ភាគ២០ (ចុះសម្រុង)

42 6 2
                                    

<<ត្រូវហើយស្វាមី!>> ឃើញនាងភ្ញាក់ផ្អើលបែបនេះគេ ក៏និយាយបញ្ជាក់នាងម្ដងទៀត ដើម្បីឱ្យកាន់តែច្បាស់ កុំឱ្យនាងគិតថាស្ដាប់ច្រឡំ ។
<<អេ! ស្វាមីយ៉ាងម៉េច? បើខ្ញុំសន្លប់នឹង? នេះ! លោកចាប់ជម្រិតខ្ញុំមែនទេ?>> ឮបែបនាងចាប់ផ្ដើមឆ្ងល់មិនយល់តែម្ដងនេះនាងមានស្វាមីហើយ? តែនាងសន្លប់នឹងម៉េចក៏ភ្ញាក់ឡើងមានស្វាមីបែបនេះ?
<<ចាប់ជម្រិតយ៉ាងម៉េច? ប៉ាម៉ាក់នាងជាអ្នកឱ្យនាងមកខ្ញុំណា!>> ឮនាងថាគេចាប់ជម្រិតបែបនេះ គេហួសចិត្តយ៉ាងខ្លាំង ខំទៅសុំនាងពីប៉ាម៉ាក់របស់នាងយ៉ាងត្រឹមត្រូវតែនាងបែរជាថាគេចាប់ជម្រិតបែបនេះ ទៅវិញ ។
<<នែ៎!ឱ្យៗមើលតែទំនិញទៅហើយ!!>> នាងក៏ជ្រួញចិញ្ចើមដាក់គេតែម្ដង ដោយសារឆ្ងល់នេះវាដល់កម្រិតកំពូលហើយ ។
<<នាងមានត្រូវក្បាលនឹងអី្វទេ? ខ្ញុំសូមមើលបន្តិច!>> ឮនាងនិយាយហើយ ធ្វើមុខធ្វើមាត់ដាក់គេបែបនេះ គេក៏សួរទៅកាន់នាងទាំងឆ្ងល់ ហើយក៏រកមើលក្រែងល៎មានរបួសត្រង់ក្បាល ។
<<គ្មានទេ យ៉ាងម៉េច?>> ឃើញគេសួរបែបនេះនាងក៏ឆ្លើយទៅវិញទាំងឆ្ងល់ ។
<<ព្រោះភ្ញាក់មកភ្លាម នាងដូចជាឆ្នាស់ជាងមុន ឬក៏ដោយសារឈាមរបស់ម៉ាក់ខ្ញុំ? តែម៉ាក់ខ្ញុំមិនឆ្នាស់អ៊ីចឹងទេ?>>
<<តើឈាមអ្វី?>> ឮគេនិយាយពីរឿងឈាមនាងក៏សួរ នាំ ។
<<ឈាមរបស់ម៉ាក់ខ្ញុំដែលនៅក្នុងខ្លួននាងនឹងហើយ>>
<<ហេតុអីក៏ឈាមម៉ាក់របស់លោក មកនៅក្នុងខ្លួនខ្ញុំទៅវិញ?>>
<<ម៉ាក់របស់ខ្ញុំបានផ្ដល់ឈាមសម្រាប់ជួយនាង!>> <<ចុះម៉ាក់របស់ខ្ញុំ?>> នាងសួរទាំងឆ្ងល់ ធ្វើឱ្យហូស៊ុកចាប់ផ្ដើមឆ្ងល់វិញតែម្ដង តើនាងមិនដឹងទេឬ ថាម៉ាក់របស់នាងគ្មានប្រភេទឈាមតែមួយជាមួយនាងទេ ។
<<គាត់គ្មានឈាមប្រភេទBទេ តើនាងមិនដឹងទេឬ?>> <<ខ្ញុំមិនចាំទេ ខ្ញុំមានអារម្មណ៍ថាស្រពិចស្រពិល>>
<<នាងនៅទីនេះសិនហើយខ្ញុំទៅរកគ្រូពេទ្យសិន>>
<<ចាស>> ហូសុ៊កក៏បានទៅរកគ្រូពេទ្យដើម្បីមកពិនិត្យមើលអាការៈរបស់ហានស៊ូ ពេលគ្រូពេទ្យមកដល់ក៏បានពិនិត្យមើល ក៏ឃើញថាលែងមានអ្វីទៀតហើយ ។
<<នាងលែងអីហើយ ស្អែកអាចចេញពីមន្ទីរពេទ្យបានហើយ ប៉ុន្តែអ្នកនាងត្រូវខំញុាំបាយឱ្យបានច្រើនព្រោះអ្នកនាងខ្សោយណាស់!>>
<<ចាស អរគុណហើយគ្រូពេទ្យ!>>
<<មិនអីទេ អ្នកនាងខ្ញុំត្រូវទៅវិញហើយ!>> និយាយហើយគ្រូពេទ្យ ក៏បានចេញទៅ ហើយបន្តដំណើរទៅធ្វើការរបស់គាត់បន្តទៀត ។
<<នាងសម្រាកទៅ ស្អែកត្រូវទៅជួបស៊ុងវ៉ុងជាមួយខ្ញុំ>>
<<ទៅធ្វើអី?>> ឆ្ងល់ទៀត!!
<<ដល់ពេលនាងគង់តែដឹងទេ>>
<<គ្រាន់តែប្រាប់បន្តិចក៏កំណាញ់ដែរ>> និយាយទាំងខ្សឹបៗហើយសម្លឹងមុខរបស់ហូសុ៊កហើយថែមទាំងសម្លក់គេថ្មែរទៀតផង ។
+++++
<<អ្នកនាងយ៉ាងម៉េចហើយ?ធូរខ្លះទេ?>> ស៊ុងវ៉ុងដែលបានបើកឡានមកទទួលហូសុ៊កនិងហានស៊ូចេញពីមន្ទីរពេទ្យក៏បានសួរ ។
<<ចាស ខ្ញុំធូរខ្លះហើយ>>
<<និយាយអ៊ីចឹង! តើអ្នកនាងកើតអី្វទៅនៅពេលនោះ???>> គេក៏នឹកឃើញសួរនាងពីដើមហេតុដែលធ្វើឱ្យនាងចូលមន្ទីរពេទ្យ ។
<<ខ្ញុំគ្មានអី្វទេ គ្រាន់តែពុលអាហារប៉ុណ្ណោះ!>>
<<កុហកមិនសម!>> ហូស៊ុកគេក៏លូកមាត់ ដោយសារទើសចិត្តនឹងនាងពេក ។
<<នែ៎!ម៉េចក៏លោកថាខ្ញុំកុហក!!>> នាងក៏តម្លើងសំឡេងជាងមុនដាក់ហូស៊ុក ។
<<គ្មានអីទេ!>> ដោយសារខ្ជិលឈ្លោះជាមួយនាងទើបមិនតបតរបន្ត ។
មកដល់កន្លែងមួយដែលជាអគារប្រាំបួនជាន់ ហើយក៏ត្រូវជាកន្លែងដែលស៊ុងវ៉ុងធ្វើការផងដែរ គឺជាក្រុមហ៊ុនច្បាប់ឯកជនហ្គូសុីន ។
<<នែ៎!ខ្ញុំនិយាយលេងជាមួយលោកតែបន្តិចសោះលោកចាំបាច់ខឹងខ្ញុំ ដល់ថ្នាក់ចង់ប្ដឹងខ្ញុំឬ?>> ពេលឃើញស៊ុងវ៉ុងឈប់ឡាននៅក្រុមហ៊ុនហ្គូស៉ីនភ្លាមនាងក៏ងាកទៅរកហូសុ៊ក ហើយនិយាយឡើងទាំងភ័យ និងតក់ស្លុតយ៉ាងខ្លាំង ។
<<នាងចំមែនហើយ! ស្អីក៏គិតឃើញដែរ!>> គេក៏ក្រវីក្បាលហើយសើចតិចៗ ដោយសារអស់សំណើចនឹងហានស៊ូ ។
<<បើអ៊ីចឹងលោកនាំខ្ញុំមកទីនេះធ្វើអី?>> ហូសុ៊កបម្រុងនឹងឆ្លើយទៅហើយតែស៊ុងវ៉ុងក៏កាត់គេមុន ។
<<តើអ្នកទាំងពីរនៅធ្វើអី្វទៀត? ម៉េចមិនចុះមក!>> ឃើញហានស៊ូមិនហូសុ៊កមិនព្រមចុះពីក្នុងឡានបែបនេះគេក៏សួរ ។
<<អ្នកនាងឆាប់ទៅ!>> និយាយហើយក៏ទាញហានស៊ូចូលទៅខាងក្នុងក្រុមហ៊ុនហ្គូស៉ីន ។

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now