Love has no gender ♥️
Ep:29
........តភាគ........
ស្តាប់វាយំមួយសន្ទុះមក ខ្ញុំក៏ទាញខ្លួនដែរកំពុងអោបខ្ញុំនោះចេញបន្តិច ភ្នែកវាកំបុងតែលីបវាយំបែបនេះក្រោមភ្លៀងទៀតបាត់ភ្នែកវាបាត់ទៅហើយ ខ្ញុំឃើញមុខវាអាណិតតិចចង់សើចតិចល្អមើលតើសវាយំអោបខ្ញុំមុននេះដូចកូនក្មេង
ម៉ាក់ហែងស្រឡាញ់ហែង! បើមិនចឹងគាត់មិនម៉ែនចិញ្ចឹមដល់ធំទេ! រត់ចេញមកទាំងភ្លៀងបែបនេះមិនដឹងគាត់បាតម្ភយ៉ាងណាទេ ម៉ោទៅផ្ទះវិញ: Satang
គ្រាំង!!
ផ្គរលាន់គ្រាំងវាស្ទុះមកតោងខ្ញុំម្តងទៀត
ឃើញទេ?! នៅទៀតមិនបានទេអោយលឿនទៅផ្ទះ!: Satang
អឹម: Winny
វាក៏ក្រោបឈរមុននេះខ្ញុំអង្គុយអោយវាអោបឡើងងើបលែងរួចទៅហើយណាមួយខ្លួនខ្ញុំកំពុងមានរបួសស្រាប់
ទាញអញតិចម៉ោអញងើបមិនរួច: Satang
វាសម្លឹងខ្ញុំបន្តិចមុននឹងលូកដៃចាប់ទាញខ្ញុំឡើង ខ្ញុំងើបទាំងលំបាកហើយមានអារម្មណ៍ថាត្រជាក់រងារខ្លាំង
ហែងដើរកើតអត់នឹងហ៎?: Winny
កើតតាស!: Satang
ខ្ញុំឆ្លើយហើយក៏ដើរទីទាំងៗ វាឃើញក៏សើចខ្ញុំ
ហឹកៗៗ ហែងដើរកើតបែបនឹង?: Winny
អានេះមុននេះយំ ឥឡូវសើច វានេះចម្លែកពិតម៉ែន
អឺ ក៏មុននឹងអញដើរកើតមិនចឹងមិនម៉ែនមករកហែងឃើញទេ!: Satang
ម៉ោ!: Winny វាថាហើយក៏ទះស្មាវា
ខ្ញុំលើកចិញ្ចើមសួរវា
ស្អីគេ?: Satang
អញអៀវ ឡើងមក!: Winny
ស្តាប់ច្រឡំរឺមិចចង់តែទះខ្លួនឯង2-3កំផ្លៀងទេនេះ
ស្អីហែង!: Satang
អញប្រាប់ថាឡើងមក អញអៀវ: Winny
វាមិនត្រឹមតែនិយាយក៏ដើរមកឈរបែបខ្នងពីមុខខ្ញុំ
ហែងឡើងរឺមិនឡើងនឹងហ៎?: Winny
អឹម អញឡើងហែងអោនតិចទៅ: Satang
ធ្ងន់ដូចក្របីអារបល់: Winny
វាក៏អៀវខ្ញុំទៅផ្ទះ ពួកយើងដើរកាត់ភ្លៀងទាំងមើលមិនឃើញវារាងកំសត់បន្តិចដែរពេលខ្លះអាWinជាន់ដុំថ្ម រកធ្លាក់ខ្ញុំពេលខ្លះវាក៏លើកខ្ញុំឡើងទាំងមិនប្រាប់មុនអុកស្មើតែបែកគូតខ្ញុំ តែស្បថនេះជាលើកទីមួយថ្ងៃនេះនេះខ្លួនខ្ញុំនឹងខ្លួនវាប៉ះគ្នាបែបនេះ រឿងបែបនេះមិនធ្លាប់កើតមកពីមុនទេ ថ្ងៃនេះទាំងអោប ទាំងអៀវ បើគិតទៅ romantic ខ្លាំងណាស់
អួយអាTangរំភើបណាស់វើយ ខ្ញុំលួចញញឹមនៅលើខ្នងវានេះតើឪកាសបែបនេះមានប៉ុន្មានដង? ការពិតមនុស្សវាស្រួលតើស យ៉ាប់តែពេលនិយាយមិនចូលគ្នា ដើរៗជិតដល់ផ្ទះវាក៏សួរខ្ញុំ
អញចូលទៅនិយាយជាមួយម៉ាក់ថាមិចទៅអាTang?: Winny
ក៏និយាយជាមួយគាត់ធម្មតាទៅ: Satang
អាឆ្កួតមុននេះអញទាស់ជាមួយគាត់ណា: Winny
អាទឹកគ្រឿងនេះម៉ែហែងណាវើយ! ម៉ែយើងនិយាយជាមួយគាត់តែ2-3ម៉ាត់នឹងវាលែងអីហើយមុននេះគាត់ជ្រុលម៉ាត់ទេកំពុងបារម្ភហែងសឹងស្លាប់មិនដឹង: Satang
តែបើគាត់មិនស្អប់អញ គាត់ក៏និយាយបែបនឹងមិនចេញដែរនេះមកពីម៉ាក់ស្អប់អញត្រូវអត់?: Winny
អាWinមុននេះហែងដូចឆ្កែឆ្កួតហកើសង្គប់អញ ហាមមិនស្តាប់! បើជាអញវាអញយកថូរផ្កាដំក្បាលហែងហើយ!: Satang
បើហែងនិយាយទៀតអញទម្លាក់ហែងចុះអោយបាក់ចង្កេះ ហែងចង់សាកទេ?: Winny
លឺនិយាយបែបនេះខ្ញុំក៏ប្រញ៉ាប់តោងវាបន្ថែម នេះវាសួរខ្ញុំសោះដល់ពេលខ្ញុំឆ្លើយវាចង់ប្រើហិង្សា។ តែខ្ញុំសប្បាយចិត្តទោះថាសំដីបែបណាក៏ដោយ តែខ្ញុំក៏អាចនិយាយជាមួយវាវិញបន្ទាប់ពីយើងអត់ស្តីរកគ្នារាប់ថ្ងៃមកនេះ បើដឹងបែបនេះខ្ញុំសុខចិត្តបែកម៉ាត់បែបនេះតាំងពីយូរ.......
(ងប់ហើយនេះហ៎)
ទៅដល់ក៏ឃើញម៉ាក់វាកំពុងឈរទរទីលឆ័ត្រនៅមុខផ្ទះ គ្រាន់តែក្រឡេកមកឃើញគាត់ប្រញ៉ាប់រត់មកទទូលឆ័ត្រអោយកូនដែរកំពុងសើមជោគទៅហើយ ចិត្តជាឪពុកម្តាយទោះពេលខ្លះលើសលោះសំដីតែគាត់ស្រឡាញ់កូនខ្លាំងជាងជីវិតខ្លួនឯងទៅទៀត អាwinដាក់ខ្ញុំចុះហើយអោនមុខទៅក្រោមដូចវាខឹងខ្លួនខុស
កូនWinយ៉ាងមិចហើយកូន:ម៉ាក់Winny
គាត់រត់មកកាន់កូនមិនខ្លាចសើម ស្ទាបសួរខ្លចកូនកើតអីមកទៀត
សុទោសម៉ាក់!: Winny
គ្រាន់តែលឺវានិយាយសុំទោស គាត់ទាញវាយកទៅអោបទាំងអួលដើម្បី
ម៉ាក់សុំទោសដូចគ្នា:ម៉ាក់Winny
ម្តាយកូនគេអោបគ្នា អ្នកក្រៅដូចជាខ្ញុំបានត្រឹមឈរមើល..... ហឹមមមម៉ែកូនគេត្រូវគ្នាវិញហើយ🫶🫶🫶🫶🫶
ម៉ោចូលក្នុងទៅកូន ក្មួយចូលក្នុងមកក្មួយ: ម៉ាក់Winny
ខ្លួនយើងទាំងពីរសើមជោគ ម៉ាក់អាWinទៅរកកន្សែងមកអោយខ្ញុំនឹងវាជូតខ្លួនសិន មុននេះខ្ញុំនឹងវាមិនរងារទេគ្រាន់តែបានចូលដល់ផ្ទះមួយៗនាំគ្នាញ៉ាក់ដូចកូនកណ្តុរត្រូវទឹក រងារឡើងចង់ស្លេកម៉ាត់ហើយ ខ្ញុំងាកទៅឃើញមុខអាWinឡើងស្លេកហើយភ្នែកវាលីប ដូចខ្មោចងាប់7ថ្ងៃវាសរផងនោះត្រូវទឹកយូរឡើងបាត់ពណ៌អស់រលីង
ស្អីហែង?: Winny
ឃើញខ្ញុំសើចវាក៏សួរខ្ញុំ ចិញ្ចើមចូលគ្នាអានេះខឹងហើយនៅគួរអោយស្រឡាញ់ទៀត! សូម្បីវាវៃខ្ញុំក៏នៅតែគួរអោយស្រឡាញ់ចឹងហើយបានខ្ញុំមិនតដៃ
(ស្រោចទឹកចេញទៅកូន ត្រូវអំពើហើយនេះហ៎)
មុខហែងស្លេកដូចខ្មោចងាប់7ថ្ងៃ: Satang
វាសន្លក់ខ្ញុំបន្តិចមុននឹងនិយាយ
ថាអញមិនមើលខ្លួនឯង : Winny
សភាពខ្ញុំនឹងវាមិនខុសគ្នាប៉ុន្មានទេ មុខខ្ញុំមានរបួសស្រាប់ពេលនេះប្រហែលរីកដូចគ្រាប់ជីហើយដឹង ស្នាមជាំផងអីផងខ្ញុំស្រមៃមុខខ្លួនឯងមិនចេញតែមានអារម្មណ៍ដឹងថាវាឈឺពើតៗ ពេលជូតប៉ះទៅ
ជូតដូចឆ្កួត មើស៎! អញជូតអោយ: Winny
ថាហើយវាក៏ទាញកន្សែងពីដៃខ្ញុំមកជូតសក់អោយខ្ញុំថ្នមៗ ខ្ញុំសម្លឹងមុខវា អោយតែបែបនេះញយៗខ្ញុំច្បាស់ជាងប់ក្បាលងើបលែងរួចមិនខាន វាទម្លាក់កន្សែងចុះហើយក៏យកក្រដាសអនាម័យមកជូតផ្តឹតមុខរបួសខ្ញុំថ្នមៗ
ឈឺអត់ហា? ; Winny
អត់ទេ: Satang
(ទោះជាឈឺដល់ស្លាប់ក៏អញព្រមដែរអោយតែបានហែងជូតអោយចឹង)
អួយ!!
បានថាមិនឈឺវាសង្កត់យកម៉ង់
ឈឺវើយ!: Satang
ម៉ាក់វាក៏កាន់ប្រអប់ដាក់ថ្នាំមក
ជូតអោយថ្នមតិចទៅ នេះរបួសកើតដោយសារកូនណា: ម៉ាក់Winny
អួយ ម៉ាក់អានេះវាមិនងាប់ទេ!:Winny
វាថាហើយក៏បើកប្រអប់យកថ្នាំក្រហមនឹងសំឡីជាមួយអាកុលមក
អាWinថ្នមតិច អញឈឺ: Satang
អញដឹងហើយ ហែងនៅអោយស្ងៀមមើស: Winny
វាក៏ជូតរបួសអោយខ្ញុំយ៉ាងយកចិត្តទុកដាក់ ឈ្លាតឪកាសខ្ញុំបានដៃសម្លឹងមុខវា ទោះថាពេលនេះភ្នែកវាហើមតែមុខក៏ចាប់ផ្តើមមានឈាមកមកវិញហើយ ចុងច្រមុះវាក្រហមៗព្រោះយំមុននេះ វាខ្សឺតខ្សតៗ បន្តិចក៏
ហាច់ឆេស!
កណ្តាលមុខតែម្តង
ពេញមុខអញហើយ: Satang
វាក្រដាសដាក់មុខខ្ញុំតែម្តងនេះ
ជួយអញទប់មិនជាប់ ណេះ!: Winny
វាទាញក្រដាសអោយខ្ញុំជូតមុខដែរសុទ្ធតែទឹកម៉ាត់វាចេញ
យប់នេះក្មួយនៅគេងផ្ទះមីងមួយថ្ងៃទៅ នេះក៏យប់ខ្លាំងហើយជិះទៅវិញមិនសុវត្តិភាពទេ:ម៉ាក់ Winny
អត់អីទេមីង ជិះតែ20នាទីដល់ហើយមីងអត់អីទេ: Satang
យប់ហើយនៅគេងនឹងហើយ កូនWinមើលអោយពួកម៉ាកគេងផងកូន: ម៉ាក់Winny
Awwម៉ាក់អោយវាដេកនៅក្រោមនឹងហើយ!: Winny
បែបនេះមិចនឹងកើតភ្ញៀវមកផ្ទះយូរៗម្តង នេះតែបាយមិនទាន់បានញាំផង មិត្ទគេមកអង្គុយចាំកូនជាមួយម៉ាក់តាំងពីល្ងាច:ម៉ាក់ Winny
អួយម៉ាក់! ..... សុំទោស: Winny
អាWinវានិយាយហើយធ្វើដើរដំណើរកូនទារទៅរកអោបម៉ាក់វា ព្រះអានេះមកម្ញិកម្ញក់អោយខ្ញុំឃើញទៀត
មើលសើមម៉ាក់អស់ហើយ មិនចេះខ្មាស់មិត្តទេហី: ម៉ាក់Wimny
ឈ្មោះអាTang ម៉ាក់!: Winny
វាចង្អុលមកខ្ញុំប្រាប់ម៉ាក់វា
ម៉ាក់ស្គាល់ហើយ កូនឯងគិតថាម៉ាក់មិនចាំរឺយ៉ាងមិច? ក្មួយTangនេះជាអ្នក.......: ម៉ាក់Winny
អ៎ មីងបន្ទប់ទឹកនៅឯណាខ្ញុំចង់ចូលបន្តិច: Satang
ខ្ញុំកាក់គាត់ ព្រោះមិនចង់អោយគាត់ប្រាប់រឿងនោះអិយវាដឹង
ឡើងមកលើមក!: Winny
ខ្ញុំក៏ដើរតាមវាទៅលើទៅ
ឈប់សិន អញដាក់ក្រណាត់សិនខ្លួនឯងសើម: Winny
វាទាញក្រណាត់មកដាក់អោយខ្ញុំជាន់ពីលើខ្ញុំក៏ចូលទៅបន្ទប់ទឹកទៅ
អោយខ្ញុំដេកទីនេះរួចបានអីស្លៀក? ខ្ញុំអើតក្បាលចេញពីបន្ទប់ទឹកម៉ោ
អាWinហែងមានកន្សែងអត់ អោយអញសិនម៉ោ: Satang
ណេះ : Winny
វាក៏យកន្សែងមកអោយខ្ញុំ
អញខ្ចីខោអាវស្លៀកផង : Satang
ហែងគិតយកមួយចប់ម៉ងហី?: Winny
លូវហែងចង់អោយអញពាក់កន្សែងនឹងដើរពេញផ្ទះរឺយ៉ាងមិច?: Satang
អឺៗ ឈប់សិនងូតទឹកទៅចាំអញរកអោយ : Winny
តតែបែបនេះទើបព្រម ខ្ញុំក៏ងូតទឹកទៅ ស្អីគេវានេះប្រើសាប៊ូផ្លែបេសទៀត? ចឹងតើសបានជាខ្លួនវាក្រអូបៗ ងូតទឹកបណ្តើរញញឹមបណ្តើរងាយឯណាលោកបានដេកផ្ទះក្រាស់ហើយបន្ទប់តែមួយទៀត រាប់ឆ្នាំមកនេះថ្ងៃនេះជាថ្ងៃសិរីសួស្តីបំផុតហើយសម្រាប់ខ្ញុំ
តុកៗៗ
សំឡេងគោះទ្វារបន្ទប់ទឹកពេលដែរខ្ញុំកំពុងជូតខ្លួន
នេះ: Winny
វាហុចសម្លៀកបំពាក់មួយសម្រាប់មកអោយខ្ញុំ ខ្ញុំក៏ទទួលពីវាមក
អាវពណ៌ទឹកបិទ ខោពណ៌លឿន រួចនេះស្អីគេ? លីអូ? ពុទ្ធោរ
អាចង្រៃហែងយកលីអូមកធ្វើស្អី?: Satang
ខ្ញុំស្រែកសួរវាពីក្នុងបន្ទប់ទឹក
អញដាក់អោយមួុឈុតក្រែងហែងមិនចេះដេកខ្មាស់អញ: Winny
អារបល់ អាណាទៅស្លៀកលីអូចូលគ្នាកើត?: Satang
បើមិនស្លៀកយកចេញមកវិញម៉ោ រឿងច្រើនម៉ែមអាតាណើប: Winny
ខ្ញុំសម្លឹងមើលលីអូនោះ មួយសន្ទុះធំក៏ចេញមកវិញដៃជូតសក់ ខ្ញុំកំពុងមានអារម្មណ៍ថារងារហើយឃ្លានខ្លាំងម៉ែនទែន
ឯណាលីអូ?: Winny
វាលាដៃចាំទទួលពីខ្ញុំ
អញស្លៀកហើយ!: Satang
ថាហើយខ្ញុំក៏ដើរចេញពីវា
រួចមុននេះហែងថាហែងមិនស្លៀក?: Winny
នៅមិនអស់ចិត្តតាមមកសួរខ្ញុំទៀត អានេះវើយ
ឥឡូវអញស្លៀកហើយ ហែងចង់បានវិញម៉ែន?តហរូវការអោយអញស្រាតអោយវិញទេ?: Satang
ខ្ញុំនិយាយហើយធ្វើជារកទាញអោយចុះមុខវា អាWinប្រញ៉ាប់ចាប់ដៃខ្ញុំដែរបម្រុងទាញខោនោះចេញ
មិនបាច់ទេ ស្លៀកក៏ស្លៀកទៅ!: Winny
បន្ទាប់មកវាក៏យកកន្សែងរត់ចូលបន្ទប់ទឹកបាត់ទៅ ......
ខ្ញុំញញឹមសប្បាយចិត្តនឹងឥរិយាបថរបស់វា វានេះគ្មាមដឹងអីម៉ែនរបស់បែបនឹងក៏យកអោយគេខ្ចីស្លៀកកើតមិនគិតខ្លាចឆ្លងរោគអីបន្តិចសោះ! បើរបស់អ្នកផ្សេងខ្ញុំមិនស្លៀកទេ នេះកុំតែលីអូវាទេ!
.
.
.
.
.
.
.
To be continue.......
Thanks for your reading 📖♥️
Hope you enjoy it 🫶♥️
Admin: Ta Ta
YOU ARE READING
Love has no gender ♥️
Roman d'amourតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!