<<ត្រូវហើយ តែ...ថាមិញនេះនាងហៅខ្ញុំថាយ៉ាងម៉េច?>> គេក៏សើចតាមនាង តែបន្តិចក្រោយមកក៏ឈប់វិញពេលឮនាងហៅគេថាប្រុសត្នោត ។
<<អ...អរ សុំទោសផង! ខ្ញុំច្រឡំទេលោកកុំប្រកាន់អី>> នាងក៏ប្រញាប់សុំទោសគេយ៉ាងលឿនព្រោះអីមិញនេះនាងភ្លាត់មាត់និយាយចេញមកគឺនាងគ្មានចេតនាទេ មើលទៅហានស៊ូនាងតែងតែភ័យខ្លាចនៅពេលនាងដឹងថានាងធ្វើអ្វីមួយខុស សូម្បីតែកំហុសនោះតូចយ៉ាងណាក៏ដោយ ។
<<ខ្ញុំមិនប្រកាន់ទេ តែវាធ្វើឱ្យខ្ញុំនឹកដល់ស៊ូយ៉ុនព្រោះនាងតែងហៅខ្ញុំបែបនេះ!>> គេក៏ប្រញាប់បកស្រាយប្រាប់នាងថាគេមិនបានប្រកាន់ទេ ។
<<ចុះលោកនឹងតាមរកនាងទេ?>> គ្រាន់តែឃើញទឹកមុខគេភ្លាមនាងក៏សួរ ។
<<ខ្ញុំមិនដឹងថារកនាងឃើញឬក៏អត់នោះទេ?>>
<<បើលោកព្យាយាម គង់តែបានសម្រេចទេ!>> នាងក៏និយាយលើកទឹកចិត្តគេបន្តិច ធ្វើឱ្យគេញញឹមឡើង ។
<<ហ្ហឹម! ខ្ញុំគិតថាពួកយើងចេញមករៀងយូរដែរហើយតោះឆាប់ចូលទៅវិញទៅ!>> និយាយហើយក៏ហៅនាងចូលទៅខាងក្នុងវិញ។
<<អរ!>> ពេលឮថាចូលខាងក្នុងនាងក៏ចាប់ផ្ដើមភ័យតិចៗខ្លាចថាប៉ារបស់នាងនឹងស្ដីបន្ទោសនាងទៀតរួចក៏ដើរចូលទៅ ។<<នេះពួកឯងមកវិញហើយមែនទេ?>> គ្រាន់តែឃើញហូសុ៊កនិងហានស៊ូចូលមកភ្លាមលោកហុងដេគាត់ក៏សួរភ្លាម ។
<<បាទលោកប៉ា!>>
<<លោកប៉ា...!>> នាងក៏បានហៅប៉ារបស់នាងហើយនៅធ្វើឬកពារដូចជាចង់ទៅផ្ទះ ។
<<ខ្ញុំគិតថារាងយប់ដែរហើយលោក ចឹងខ្ញុំសុំត្រឡប់ទៅវិញសិនហើយ!>> ក្រោយពីគោរពលាគ្នាហើយជុនវ៉ុននិងហានស៊ូក៏បានទៅផ្ទះវិញទៅ ទាំងទឹកមុខរបស់វ៉ុនជុនមើលទៅដូចជាមិនស្រួលសោះ ។
<<យ៉ាងម៉េចបានជាយូរម្ល៉េះបាននិយាយអ្វីខ្លះជាមួយនាង?>> គ្រាន់តែគ្រួសារនោះចេញទៅភ្លាមហុងដេក៏ចាប់ផ្ដើមសួរជីកឬសជីកគល់កូនតែម្ដង ។
<<មិនមានអ្វីច្រើនទេប៉ាគឺយើងពិភាក្សាគ្នារឿងខ្លះៗតែប៉ុណ្ណោះ>>
<<មែនទេ?>> ហុងដេក៏សម្លឹងមើលហូសុ៊កមិនដាក់ភ្នែកនិងញញឹមតិចៗឌឺគេ ។
<<បាទ!>> ឃើញប៉ារបស់ខ្លួនសម្លឹងបែបនេះគេក៏រាងអៀនបន្តិចដែរទើបឆ្លើយទាំងងាកមុខចេញបន្តិច ។
<<ហឹសហឹ! បើចឹងឆាប់ទៅផ្ទះតោះម៉ាក់ឯងចាំយូរច្បាស់ជាតេមកជេរជាមិនខាន!>> ឃើញកូនធ្វើចរិកបែបនេះហុងដេក៏សើចហួសចិត្ត និងខ្ជិលបង្អាប់គេទៀតក៏នាំគ្នាទៅផ្ទះវិញតែម្ដង ។
+++++
ឡានមួយគ្រឿងក៏បានបើកចូលមកក្នុងភូមិគ្រឹះដ៏ធំនេះហើយក៏បានឈប់ អ្នកដែលនៅក្នុងឡានក៏បានចុះមកហើយលោកជុនវ៉ុនក៏បានដើរចូលទៅក្នុងផ្ទះដោយហានស៊ូដើរឱនៗពីក្រោយ តែដើរៗលោកក៏ឈប់...!
<<ឈប់សិន! នេះឯងនិងក្មួយហូសុកនិយាយគ្នាពីអ្វីខ្លះ?>សុខៗលោកក៏នឹកឃើញសួរហានស៊ូពីរឿងនេះអាចថាទើបតែនឹកឃើញក៏បាន ។
<<អ...អត់មានទេ ល...លោកប៉ា>> នាងក៏ឆ្លើយទៅវិញយ៉ាងរដិបរដុប ។
<<គ្មានទេ?>> ឮបែបនេះលោកជុនវ៉ុនក៏បង្ហាញទឹកមុខឆ្ងល់បន្តិចហួសចិត្តបន្តិច ។
<<ច...ចាស!>>
<<ឯងពិតជាល្ងង់ខ្លាំងណាស់!>> ស្ដីឱ្យនាងហើយក៏ដើរចូលក្នុងផ្ទះបាត់ទៅធ្វើឱ្យហានស៊ូនាងអន់ចិត្តយ៉ាងខ្លាំង ។
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Roman d'amour[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...