ភាគ១៨ (គម្រោងការជួយ)

34 5 0
                                    

ថ្ងៃថ្មីបានមកដល់ស៊ុងវ៉ុងក៏បានមកជួបហូសុ៊កដល់ក្នុងផ្ទះត្រកូលជុងតែម្ដង មកដល់គេក៏បានជួបលោកស្រីស៊ុនអេ តែគេមិនបានជួបលោកហុងដេនោះទេ ដោយសារគាត់បានទៅធ្វើការហើយ!
<<ស៊ុងវ៉ុង! ថ្ងៃនេះខ្យល់អ្វីបក់មកបានជាមកដល់ទីនេះ?>> ឃើញស៊ុងវ៉ុងភ្លាមនាងក៏ចាប់ផ្ដើមសួរនាំសំណេះសំណាលគេភ្លាម ។
<<មិនមានខ្យល់អ្វីបក់មកទេអ្នកមីង គឺខ្ញុំមកទីនេះដោយសារខ្ញុំនឹកអ្នកមីង!>> គេនិយាយហើយក៏បានឱបស៊ុនអេធ្វើដូចជាកូនក្មេងអ៊ីចឹង ។
<<បានហើយ ឯងនេះក្មេងមិនដូរមែន!>> និយាយហើយក៏យកដៃវាយក្បាលគេបន្តិច ។
<<និយាយអ៊ីចឹង អ្នកមីងហូសុ៊កគេនៅឯណា?>>
<<អរ! ហូសុ៊កគេនៅសួននៅខាងក្រោយផ្ទះ!>>
ស៊ុងវ៉ុង{បើបែបនេះល្អហើយខ្ញុំមានរឿងចង់និយាយជាមួយគេផង ខ្ញុំសុំទៅសិនហើយអ្នកមីង!>> និយាយហើយក៏លានាងបន្តិចមុននឹងទៅរកហូសុ៊ក ។
<<ទៅចុះណា!>>

<<យើងមកហើយ!>> ស៊ុងវ៉ុងមកដល់ទាំងកាន់ឯកសារពេញដៃ បានដើរទៅរកហូសុ៊កដែលកំពុងអង្គុយនៅបង់ក្នុងសួន ។
<<ឯងមកដល់ហើយមែនទេ ឆាប់និយាយសាច់ការមក!>> គេនិយាយដូចជាគេចាំស៊ុងវ៉ុងយូរណាស់ហើយ អ៊ីចឹង ។
<<នែ៎!អីក៏ប្រញាប់ម្ល៉េះ?មិនឱ្យចុះអង្គុយឱ្យស្រួលសិនទេយ៉ាងម៉េច?>> ឃើញហូសុ៊កល្ហន់ៗបែបនេះ គេក៏ជ្រួញចិញ្ចើមមើលទៅកាន់ហូសុ៊កតែម្ដង ។
<<អឺៗ!អង្គុយមកៗ>> ឃើញស៊ុងវ៉ុងសម្លឹងសម្លក់គេពេក គេក៏បានហៅស៊ុងវ៉ុងឱ្យអង្គុយចុះសិន ។
<<នេះគឺជាឯកសារដែលយើងបានរៀបចំ!>> និយាយហើយក៏ហុចឯកសារទៅឱ្យហូសុ៊កមើលយកតែម្ដង ។
<<អរគុណឯងហើយ!>> គេក៏បានទទួលយក មកមើលយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះខ្លាចស៊ុងវ៉ុងកេងប្រវ័ញ្ច ។
<<មិនអីទេ តែរឿងនេះកុំឱ្យលោកពូនិងអ្នកមីងដឹងឱ្យសោះ!>> ទទួលយកការអរគុណហើយក៏ឆ្លៀតផ្ដាំទៅកាន់ហូសុ៊កបន្តិច ។
<<យើងដឹងហើយ!>>
+++++
វេលាយប់ឡើង ហូស៊ុកបានចុះមកដល់ខាងក្រោម ហើយក៏បានឃើញលោកស្រីស៊ុនអេ និងលោកហុងដេនៅជុំគ្នាតែម្ដង ។
<<លោកប៉ានិងអ្នកម៉ាក់!កូនមានរឿងមួយចង់សុំលោកទាំងពីរ!>> ហូសុ៊កដែលកំពុងអង្គុយលើសាឡុងនៅជិតម្ដាយឪពុករបស់គេកំពុងតែចង់និយាយអ្វីមួយទៅកាន់ឪពុកម្ដាយរបស់គេ ។
<<កូនមានរឿងអីមែនទេ?>> លោកហុងដេក៏និយាយទៅកាន់ហូសុ៊កទាំង ដែលភ្នែកកំពុងមើលកាសែតនិងដៃកាន់ពែងកាហ្វេលើកផឹក ។
<<មែនហើយ!កូនឆាប់និយាយមក>>
<<គឺខ្ញុំចង់បានប្រពន្ធ!>> ចុម!ប្រូប្លែក?
<<ប្រពន្ធ?ពិតមែនឬ?នេះកូនចង់បានកូនស្រីរបស់អ្នកណា?>> ឮបែបនេះអ្នកជាម្ដាយសប្បាយចិត្តយ៉ាងខ្លាំង ព្រោះជិតបានកូនប្រសារហៅ ។
<<ប៉ាស្មានថាឯងនេះស្រឡាញ់ស៊ុងវ៉ុងតើ! ហឹសហឺ>> និយាយឌឺកូនហើយក៏សើចឌឺបន្ថែម ធ្វើឱ្យហូស៊ុករកពាក្យតបតរគ្មាន ដោយសារចរឹតគេមើលទៅអាចធ្វើឱ្យប៉ារបស់គេ យល់ច្រឡំបាន ។
<<អេ!បង បងឈប់បង្អាប់គេទៅមើលគេអៀនហើយ>> នាងក៏បញ្ឈប់ប្ដីរបស់ខ្លួនដើម្បីកុំឱ្យបង្អាប់កូនបន្តទៀត ព្រោះហូសុ៊កពេលមុខឡើងក្រហមហើយ ។
<<នេះកូនស្រឡាញ់អ្នកណាគេដែរ?ប៉ានឹងរៀបចំឱ្យតែម្ដង!>> ឃើញបែបនេះលោកហុងដេក៏ឈប់ហើយសួរនាំសាច់ការតែម្ដង ។
<<គឺ...សូ ហានស៊ូ!>> គេនិយាយទាំងទាក់ៗអៀនបន្តិច ស្អីបន្តិច មើលទៅពិបាកពណ៌នាណាស់ ។
<<បាន ប៉ារៀបចំឱ្យឯងភ្លាម!>> គ្រាន់តែឮភ្លាមហូសុ៊កនិយាយថាជាហានស៊ូភ្លាម លោកហុងដេក៏ប្រញាប់ទៅរៀបចំភ្លាមៗដូចគ្នា តែហូសុ៊កក៏ឃាត់សិន ។
<<លោកប៉ាឈប់សិន!ខ្ញុំនិយាយមិនទាន់ចប់ទេ>>
<<មិនអីទេ ឯងឆាប់និយាយមកប៉ានឹងទៅរៀបចំ>>
<<គឺខ្ញុំចង់ចុះអេតាសុីវិលតែម្ដង មិនចង់ធ្វើពិធីអ៊ូអរនោះទេ>>
<<ហេតុអ្វីក៏កូនចង់ធ្វើបែបនេះ?>> ឮហូសុកនិយាយហើយនាងក៏រាងឆ្ងល់បន្តិច ហេតុអីក៏គេប្រញាប់បែបនេះ?
<<ប៉ាមិនថាអីទេ ប៉ាគិតថាកូនច្បាស់ជាមានហេតុផលតែកូនត្រូវតែយល់ពីក្មួយហានស៊ូផង!>>
<<មិនអីទេលោកប៉ាកូនគិតច្បាស់ហើយ!>> និយាយហើយក៏ញញឹមដាក់ប៉ារបស់គេបន្តិច ។
+++++
អ៊ុនជីនាងបានយកទឹកដោះគោ មកជាមួយនឹងអាហារពេលល្ងាច ដើម្បីយកមកឱ្យហានស៊ូ ។
<<អ្នកនាងខ្ញុំយកអាហារមកជូន!>> នាងបើកទ្វារបន្ទប់របស់ហានស៊ូយឺត និយាយហើយនាងក៏សម្លឹងមើលហានស៊ូទាំងក្ដីអាណិត ។
<<អរគុណបងហើយ បងទៅវិញចុះណា!>> និយាយដើម្បីកុំឱ្យអ៊ុនជីបារម្ភនាងក៏ញញឹមយ៉ាងផ្អែមទៅកាន់អ៊ុនជី ។
<<ចាស អ្នកនាង!>> ឃើញនាងញញឹមមែនតែអ៊ុនជីមិនទាន់ស្កប់ចិត្តនោះទេ ក៏បានចេញទៅទាំងមិនអស់ចិត្ត ។ នៅពេលអ៊ុនជីទៅបាត់ហានស៊ូនាងក៏បានកាន់ចានម្ហូបដែលអ៊ុនជីយកមកអម្បាញ់មិញនេះទៅចាក់ចោលក្នុងធុងសំរាមទាំងអស់រួមទាំងទឹកដោះគោផងដែរ តាមមើលទៅក្នុងធុងសំរាមគឺពោរពេញទៅដោយអាហារដែលនាងបានចាក់ចោល គឺហានស៊ូនាងមិនបានញុាំអាហារនោះទេ សូម្បីតែបន្តិចតាំងពីពេលម្ដាយនាងឃុំឃាំងនាងម្ល៉េះ!
<<តើពេលណាទើបខ្ញុំមានសេរីភាព?>> នាងសម្លឹងមើលទៅកាន់ព្រះចន្ទ ហើយក៏និយាយទាំងទឹកមុខស្រពោនដូចជាផ្កាដែលគ្មានអ្នកស្រោចទឹកអញ្ចឹង ។
+++++
មានឡានទំនើបមួយគ្រឿងបានបើកចូលមកក្នុងភូមិគ្រឹះសូ ហើយក៏ចុះមក យើងក៏បានឃើញមានដូចជាលោកហុងដេនិងលោកស្រីស៊ុនអេ បន្ទាប់មកក៏មានឡានមួយគ្រឿងទៀតចូលមកដោយឡាននោះគឺជាឡានរបស់ស៊ុងវ៉ុងដែលហូសុ៊កក៏នៅក្នុងនឹងផងដែរ ។
<<សួស្ដីលោកនិងលោកស្រីជុង តើអ្នកទាំងពីមានរឿងអីមែនទេបានជាមករកខ្ញុំដល់ផ្ទះបែបនេះ>> លោកវ៉ុនជុនបានចេញមករាក់ទាក់យ៉ាងមានសុជីវធម៌ ។
<<មែនហើយ អ្នកគ្រប់គ្នាឆាប់ចូលក្នុងសិនមក!>>
<<បាទៗតោះយើងចូលសិនទៅ!>> ពួកគេគ្រប់គ្នាក៏បានចូលទៅក្នុង ។
<<ចុះឯណាក្មួយហានស៊ូនោះ ហេតុអ្វីបានជាមិនឃើញនាងអ៊ីចឹង?>>
<<មែនហើយ ខ្ញុំក៏ចង់ឃើញនាងដែរ!>>
<<អរ...គឺ...ហានស៊ូនាងកំពុងធ្វើការនៅក្នុងបន្ទប់របស់នាង!>> ហានឃ្យុងនិយាយស្ទាក់ស្ទើរ មិនចង់និយាយ ព្រោះខ្លាចគេដឹងថាខ្លួនធ្វើបែបណាខ្លះដាក់ហានស៊ូ ។
<<ចុះលោកទាំងពីរមានរឿងអ្វីមែនទេ?>>
<<ខ្ញុំគិតថារឿងនេះ គួរតែហូសុ៊កជាអ្នកនិយាយទើបល្អ!>> និយាយហើយលោកហុងដេក៏ងាកមកសម្លឹងមុខហូសុ៊កទាំងសប្បាយចិត្ត ។
<<បាទ! គឺ...ខ្ញុំចង់សុំអនុញ្ញាតលោកវ៉ុនជុននិងលោកស្រីហានឃ្យុងដើម្បីរៀបការជាមួយអ្នកនាងហានស៊ូ!>>
<<ពិតមែនឬ?>> ឮបែបនេះភ្លាមលោកស្រីហានឃ្យុងរំភើបយ៉ាងខ្លាំង ខ្លាំងជាងគេមកសុំខ្លួនរៀបការទៅទៀត ។
<<មិនអីទេ ខ្ញុំអនុញ្ញាត!>> លោកវ៉ុនជុនវិញ មិនគិតអ្វីច្រើននាំតែឈឺក្បាលទេ គឺយល់ព្រម យកតែម្ដង ។
<<ប៉ុន្តែ! ខ្ញុំសុំមិនរៀបចំពិធីធំដុំនោះទេ ដោយសារខ្ញុំមានភារកិច្ចប្រញាប់ ដូច្នេះខ្ញុំសុំជំនួសដោយការចុះអេតាសុីវិលវិញ!>>
<<មិនអីទេក្មួយ មីងមិនជំទាស់ទេ!>> និយាយទាំងញញឹមសប្បាយចិត្តយ៉ាងខ្លាំង ។
<<លោកស្រី!លោកស្រី!>> អ៊ុនជីប្រញាប់ប្រញាល់ចុះមកពីជាន់ខាងលើយ៉ាងលឿន ក៏រត់មកប្រាប់អ្វីមួយដល់អ្នកស្រីហានឃ្យុង ។
<<យ៉ាងម៉េចឯង?>> លោកស្រីហានឃ្យុងងាកទៅរកអ៊ុនជីទាំងធុញទ្រាន់ ។
<<អ្នកនាង-អ្នកនាងហានស៊ូ!!!>>


ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now