ហូសុ៊កកំពុងអង្គុយសម្លឹងមើលចញ្ចៀនគូរស្នេហ៍របស់គេជាមួយស៊ូយ៉ុនសុខៗ ក៏មានសំឡេងគោះទ្វាររំខាន ។
~តុកៗ!!!~
<<ចូលមក!>> ឮសំឡេងគោះទ្វារគេក៏ដឹងភ្លាមថាជាអ្នកណា ព្រោះអីនៅផ្ទះមានតែពីរនាក់ បើមិនដឹងទៀតចប់ម៉ង!!
<<ម៉េចក៏លោកឱ្យបងអ៊ុនជីប្រមូលអីវ៉ាន់របស់ខ្ញុំចេញពីផ្ទះទាំងអស់បែបនេះ?>> ចូលមកភ្លាមមិនចង់រញ៉េរញ៉ៃច្រើនក៏សួរគេយកតែម្ដង ។
<<ព្រោះនាងជាប្រពន្ធរបស់ខ្ញុំ នាងត្រូវតែរើអីវ៉ាន់មកនៅជាមួយខ្ញុំអញ្ចឹងហើយ!!>>
<<ចុះទុកខ្លះមិនបានទេអី? ខ្ញុំក៏ត្រូវទៅលេងប៉ាម៉ាក់របស់ខ្ញុំខ្លះដែរ>>
<<មិនបានទេ!>> ហូសុ៊កនិយាយទាំងផ្ដាច់ការមិនដឹងថាគេកើតអីទេបានជាសុខៗធ្វើបែបនេះ ។
<<លោកកើតស្អីនឹង?>> ឃើញគេប្លែកខ្លាំងពេកនាងក៏សួរទៅកាន់គេប្លែកតាំងពីចេញពីបន្ទប់របស់ដាមីនិយាយគ្នាម្ល៉េះ គេត្រូវថ្នាំទេដឹង?
<<គ្មានអីទេ ថ្ងៃស្អែកយើងត្រូវទៅវិញហើយ!>>
<<លឿនម្ល៉េះ?ចុះថាអាចនឹងយូរ?>> នាងក៏ឈរឱបដៃសម្លក់គេ សម្ដីមិនគួរឱ្យទុកចិត្តសោះ ម្ដងបែបនេះ ម្ដងបែបនោះ ។
<<អ្នកណាទៅដឹងថាអ្នកនាងដាមីដឹងរឿងច្រើនដល់ថ្នាក់នឹង!!!>>
<<មិនអីទេ ខ្ញុំទៅហើយអាប្រុសផ្ដាច់ការ!!>> នាងក៏ឆ្លៀតជេរគេមួយម៉ាត់មុននឹងដើរត្រឡប់ទៅបន្ទប់របស់នាងវិញ ។
<<នាងនៅដូចដើម!>> គេនិយាយហើយក៏ញញឹមដែលស្នាមញញឹមនេះគឺជាស្នាមញញឹមដែលសប្បាយចិត្តនិងក្ដីរំភើបលាយឡំគ្នា ។
+++++
~ទីងៗ!!!~
<<ស៊ូជុង!ឯងទៅមើលបន្តិចទៅមើលអ្នកណាមក ម៉េចក៏ប៉ុន្មានថ្ងៃនេះសម្បូរភ្ញៀវម្ល៉េះ?>>
<<ខ្ញុំក៏ឆ្ងល់ដែរលោកស្រី>> និយាយហើយក៏ដើរទៅបើកទ្វារមើល ។
<<សួស្ដីខ្ញុំគឺជាអ្នកដឹងជញ្ចូន គឺខ្ញុំបានដឹកអីវ៉ាន់ដែលផ្ញើមកពីភូមិគ្រឹះសូ សុំហត្ថលេខាបញ្ជាក់មួយផងអ្នកនាង!!>>
<<ច្រើនម្ល៉េះ?!>> ស៊ូជុងនាងឡើងចង់សន្លប់តែម្ដងព្រោះអីវ៉ាន់ច្រើនពេកដូចរើផ្ទះទៅហើយ ។
<<បាទអ្នកនាង ដោយច្រើនបែបនេះហើយទើបខ្ញុំប្រើឡានដឹក បើតិចខ្ញុំដឹកតែម៉ូតូក៏បានដែរ ហត់ណាស់>> <<បានៗ កុំរអ៊ូច្រើនពេក>> ឮអ្នកដឹករអ៊ូច្រើនពេកនាងក៏ប្រញាប់សុីញ្ញេតែម្ដងព្រោះថ្លង់គេរអ៊ូ ។
<<បាទ អរគុណហើយ!>> ក្រោយពីធ្វើការរួចហើយអ្នកដឹកក៏បានត្រឡប់ទៅវិញតែម្ដង ។
<<ប្រុសទេតែសុាំនោះសុាំ អេ!និយាយចឹងយើងលើកម៉េចនឹងរួចទៅ? លោកៗ!! ហ៉ើយ!>> រវល់តែចង់ដេញគេភ្លេចគិតថាខ្លួនឯងលើកអីវ៉ាន់នឹងមិនរួច ហើយឥឡូវនេះគេក៏ត្រឡប់ទៅវិញបាត់ទៀត ។
+++++
<<អ៊ុនជី!! យប់មិញនេះឯងរៀបអ៊ីវ៉ាន់អ្វីខ្លះក៏ច្រើនម្ល៉េះ?>> លោកស្រីហានឃ្យុងបានសួរនាំអ៊ុនជីទាំងឆ្ងល់ ព្រោះឃើញថាអ៊ុនបានរើអ៊ីវ៉ាន់យ៉ាងច្រើន ដើម្បីដឹកទៅភូមិគ្រឹះជុង ។
<<គឺជាអ៊ីវ៉ាន់របស់អ្នកនាង!>>
<<ហើយឯងរើធ្វើអី្វច្រើនម្ល៉េះ?>> លោកស្រីហានឃ្យុងសួរទាំងឆ្ងល់ ព្រោះរើធ្វើដូចរើផ្ទះទាំងមូល លែងមកវិញអ៊ីចឹង ។
<<អ្នកប្រុសហូស៊ុកជាអ្នកបញ្ជា! លោកស្រី!!>>
<<មិនអីទេ! គេប្រហែលមានហេតុផលអ្វីមួយហើយ>>
គ្រាន់តែឮថាហូស៊ុកជាអ្នកបញ្ជាភ្លាម លោកស្រីហានឃ្យុងក៏ស្ងាត់ភ្លាម លែងសួរនាំអ្វីបន្ត ។
<<អូន!! បងមានរឿងចង់និយាយ!!>> លោកវ៉ុនជុនចូលមកដល់ខាងក្នុងភ្លាម ក៏ប្រញាប់ប្រញាល់មករកលោកស្រីហានឃ្យុងភ្លាម ។
<<តើបងមានរឿងអី្វ?!>>
<<ទៅខាងក្នុងបន្ទប់សិនទៅ!>> គ្រាន់តែក្រឡែកឃើញអ៊ុនជីភ្លាម លោកស៊ុងវ៉ុងក៏បានហៅប្រពន្ធដើម្បីទៅនិយាយគ្នាក្នុងបន្ទប់ភ្លាម ។
<<មានរឿងអី្វក៏អាថ៌កំបាំងម្ល៉េះ?>> ឃើញបែបនេះក្បាលរបស់អ៊ុនជីក៏លោតសញ្ញាសួរពេញនឹងតែម្ដង ។
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Roman d'amour[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...