Ep:ថើបអញហើយគេចអញ

274 37 4
                                    

Love has no gender ♥️
Ep:39
......តភាគ....

នាយតូចនិយាយឡើងទាំងនៅអៀនញញឹមអង្អែលម៉ាត់ខ្លួនឯងជាប់មិនឈប់ មួយសន្ទុះក៏នឹកឃើញ
មិចក៏យើងមិនហាមវា? : Winny គេចាប់ផ្តើមឆ្ងល់ឡើងមក នេះនៅមកមានអារម្មណ៍ល្អអៀនអីជាមួយគេទៀត! រឺមួយក៏??? រឺក៏គេ......,.
ភ្នែកតូចៗក៏បើកធំៗមកដៃមកប៉ះមុខវាក្តៅអ៊ុនដូចពេលដែលគេថើបSatangចឹង! ទេ!!! វាមិនអាចទេ! រឺមួយគេគ្រាន់តែមិនប្រកែកព្រោះ.....
ព្រោះអី? : Winny នាយល្អិតនេះរកមូលហេតុមកដោះសាររកលេសអោយអារម្មណ៍ខ្លួនឯងមិនឃើញ
រឺក៏យើងគ្រាន់តែចង់? តាមបែបអារម្មណ៍ក្មេងប្រុសអីបែបនេឹង? : Winny
តែវាមិនអាចទេ! នេះអាTangជាមិត្តគេ! មិត្តរួមថ្នាក់ហើយក៏ជាគូរជម្លោះមិនលោះថ្ងៃដែរ
Winny អង្គុយត្រង់ខ្លួនលើពូករកនឹករកចម្លើយមកអោយឃើញតែក៏ខំគិតយ៉ាងណាក៏នឹកមិនឃើញសោះ កំពុងតែគិតទូរស័ព្ទក៏រោទ៍ឡើង
Satang! លើកញ្ចក់ទូរស័ព្ទបង្ហាញអោយឃើញឈ្មោះនេះឡើងមកអ្នកដែរអង្គុយគិតមុននេះស្រាប់តែទាញវាយកមកមើលយ៉ាងលឿនហាក់ដូចគេរំភើប
អាឡូ : Satang
ហឹម? : Winny គេមិនបានឆ្លើយអីគ្រាន់តែបញ្ចេញសំឡេងតាមបំពង់ករបន្តិច
ហែងដល់ផ្ទះនៅ?: Satang
ដៃតូចៗលើកមកទាញភួយខ្ញាំលេងតិចៗ ម៉ាត់ក៏ញញឹមមកទាំងព្រមមុននឹងឆ្លើយ
ដល់ហើយ ! ហែងមានការអីហ៎? : Winny
អឺគឺហែងភ្លេចយកបន្តោងរួបកង្កែបទៅ : Satang លឺដូចនេះWinnyក៏ទៅទាញកាតាបមើលឃើញថាវាបាត់ម៉ែន
ហ្ហើយ! ប្រហែលអញជ្រុះដឹង! ទុកអោយអញផងចឹង: Winny
ក៏បាន ...... អឹម......: Satang
នាយតូចមិនតបដៃក្តាប់ចាប់ភួយជាប់ប្រឹងចាំស្តាប់Satangនិយាយ
គឺ........ អញ: Satang
ហឹម?: Winny យូរពេកទ្រាំលែងបានក៏ដាច់ចិត្តបន្លឺសំឡេងសួរ
អញនឹកហែង! : Satang សម្លែងស្រាលស្រទន់ផ្អែលត្រជាក់ដល់បេះដូងបន្លឺចេញពីបបូរម៉ាត់របស់អ្នកម្ខាងទៀតតាមរយ:ខ្សែទូរស័ព្ទ មនុស្សដែរកំពុងស្តាប់ស្ទើរតែរលាយក្លាយទៅជាទឹក។ មិចក៏វាស្រទន់ខ្លាំងម្លេស? មានអារម្មណ៍ថាកក់ក្តៅឡើងព្រឺសម្បុល បបូរម៉ាត់តូចអឹមអៀនញញឺមតិចៗតែក៏មិនតបនឹងច្បាស់សំឡេងមុននោះ
ហែង..... នឹកអញអត់?: Satang
ព្រះ!
អៀនស្ទើរតែជ្រែកដីហើយនេះ !!!! វាមកសួរឆ្កួតអីវានឹង មិចក៏មានអារម្មណ៍ថាអៀនខ្លាំងដល់ថ្នាក់នេះហាស! ចង់តែឆ្កួតទេ មិចបានជាសំឡេងវាផ្អែមដល់ថ្នាក់នេះ? ពីមុនហេតុអីវាមិនដែរនិយាយបែបនឹង? ចង់តែឆ្កួតទេ! មិចបានវានិយាយមកគួរអោយស្រឡាញ់ម្លេស
អាWin! : Satang គេហៅម្តងទៀតព្រោះនិយាយ2ដងហើយម្នាក់ទៀតមិនព្រមឆ្លើយនឹងខ្លួនសោះ
អឹម? : Winny
ហែង.....: Satang
អឺអញរវល់ហើយប៉ុណ្ណឹងសិនបានហើយ: Winny និយាយចប់នាយល្អិតក៏ចុចបិទបាត់ទៅ មិនយល់ថាហេតុអីទេចង់និយាយជាមួយគេដែរតែវាមានអារម្មណ៍ថាអៀនពេកស្ទើរតែជ្រែកដីទៅហើយ
បន្ទាប់ពីWinny បិទទៅSatangវិញ
វាខឹងនឹងខ្ញុំរឺ? ទឹកមុខស្រពោតស្រពោនលេចឡើងមកលើផ្ទៃមុខសង្ហា មុននេះគេគ្រាន់តែមានអារម្មណ៍ថានឹកពេកហាមនិបានក៏សួរមិនគិតថាគេមិនឆ្លើយហើយក៏ចុចបិទបែបនេះទេ ! រឺមួយគិតតែម្នាក់ឯង? ត្រូវហើយការពិតក៏គិតតែម្នាក់ឯងមករវល់ហើយគ្រាន់តែឃើញថាគេធ្វើដូចបើកភ្លើងទើបខំរំភើប រឺមួយវាមិនមានអារម្មណ៍អីទាំងអស់? គេទម្លាក់ទឹកមុខពេលគិតដល់រឿងនេះ មិចក៏ពេលវេលាល្អវាមានតិចម្លេស? បើថ្ងៃមិញមិនទាន់កន្លងផុតប្រហែលនៅអាចគេងអោបខ្លួនក្រអូបៗនោះហើយ
គិតខូចចិត្តបានមួយសន្ទុះគេក៏បន្លប់ទៅធ្វើអីផ្សេងទៅ....
#ព្រឹកស្អែក
ទ្រឺថៗៗ! សំឡេងទូរស័ព្ទរោទ៍ឡើងជាលើកទី1លាន Satangលូកដៃទៅលើកមកទទួលព្រោះហត់នឹងបិទហើយ
អាឡូ: Satang
អារបល់យ៎ នេះម៉ោង8ហើយស្មើណាហែងមករៀន?: Nannie
អឺ ស្មើណាមករៀន: Fourth
អញអត់ទីទេ! : Satang នាយកំលោះឆ្លើយទាំងសំឡេងខ្ជិលៗសឹងមិនហើមម៉ាត់
ហែងឈឺហ៎? : Nannie ស្តាប់សំឡេងក្ងួរៗក៏ស្មានថាឈឺ
អត់ទេ... តែអញអត់ចង់ទៅ: Satang
ហែង ...: Fourth
ប៉ុណ្ណឹងបានហើយ: Satang ថាចប់គេក៏ចុចបិទទៅ មិនបានឈឺអីទេគឺមានអារម្មណ៍មិនស្រួលនឹងប្រឈមមុខបើដឹងថាបែបនេះគេមិនធ្វើបែបនោះទេ យល់អារម្មណ៍នឹងអត់? ពិបាកទទួលណាស់មិនចង់ទៅឃើញគេគេចៗយើងទេសុខចិត្តគេចគេវិញ
#នៅសាលា
តឺតៗៗ
អារបល់យ៎: Nannie នាងជេរឡើងពេលដែរSatang ផ្តាច់ប្រព័ន្ធទូរស័ព្ទទៅ
វាកើតអីហ៎?: Prom
មិនដឹងវាថាវាមិនចង់មក: Fourth
វាឈឺដឹង?: Captian
អឺ: Ford
មិនដឹងដែរតែសំឡេងវាក្ងួរៗ: Nannie
អ្នកនៅម្តុំនោះដែរមិនម៉ាត់មិនតនឹងគេតែក៏លួចបើកច្រតៀកស្តាប់
វាឈឺហ៎? បេះដូងតូចមានអារម្មណ៍ថាបារម្ភភ្លាមៗពេលលឺបែបនេះ គ្រាន់តែដល់សាលាមិនឃើញក៏មានអារម្មណ៍ថាពិបាកចិត្តទៅហើយនេះឈឺទៀត! ហេតុអីមិនប្រាប់គេ? Winny ទាញទូរស័ព្ទចេញមកបម្រុងនឹងចុចផ្ញើរសារទៅSatangចង់សួរនាំគេតែក៏មិនហ៊ាន
ហែងកើតអី?: Winny ដៃតូចៗចុចសរសេរអក្សររួចរាល់តែក៏មិនចុចបញ្ជូលកែវភ្នែកនោះនៅសម្លឹងទូរស័ព្ទមិនឈប់ថាគួរសួររឺអត់? កំពុងគិតគ្រូក៏ចូលមកគេក៏ទុកទូរស័ព្ទមួយឡែកសិនទៅ
#ចេញពីរៀន...
Winny ដើរកាន់ទូរស័ព្ទជាប់ដៃតែមិនហ៊ានតេទៅ
គួរតេទៅរឺអត់?: Winny នេះជាសំណួរទីមួយលានដែរគេសួរខ្លួនឯង? ចុះបើវាឈឺហើយនៅផ្ទះម្នាក់ឯង? ចុះបើវាងាប់បាត់? ទេ!!
គ្រាន់តែគិតដល់នេះភ្លាមជើងស្រឡូនទាំងគូរក៏បោះជំហានញ៉ាប់ស្មេរទៅរកម៉ូតូប្រញ៉ាប់ជិះចេញទៅ
ទឹងៗៗ!
សំឡេងកណ្តឹងមុខផ្ទះSatang កំពុងបំពង់សំឡេងឡើងស្ទើតែផ្អើលអស់អ្នកជិតខាងគ្មានម៉ោពីណាទេគឺស្នាដៃWinnyយើងនេះឯង ចុចទាំងអង្គុយមិនអស់ចិត្តក៏ចុះមកឈរចុចបន្តរមួយសន្ទុះធំអាចិត្តដែរបារម្ភខំតាំងមកមើលមុននេះក៏បាត់អស់ក្តៅអោយឆេវតែម្តង
ងាប់បាត់ហើយដឹងម៉ាអាងាប់! : Winny ក្តៅក្រហាយមិនឃើញក្បាលម្ចាស់ផ្ទះមកបើកទ្វារភ្ញៀវអត់មានគេអញ្ចើញក៏ជេរតាមចិត្តដែរមួយម៉ៅ មួយសន្ទុះយើងក៏ឃើញស្រមោលមនុស្សស្ទុងៗតាមបង្អួចម៉ោគឺSatangនឹងឯង គេដើរមកតាំងៗទឹកមុខងើយឆ្ងល់តែក៏បើកទ្វារដោយអត់មានសួរអី នាយតូចដែរចាំទាំងចិត្តក្តៅមុននេះក៏ទាញអូសម៉ូតូចូលធ្វើដូចជាផ្ទះខ្លួនឯងឥតមានខ្លាចក្រែងម្ចាស់ផ្ទះគេអីបន្តិចសោះតែម្តង
ហែងមកធ្វើអី?:Satang គេសួរឡើងនៅពេលដែរពួកគេចូលមកដល់ក្នុងផ្ទះ
សំណួរនេះរំលឹកអ្នកនៅខាងមុខអោយរវ័យខួររកចម្លើយភ្លេចគិតទៅថាត្រូវប្រាប់គេថាមិច!
អញបារម្ភហែង! អញ្ចឹងរឺ? ទេ!មិនបានដាច់ខាត! កែវភ្នែកWinnyដំត្រឡាប់មុននឹងមជ្ឃមណ្ឌប្រសាទបញ្ចូនព័ត៌មកអោយគេ
គឺអញជិះៗក៏មកដល់នឹង ក៏ចេះតែចូលទៅ! : Winny នាយតូចថាតែប៉ុណ្ណឹងក៏ហូសទៅបើកទូរទឹកកយកទឹកមួយដបមកអក មុននេះចាំនៅក្រៅផ្ទះក្តៅសឹងស្លាប់
Satang រាងស្រងាកនឹងចម្លើយបន្តិចតែក៏មិនហ៊ានសួរតគេនៅគិតថាWinny មិនសប្បាយនឹងខ្លួននៅឡើយ
ហែងថីបានអត់ទៅរៀន? : Winny ដោយឆ្លើយមុននោះហើយឃើញគេស្ងាត់ ខួរក៏រកនឹកអីមកនិយាយទៀត
ស្ងាត់....
ហែងឈឺហ៎? មិនស្រួលខ្លួន? : Winny ថាហើយក៏បោះដំណើរមករកSatang ដែរឈរក្បែរតុបាយ ជើងរាងមាំថយទៅក្រៅ2ជំហានធ្វើអោយWinnyអាកដំណើរ
គេគេចពីខ្លួនរឺ?
អញអត់អីទេ! : Satang នាយកំលោះឆ្លើយទាំងមិនមើលមុខWinnyចំៗ
Winnyហាក់ដូចយល់ការគេងក់ក្បាលតិចៗអារម្មណ៍អន់ចិត្តកើតមកមួយរំពេច
ហែងចេញពីរៀនមិចមិនទៅផ្ទះ? : Satang ការពិតគេគ្រាន់តែសួរ សួរព្រោះមិនដឹងនិយាយអីតែថា... សំណួរនេះដូចជាចាក់ចំចំណុចដែរអ្នកកំពុងយល់ការមុននេះ
តាំងចិត្តមកមើលគេ គិតស្មានថាគេមិនស្រួលតាមពិតគេគេចនឹងខ្លួនសោះ នៅមកសួរសំណួរបែបដេញចេញពីផ្ទះបែបនេះទៀតWinny ងើបមុខសម្លឹងកែវភ្នែកSatang បន្តិចទឹកមុខមាំលាយលំជាមួយភាពអន់ចិត្តមុននឹងបោះជំហានដើរចេញនៅធ្វើអីម្ចាស់ផ្ទះគេដេញហើយ
អាWin :Satang ឃើញគេដើរចេញបែបនេះនាយកំលោះប្រញ៉ាប់ហៅឃាត់
អញទៅវិញកុំអោយទើសទាល់ហែង: Winny គេបែរមកនិយាយសំឡេងដូចកំពុងអាក់អន់ចិត្តខ្លាំង បេះដូងតូចខ្សោយដូចត្រូវគេច្របាច់ឥតត្រាប្រណី
កុំអោយទើសទាល់អញ្ចឹងរឺ? គេនឹកស្មើរស្លាប់ទៅហើយ
Satang លូកដៃទៅទាញចាប់Winnyជាប់
ហែងនិយាយអីទៀតហើយ អញមិនបានមានន័យបែបនឹងអញគ្រាន់តែសួរ: Satang
ក៏ហែងគេចអញមិនចឹង! : Winny
ពួកគេសម្លឹងមុខគ្នាទោវិញទៅមក ម៉ែនហើយគេគេចWinnyពិតម៉ែនថ្ងៃនេះក៏មិនទៅរៀនព្រោះចង់គេចមិនយល់ថាថីបានជាគេចហើយក្មេងវាមករកដល់ផ្ទះ
ហែងថើបអញហើយ ហែងដេញអញ: Winny សំឡេងស្អកៗបន្លឺឡើងអួលៗតាមបំពង់ករ ធ្វើអោយអ្នកដែរមិនដឹងអីកាន់តែពិបាកទ្រាំ គេមិនដែរសូម្បីតែគិតថាគេចព្រោះរឿងនឹង
អាWin....: Satang
ហែងមិនបាច់ធ្វើដល់ថ្នាក់នឹងក៏បាន មិនបាច់ដល់ថ្នាក់អត់ទៅរៀន! យ៉ាងណាក៏និយាយជាមួយអញត្រង់ៗមកអញក៏ស្តាប់បានហើយ អញមកព្រោះស្មានថាហែងឈឺបើអញរំខានអញសុំទោស! : Winny
ព្រះជាម្ចាស់ថ្លៃនេះអាWinវាសុំទោស?????? មនុស្សក្បាលសិលាដូចវានិយាយសុំទោស?
សំឡេងវាអួលៗ បំពង់ករវាដូចលែងបើកដំណើរការតទៀតមុននឹងកែវភ្នែកចាប់ផ្តើមដឹងតួរនារីបញ្ចេញទឹកថ្លាៗចេញមក បេះដូងអ្នកដែរមើលឃើញស្មើរតែខ្ទាចនេះវានិយាយស្អីចេញមក ដៃមាំមានសរសៃរចាប់ទាញរាងកាយនោះយកមកអោបអោយពេញដៃអោយបាត់នឹក អោបលួងលោមក្មេងនៅក្បែរខ្លួនដែរកំពុងអន់ចិត្តទាំងគ្មានមូលហេតុមិនដឹងគិតពីណាមក បានជានិយាយបែបនេះប្លែកៗ
អញមិនដែរសូម្បីគិតណា! : Satang ដៃម្ខាងលើកឡើងអង្អែលខ្នងថើរៗ អ្នកដែរនៅជាប់ទ្រូងព្យាយាមទប់មិនអោយលឺសំឡេងយំតែវានៅតែលឺខ្សិបខ្សួលឡើងមក
គេទាញរាងកាយតូចនោះអោយមានសិរីភាពបន្តិចមុននឹងនិយាយត
អញគេចពិតម៉ែនតែមិនម៉ែនបែបនោះ អញគេចព្រោះអញខ្លាចហែងមិនសប្បាយចិត្តពេលជួបអញ: Satang
ហែងខ្លួនឯងកុំម៉ោចោតអញ: Winny កំពុងអណ្តឺតអណ្តក់ហើយតែក៏នៅតបតដណ្តើមឈ្នះជាមួយគេមិនអោយដាច់
ចុះមិចពេលអញតេទៅហែងបិទ? នេះហែងមិនគេចអញ? មិនចង់និយាយរកអញ ! មិនចង់ស្តាប់សំឡេ.....: Satang
អញមិនបាន ! ហុឺៗ.... អញមិនដឹងនិយាយអីអញក៏បិទ.. ហុឹសៗ! អញមិនបានគិតបែបនឹង: Winny
.
.
.
.
.
.
.
.
To be continue
Hope you enjoy it
Thank for your reading
Admin : Ta Ta

Love has no gender ♥️Where stories live. Discover now