<<លោក! តើលោកបានស្លាកឈ្មោះមួយនេះមកពីណា?>> គ្រាន់តែហូសុ៊កចេញពីបន្ទប់ទឹកភ្លាមនាងក៏បានចោទសួរទៅកាន់គេភ្លាម ។
<<ស្លាកឈ្មោះអ្វីទៅ?>>
<<ស្លាកមួយនេះ!>> នាងនិយាយហើយក៏ហុចស្លាកនោះឱ្យគេមើល ។
<<ហើយនាងបានវាមកពីណា?>> គេក៏បានកាន់វាយកមកមើលបន្តិចហើយក៏សួរទៅកាន់នាងវិញ ។
<<លោកប្រាប់ខ្ញុំសិនមកថាលោកបានវាមកពីណា?>>
<<ក៏បាន ខ្ញុំបានវាដោយសារពេលនោះខ្ញុំរត់បុកក្មេងស្រីម្នាក់ហើយនាងក៏បានជ្រុះស្លាកនេះ តែម៉េចក៏វានៅទីនេះទៅវិញ?>>
<<ពេលនោះលោកនៅប្រទេសអុីតាលីត្រូវទេ?>>
<<ត្រូវហើយ តើនាងសួរធ្វើអី?!>>
<<ខ្ញុំសួរដោយសារស្លាកនេះជារបស់ខ្ញុំ!>>
<<ជារបស់នាង?>> ឮនាងនិយាយហើយត្រូវឱ្យហូសុ៊កភ្ញាក់ផ្អើលយ៉ាងខ្លាំង វាចៃដន្យពេកហើយ ។
<<ត្រូវហើយ ខ្ញុំក៏បញ្ចប់ការសិក្សាពីប្រទេសអុីតាលីផងដែរគ្រាន់តែខ្ញុំទៅក្រោយលោកប៉ុណ្ណោះ!>>
<<ចៃដន្យពេកទេដឹង នាងបោកខ្ញុំមែនទេ?>>
<<លោកមើលស្លាកឈ្មោះនឹង ហើយឈ្មោះរបស់ខ្ញុំទៅមើល!>>
<<ឈ្មោះរបស់នាងហើយនិងស្លាកឈ្មោះ? ពិតមែនហើយត្រកូលតែមួយម៉េចក៏ខ្ញុំមិនចាប់អារម្មណ៍អ៊ីចឹង បើវាជារបស់នាងខ្ញុំប្រគល់ឱ្យនាងវិញ>> គេក៏យកដៃទះក្បាលរបស់ខ្លួនបន្តិចទាំងហួសចិត្ត ។
<<ហួសពេលហើយ!>> នាងក៏និយាយទាំងសំឡេងខ្សោយៗពិបាកចិត្ត ។
<<ហួសពេលយ៉ាងម៉េច?>> ឃើញបែបនេះគេក៏កើតឆ្ងល់ម្ដងទៀត ។
<<លោកធ្វើឱ្យខ្ញុំមិនបានញុាំAranciniរហូតដល់១ខែទាំងដែលវាជាម្ហូបដែលខ្ញុំចូលចិត្ត!>> នាងពាក់មុខយក្សថាឱ្យហូសុ៊កយកតែម្ដង ។
<<ម៉េចក៏នាងបន្ទោសខ្ញុំទៅវិញ?>>
<<ដោយសារលោកជាអ្នកខុស!>>
<<មិនអីទេខ្ញុំនឹងជូននាងទៅញុាំAranciniសាមសិបចានដើម្បីជាការប៉ះប៉ូវវិញ!!>>
<<តើលោកគិតថាខ្ញុំជាជ្រូកមែនទេ?>> និយាយហើយក៏ទាញខ្នើយដេញវ៉ៃហូសុ៊កពេញបន្ទប់តែម្ដង ។
<<តើនាងចង់ឱ្យខ្ញុំធ្វើយ៉ាងម៉េច?ស្រីតឿ!>> ហូសុ៊កក៏ឆ្លៀតឌឺនាងបន្ថែម តែជើងវិញព្យាយាមរត់យ៉ាងលឿន ព្រោះខ្លាចថាហានស៊ូនឹងតាមគេទាន់ ។
<<ចំណែកលោកវិញជាប្រុសត្នោត ឈប់ភ្លាម!បើខ្ញុំមិនបានវ៉ៃលោក! យប់នេះខ្ញុំដេកមិនលក់ទេ>> នាងក៏ព្យាយាមដេញវ៉ៃគេមិនព្រមឈប់ឡើយ បើវ៉ៃអត់បានដេកអត់លក់តែម្ដង ចំណែកហូសុ៊កវិញក៏ឌឺទៀតរត់ចុះរត់ឡើងពេញបន្ទប់តែម្ដងរហូតទាក់ជើងដួលទៅលើសាឡុងចំណែកហានស៊ូក៏បានទាក់ជើងរបស់ហូសុ៊កដួលខ្ពោបពីលើហូស៊ុកហើយក៏ជ្រុលទៅថើបហូសុ៊កដោយអចេតនាផងដែរ ។
<<ខ...ខ្ញុំទៅ..ង..ងូតទឹកហើយ!>> ដោយអៀនពេកនាងក៏ចូលទៅងូតទឹកតែម្ដងទៅ ឈប់វ៉ៃឈប់អីទៀតហើយ ។
<<ម៉េចក៏ខ្ញុំមានអារម្មណ៍ថាក្ដៅម្ល៉េះ?>> គេក៏យកដៃរបស់គេទះមុខតិចៗដោយសារវាក្ដៅភាយៗចេញមកមិនដឹងថាមកពីហេតុអ្វី ។
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Romance[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...