ភាគ២៤ (ការពិត)

33 3 0
                                    

<<នាងពិតជាស៊ូយ៉ុនមែនឬ?>> ស៊ុងវ៉ុងក៏សួរនាងបញ្ជាក់ដើម្បីដឹងកាន់តែច្បាស់ ខ្លាចថាច្រឡំមនុស្ស ។
<<ត្រូវហើយ ចុះលោកវិញជាអ្នកណា?>> នាងក៏ឆ្លើយបញ្ជាក់ថានាងពិតជាស៊ូយ៉ុនពិតប្រាកដមែន តែនាងក៏បែរជាមើលទៅកាន់ស៊ុងវ៉ុងទាំងងឿងឆ្ងល់ទៅវិញហើយក៏សួរទៅគេ មើលទៅនាងដូចជាមិនចាំស៊ុងវ៉ុងនោះទេ ។។
<<នេះឯងភ្លេចយើងហើយមែនទេស៊ូយ៉ុន? យើងគឺជាស៊ុងវ៉ុង យ៉ាងម៉េចចាំតែហូសុ៊កទេឬយ៉ាងម៉េច?>> គេក៏ង៉ក់ងរទៅកាន់ស៊ូយ៉ុន អត់ចោលចរិតមែន! ។
<<អ...អរ..ស៊ុងវ៉ុង យើងមិនភ្លេចឯងទេ ហើយចុះឯណាហូសុ៊កនោះ!>> នាងក៏នឹកឃើញវិញតែក៏បន្តសួររកហូសុ៊កដដែល ប្រហែលនឹកហូស៊ុកខ្លាំងហើយមើលទៅ ។
<<គេទៅដេហ្គូហើយ!!>>
<<គេទៅយូរទេ?>>
<<មិនប្រាកដ គេមិនប្រាប់យើងទេ ហូសុកប្លែកណាស់តាំងពីមានប្រពន្ធមក>> និយាយចុះនិយាយឡើងភ្លាត់មាត់ ។
<<ប្រពន្ធ?នេះហូសុ៊កមានប្រពន្ធហើយ?ម៉េចក៏គេធ្វើបែបនេះដាក់យើងបាន!>> គ្រាន់តែឮស៊ុងវ៉ុងថាហូសុ៊កមានប្រពន្ធមាននាងក៏ក្រោធយកតែម្ដង ។
<<នែ៎!បើឯងស្រឡាញ់គេមែន ពេលគេមានក្ដីសុខបែបនេះឯងគួរតែសប្បាយចិត្ត!!>> ឃើញស៊ូយ៉ុនក្រោធបែបនេះគេក៏ជួយនិយាយសម្រួលទាំងចម្លែកចិត្ត ។
<<ខ្ញុំមិនព្រម!>> និយាយហើយនាងក៏បានចេញពីទីនេះទៅបាត់ទៅទាំងច្រឡោតខឹងមិនដឹងថាទៅណាទេ ។
<<ហេតុអ្វីក៏នាងប្លែកម្ល៉េះ?ស៊ូយ៉ុនកាលពីមុនដូចមិនមែនចរឹកបែបនឹងទេ!!!>> គេក៏ឈរមើលឡានរបស់ស៊ូយ៉ុនចេញដំណើរទៅទាំងចម្លែកចិត្ត ហាក់មិនជឿក្នុងចិត្តថាស៊ូយ៉ុនប្រែច្រើនបែបនេះ ។
<<ស៊ុងវ៉ុង!នាងអម្បាញ់មិញត្រូវជាអ្វីជាមួយអ្នកប្រុសតូចទៅ?មើលទៅដូចជាមិនសូវល្អសោះ!!>>
<<នាងជាមិត្តរបស់ហូសុ៊ក!>>
<<មិត្ត?មិត្តរបៀបម៉េច?ពេលឃើញមិត្តមានសេចក្ដីសុខបែរជាខឹងទៅវិញ?>>
<<ខ្ញុំក៏ឆ្ងល់ដែរបង តោះចូលក្នុងវិញទៅ!>>
+++++
ក្រោយពេលធ្វើដំណើរពីទីក្រុងសេអ៊ូលមកទីក្រុងដេហ្គូអស់រយះពេលពីរម៉ោងមក ពួកគេក៏មកដល់ផ្ទះម៉ាក់របស់ហូសុ៊កដែលមើលទៅស្អាតមែនទែនមានពីរជាន់មានវេរ៉ង់ដានិងទីធ្លាយ៉ាងទូលាយផងដែរ!!
<<ស្អាតណាស់!>> ហានស៊ូមកដល់ភ្លាមនាងក៏ដើរមើលលេងជុំវិញផ្ទះតែម្ដង ។
<<នាងទៅរៀបចំខ្លួនទៅខ្ញុំត្រូវទៅរកមនុស្ស!!>>
<<ខ្ញុំដឹងហើយ!>> ឮហើយនាងក៏ប្រញាប់ធ្វើតាមគេទៅ ប់មិនអ៊ីចឹងគេច្បាស់ជាមិនឱ្យនាងទៅនោះទេ ។

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now