ភាគ២១ (ក្លាយជាមិត្តភក្ដិ)

31 5 0
                                    

ហូសុ៊កនិងហានស៊ូក៏បានចាកចេញពីក្រុមហ៊ុនហ្គូស៉ីន ដើម្បីទៅផ្ទះរបស់ហានស៊ូព្រោះហានស៊ូត្រូវប្ដូរមករស់នៅជាមួយគេ ចំណែកស៊ុងវ៉ុងវិញគេនៅបន្តធ្វើការងារបស់គេទៀត ។
<<អរគុណលោកហើ!>> ហានស៊ូនាងក៏បានអរគុណទៅកាន់ហូសុ៊កទាំងញញឹមដែលគេបានជួយនាងឱ្យចេញពីកន្លែងដែលនាងមិនសប្បាយចិត្ត ។
<<មិនអីទេ និយាយចឹងនាងមិនបាច់មានអារម្មណ៍ថាក្រែងចិត្តខ្ញុំទេ ចាត់ទុកថាយើងជាមិត្តចុះ ហើយខ្ញុំមិនបិទសិទ្ធរបស់នាងទេ!>>
<<ចាស!>> នាងឮបែបនេះហើយញញឹមខ្ចឹបតែម្ដងព្រោះសប្បាយចិត្តពេក ។

ពួកគេបានធ្វើដំណើរទៅដល់ផ្ទះរបស់ហានស៊ូ រួចក៏បានចុះពីលើឡាន នឹងបានជួបអ៊ុនជី!!
<<អ្នកនាងយ៉ាងម៉េចហើយ?មានឈឺត្រង់ណាទេ?>> អ៊ុនជីពិតជាបារម្ភពីហានស៊ូណាស់ នាងបានសួរនិងថែមទាំងបង្វិលខ្លួនហានស៊ូមើលចុះឡើងៗទៀតផង
<<ខ្ញុំមិនទេបង ខ្ញុំជាហើយ!>> នាងក៏និយាយប្រាប់អ៊ុនជីឱ្យច្បាស់តែម្ដងកុំឱ្យនាងបារម្ភទៀត ។
<<ត្រូវហើយ! ចុះឯណាលោកពូនិងអ្នកមីងនោះ!>> ឃើញស្រីៗកំពុងនិយាយគ្នាគេក៏ឈ្លៀតសួររកលោកស្រីហានឃ្យុងនិងលោកវ៉ុនជុន ។
<<ចាស លោកប្រុសនិងអ្នកស្រីកំពុងនៅបន្ទប់ទទួលភ្ញៀវក្នុងផ្ទះ!>>
<<អ៊ីចឹងខ្ញុំចូលទៅសិនហើយ!>> និយាយហើយគេក៏ចូលទៅខាងក្នុងដើម្បីគោរពទៅកាន់ម្ចាស់ផ្ទះ ។
<<យើងចូលក្នុងទៅបង!>> ឃើញហូសុ៊កចូលទៅបែបនេះនាងក៏ហៅអ៊ុនជីចូលក្នុងដែរទៅ ។

<<សួស្ដីលោកពូអ្នកមីង!>> គេចូលមកដល់ក៏ឃើញអ្នកស្រីហានឃ្យុងនិងលោកវ៉ុនជុនហើយក៏បាន
ឱនគោរព ។
<<មិនអីទេកូន ហេតុអី្វក៏ហៅបែបនេះ?>>
<<ត្រូវហើយ! ពេលនេះកូនជាកូនប្រសារបស់ប៉ាម៉ាក់ហើយអាចហៅថាប៉ាម៉ាក់បាន!>>
<<បាទ គឺខ្ញុំមិនទាន់ទម្លាប់មាត់ហៅទេ!>>
<<ខ្ញុំទៅរៀបចំអ៊ីវ៉ាន់សិន!>> ហានស៊ូមិនបាននិយាយអ្វីច្រើនជាមួយប៉ាម៉ាក់របស់នាងនោះទេ នាងក៏បានឡើងទៅខាងលើជាមួយអ៊ុនជីដើម្បីរៀបចំអ៊ីវ៉ាន់បាត់ទៅ ។
<<លោកពូអ្នកមីងខ្ញុំចង់នាំហានស៊ូទៅស្នាក់នៅជាមួយខ្ញុំតើបានទេ?>>
<<បានកូន មិនអីទេកូនទាំងពីរជាប្ដីប្រពន្ធនឹងគ្នាត្រូវតែនៅផ្ទះជាមួយគ្នាចឹងហើយ!>>
<<បាទ-បាទខ្ញុំអរគុណអ្នកមីងខ្លាំងណាស់!>> គ្រាន់តែឮពាក្យថាប្ដីប្រពន្ធភ្លាម ហូស៊ុកមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តយ៉ាងម៉េចទេ ។
<<ម៉ាក់មានរបស់ខ្លះឱ្យទៅហានស៊ូ!>> និយាយហើយក៏ហុចប្រអប់ថ្នាំមួយឱ្យទៅហូសុ៊ក ដើម្បីឱ្យគេយកទៅឱ្យហានស៊ូ ។
<<ហេតុអី្វអ្នកមីងមិនឱ្យនាងផ្ទាល់ទៅ?>>
<<គឺម៉ាក់ខ្លាចភ្លេចនឹងណា ហើយថ្នាំនេះកូនត្រូវដាក់ចូលក្នុងទឹកដោះគោ ឱ្យហានស៊ូផឹករាល់យប់ផងណា!>>
<<តើនេះជាថ្នាំអីទៅ?>>
<<នេះគឺជាថ្នាំជំនួយដល់សុខភាពរបស់នាង ព្រោះសុខភាពរបស់នាងគឺមិនសូវល្អនោះទេ!>>
<<អរ បាទមិនអីទេអ្នកមីងខ្ញុំនឹងធ្វើតាម!>>
+++++
<<ខ្ញុំច្បាស់ជានឹកអ្នកនាងស្លាប់ហើយ!>> អ៊ុនជីនិយាយទាំងមិនដាច់ចិត្តជាមួយហានស៊ូ តែថាយ៉ាងណាក៏ដោយ ក៏នាងមិនឱ្យឃាត់ឱ្យហានស៊ូនៅទីនេះដែរ ។
<<ខ្ញុំក៏ដូចគ្នា!>>
<<ពេលនេះ! អ្នកនាងមានជីវិតដ៏ល្អហើយ>>
<<ត្រូវហើយ!>> នាងក៏ញញឹមហើយរៀបចំអ៊ីវ៉ាន់របស់នាងបន្តទៀត ។
+++++
នៅពេលយប់ឡើង ហូស៊ុកក៏បាននាំហានស៊ូមកស្នាក់នៅក្នុងភូមិគ្រឹះជុង ដោយសារហានស៊ូពេលនេះមាននាមជាភរិយារបស់គេ ។
<<អ្នកប្រុសតូចមកវិញហើយៗលោកប្រុសលោកស្រី>> គ្រាន់តែឃើញហូសុ៊កភ្លាមស៊ូជុងចាប់ផ្ដើមស្រែកតែម្ដង។
<<បងស៊ូជុង ហេតុអ្វីបងស្រែកអីក៏ស្រែកម្ល៉េះ?>>
<<ខ្ញុំរំភើបពេកនឹងណាអ្នកប្រុស ចុះខាងនេះជា..?>> រំភើបនឹងវត្តមានរបស់ហូស៊ុកសុខៗ ស៊ូជុងក៏ក្រលែកភ្នែកឃើញហានស៊ូដែលជាមនុស្សចំណូលថ្មី ដែលនាងមិនដែលឃើញពីមុនមក ទើបធ្វើឱ្យនាងឆ្ងល់យ៉ាងខ្លាំង ។
<<អរ!នាងឈ្មោះថាហានស៊ូជា...ប្រពន្ធរបស់ខ្ញុំ!>> ហូសុ៊កគេមានអាម្មណ៍ថាអៀន នៅពេលនិយាយណែនាំហានស៊ូថាជាប្រពន្ធរបស់គេ ។
<<នេះ! ប្រពន្ធរបស់អ្នកប្រុសតូច?!>> នាងឮហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
<<ត្រូវហើយ មានអី្វមែនទេ?>>
<<គឺថា...ស្អាតខ្លាំងណាស់! អួយ! អ្នកនាងតូចស្អាតអីក៏ស្អាតម្ល៉េះ!>> នាងក៏ចាប់ផ្ដើមស្រែកម្ដងទៀត ព្រោះឃើញហានស៊ូស្អាតពេក ។
<<អរគុណបងហើយ!>>
<<សំឡេងវិញក៏ពិរោះថែមទៀត មកតាមខ្ញុំ!អ្នកនាងតូច ឆាប់ចូលមមក្នុងសិនមក!!>> និយាយហើយក៏ចាប់កាន់ដៃហានស៊ូដើរចូលទៅខាងក្នុង ទុកឱ្យហូសុ៊កនៅខាងក្រៅម្នាក់ឯង ។
<<ហើយចុះខ្ញុំ?>> ឃើញបែបនេះគេហួសចិត្តនឹងស៊ូជុងមិនស្ទើរទេ បានអ្នកនាងតូចភ្លេចគេបាត់ ។
+++++
<<សួស្ដីលោកពូអ្នកមីង!>> មកដល់នាងក៏បានឱនគោរពដល់ប៉ាម៉ាក់របស់ហូសុ៊ក ។
<<ល្អហើយកូន យ៉ាងម៉េចហើយស្រួលខ្លួនវិញហើយមែនទេ?>> ស៊ុនអេសួរនាំ ហានស៊ូទាំងបារម្ភ ធ្វើឱ្យហានស៊ូនាងមានអារម្មណ៍ថាកក់ក្ដៅខ្លាំងមែនទែន នៅពេលឃើញថាមានអ្នកដែលបារម្ភពីនាង ។
<<ចាស ខ្ញុំស្រួលខ្លួនវិញហើយអ្នកមីង!!!>>
<<ល្អហើយ!! កូនប្រហែលជាហត់ហើយឆាប់ទៅសម្រាកចុះណា៎ ស៊ូជុងជួយនាំកូនហានស៊ូទៅបន្ទប់របស់ហូសុ៊កផង!>>
<<ចាស លោកស្រី!!>>
<<អ្នកមីង តែ...តែ!!!>> ហានស៊ូគ្រាន់តែឮថាបន្ទប់ហូសុ៊កភ្លាម នាងក៏ព្យាយាមបដិសេធតែហូសុ៊កក៏មកកាត់ ។
<<មិនអីទេអ្នកម៉ាក់ចាំខ្ញុំជាអ្នកនាំនាងទៅវិញ មិនបាច់រំខានទេបងស៊ូជុងទេ!>> និយាយហើយគេក៏កាន់អ៊ីវ៉ាន់របស់ហានស៊ូឡើងទៅតែម្ដង ចំណែកហានស៊ូវិញនាងក៏បានដើរទៅតាមគេផងដែរ ព្រោះនៅផ្ទះរបស់គេនាងមិនអាចដើរអ្វីផ្ដេសផ្ដាសទេ ។
<<លោក! នេះចង់ឱ្យខ្ញុំគេងក្នុងបន្ទប់ជាមួយលោកមែនទេ?>> នាងសួរគេទាំងភ័យខ្លួន ព្រោះបើនៅក្នុងបន្ទប់តែមួយជាមួយគេនោះ តើវាអាចនឹងមានរឿងអ្វីមិនល្អទេ?
<<ត្រូវហើយ!! ក្រែងប្ដីប្រពន្ធគេគេងជាមួយគ្នាមិនចឹង?>> ហូស៊ុកឃើញនាងភ័យខ្លួនបែបនេះ គេក៏ចាប់ផ្ដើមញ៉ោះនាងលេង ។
<<លោកជាអ្នកនិយាយខ្លួនឯងទេណា!! ថាយើងចុះអេតាសុីវិលក្លែងក្លាយទេ ដូច្នេះហើយយើងក៏ជាប្ដីប្រពន្ធក្លែងក្លាយដែរ យ៉ាងម៉េចលោកចង់កេងចំណេញមកលើខ្ញុំមែនទេ?>> នាងចាប់ផ្ដើមថយក្រោយបន្តិចម្ដងៗ និងសម្លក់មកហូស៊ុកមិនដាក់ភ្នែក ។
<<មិនមែនទេ! អ្នកនាងមិនអាចគេងបន្ទប់ផ្សេងបានទេ គឺត្រូវតែគេងក្នុងបន្ទប់ខ្ញុំ ដើម្បីកុំឱ្យអ្នកផ្ទះខ្ញុំឆ្ងល់ ប៉ុន្តែមិនមែនគេងគ្រែតែមួយទេ!!>>
<<បើអ៊ីចឹងខ្ញុំគេងនៅទីណា?>>
<<នាងគេងលើគ្រែចុះ ចំណែកខ្ញុំនឹងគេងនៅលើសាឡុង!>> និយាយហើយគេក៏ចូលទៅងូតទឹកតែម្ដង មិននៅនិយាយបន្តទៀតនោះទេ ។
<<មានអី! បន្ទប់នេះគឺស្អាតគ្រាន់បើតើ!!>> នាងក៏បានដើរមើលជុំវិញបន្ទប់របស់ហូសុ៊កហើយក៏ឃើញទូរសៀវភៅរបស់គេ នាងក៏ចាប់អារម្មណ៍ ទើបដើរមើលសៀវភៅនោះម្ដងមួយៗ ។
<<សៀវភៅច្រើនណាស់ សុទ្ធតែសៀវភៅដែលល្អ អេ!នេះជាសៀវភៅអ្វីនឹង?!>> នាងក៏បានយកសៀវភៅមកមើលជាច្រើនហើយក៏ប្រទះភ្នែកនឹងសៀវភៅមួយដែលនៅដាច់ពីគេ និងមានការតុបតែងខុសពីគេ ។
<<សៀវភៅកំណត់ហេតុ?!>> ឃើញហើយនាងក៏បានលួចបើកមើលបន្តិចទាន់ហូសុ៊កកំពុងងូតទឹក ។
<<នេះ! គេរស់នៅក្រៅប្រទេសតាំងពីគេមានអាយុ១៣ឆ្នាំមកម្ល៉េះឬ?>> នាងក៏បានបើកមើលសៀវភៅកំណត់ហេតុរបស់ហូសុ៊កដែលគេសរសេរតាំងពីពេលដែលគេនៅរស់នៅអុីតាលីដំបូងនាងបានមើលចុះ មើលឡើងក៏ធ្លាក់របស់មួយចេញពីសៀវភៅនោះ ។
<<ស្អីនឹង?ស្លាកឈ្មោះ? ប៊ីយ៉ានកា សូ នេះជាឈ្មោះខ្ញុំតើ? ហើយគេបានវាមកពីណា?>> ហានស៊ូនាងក៏បានកាន់ស្លាកឈ្មោះ នោះទាំងភ្ញាក់ផ្អើលផង ឆ្ងល់ផង តើគេបានវាមកពីណា?
<<ខ្ញុំរួចហើយនាងឆាប់ចូលទៅ!>> ស្របពេលនោះហូសុ៊កក៏បានចេញមកវិញល្មម ។
<<លោក!!! តើលោកបានស្លាកឈ្មោះមួយនេះមកពីណា?>>

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now