Love has no gender ♥️
Ep:34
........តភាគ.......
គេអង្គុយដួសបបរមួយៗរហូតដល់សំឡេងរៀបចំរបស់របរលែងបន្លឺ !
ម៉ាក់..!: Winny
ម៉ាក់មិនដឹងទេ! លេងបែបនេះបើជាម៉ាក់ក៏ម៉ាក់ខឹងដែរ! ម៉ាក់មិនដឹងថាកូនកើតអីបានជាស្អប់គេ ទាំងដែរមិត្តគ្មានបំណងអីក្រៅពីល្អនឹងកូន! : ម៉ាក់Winny
គាត់ដូចដឹងថាកូនចង់និយាយអី គ្រាន់តែហៅភ្លាមគាត់ក៏និយាយអោយបានមុននេះ Winnyស្ងាត់ឈឹងគាំងរកអីនិយាយលលែងត្រូវ
ម៉ាក់ខ្ញុំអត់បាន.......: Winny
ម៉ាក់ប្រាប់កូនណា! អោយដឹងចុះថាធ្វើនេះវាខុស! ម៉ាក់មិនដឹងថាកូនទៅត្រូវអីមកបានជាត្រូវស្អប់គ្នា តែពេលដែរកូនចូលពេទ្យនោះបើមិនបានក្មួយTangទេ ម៉ាក់មិនដឹងថាឯងទៅជាយ៉ាងមិចទេ!: ម៉ាក់Winny
Winnyមើលមុខម្តាយគេទាំងមិនយល់ បើមិនបានអាTangចឹងរឺ?
អាTangវាធ្វើអីម៉ាក់?: Winny
ម៉ាក់...... ម៉ាក់មិននិយាយទៀតទេ កូនញាំហើយទុកចានស្រួលបួលម៉ាក់លាង: ម៉ាក់Winny ថាហើយគាត់ក៏គេចឡើងទៅលើបាត់
ម៉ាក់!: Winny គេហៅតែគាត់មិនងាក
បើមិនបានក្មួយtang ម៉ាក់មិនដឹងថាកូនយ៉ាងមិចទេ!
ចម្លើយនេះកើតជាចម្ងន់ក្នុងខួរក្បាលគេ ហេតុអីគាត់មិននិយាយអោយអស់? អាTangវាទៅធ្វើស្អីមិចក៏គ្មានអ្នកណាប្រាប់? តែពេលនោះពួកគេមិននិយាយរកគ្នាឯណា?
.....
ដំណើរទៅមក ដៃកាន់ទូរស័ព្ទជាប់។ ឆ្វេងស្តាំៗ ទៅមកៗស្ទើរមួយម៉ោងហើយ
តេទៅ!: Winny សំឡេងមួយក្រល៎ឡើងដៃក៏ចុចរកលេខមនុស្សដែរខ្លួនបានប្លុកហើយនោះ
ទេ! ....... បើតេទៅសួរវាថាមិច? មិនបាច់ទេ! មិនបានធ្វើខុសអីណាស់ណាផង!: Winny
គេក៏រកទុកទូស័ព្ទតែ..... អាWinហែងធ្វើអោយវារលាកម៉ាត់! សំឡេងមួយលឺឡើងក្នុងខួរគេ កំលោះតូចចាប់កាន់ទូរស័ព្ទមកជាថ្មី
តេ! តេក៏តេ!: Winny សម្រេចចិត្តហើយត្រូវតែតេទូរស្ទព័ចុចបញ្ជូនទៅប្រពន្ធម្ខាងទៀត បេះដូងលោតឌឹបៗនៅពេលទូរស័ព្ទកំពុងតែតភ្ជាប់
តឺត! (ចុចទទួល)
ស្ងាត់...........
អាឡូ .....អាឡូអាTang: Winny គេស្ងាត់មួយសន្ទុះម្ខាងទៀតនៅតែមិននិយាយទើបនាយតូចដាច់ចិត្តហារស្តីទៅមុន
អឹមម មានការអី?: Satang
(មិចក៏សោះក៏ក្រោះមេស?) Winny គិត
អឺ.... គឺអញចង់សួរថាហែងបាត់ឈឺនៅ?: Winny
ស្មាម៉ែន? បាត់ហើយ: Satang
អត់ទេ!អញចង់សួរថាម៉ាត់បាត់ឈឺនៅ អញធ្វើអោយរលាកថ្ងៃមិញហ៎?: Winny
អត់មានអីទេ ហែងមានការអីម៉ែន?: Satang
ហែងខឹងអញម៉ែន?: Winny សំឡេងប្តូរទៅជាតូចនិយាយមួយៗដូចកូនក្មេង
ហឹម: Satang នាយតួចទម្លាក់ទឹកមុខចុះពេលទទួលបានចម្លើយពីម្ខាងទៀត ភ្នែកម៉ក់ៗមុននឹងនិយាយបន្តរ
អញសុំទោស: Winny
ស្ងាត់........
អញអត់បានគិតថាធ្វើចឹងដើម្បីដេញហែងទេ អញគ្រាន់តែចង់អោយហែងសុីបបរធម្មតា: Winny
បើចឹងហេតុអីហែងមិនផ្លុំ?: Satang
អញ....... អញភ្លេច: Winny
ចឹងរឺ?: Satang
អាTangអញអត់បានតាំងចិត្តធ្វើចឹងម៉ែន បើហែងឈឺខ្លាំងអញសុំទោស: Winny
ហឹម: Satang
បានន័យថាមិច?: Winny
គ្មានអីទេ បើអត់អីហើយអញដេកហើយប៉ុណ្ណឹងបានហើយ: Satang
អាTang........ តឺតៗៗ: Winny ហៅឈ្មោះមិនទាន់ផុតផងម្ខាងទៀតក៏ផ្តាច់សំឡេងទៅបាត់ទៅ គេមិនបាត់ខឹងនឹងខ្លួនទេរឺ? តែហឹតុអីត្រូវគិត? វាខឹងក៏ខឹងទៅធម្មតាពីមុនក៏មិនដែរខ្វល់ផងនឹង? មិនគិតទេ អញសុំទោសរួចហើយហែងមិនខ្វល់រឿងហែងអញដេក អញអាWinអញមិនខ្វល់
ម៉ោង10
ដេកមិនលក់! Winny នៅរើទៅរើមក
ម៉ោ11
ដេក! អាWin ដេក!
ម៉ោង12
អួយ អញ! ផឹកទឹក! ផឹកទឹកនឹងធ្វើអោយដេកលក់! ទៅផឹកទឹក
ម៉ោង1
មិចក៏រំខានខួរអញមិនឈប់ចឹង? ដេកកកកកកក!
គេនៅរើទៅរើមកមិនឈប់ដេកមិនលក់ មិនដឹងវាណាស់ណាអីបានជានឹកឃើញតែរឿងនឹងអត់ឈប់ វាខឹងក៏ខឹងទៅរឿងវាតាសមិនទាក់ទងនឹងខ្លួនគេទេ! ដូចឆ្កួតទៅខ្វល់អីណាស់ណានោះ
20នាទីក្រោយមក.........
អាឡូអាTang: Winny
យ៉ាងមិច?: Satang គេឆ្លើយទាំងសំឡេងងុលៗព្រោះកំពុងលង់លក់ក៏មានក្មេងតេទៅរំខាន
អញដេកអត់លក់: Winny
ដេកមិនលក់ ហែងចង់អោយអញធ្វើមិច? មិចមកប្រាប់អញវិញ?: Satang
គឺ..... ម្សិលមិញហែងនាំអញនិយាយហ៎ ហើយអញក៏ដេកលក់ហែងសាកនាំអញនិយាយទៀតមើស: Winny
អាWinនេះហែងមានមើលម៉ោងរឺអត់? ម៉ោងប៉ុន្មានហើយ? : Satang
គឺអញ ..... អញ.... អាTangហែងនៅខឹងអញម៉ែន?: Winny ដាច់ចិត្តនិយាយហើយ និយាយចេញទៅហើយ អានេះគឺជាដើមហេតុដេកមិនលក់ពិតប្រាកដអត់មានសម្តែង
ហែងសួររឿងនឹងធ្វើអី?: Satang
ហែងនិយាយមកហែងខឹងអញពិតអត់?: Winny
អញអត់ដឹង: Satang
មិចក៏ហែងអត់ដឹង? ខ្លួនហែងមិនចឹង ប្រាប់អញមកហែងខឹងអញម៉ែន?: Winny
អញអត់បានចង់ខឹង គ្រាន់តែអញមិនចង់និយាយជាមួយហែងអានឹងប្រហែលគេហៅថាខឹងហើយដឹង: Satang
អាTang: Winny
ហែងតេមកព្រោះរឿងនឹង?: Satang
Hmmm : Winny
ដេកអត់លក់ព្រោះរឿងនឹង?: Satang
Hmmm: Winny
Satang ដកដង្ហើមធំមុននឹងបន្តរ
អញងងុយហើយ អញកំពុងដេក: Winny
ស្ងាត់.......
ដេកទៅ!: Satang
អាTang !: Winny
យ៉ាងមិច?: Satang
អញមិនដឹងទេ តែអញ.... អញសុំទោសរួចហើយតាស!: Winny
អញប្រាប់ហើយថាអញមិនចង់ខឹង តែចិត្តអញវាខឹងហែងយល់ទេ? ព្រោះហែងធ្វើអាក្រក់ដាក់អញ! ហែងវាស្អប់អញ! ចង់អោយអញកុហក់ថាអញមិនខឹង? អញមិនធ្វើ អញមិនម៉ែនមនុស្សប្រភេទនឹង! អញមិនចង់ទេតែចិត្តវាប្រាប់មកចឹង អញអត់ចង់និយាយជាមួុយហែង! បានហើយអញដេលហើយ ដេកទៅស្អែករៀន: Satang
បញ្ចប់ប្រយោគនាយកំលោះមិនសូម្បីទុកឪកាសអោយក្មេងម្ខាងទៀតបាន បោះឆ្លងសំដីជាមួយគេ ចុចបិទឥតមេត្តាដល់មនុស្សដែរខំព្យាយាមសុំទោសសូម្បីតែបន្តិច....
Pov Winny :
ហេតុអីក៏មានអារម្មណ៍បែបនេះ? វាមានអារម្មណ៍អាក្រក់បំផុតហើយ.....
គ្រាន់តែត្រូវមិត្តខឹងតាស! ហេតុអីដូចជាចង់យំពេលស្តាប់លឺវានិយាយថាអត់ចង់និយាយរកខ្ញុំ?
វាខឹងខ្លាំងហ៎? តែខ្ញុំអត់មានបានតាំងចិត្តឯណា? ហេតុអីវាអត់ស្តាប់?
ក្រែងវាប្រាប់ខ្ញុំអោយស្តាប់ហេតុផលហី? នេះខ្លួនវាវិញ? អាគម្រក់!
ចាំមើលអញមិននិយាយរកហែងទេ! : Winny ទាញភួយគ្របជិតក្បាលដេកមិនលក់ក៏អត់ទៅមិនខ្ចីខ្វល់ទេ!
#នៅសាលា
Winnyអង្គុយងក់នៅតុទាំងព្រឹកមិនទាន់បានរៀនផង
ជម្រាបសួរលោកគ្រូ: Everyone សំឡេងសិស្សគ្រប់គ្នាបន្លឺរឡើងពេលគ្រូចូលមក នាយតូចដែរលង់លក់មុននេះក៏ស្ទុះចង់បាស់ជើង
រៀនបានកន្លះម៉ោងគេទ្រាំលែងបាន វាងងុយខ្លាំងណាស់ ងងុយពិតម៉ែនតែម្តងហើយ
លោកគ្រូខ្ញុំសុំទៅបន្ទប់ទឹក!: Winny
គ្រូក៏ងក់ក្បាលបញ្ជាក់ថាអនុញ្ញាតបានឃើញហើយគេក៏ចេញទៅ មានតែទៅបន្ទប់ទឹកស្អី នាយល្អិតនេះគេចមកទិញកាហ្វេផឹកនឹងឯង ផឹកអោយវាស្វាងខ្លះក្រែងបានទៅរៀនវិញបើនៅតែបែបនេះវារៀនមិនកើត តែថាគេងងុយខ្លាំងណាស់នេះបើគេចទៅដេកមួយភ្លេតគ្រូដឹងរឺអត់? ទ្រាំទ្រអត់រួចម៉ែន គិតហើយនាយតូចក៏ដើរសំដៅទៅបណ្ណាល័យ
ចូលមកប្រញាប់ទាញសៀវភៅក្រាស់ៗមក3-4ក្បាលដាក់លើតុហលយក៏យកមួយមកគ្របក្បាលដេក គ្រាន់តែបានបិទភ្នែកគេក៏លង់លក់ទៅហាក់ដូចអស់កម្លាំងមកជាយូរហើយចឹង គេបិទភ្នែកទៅមិនដឹងថាវាកន្លងអស់ប៉ុន្មានម៉ោងទេព្រោះនេះជាបណ្ណាល័យស្ងប់ស្ងាត់ស្រួលគ្មានអ្នកមករំខានទៀតនោះ
........
តុកៗ!
សំឡេងគោះតុក្បែរស្លឹកត្រចៀកនាយតូចដាស់ស្មារតីអ្នកដែរកំបុងលងលង់អោយភ្ញាក់ឡើងមកទាំងនៅងេមងាមមិនទាន់អស់ងងុយនៅឡើយ
អាTang!: Winny បើកភ្នែកមកក៏ឃើញមនុស្សដែរជាអ្នកនាំហេតុអោយគេដេកមិនលក់យប់មិញ នាយតូចយកដៃញីទៅមក
កុំរៀនញីភ្នែកចឹងខូចភ្នែកអស់ហើយ!: Satang គេទាញដៃWinnyដែរកំពុងញីភ្នែកនោះចេញ នាយតូចមើលមុខគេម៉ក់ៗ
បើអញមិនមកដាស់ ហែងប្រុងដេកដល់ម៉ោងទៅផ្ទះរឺ?: Satang
គេងាកឆ្វេងស្តាំមើល!
អញដេកមួយភ្លាតតាស!: Winny
អឺ មួយភ្លេតតាសម៉ោង11:30ហើយ គេចេញទៅបាយអស់ហើយ!: Satang
ហាស!?????? ម៉ោង11:30 ហើយ? ចឹងអញអត់បានរៀនមួយព្រឹក?: Winny
គេស្ទុះភ្ញាក់អោយព្រឺតមុននេះថាដេកបន្តិចតាស ហើយក៏ដូចទើបបានដេកនឹងមិចក៏ម៉ោង11:30ហើយ SatangមិនតគេមើលទៅមុខWinny
កុំភ័យអញយកកាតាបមកហើយនេះ! អញប្រាប់គ្រូថាហែងមិនស្រួលខ្លួន: Satang គេលើកកាតាបបង្ហាញអោយWinnyឃើញ
ហ្ហើយ! នេះហែងយកកាតាបអញមកហ៎?: Winny
អឺ អញបាត់ហែងតាំងពីម៉ោងទី1ក៏មករកពេលចេញលេងឃើញច្បាស់ថាកំពុងដេកអញខ្ជិលដាស់: Satang
អាចង្រៃយ៎ មិចក៏មិនដាស់? អញខាតរៀនណា!: Winny
មុនម៉ែនខាតតែហែងណា! អញអត់ចូល2ម៉ោងដែរនឹង!: Satang ត្រូវហើយគេឃើញWinnyដេកហើយក៏ទៅយកកាតាបមកអង្គុយក្បែរកូនប្រុសគេរហូតដល់ស្មើនេះទើបដាស់អោយក្រោប Winnyភ្ញាក់ផ្អើលនឹងចម្លើយគេ រៀបនឹងសួរហើយក៌.......
ម៉ោទៅសុីអី!: Satang
សុីអីហ៎?: Winny
Hmmm: Satang
អឺក៏បាន! តែ.....: Winny
ស្ងាត់...... Satang រងចាំគេនិយាយអោយចប់តែគេមិននិយាយគិតតែពីសម្លឹងមុខខ្លួន
តែអី?: Satang
គឺ....... ហែងលែងខឹងអញហើយហ៎?: Winny
Satangងាកមុខចេញក្រោយលឺសំណួរនេះ គេលឺវាមកតាំងតែពីយប់មិញម្លេស
អ្នកណាប្រាប់ថាអញខឹង?: Satang
ហែងនិយាយយប់មិញ: Winny
ថាមិច?: Satang
ក៏ហែងថាហែងមិនចង់និយាយរក: Winny
នឹង! អញមានបានថាខឹងឯណា គ្រាន់តែថាមិនចង់និយាយអញងងុយ: Satang
មិនម៉ែនទេ ហែងប្រាប់ថាមិនចង់និយាយរកអញ: Winny គិតដល់រឿងនេះគេស្រាប់តែមានអារម្មណ៍ចង់ងរដូចខឹងនឹងSatangវិញ Winnyងាកមុខចេញឈប់សម្លឹងគេ
អញមិនបានខឹង គ្រាន់តែចង់ធ្វើអោយហែងដឹងថាពេលធ្វើខុសហើយព្យាយាមសុំទោសគេមិនទទួលវាបែបមិច! : Satang
Winny ងាកមកមើលគេក្រោយលឺចម្លើយនេះ
ជាក់ស្តែងហែងដេកមិនលក់ពិតទេ? មិនស្រួលក្នុងចិត្ត! Nannieក៏ដូចគ្នា! ហែងយល់អញនិយាយទេ?: Satang
.
.
.
.
.
.
.
To be continue.....
Thanks for your reading 📖
Hope you enjoy it
Admin: Ta Ta
YOU ARE READING
Love has no gender ♥️
Romanceតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!