ហូសុ៊កបានមករស់នៅភូមិគ្រឹះជុងជាសមាជិកថ្មីម្នាក់ក្នុងគ្រួសារជុង ដោយលោកហុងដេនិងលោកស្រីស៊ុនអេពិតជាស្រឡាញ់យកចិត្តទុកដាក់ជាមួយគេណាស់ ហើយលោកហុងដេក៏ឧស្សាហ៍នាំគេទៅលេងអ្នកនៅមណ្ឌលហ្គុនវ៉ុនផងដែរ តែមានពេលមួយគេមិនបានទៅនោះទេ ព្រោះគ្រួសាររបស់គេមានការងារនៅខេត្តផ្សេងហើយគេក៏ត្រូវទៅជាមួយផងដែរដោយសារលោកហុងដេនិងលោកស្រីស៊ុនអេចង់នាំគេទៅដើរលេងផងដែរ នៅពេលត្រឡប់មកវិញគេក៏បានធ្វើដំណើរទៅមណ្ឌលហ្គុនវ៉ុនភ្លាម!
<<ជម្រាបសួរអ្នកគ្រូ!>> មកដល់ភ្លាមគេក៏បង្ហាញការគោរពរបស់គេទៅកាន់អ្នកគ្រូហេស៊ុនដែលជាអតីតអាណាព្យាបាលរបស់គេភ្លាម ។
<<ជាហូសុ៊កទេអី ប៉ុន្មានសប្តាហ៍ហើយមិនឃើញមកលេងអ្នកគ្រូសោះ ស្មានតែភ្លេចអ្នកគ្រូបាត់ហើយ>> ឃើញហូសុ៊កមកដល់នាងក៏ធ្វើជាសួរទៅកាន់ហូសុ៊ករបៀបអ្នកដែលកំពុងងក់ងរ ។
<<មិនមែនទេអ្នកគ្រូ មកពីលោកប៉ានិងអ្នកម៉ាក់មានការនៅខេត្តហើយខ្ញុំក៏ត្រូវទៅដែរទើបខ្ញុំមិនបានមកទីនេះណា៎!>> គេក៏និយាយទាំងញញឹមលួងទៅកាន់អ្នកគ្រូរបស់គេ ។
<<ចឹងទេហ៎>>
<<និយាយចឹងអ្នកគ្រូឯណាស៊ូយ៉ុននិងស៊ុងវ៉ុងទៅ>> គេក៏សួររកមិត្តរបស់គេហើយថែមទាំងអើតរកទៀតផង ។
<<ស៊ុងវ៉ុងគេជាប់រៀនហើយ ចំណែកស៊ូយ៉ុនអ្នកគ្រូក៏មិនបានឃើញនាងដែរចាំមើលអ្នកគ្រូទៅសួរអ្នកគ្រូយ៉ុនហុីឱ្យណា!>> ឮហូសុ៊កសួរមិត្តរបស់គេបែបនេះនាងក៏និយាយប្រាប់តាមអ្វីដែលនាងដឹងទៅ ចំណែករឿងទាក់ទងនឹងស៊ូយ៉ុនវិញនាងក៏មិនច្បាស់ដូចគ្នាទើបនាងចង់សួរទៅកាន់យុ៉នហុី ដែលជាអាណាព្យាបាលរបស់ស៊ូយុ៉នផ្ទាល់សិន ។
<<ខ្ញុំគិតថានាងច្បាស់ជាត្រូវអ្នកគ្រូយ៉ុនហុីដាក់ពិន័យហើយ!>>
<<អ្នកគ្រូក៏មិនច្បាស់ដែរ!>>
<<ឥឡូវនេះខ្ញុំត្រូវទៅវិញហើយ លាហើយអ្នកគ្រូ>> និយាយហើយឱនក្បាលគោរពនាងបន្តិចហើយក៏ចេញទៅបាត់ទៅ ។
+++++
នៅក្នុងភូមិគ្រឹះជុង ដែលពេលនេះទទួលបានគ្រាប់រីករាយដែលជាហូស៊ុក គឺថាមិនដែលធ្វើឱ្យស្ងាត់ភូមិគ្រឹអនោះទេ ។
<<មកវិញហើយមែនទេហូសុ៊ក ឆាប់មកញុាំបាយមកណា>> គ្រាន់តែឃើញហូសុ៊កចូលមកដល់ក្នុងផ្ទះភ្លាមស៊ុនអេក៏ហៅឱ្យគេមកញុាំបាយតែម្ដង ។
<<បាទ ខ្ញុំដឹងហើយអ្នកម៉ាក់!>> គេក៏តបទៅវិញដោយស្រទន់ហើយក៏រត់ទៅលាងដៃ រួចដើរមកតុអាហារ តាមមើលទៅគេប្រហែលជាសុាំនឹងគ្រួសារថ្មីរបស់គេហើយព្រោះការរស់នៅរបស់គេមើលទៅ ល្អជាងមុនមិនដូចពេលគេមកទីនេះដំបូងៗនោះទេ ។
<<ថ្ងៃនេះមានអ្វីឆ្ងាញ់ខ្លះទៅអូន!>> លោកហុងដេដែលទើបមកពីធ្វើការក៏បានដើរមកតុបាយដូចគ្នាព្រោះម្ហូបដែលអ្នកស្រីស៊ុនអេធ្វើវាមានក្លិនឈ្ងុយណាស់ ។
<<លោកប៉ាមកវិញហើយមែនទេ ថ្ងៃនេះអ្នកម៉ាក់ធ្វើម្ហូបច្រើនណាស់លោកប៉ាឆាប់អង្គុយចុះមកនឹងអាលបានញុាំជុំគ្នា!>> គ្រាន់តែឃើញលោកហុងដេភ្លាមហូសុ៊កក៏ហៅឱ្យគាត់អង្គុយញុាំអាហារជាមួយគ្នាតែម្ដង ។
<<បាទ ប៉ាដឹងហើយកូនប្រុស!>> និយាយហើយក៏យកដៃអង្អែលក្បាលហូសុ៊កបន្តិច បន្ទាប់មកគ្រួសារជុងក៏បានអង្កុយញុាំអាហារជុំគ្នាយ៉ាងសប្បាយចិត្ត មើលទៅគ្រួសារនេះពិតជាមានសុភមង្គលខ្លាំងណាស់ ថ្វីត្បិតថាហូសុ៊កមិនមែនជាកូនបង្កើតនៃគ្រួសារជុងក៏ដោយក៏លោកហុងដេនិងលោកស្រីស៊ុនអេបានផ្ដល់ក្ដីស្រឡញ់យ៉ាងពេញទៅដល់គេផងដែរ ។
+++++
ស្អែកឡើងហូសុ៊កក៏បានទៅលេងមណ្ឌលហ្គុនវ៉ុនម្ដងទៀត ព្រោះគេចង់ជួបនឹងស៊ូយ៉ុន ។
<<អរ ហូសុ៊ក!>> គ្រាន់តែឃើញហូសុ៊កភ្លាមនាងសប្បាយចិត្តយ៉ាងខ្លាំង ។
<<សួស្ដីអ្នកគ្រូ និយាយចឹងស៊ូយ៉ុននាង ត្រូវអ្នកគ្រូយ៉ុនហុីដាក់ពិន័យមែនទេអ្នកគ្រូ?>> មកដល់ភ្លាមសួរពីស៊ូយ៉ុនតែម្ដងហើយកូនប្រុស ។
<<អរ រឿងស៊ូយ៉ុនគែមិនមែនយ៉ុនហុីដាក់ពិន័យនាងទេគឺនាងត្រូវបានគ្រួសារមួយយកទៅតែអ្នកគ្រូមិនដឹងថាគ្រួសារណានោះទេ!>>
<<ម៉េចក៏នាងមិនប្រាប់ខ្ញុំចឹង?>> ឮបែបនេះហូសុ៊កក៏ធ្លាក់ទឹកមុខតែម្ដង ហេតុអីនាងមិនប្រាប់គេបែបនេះ។
<<ឱ្យប្រាប់ឯងតាមណាបើឯង បាត់ប៉ុន្មានថ្ងៃហើយ!>> ស៊ុងវ៉ុងក៏ឆ្លៀតចូលមកលូកមាត់ក្នុងការសន្ទនានេះ ។
<<តែយ៉ាងណាក៏នាងគួរតែចាំយើងមកសិនដែរ ដើម្បីឱ្យយើងដឹងផង!>>
<<យ៉ាងម៉េចឯងជាប្ដីនាងមែនទេ?បានជានាងត្រូវប្រាប់ឯងគ្រប់យ៉ាងនោះ?>> ស៊ុងវ៉ុងគេក៏និយាយបែបឌឺទៅកាន់ហូសុ៊ក ។
<<ឆ្គួត! ក្រែងយើងជាមិត្តនឹងគ្នាមិនចឹង?>> គេក៏ប្រកែកជាមួយស៊ុងវ៉ុងមិនដាច់ពីមាត់ ។
<<ឥឡូវនេះពួកនៅនិយាយគ្នាទៅអ្នកគ្រូរវល់បន្តិច>> ហេស៊ុនបានចាកចេញទៅ ទុកឱ្យស៊ុងវ៉ុងនិងហូស៊ុកនៅនិយាយជាមួយគ្នា ។
<<ស៊ុងវ៉ុងនិយាយចឹងឯងចង់ក្លាយជាមេធាវីត្រូវទេ?>> មិនដឹងជានឹកឃើញអ្វីទេ សុខៗហូសុ៊កក៏សួរទៅកាន់ស៊ុងវ៉ុងបែបនេះ ។
<<ម៉េចក៏សុខៗសួរបែបនេះ?>> ឃើញគេសួរបែបនេះស៊ុងវ៉ុងក៏បង្ហាញទឹកមុខចម្លែកក្នុងចិត្តយ៉ាងខ្លាំង ព្រោះហូសុ៊កនិងគេជាមិត្តនឹងគ្នាមែនតែគេមិនសូវសួរអ្វីមកកាន់ស៊ុងវ៉ុងច្រើននោះទេ ។
<<យើងចង់ដឹងពីឯងឱ្យបានច្រើន!>>
<<មិនប្រាប់!>> ស៊ុងវ៉ុងនៅតែដូចដើម អៀនច្រើនមិនសូវហ៊ានប្រាប់អ្វីពីខ្លួនឯងដល់អ្នកដទៃប៉ុន្មានទេ រហូតក្លាយជាទម្លាប់របស់គេទៅហើយ ។
<<ក៏បាន តែថាឯងបានដំណឹងស៊ូយ៉ុនទេ?>> គេក៏ប្ដូរប្រធានបទនិយាយវិញម្ដង ព្រោះបើសួរពីរឿងរបស់ស៊ុងវ៉ុងបន្តទៀតក៏គេមិនប្រាប់ដែរ។
<<គ្មានសូម្បីបន្តិច! គ្រួសារនោះប្រហែលជាជនជាតិបរទេសព្រោះគ្មានពត៌មានអ្វីនោះទេ!>>
<<បើបែបនេះតើពេលណាទើបពួកយើងបានជួបគ្នាម្ដងទៀតទៅ?>> និយាយហើយគេពិបាកចិត្តយ៉ាងខ្លាំងព្រោះបាត់ទំនាក់ទំនងពីស៊ូយ៉ុនតែម្ដង គ្មានដំណឹងសូម្បីបន្តិច ។
<<ពិតមែនហើយ...ហ៉ើយ>> និយាយហើយគេក៏ដកដង្ហើមធំបន្តិចព្រោះគេក៏មិនដឹងដែរថាពេលណាទើបគេបានជួបនាងម្ដងទៀតនោះទេ ។
+++++
ដោយក្ដីស្រម៉ៃរបស់ហូសុ៊កគេចង់ក្លាយជាអ្នកជំនួញ ដូច្នេះគេក៏បានយករឿងនេះទៅនិយាយជាមួយប៉ាម៉ាក់របស់គេនិងសុំយោបល់ពីគាត់!
<<លោកប៉ា!អ្នកម៉ាក់!>>
<<កូនមានការអីមែនទេ?>>
<<មែនហើយមានការអីកូនឆាប់និយាយមក!>> លោកហុងដេនិងលោកស្រីស៊ុនអេកំពុងអង្គុយរង់ចាំស្ដាប់អ្វីដែលហូស៊ុកចង់និយាយយ៉ាងអន្ទះសារ ។
<<គឺកូនចង់ក្លាយជាអ្នកជំនួញតែកូនមិនដឹងថាគួរចាប់ផ្ដើមពីណាមុននោះទេ>> និយាយហើយគេក៏ធ្វើមុខកំសត់ ។
<<គឺរៀនជំនាញគ្រប់គ្រងមុខជំនួញនោះអី!>> និយាយហើយក៏ញញឹមដាក់កូន ។
<<មែនហើយ កូនចង់រៀនមែនទេ? បើកូនចង់ប៉ាម៉ាក់នឹងរៀបចំឱ្យកូន!>> ប៉ាម៉ាក់ក្នុងក្ដីស្រម៉ៃរបស់កូនៗគ្រប់រូប ។
<<កូន....!>>
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Romance[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...