Ep:25 ស្អែកទៅផ្ទះវា

201 25 3
                                    

Love has no gender ♥️
Ep:25
......តភាគ.......
អាWin! :Satang
មិនដឹង! មិនលឺ! Winnyទាញមួកនៅនឹងដៃម៉ូតូមកពាក់យ៉ាងប្រញ៉ាប់បំណងមិនចង់អោយអ្នកណាមកឃើញទឹកភ្នែកគេ មិនចង់អោយអ្នកផ្សេងមកឃើញថាគេអន់! តែគេពិតជាយំម៉ែន យំព្រោះស្តាយការទុកចិត្ត អន់ចិត្តហើយក៏ខូចចិត្តជាទីបំផុត
អាWin អញប្រាប់ថាអោយឈប់ !: Satang
Satangហៅម្តងទៀតនៅពេលឃើញគេធ្វើមិនលឺបំណងឡើងម៉ូតូជិះ គេទាញសោរម៉ូតូមកកាន់ក្នុងដៃWinny នៅតែមិនទាន់បែរមុខមករកគេដរដែរ
អោយមកអញវិញ!: Winny សំឡេងក្ងួរៗបន្លឺឡើង Satangភ្ញាក់ផ្អើលបន្តិច
អាWinនេះហែងយំហេស?: Satang
មិនត្រឹមតែនិយាយគេក៏ទាញបង្វែរខ្លួនWinnyអោយមើលមកខ្លួន
នេះយំពិតម៉ែនមុខគេឡើងក្រហមទឹកភ្នែកគ្រាប់ធំៗរមាលចេញពីភ្នែកតូចៗនោះ ហូរកាត់ថ្ពាល់ ម្ចាស់ខ្លួនសឺតសតតិចៗ អង្ហក់ខ្យល់តិចៗមុននេះគេរត់មកផងក៏រាងហត់
អោយមកអញ!: Winny
នាយល្អិតលូកដៃទៅចាប់យកសោរពីក្នុងដៃSatangមកវិញតែមិនបាន
អាWinហែងឈប់សិនមើស៎ ហែងកុំធ្វើដូចក្មេងចឹងមើល!: Satang
Er អញវាចឹងវាយ៉ាងមិច? ពួកហែងក៏មិនពេញចិត្តស្រាប់ចឹងកុំមកធ្វើជារវល់នឹងអញ អោយមកអញហើយទៅណាក៏ ហុឺៗៗ ...... ក៏ទៅអោយបាត់អស់ទៅ!: Winny ទម្រាំតែចេញអាមួយម៉ាត់ចុងក្រោយនឹងវាដង្ហក់ខ្យល់ មើលចុះដូចក្មេងពិតៗ
ហែងកុំមកធ្វើចឹងគ្រាន់តែរឿងប៉ុណ្ណឹង មុននេះហែងវៃ...:Satang
រឿងប៉ុណ្ណឹង? បើថាហែងមិនធ្លាប់ហែងកុំមកនិយាយជាមួុយអញ ហែងមិនធ្លាប់ស្លាញ់គេម្នាក់ឯងហែងមិនយល់ទេ អោយសោរមកអញហើយប្រកាច់ចេញអោយលឿនៗទៅ!: Winny
ស្អីគេ?មិនធ្លាប់ស្រឡាញ់គេម្នាក់ឯងហ៎? ចង់តែសើចទេ
អញមិនអោយហែងធ្វើខ្លួនអោយស្រួលបួលមើល ហែងក៏ឃើញគេស្រឡាញ់ពេញចិត្តគ្នា នេះហែងចង់ធ្វើខ្លួនទៅជ្រែកគេរឺ?: Satang
អញនេះហ៎ ជាអ្នកជ្រែកគេ? ត្រូវហើយព្រោះហែងវាមិនចូលចិត្តអញស្រាប់ហែងមិនកាន់ជើងអញវាត្រូវហើយ : Winny
អញមិនចង់បានន័យថាចឹងទេ : Satang
បាន! ហែងក៏មិននិយាយជាមួយអញមកយូរហើយចឹងឥឡូវមិនបាច់និយាយទេ អោយសោរមកអញមិនចឹងអញនឹងដាល់ហែងហើយ អោយមកអញៗត្រូវការទៅផ្ទះ: Winny
ថាហើយគេក៏ចូលខ្លួនទៅទាញប្រតាយប្រតាប់ជាមួយSatang
អោយមកអញ!: Winny
Satangក៏រុញខ្លួនWinnyទៅជាប់នឹងជញ្ជាំងកន្លែងដាក់ម៉ូតូ
អោយអញ! : Winny
គេស្រែកមួយទំហឹងហើយក៏យំ
ហុឺ ៗៗៗ : Winny មនុស្សកំពុងតែខឹងមួរមៅនៅមានគេមកតាមធ្វើអោយទើសចិត្តបែបនេះទៀតគឺកាន់តែក្តៅលើសដើម
ក៏បានៗ អញអោយវិញក៏បាន: Satang ឃើញWinnyស្រែកយំលឺៗបែបនេះគេក៏ព្រមចាំ Winnyបានសោរក៏ចាក់ជិះចេញទៅបាត់ទាំងមិននិយាយអ្វីសូម្បីតែមួយម៉ាត់មិនសូម្បីតែមើលមុខគេ
Satangឈរមើលម៉ូតូដែរបើកចេញទៅនោះទាំងបារម្ភក្នុងចិត្ត
ទ្រឹងៗៗ!
អាឡូអាTangវាយ៉ាងមិចហើយ?: Nannie
ទៅបាត់ហើយ តែវាយំ! រួចចុះអាFourth?: Satang
វាយំហ៎? : Nannie
Emmm: Satang
អញនាំវាមកលាងរបួសហើយមិនអីទេ : Nannie
ហឹម : Satang
អាTangវានឹងស្អប់អញហើយពិតទេ?: Nannie នាងមានអារម្មណ៍ថាខុសលើមិត្តខ្លួនឯង គឺខុសខ្លាំងណាស់
ទុកពេលអោយវាទៅNannieមិនអីទេ ពួកយើងអានិយាយជាមួយវាបាន ឥឡូវហែងបារម្ភពីខ្លួនឯងសិនទៅ!: Satang បន្ទាប់មកពួកគេក៏បិទទូរស័ព្ទទៅ
Winnyជិះម៉ូតូយ៉ាងលឿន ក្នុងចិត្តពេលនេះឈឺអួលៗ មិចក៏គេមិនដឹងរឿង? អ្នកណាគេមិនខឹងទេ! តែនេះជាពួកម៉ាកគេពួកគេដឹងគ្រប់គ្នាហើយរួមដៃគ្នាបោកកុហក់គេទាំងហ្វូងតាំងពីពេលណាក៏មិនដឹង គេល្ងង់មើលមិនដឹងជឿរមិត្តមករហូតដល់ថ្នាក់ចាប់បាននៅនឹងមុខបែបនេះហើយក៏មិនមានសូម្បីម្នាកឭដែរនៅខាងគេ មិនមានម្នាក់ដែរសួរគេថាអូខេរឺអត់ ? ហេតុអីទៅ? មិត្តភាពប៉ុន្មានឆ្នាំសល់ត្រឹមរឿងអស់ហ្នឹងរឺ?
នាយល្អិតដល់ផ្ទះតុកម៉ូតូរត់ឡើងទៅបន្ទប់យ៉ាងលឿន!
ម៉ាក់Winnyបានឃើញគាត់បម្រុងហៅតែក៏ហៅមិនទាន់ មុននេះគេប្រាប់គាត់ថាសុំទៅដើរលេងនេះទើបចេញទៅសោះមិចក៏មកវិញ
Winny ចូលដល់បន្ទប់កិបសោរឡើងទៅលើពូកទាញភួយមកគ្រោបជិតក្បាលយកខ្នើយមកខ្ទប់មុខខ្លួនឯងស្រែកយំខ្លាចមានអ្នកលឺ
ហ្អឹកៗៗ ..... អ្ហា!!
សំឡេងនាយតូចបណ្តឺតបណ្តក់ខឹងចិត្តនឹងខ្លួនឯងហើយក៏តូចចិត្តជាមួយមិត្តភក្តិជាខ្លាំង នេះបើសិនជាNannieជាប្រុសវិញគេនឹងទាល់អោយបែកម៉ាត់តែដោយសារជាស្រី គេមិនខ្វះគុណធម៌ដល់ថ្នាក់ទៅវៃស្រីទេ! គ្មានអ្វីឈឺចាប់ជាងមនុស្សដែរយើងទុកចិត្តក្បត់យើងនោះទេ វាឈឺលើសការបែកបាក់ស្នេហាទៀតទៅ ព្រោះគេបែកបាក់មិត្តភាព
អ្ហាៗៗ ........... ហេតុអីទៅ? កំលោះតូចយំហើយសួរដរដែរៗ គេយំឈឺចាប់ព្រោះត្រូវគេក្បត់ ត្រូវមិត្តក្បត់ឈឺណាស់។
កំពុងយំសំឡេងគោះទ្វារក៏លឺឡើង .....
តុកៗ! តុកៗៗ !
Winny កូន... ? កើតអីរឺអត់?: ម៉ាក់Winny ដោយសារមុននេះឃើញគេរត់ឡើងមកគាត់ក៏ឆ្ងល់ឡើងមកមើលគេ
ក្មេងដែរកំពុងយំប្រញ៉ាប់ទប់សំឡេងយ៉ាងលឿនខ្លាចម៉ាក់ដឹង
អត់អីទេម៉ាក់ ខ្ញុំចង់គេង!: Winny
ម៉ាក់winnyរាងប្លែកបន្តិចគាត់ស្តាប់សំឡេងទៅរាងខុសប្រក្រតីតែក៏ជ្រើសមិនសួរនាំកូនបន្តរដែរ ។ កន្លងទៅប្រហែលមួយម៉ោងគេក៏ឈប់យំ តែទ្រូងនៅឈឺមុននេះគេយំខ្លាំងច្រមុះឡើងក្រហម នាយល្អិតចាប់ផ្តើមគិតរឿងនេះម្តងទៀត
មុននេះគេដាល់Fourthច្រើនដៃណាស់ ទាំងដែរមិនម៉ែនជាគេផងដែរទាក់ទងនឹងLove តើគេគួរតែសួរគេរឺអត់? ..... តែ Fourthក៏ជាអ្នកជួយលាក់រឿងនេះនឹងគេដែរ ច្បាស់ក្នុងចិត្តគេនឹងមិននិយាយរកពួកនឹងទៀតទេ។
ចំណែកអ្នកខាងណោះវិញ Nannie បន្ទាប់ពីជូនLoveមកផ្ទះវិញហើយនាងមានអារម្មណ៍ថាអស់ពីខ្លួន ដូចក្នុងខ្លួនគ្មានអ្វីសោះពួកគេ3នាក់អង្គុយជុំគ្នាFourthមានរបួសនៅម៉ាត់បន្តិច Nannieស្ងៀមស្ងាត់ខុសពីNannieដែរតែងតែនិយាយ Satangមើលទៅឆ្ងាយដែរគ្មានអ្នកណាស្មានដល់ពីកែវភ្នែកមួយនោះ សំឡេងNannieក៏បន្លឺរឡើងតិចៗកាត់មានស្ងប់ស្ងាត់របស់ពួកគេ
យើងសុំទោស! អាwinវាយល់ខុសលើហែងណាFourth អញខ្លួនឯងជាអ្នកតាំងចិត្តយកហែងមកបន្លំភ្នែកវា: Nannie
រឿងវាកើតហើយ ប៉ុណ្ណឹងអញមិនអីទេ! តែមើលទៅវាក៏ខូចចិត្តខ្លាំងដែរ: Fourth
មិនដឹងវាដល់ផ្ទះរឺនៅ អាTangសាកតេទៅវាមើល! :  Nannie
វាប្លុកបាត់ហើយ!: Satang
មុននេះគេបានតេទៅWinny2 ដងតែលើកទី3ក៏តេលែងចូល
វាច្បាស់ជាខឹងខ្លាំងនឹងលែងនិយាយរកអញរហូតហើយ; Nannie
មិនម៉ែនតែហែងទេ អញនឹងអាTangក៏ចឹង: Fourth
ថ្ងៃច័ន្ទទៅរៀនធ្វើមិចទៅអាTang?: Nannie
អញក៏មិនដឹងដែរ បើវានឹងអញមិននិយាយគ្នាយូរហើយ: Satang
ពួកគេក៏ស្ងាត់ស្ងៀមម្តងទៀត នេះជាអ្វីដែរពួកគេជ្រើសរើសខ្លួនឯងទេ គឺជ្រើសរើសកុហក់លើWinny តែក៏មិនគិតថារឿងវាឆាប់បែបដល់ថ្នាក់នេះសោះ ម្នាក់ៗមិនទាន់ត្រៀមខ្លួននឹងបកស្រាយបាន.....
ស្អែកទៅផ្ទះវាទៅ!: Satang
គេលើប្រយោគនេះឡើង ធ្វើអោយ2នាក់ទៀតមិនសូវជាស្រួលប៉ុន្មានដែរ
កើតដែរហីឯង? រឺវាជេរទៅ?: Nannie
មានតែសាកទេ !: Satang
ចឹងក៏បាន ទៅជាមួយគ្នាណាFourth ! ចាំអញជូនហែងទៅផ្ទះហើយលាងម៉ាត់អោយហែងម៉ាសារទៀតភឿន: Nannie
នាងនិយាយហើយក៏លូកដៃទៅប៉ះក្បាលFourth តាមទម្លាប់រាល់ដង ពួកគេទាំង3អង្គុយនិយាយគ្នាដល់រាងយប់បន្តិចទើបបំបែកគ្នា តែSatangបែរជាមិនទៅផ្ទះ គេជិះមកផ្ទះWinnyទាំងយប់
មកដល់ក៏គិតថាគួរចូលរឺអត់? មិនដឹងប្រាប់ម៉ាក់Winnyថាមិច !
Satangឈប់ម៉ូតូមុខផ្ទះWinnyមួយសន្ទុះធំទើបដាច់ចិត្តចុចកណ្តឹងទ្វារ
ក្រឺងៗ កណ្តឹងបន្លឺសំឡេងម៉ាក់Winnyក៏ចេញមកមើល
ជម្រាបសួរមីង ! : Satang
ឃើញគាត់ចេញមកគេលើកដៃសំពះជាការគួរសម ដោយឃើញថាជាSatang គាត់ក៏បើកទ្វារអោយចូល
មានការអីរឺក្មួយ? រកកូនWinរឺ?: ម៉ាក់Winny
បាទមីង អាWinវាមកដល់ហើយនៅមីង?: Satang
ម៉ោវិញយូតហើយ ពេលនេះនៅខាងលើ! ក្មួយចូលសិនមកចាំមីងហៅគេអោយ! នេះតាំងពីជួបនៅពេទ្យមកមីងមិនទាន់បានអរគុណអីដល់ក្មួយទេ!: ម៉ាក់Winny
គាត់និយាយបណ្តើរនឹងពេលដែរកំពុងដើរចូលក្នុងជាមួយSatang
អង្គុយត្រង់នេះហើយចាំមីងទៅហៅកូនWinអោយ ថាហើយគាត់ក៏ឡើងទៅលើហៅWinny នាយល្អិតមិនដឹងក៏ចុះមកតាមម្តាយគ្រាន់តែមកដល់ឃើញមុខក៏ក្តៅក្រហាយឡើងវិញភ្លាម
ខ្ញុំងងុយគេងម៉ាក់ ខ្ញុំទៅវិញហើយ!: Winny
តែនេះមិត្តមករកណាកូន: ម៉ាក់Winny
វាមិនម៉ែនពួកម៉ាកខ្ញុំទេ !: Winny
ថាហើយក៏បែរខ្នងទៅជណ្តើរវិញ
អាWinហែងនិយាយជាមួយអញសិនមើស៎: Satang
អញគ្មានស្អីចង់និយាយជាមួយហែងទេ ចេញពីផ្ទះអញអោយបាត់ទៅ: Winny គេងាកមកស្រែកមួយទំហឹងដាក់Satangដូចមានភ្លើងកំពុងឆេះឈួលក្នុងខ្លួន
កូនWinមិចក៏និយាយចឹងដាក់មិត្តហាស កូន!: ម៉ាក់Winny
ម៉ាក់! ម៉ាក់មិនដឹងទេថាពួកវានេះធ្វើស្អីដាក់ខ្ញុំ : Winny
ទៀតហើយ..... ឆួលទឹកភ្នែកម៉ោទៀតហើយ ងាកសន្លក់Satangជាលើកចុងក្រោយហើយក៏ឡើងទៅលើវិញបាត់បិទទ្វារយ៉ាងលឺ
គ្រាំង!
Satangឈរស្ងៀមគេគ្រាន់តែគិតមកនិយាយរឿងដើមហេតុអោយWinnyស្តាប់ខ្លះក្រែងបានធូរតែនេះដូចយកភ្លើងមកចាក់អលយរង្រើកកាន់តែឆេះថែមចឹង
ចាំបន្តិចមីងទៅនិយាយជាមួយគេអោយ!: ម៉ាក់Winny គាត់ថាហើយបម្រុងនឹងឡើងទៅតាមWinnyម្តងទៀតតែក៏ត្រូវបានSatangឃាត់
មិនបាច់ទេមីង ខ្ញុំថានិយាយគ្នាពេលនេះក៏មិនបានអីដែរមើលទៅអាWinវាកំពុងតែខឹងខ្លាំងហើយ: Satang
កើតរឿងអីនឹងគ្នាទៀតហើយក្មួយ? : ម៉ាក់Winny
មិនអីទេមីងមិនម៉ែនជារឿងខ្ញុំនឹងវាទេ : Satang
មានន័យថារឿងសារមុនមិនទាន់ត្រូវរូវគ្នាទេរឺ?: ម៉ាក់Winny
បាទមីង: Satang
មិនកើតទេ មីងត្រូវតែប្រាប់កូនWin: ម៉ាក់Winny
មិនបាច់ទេមីងទុកថាបំភ្លេចចោលចុះ ឥឡូវអោយវាត្រជាក់ចិត្តបន្តិចទៅចាំស្អែកខ្ញុំនឹងភឿនមករកវាម្តងទៀតមីង ! ចឹងខ្ញុំសូមលារទៅវិញសិនហើយមីង ជម្រាបលារ!: Satang
ចាក្មួយ: ម៉ាក់Winny
ហើយគាត់ក៏ជូនគេទៅក្រៅវិញទៅ មិនយល់ថាក្មេងៗនេះកើតអីជាមិត្តនឹងគ្នាតែឈ្លោះគ្នាមិនព្រមនិយាយគ្នា !
.
.
.
.
.
.
.
To be continue......
Thanks for your reading 📖♥️
Hope you enjoy it ♥️🙏
Admin: Ta Ta
សូមជួយCmt សាច់រឿងម្នាក់មួយម៉ាត់ផងអ្នកទាំងអស់គ្នា Cmtរបស់គ្រប់គ្នាលើកទឹកចិត្តadminណាស់🫶♥️

Love has no gender ♥️Where stories live. Discover now