ភាគ៩ (ការវិលត្រឡប់)

41 7 0
                                    

ពីមួយថ្ងៃទៅមួយថ្ងៃពេលវេលាពិតជាដើរលឿនខ្លាំងណាស់ហើយយើងក៏មិនអាចបញ្ឈប់ពេលវេលាឱ្យឈប់ដើរផងដែរ ខ្លាចអត់ដឹង ចេះតែប្រាប់ទៅ!
*ប្រាំឆ្នាំក្រោយមក
<<ខ្ញុំមកដល់ទីនេះម្ដងទៀតហើយ!>> ហូសុ៊កកំលោះវ័យ២៣ឆ្នាំពេលនេះបានមកដល់ប្រទេសកូរ៉េខាងត្បូងវិញហើយដោយអារម្មណ៍សប្បាយរីករាយក្រៃលែង ។
<<ហេនរី!...!>> ស៊ុងវ៉ុងក៏បានរត់តាមមកពីក្រោយហូសុ៊កហើយក៏ហៅឈ្មោះអុីតាលីរបស់គេទាំងភ្លេចខ្លួន ច្រឡំស្មាននៅអុីតាលី ។
<<Questa è la Corea del Sud, fratello!>>
(ទីនេះជាប្រទេសកូរ៉េខាងត្បូង អាប្អូន!) យី!លេងនិយាយគ្នាសុទ្ធតែភាសាអុីតាលីអាណាចេះ?
<<អូ! ភ្លេចនឹងណាយើងភ្លេច!>> ឮហូសុ៊កនិយាយឌឺដងបែបនេះគេក៏ប្រញាប់បត់បែនឱ្យត្រូវកាលៈទេសៈវិញ ។
<<យ៉ាប់ណាស់ឯងនេះ មកយើងត្រូវទៅSurprisedលោកប៉ាអ្នកម៉ាក់សិន!>> និយាយហើយក៏ប្រញាប់ដើរទៅជាប្រញាប់ ។
<<អឺ!បន្ទាប់មកយើងចង់ទៅជួបអ្នកគ្រូហេស៊ុនម្ដង>> ស៊ុងវ៉ុងគេក៏នឹកអ្នកគ្រូរបស់គេខ្លាំងផងដែរ ព្រោះបែកគ្នាអស់រយៈពេលយូរខ្លាំងមែនទែនគឺ១០ឆ្នាំ ។
<<អ្នកគ្រូហេស៊ុន ស៊ូយ៉ុន!>> ឮស៊ុងវ៉ុងនិយាយពីអ្នកគ្រូហេស៊ុនក៏ធ្វើឱ្យហូសុ៊កនឹកឃើញដល់ស៊ូយ៉ុនគេក៏ចាប់ផ្ដើមទម្លាក់ទឹកមុខចុះបន្តិច ។
<<នែ៎!ឈប់មុខងាប់ ឥឡូវនេះឯងធំហើយបើឯងចង់ជួបនាង ឯងរកនាងទៅ!>> និយាយប្រដៅហើយក៏ដើរចេញទៅរកឡានតាក់សុីសម្រាប់ជិះមុន ដោយមិនខ្ជីចាំហូស៊ុកសោះ ។
<<ត្រូវហើយខ្ញុំអាចរកនាងបាន>> ឮបែបនេះគេក៏សប្បាយចិត្តជាងមុនបន្តិច ហើយដើរទៅរកស៊ុងវ៉ុងតែចង្រៃយ៍អីមានមនុស្សស្រីម្នាក់បានដើរទាំងកាន់វ៉ាលីចេញមក ដោយគ្មានព្រលឹងព្រលៈសោះ ទើបត្រូវមកបុកគេមួយទំហឹង ។
~ព្រួស!!!
<<ខ្ញុំសុំទោសផង! ខ្ញុំគ្មានចេតនាទេ!>> នាងក៏ប្រញាប់ឱនសុំទោសហូសុ៊កយ៉ាងលឿនទាំងទឹកមុខរបស់នាងមិនសូវជាល្អប៉ុន្មានទេ ភ្នែករបស់នាងរលីងរលោងចង់យំ ហើយដើរយឺតៗដូចជាមិនចង់ទៅអ៊ីចឹង ។
<<អ្នកនាងពួកយើងធ្លាប់ស្គាល់គ្នាទេ?>> គ្រាន់តែឃើញមុខនាងភ្លាមហូសុ៊កស្រាប់តែមានអារម្មណ៍ថាគេធ្លាប់ស្គាល់នាងតាំងពីពេលណាមកមិនដឹងទេ ។
<<អត់ទេលោក! ខ្ញុំទើបតែជួបលោកលើកទីមួយទេ>> នាងក៏តបទៅវិញឱ្យហូសុ៊កអស់ចម្ងល់ ព្រោះនាងដូចមិនដែលស្គាល់គេនោះទេ ។
<<អូ!សុំទោសផងប្រហែលខ្ញុំច្រឡំមនុស្សហើយ តែថាអ្នកនាងកើតអី្វទេ?>> ឮបែបនេះគេក៏ប្រញាប់សុំទោសនាងទៅ ព្រោះគេអាចនឹងច្រឡំហើយក៏ឆ្លៀតសួរនាំនាងបន្តិចព្រោះមើលទៅសភាពនាងមិនសូវល្អ ប៉ុន្មានទេ ។
<<ខ្ញុំមិនអីទេ អរគុណហើយ>> នាងក៏តបទៅវិញហើយឱនគោរពគេបន្តិចមុននឹងកាន់វ៉ាលីបន្តដើរទៅរកឡានមួយដែលឈប់នៅមុខនេះបន្តិចរួចក៏ឡើងទៅបាត់ទៅ ។
<<ហូសុ៊កឯងយ៉ាងម៉េចបានជាតាមមើលនាងរហូតនឹង?>> ឃើញហូសុ៊កមើលនារីម្នាក់មិញនេះជាប់រហូតនាងឡើងឡានទៅបាត់នៅតែតាមមើលទៀតគេឆ្ងល់ទើបសួរ ។
<<យើងឃើញនាងមិនស្រួល ហើយយើងមានអារម្មណ៍ថាធ្លាប់ជួបនាងនៅទីណាមិនដឹងទេ>> និយាយទាំងខំប្រឹងប្រើខួរក្បាលគេគិតមើល ។
<<បានហើយឈប់គិតទៅ តាក់សុីទៅចោលឥឡូវហើយ!>> ដោយឃើញគេគិតច្រើនពេកស៊ុងវ៉ុងក៏ប្រាប់ឱ្យគេឈប់គិត ហើយហៅគេឡើងឡានតាក់សុីព្រោះទឹកមុខរបស់ពូតាក់សុីក៏មិនសូវល្អប៉ុន្មានដែរដោយសារចាំពួកគេយូរពេក ។
<<យើងភ្លេចតោះទៅ!>> គ្រាន់តែឃើញមុខពូតាក់សុីភ្លាមគេក៏ឈប់គិត ហើយរត់ឡើងតាក់សុីយ៉ាងលឿនតែម្ដង ។
+++++
~តឹងៗ!!!
<<អ្នកណាគេមកនឹង?ស៊ូជុងឯងឆាប់ទៅមើលបន្តិចទៅមើល!>> ឮសម្លេងកណ្ដឹងនៅខាងក្រៅភ្លាមអ្នកស្រីស៊ុនអេក៏បានឱ្យអ្នកបម្រើទៅមើលភ្លាម ។
<<ចាស អ្នកស្រី!>> ទទួលបានបញ្ជាភ្លាមនាងក៏ដើរទៅមើលភ្លាម ។
<<សួស្ដី! មករកអ្នកណាដែរ?>> ពេលទ្វារធំបើកស៊ូជុងក៏បានឃើញមនុស្សប្រុសពូរនាក់ឈរខាងមុខនោះនាងក៏បានសួរ ។
<<នេះបងមិនចាំខ្ញុំទេឬបងស៊ូជុង? គ្រាន់តែខ្ញុំខានមកលេងបីឆ្នាំសោះ?>> ហូសុ៊កគេក៏បានធ្វើមុខពេបដាក់ស៊ូជុង ។
<<៣ឆ្នាំ? អ៊ីចឹងតើនេះអ្នកប្រុសតូចហូសុ៊កមែនទេ?>> គ្រាន់តែឮហូសុ៊កនិយាយភ្លាមនាងក៏គិតបន្តិចហើយក៏នឹកឃើញដល់ហូសុ៊កធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
<<ត្រូវហើយគឺខ្ញុំ!>> គេក៏ញញឹមដាក់នាងយ៉ាងស្រស់ ធ្វើឱ្យអ្នកដែលកំពុងសរសេរសឹងតែទន់ជង្គង់ដួលទៅហើយ ។
<<អ្នកប្រុសហូសុ៊កមកវិញហើយ អ៊ីចឹងខាងនេះច្បាស់ជា...ស៊ុងវ៉ុងហើយ ត្រូវទេ?>> នាងនិយាយយ៉ាងសប្បាយចិត្ត ។
<<ទើបតែនឹកឃើញដល់ខ្ញុំ!>> ដូចដែលដឹងហើយទោះបីជាស៊ុងវ៉ុងទៅរៀននៅប្រទេសអុីតាលីដប់ឆ្នាំមកនេះគេផ្លាស់ប្ដូរ និយាយច្រើនជាងមុន រួសរាយជាងមុនមែនតែចរិកងរងាយអន់ចិត្តនោះគឺកែមិនឡើងទេ ។
<<កុំទាន់អន់ចិត្តទៅមើល មកឆាប់ចូលមកក្នុងមក>> និយាយហើយក៏ហៅពួកគេចូលមកក្នុងផ្ទះ ។
<<អ្នកណាគេរកអីស៊ូជុង?>> ដៃកំពុងរវល់ធ្វើម្ហូបបណ្ដើរមាត់សួរទៅកាន់ស៊ូជុងបណ្ដើរ ថ្វីត្បិតថាគ្រួសាជុងជាមហាសេដ្ឋីមែនតែអលោកស្រីស៊ុនអេមើលទៅសាមញ្ញណាស់ សូម្បីតែអ្នកបម្រើនៅក្នុងផ្ទះក៏លោកស្រីមិនជួលមកច្រើនដែរ ។
<<មានគេចង់ជួបលោកស្រី>>
<<អ្នកណា?>> និយាយហើយក៏បានងើយមុខមើលបន្តិច ក៏ប្រទះឃើញហូសុ៊កនិងស៊ុងវ៉ុងធ្វើឱ្យអ្នកស្រីស៊ុនអេរំភើបយ៉ាងខ្លាំង ។
<<កូនមកវិញហើយអ្នកម៉ាក់!>> គេក៏បានញញឹមទៅកាន់អ្នកស្រីស៊ុនអេ ឃើញបែបនេះអ្នកស្រីស៊ុនអេក៏បានរត់មករកគេតែម្ដង ។
<<ន-នេះ! ហូសុ៊ករបស់ម៉ាក់មែនទេ? ឯងមើលទៅសង្ហារណាស់ ឯងដឹងទេម៉ាក់នឹកឯងប៉ុណ្ណាបីឆ្នាំមកនេះឯងមិនបានមកលេងម៉ាក់សោះ!>> នាងក៏និយាយរៀបរាប់ទាំងទឹកភ្នែកនៃក្ដីរំភើប រកអ្វីមកផ្ទឹមពុំបាន ។
<<កូនសុំទោសផងដោយសារកូនមានការមមាញឹកខ្លាំងតែពេលនេះកូនមកនៅជាមួយម៉ាក់ប៉ាវិញហើយ>> និយាយហើយគេក៏បានឱបម្ដាយគេទាំងអួលដើម-ក-ដូចគ្នា ។
<<ឯងក៏ចឹងដែរស៊ុងវ៉ុង! តែទាក់ទងមកមីងក៏គ្មានសង្ស័យតែរវល់ញ៉ែស្រីអឺរ៉ុបហើយ>> អស់ពីឱបកូនប្រុសលោកស្រីស៊ុនអរក៏ងាកមកបង្អាប់ស៊ុងវ៉ុងម្ដង ។
<<ហូយ!!អ្នកមីង ខ្ញុំឯណាចេះញ៉ែស្រីទៅនោះបើមានគឺមានតែហូសុ៊កនឹងឯង!>> ឮមីងបង្អាប់គេបែបនេះគេក៏លើកហូសុ៊កមកបាំង ។
<<ពិតមែន? ហូសុកកូនមានសង្សារហើយមែនទេ?ឯណាម៉ាក់ចង់ជួបនាង?>> គ្រាន់តែឮបែបនេះភ្លាមអ្នកស្រីស៊ុនអេកាន់តែអរ ។
<<គឺគ្មានទេ អ្នកម៉ាក់កុំទៅជឿគេអី!>> គេក៏ប្រញាប់ប្រកែក ។
<<អ្នកមីង! ខ្ញុំប្រាប់អ្នកមីងរឿងមួយ សង្សារបស់គេគឺជាម្ចាស់ចិញ្ចៀនគូរជាមួយគេនេះឯង!>>
<<ចិញ្ចៀននេះ? តែមីងឃើញហូស៊ុកពាក់វាតាំងតែពីតូចមកម្ល៉េះ?>> ឮនិយាយពីចិញ្ចៀននាងក៏ឆ្ងល់ភ្លាម អ៊ីចឹងហូសុ៊កមានសង្សារតាំងពីតូច?
<<ត្រូវហើយអ្នកមីង! គឺគេម្នាក់នេះមានម្ចាស់ចិត្តតាំងតែពីក្មេងមកម្ល៉េះ!>> ហែកកេរ្តិ៍ខ្ទេច រលាយម៉ង ។
<<ស៊ុងវ៉ុង!>> គេក៏ហៅឈ្មោះស៊ុងវ៉ុងបន្តិចហើយធ្វើមុខក្រម៉ូវ ។
<<អីយ៉ា!កូនប្រុស នាងនៅឯណាឆាប់នាំនាងមកជួបម៉ាក់មក>>
<<នាងបាត់ខ្លួនយូរហើយអ្នកម៉ាក់!>>


ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now