<<ខ្ញុំមករកហូសុ៊ក!!>> ស៊ូយ៉ុនដែលបានឃើញស៊ូជុងមកបើកទ្វារឱ្យភ្លាម ក៏និយាយឡើងដោយមិនចាំយូរ។
<<មកទៀតហា៎?>> ស៊ូជុងគ្រាន់តែឃើញមុខរបស់ស៊ូយ៉ុនក៏ហត់ដែរមកទាំងព្រឹកតែម្ដងហើយ ។
<<យ៉ាងម៉េចមកមិនបាន?>>
<<ត្រូវហើយ ទៅវិញទៅ>> និយាយហើយក៏ដេញនាងទៅវិញ ទាំងមិនខ្លាចសូម្បីបន្តិច ។
<<អត់!! ខ្ញុំត្រូវតែជួបហូសុ៊កឱ្យបាន!>> នាងនៅតែក្បាលរឹងមិនព្រមទៅវិញ ទោះជាគេដេញយ៉ាងណាក៏ដោយ ។
<<អ្នកប្រុសតូចមិនទាន់មកវិញទេ នាងទៅវិញទៅ!!>> ដោយមិនដឹងធ្វើយ៉ាងម៉េចក៏សម្រេចចិត្តថានិយាយបោកស៊ូយ៉ុនតែម្ដង ។
<<កុហក ខ្ញុំមិនជឿនាងទេ ឆាប់ហៅហូសុ៊កមក!!>> នាងនៅតែមិនសុខចិត្តនៅតែបង្ខំឱ្យស៊ូជុងហៅហូសុ៊កមកដដែលៗ ដោយសារតែនាងមកលើកណាក៏មិនដែលជួបគេដែរ ។
<<អ្នកណាគេនឹង?ក៏រញ៉េរញ៉ៃម្ល៉េះ?>> ដាមីដែលដើរកាត់នោះ បានឃើញស៊ូយ៉ុននាងក៏បានងាកមកមើលហើយ សួរនាំបន្តិចបន្តួច ។
<<នាងជាអ្នកណា?ហេតុអីក៏ហ៊ាននិយាយបែបនេះដាក់យើង?>> ឃើញដាមីហើយនាងក៏ចាប់ផ្ដើមបង្កជម្លោះតែម្ដង ប្រហែលគិតថាដាមីជាប្រពន្ធរបស់ហូស៊ុកហើយ ។
<<នាងម៉ែយើងមែនទេបានយើងនិយាយមិនបាន?>> ចុកតិចៗ ។
<<ន-នាង!! នាងប្រហែលជាអ្នកបម្រើហើយមើលទៅបានជាខោមិនខោ អាវមិនអាវបែបនេះ!!>> ក្រោយពីត្រូវបានដាមីដាក់ម៉ាចុកអម្បាញ់មិញនេះហើយ នាងក៏គាំងបន្តិចតែក្រោយមក ក៏រកពាក្យមកតជាមួយដាមីបានវិញ ។
<<តែយើងមិនចេះដើរទាក់ប្ដីគេដូចនាងទេ!!>> អេមអូនអេម ។
<<អាយ!!!!!!!!! នាងស្រីឆ្គួត!!>> គ្រាន់តែត្រូវបានគេថាឱ្យភ្លាមនាងក៏ចាប់ផ្ដើមស្រែកយកៗតែម្ដង ខឹងគេធ្វើអីគេអត់បាន ស្រែក!!!។
<<នែ៎!ថ្លង់ណាស់!!>> នាងក៏យកដៃបិទត្រចៀកហើយសម្លក់ស៊ូយ៉ុនចង់ជ្រុះគ្រាប់ភ្នែក ។
<<នាងជួយទប់ទល់ជាមួយស្រីម្នាក់នេះបន្តិចបានទេ?!!>>
<<ចុះនាង>> ដាមីសួរទៅកាន់ស៊ូជុងទាំងឆ្ងល់ ដោយសារនេះមិនមែនជាការងាររបស់នាងទេ តែស៊ូជុងបែរជាទម្លាក់បញ្ហានេះមកឱ្យនាងទៅវិញ ។
<<ខ្ញុំតេទៅប្ដឹងប៉ូលីស!!>>
<<មិនបាច់ទេ!!>> ហូសុ៊កដែលបានចេញមកខាងក្រៅដើម្បីមើលព្រោះឮសំឡេងស្រែកយ៉ាងខ្លាំងអម្បាញ់មិញ ។
<<អ្នកប្រុសតូច!!>>
<<ហូសុ៊ក!!>> គ្រាន់តែឃើញហូសុ៊កភ្លាមនាងក៏រត់បំបុកស៊ូជុងទៅរកហូសុ៊កភ្លាម ។
<<តើនាងជាអ្នកណា?>> ហូស៊ុកសម្លឹងមើលមកស៊ូយ៉ុនទាំងឆ្ងល់ មើលទៅគេដូចជាមិនដែលឃើញមុខរបស់ស៊ូយ៉ុនទេ ។
<<តើលោកមិនចាំខ្ញុំទេមែនទេ?ខ្ញុំគឺស៊ូយ៉ុនណា៎>> <<ហាស៎!នាងនឹងឬស៊ូយ៉ុន?>> ដាមីឮហើយនាងក៏សើចហួសចិត្តយ៉ាងខ្លាំង មុននឹងដើរចាកចេញទៅកន្លែងផ្សេងទៀតបាត់ ។
<<ស៊ូយ៉ុនអ៊ីចឹងឬ?នាងមានអី្វបញ្ជាក់ថានាងជាស៊ូយ៉ុនទេ?>> ថ្វីត្បិតថាហូស៊ុកគេដឹងហើយ ថាមនុស្សស្រីដែលកំពុងឈរនៅនឹងមុខរបស់គេនេះមិនមែនស៊ូយ៉ុនក៏ដោយ ក៏គេសុខចិត្តធ្វើជាមិនដឹងសិន ដោយសារគេចង់ដឹងថានាងជាអ្នកណាឱ្យប្រាកដ!!
<<ច្បាស់ជាមាន!! នេះជាចិញ្ចៀនគូរស្នេហ៍របស់ពួកយើង>> នាងក៏លើកដៃរបស់នាងដែលមានចិញ្ចៀនបង្ហាញទៅកាន់ហូសុ៊ក ។
<<ជាចិញ្ចៀនពិតមែន?>>
<<ត្រូវហើយលោកជាអ្នកឱ្យវាមកខ្ញុំផ្ទាល់!!!>>
<<ឱ្យខ្ញុំមើលបន្តិច!!>> ដើម្បីបានច្បាស់គេក៏សុំចិញ្ចៀននោះពីដៃរបស់ស៊ូយ៉ុនដើម្បីមើល ។
<<ហឹស! នាងជាមនុស្សក្លែងក្លាយ!>> គ្រាន់តែសម្លឹងមើលចិញ្ចៀននោះ ពិនិត្យមើលគ្រប់សព្វ ហើយគេក៏បានដឹងថាស៊ូយ៉ុនម្នាក់នេះគឺក្លែងក្លាយ ។
<<ហេតុអីក៏លោកនិយាយបែបនេះ?ខ្ញុំគឺជាស៊ូយ៉ុនពិតមែនណា!!>>
<<បើនាងជាស៊ូយ៉ុនពិតមែនហេតុអី្វក៏នៅក្នុងចិញ្ចៀននេះគ្មានឈ្មោះរបស់ខ្ញុំ?>> គេសួរយ៉ាងម៉ឺងម៉ាត់ ដោយសារចិញ្ជៀននេះមានម៉ូត រចនាបថ យ៉ាងម៉េចក៏គេដឹងដែរ ដែលចិញ្ជៀនគូរស្នេហ៍មួយនេះគឺមានឈ្មោះរបស់គេដែលសរសេរជាប់ក្នុងចិញ្ចៀនស្រី ចំណែកឈ្មោះរបស់ស៊ូយ៉ុននៅនឹងចិញ្ជៀនប្រុស ។
<<ហូស៊ុក!! ខ្ញុំ!...!!>> នាងក៏គាំងរកពាក្យនិយាយមិនចេញ ដោយសារនាងមិនដែលដឹងពីរឿងនេះទេ ។
<<បងស៊ូជុង!! ឆាប់តេហៅប៉ូលីសមក!!>> ហូស៊ុកខឹងយ៉ាងខ្លាំងនៅពេលមនុស្សស្រីដែលនៅចំពោះមុខគេនោះ បានមកបោកប្រាស់គេ បន្លំធ្វើជាស៊ូយ៉ុនបែបនេះ ។
<<បាទ អ្នកប្រុស!!>> នាងក៏បម្រុងនឹងចេញទៅប្ដឹងប៉ូលីសទៅហើយតែក៏មានអ្វីមួយរំខាន ។
<<ហូសុ៊កអត់...អត់ទេ!!...ហេនរី!!>> ដោយនាងពេលនេះគឺភ័យមែនទែន ក៏ភ្លាត់មាត់ហៅឈ្មោះអុីតាលីរបស់ហូសុ៊កដោយចៃដន្យ ។
<<ហេតុអីក៏នាងស្គាល់ឈ្មោះរបស់ខ្ញុំ?>> គ្រាន់តែឮភ្លាមគេក៏ចាប់ផ្ដើមឆ្ងល់ទៀត ។
<<ខ្ញុំ!!!...>> នាងនិយាយមិនចេញ គិតតែសម្លឹងមើលមុខរបស់ហូស៊ុក ធ្វើឱ្យហូស៊ុកចាប់អារម្មណ៍ដឹង ។
<<បេលឡា?>> គ្រាន់តែឮសំឡេងហៅឈ្មោះហេនរីអម្បាញ់មិញនេះភ្លាម ធ្វើឱ្យហូសុ៊កនឹកឃើញថានេះជាសំឡេងរបស់មិត្តគេម្នាក់ដែលរស់នៅប្រទេសអុីតាលី ។
<<អ...អត់ទេ!! ខ្ញុំឈ្មោះស៊ូយ៉ុនមិនមែនបេលឡាទេ>>
<<បើនាងមិនព្រមសារភាពខ្ញុំនឹងហៅប៉ូលីសមកចាប់នាងឥឡូវនេះ!!>>
<<គឺខ្ញុំ...!!!>>
<<បងស៊ូជុង...!!>> ឃើញនាងមិនព្រមសារភាពបែបនេះហូសុ៊កក៏ប្រុងហៅឱ្យស៊ូជុងទៅប្ដឹងប៉ូលីសតែស៊ូយ៉ុនក៏ឃាត់ ។
<<ឈប់សិន!ត្រូវ...ត្រូវហើយខ្ញុំជាបេលឡា!!>>
<<ហេតុអី្វក៏នាងធ្វើបែបនេះ?ហើយមុខរបស់នាង?>> ហូស៊ុកស្លុតចិត្តមែនទែន នៅពេលបានឃើញបេលឡាម្ដងទៀត ប៉ុន្តែអ្វីដែលគេកាន់តែភ្ញាក់ផ្អើលនឹងស្លុតខ្លាំងនោះគឺមុខរបស់បេលឡា គឺបានប្រែប្រួលទាំងស្រុង!!
<<ខ្ញុំធ្វើគ្រប់យ៉ាងដោយសារខ្ញុំស្រឡាញ់លោក ខ្ញុំបានដឹងពីស៊ូយ៉ុន!! ទើបខ្ញុំបន្លំខ្លួនជានាង!! ខ្ញុំបានទៅកែសម្ពស្សដើម្បីកុំឱ្យលោកចាប់បាន តែចុងក្រោយក៏ក្លាយជាបែបនេះ!!!>>
<<ខ្ញុំមិនបានស្រឡាញ់នាងទេ បេលឡាមនុស្សដូចខ្ញុំមិនសមនាងលះបង់ដល់ថ្នាក់នេះទេ!!>>
<<ខ្ញុំយល់ហើយ លោកមិនដែលទទួលយកខ្ញុំទេ!!សូម្បីតែចំណែកតូចមួយរបស់ខ្ញុំ ចូលទៅក្នុងបេះដូងរបស់លោកក៏លោកមិនអនុញ្ញាតិដែរ!!!>> នាងក៏និយាយរៀបរាប់ទាំងរលីងរលោងទឹកភ្នែកនៅនឹងមុខហូសុ៊ក ។
<<ខ្ញុំចាត់ទុកនាងត្រឹមជាមិត្តនោះទេ ប៉ុន្តែសូម្បីតែពាក្យថាជាមិត្តក៏នាងបានបំផ្លាញវាហើយដែរ នាងទៅវិញទៅ!!>> និយាយហើយគេក៏បានដើរចូលទៅក្នុងផ្ទះវិញ ចំណែកស៊ូជុងក៏បានបិទទ្វាផងដែរ ទុកឱ្យបេលឡានៅឈរយំនៅខាងមុខភូមិគ្រឹះជុងយ៉ាងកំសត់ ។
<<ហ្ហឹក...ហេតុអីក៏លោកមិនទទួលយកខ្ញុំ...ហ្ហឹក!!>> នាងក៏នៅអង្គុយយំនៅមុខផ្ទះរបស់ហូសុ៊ក យំយកៗតែម្ដងមិនទៅណានោះទេ អារម្មណ៍ស្រឡាញ់គេម្នាក់ឯងវាពិតជាឈឺណាស់ ខំគ្រប់យ៉ាងព្រោះសង្ឃឹមថាគេអាចនឹងមើលឃើញតែចុងក្រោយក៏បាត់បង់អ្វីគ្រប់យ៉ាង សូម្បីពាក្យថាជាមិត្តនឹងគ្នា ។
+++++
<<បង!!!!>> លោកស្រីហានឃ្យុងមិនដឹងថាមានរឿងអី្វទេបានជារត់ឆ្លេឆ្លាៗមករកប្ដីថែមទាំងកាន់ឯកសារមួយមកទៀតផង ។
<<អូនមានរឿងអ្វីមែនទេ?>> គ្រាន់តែឃើញប្រពន្ធខ្លួនបែបនេះធ្វើឱ្យវ៉ុនជុនឆ្ងល់យ៉ាងខ្លាំង ។
<<នេះ!បងមើលទៅ!!>> នាងក៏ហុចឯកសារនោះទៅឱ្យវ៉ុនជុនដើម្បីមើលទាំងទាន់ហន់ ។
<<តើវាជាស្អី?>> វ៉ុនជុនក៏ទទួលយកឯកសារនោះមកអាន ហើយក៏ដឹងសាច់រឿងក្នុងឯកសារនោះ ធ្វើឱ្យវ៉ុនជុនខឹងយ៉ាងខ្លាំង ។
<<ឥឡូវនេះតើពួកយើងគួរធ្វើយ៉ាងណាទៅ ដោយសារតែកូនប្រសារដែលបងពេញចិត្តម្នាក់នោះហើយ ឥឡូវនេះវាហ៊ានសូម្បីតែប្ដឹងឪពុកម្ដាយក្មេករបស់ខ្លួនឯង!!>> នាងក៏និយាយទាំងគំហកៗទៅកាន់ប្ដី ដោយសារកំហឹង ព្រោះពេលនេះជីវិតពួកគេកំពុងតែមានបញ្ហាហើយ ។
<<បងម៉េចនឹងដឹងទៅ តែអូនមិនបាច់ភ័យទេ គេគ្មានភស្ដុតាងទេ គេគ្រាន់តែបំភ័យពួកយើងប៉ុណ្ណោះ>> វ៉ុនជុនក៏គិតថាហូសុ៊កគ្រាន់តែបំភ័យខ្លួនប៉ុណ្ណោះ ព្រោះគេបានបំបិទភស្ដុតាងអស់ហើយ ហូសុ៊កមិនអាចដឹងនិងអាចធ្វើអី្វកើតនោះទេ ។
<<ចុះបើគេមានភស្ដុតាង?>>
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Romance[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...