gem
ចង់បានន័យថាមិច?: Fourth
គឺ ឈ្លើយ: Gem
នេះ ....: Fourth
បាយមកដល់ហើយៗ : Nannie/Love
និយាយអីជាមួយគ្នាមុននេះ?: Love
គ្មានទេ!: Gem គេប្តូរទឹកមុខមកជាមាំៗធ្មឹងៗខុសពីមុននេះដាច់
កុំអោយតែដឹងថាបងនិយាយដើមខ្ញុំប្រាប់ ...: Love
Fourth: Nannie
ប្រាប់Fourth : Love
ញាំបាយទៅ: Gem
បន្ទាប់មកពួកគេក៏ញាំបាយហើយក៏ដើរមកវិញជូនLoveទៅថ្នាក់
អូយសំណាងហើយដែរបានស្គាល់Nannie ណាខ្ញុំទើបដូរមកមិនទាន់មានមិត្តនឹងគេទេឯកាសឹងស្លាប់: Love
Hmm មិនអីទេចឹងធ្វើពួកម៉ាក់គ្នាទៅ: Nannie
Emmបានតាស ចឹងយើងចូលរៀនហើយ: love
Bye bye : Nannie
ហើយពួកគេក៏ដើរមកតតែមានមនុស្សម្នាក់នៅដើរសើកៗពីក្រោយ គឺGemនឹងឯងដោយសារថ្នាក់ទី12រំលងទី11តែមួយថ្នាក់គឺនៅជិតគ្នា ឃើញGemរាងនៅឆ្ងាយគួរសមNannieក៏ករះFourth
ណេះ!... ហែងមិនគិតទៅនិយាយជាមួយអោយបានរឿងប្រាប់អាWinទេហី?: Nannie
បងអូនពេញតុអញថាសង្សាគ្នាហើយ: Fourth
និយាយហើយក៏ងាកមើលក្រោយ ប៉ះក្រសែរភ្នែកគ្នាជាមួយGemមិនដឹងសម្លឹងគេតាំងពីពេលណា fourth រហាស់បែរមកវិញខ្លាចគេដឹងខ្លួនកំពុងនិយាយដើម
.
.
.
.
.
.
.
To be continue .....
Thanks for your reading 📖♥️
Hope you enjoy it !
Thanks you ♥️🥰
Admin: Ta Ta
YOU ARE READING
Love has no gender ♥️
Romanceតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!