ហានស៊ូនាងបានសន្លប់អស់រយៈជាច្រើនម៉ោងរហូតដល់យប់ម៉ោងប្រហែលប្រាំបួនទៅហើយទើបនាងដឹងខ្លួន នៅពេលភ្ញាក់ឡើងនាងក៏បានឃើញទឹកដោះគោដូចម្សិលមិញនៅក្បែរក្បាលគ្រែរបស់នាង ប៉ុន្តែនៅពេលនាងគិតរឿងដែលកើតឡើងព្រឹកមិញនាងពិតជាពិបាកចិត្តយ៉ាងខ្លាំងក៏សម្រេចចិត្តប្រថុយធ្វើរឿងមួយ ។
<<ខ្ញុំមិនចង់នៅទីនេះទេ>> និយាយហើយនាងក៏បានលួចចេញពីបន្ទប់របស់នាងដើម្បីរត់ចេញពីផ្ទះ ដែលពេលនេះក្នុងផ្ទះមានសភាពងងឹតហើយ ចំណែកប៉ាម៉ាក់របស់នាងក៏សម្រាកលក់អស់ទៀត នេះជារឿងធម្មតាដែលគ្រួសារមួយនេះមានទម្លាប់គេងលឿនបែបនេះ ។
<<ទ្វារធំបើកមិនបានទេ អាយ៎!>> នាងដើរចេញមកដល់ទ្វារធំហើយក៏ឃើញថាមិនអាចបើកបាន ទើបនាងក៏ប្រុងទៅលួចយកប្រដាប់បញ្ជាទ្វារនៅក្នុងផ្ទះវិញតែក៏ងាកមកឃើញអ៊ុនជីធ្វើឱ្យនាងភ្ញាក់យ៉ាងខ្លាំងរួចក៏យកដៃខ្ទប់មាត់វិញដោយសារខ្លាចប៉ាម៉ាក់របស់នាងឮ ។
<<អ្នកនាងចង់ទៅណានឹងយប់ហើយណា>> នាងក៏និយាយទាំងងងុយទៅកាន់ហានស៊ូតែមើលទៅនាងដូចជាមិនឆ្ងល់ទោះទេ ។
<<អឺ.....ខ...ខ្ញុំ>> នាងនិយាយទាំងរដិបរដុបព្រោះមិនដឹងថាគួរឆ្លើយបែបណា ប្រាប់ថានាងរួចរត់ចេញពីផ្ទះ? ចុះបើអ៊ុនជីប្រាប់បា៉ម៉ាក់របស់នាងនោះ? តើជីវិតនាងទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?
<<ខ្ញុំដឹងហើយ អ្នកនាងមិនបាច់ឆ្លើយទេ!>> និយាយហើយនាងក៏យកប្រដាប់បញ្ជាទ្វារ មកបញ្ជាឱ្យវាបើកតែម្ដង ។
<<បងអ៊ុនជី?>> ហានស៊ូក៏បានហៅឈ្មោះរបស់អ៊ុនជីទាំងឆ្ងល់ ហេតុអីក៏នាងធ្វើបែបនេះ? មិនខ្លាចត្រូវពិន័យទេឬ?
<<អ្នកនាងទៅចុះ ទោះបីអ្នកនាងនៅទីនេះក៏អ្នកនាងគ្មានក្ដីសុខដែរ!>> នាងនិយាយហើយក៏ញញឹមទៅកាន់ហានស៊ូ ។
<<តែបើម៉ាក់ដឹងបង...!>> និយាយទាំងបារម្ភទៅកាន់អ៊ុនជីតែនាងក៏និយាយកាត់ ។
<<មិនអីទេបងឆ្លាតណាស់ បងអាចដោះស្រាយបានអ្នកនាងទៅចុះប្រយ័ត្នលោកស្រីមកទាន់!>> និយាយបណ្ដើររុញហានស៊ូឱ្យទៅបណ្ដើរ ខហលាចលោកស្រីហានឃ្យុងដឹង និងចាប់នាងមកវិញ ។
<<អរគុណបងហើយ!>> នាងក៏ញញឹមមកកាន់អ៊ុនជីទាំងក្នុងចិត្ត នាងនឹងចងចាំនូវទង្វើដ៏ល្អមួយនេះរបស់អ៊ុនជីមិនភ្លេចទេ រហូតទ្វារត្រូវបានបិទ ព្រោះនៅពេលមានមនុស្សចេញទៅទ្វារនឹងត្រូវបានបិទដោយស្វ័យប្រវត្តិ ។
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Romance[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...