ភាគ១៦ (អាណិត)

34 5 0
                                    

<<ហូសុ៊ក! ឯងចង់យកនាងទៅណា?>> ស៊ុងវ៉ុងដែលទើបតែមកពីញុាំអាហារ នៅខាងក្រោមក៏បានមកជួបហូសុ៊កនៅមុខជណ្ដើរយន្ត ដោយឃើញគេកំពុងបីហានស៊ូដែលកំពុងសន្លប់ស្ដូកស្ដឹង ។
<<យើងយកនាងទៅផ្ទះរបស់នាងវិញ>> និយាយហើយគេក៏បីនាងដើរទៅបន្តទៀត ដោយមិនខ្វល់ពីស៊ុងវ៉ុងនោះទេ ។
<<នេះឯងមិនអាណិតនាងទេមែនទេ?>> គេក៏ស្រែកសួរទៅកាន់ហូសុ៊កពីចម្ងាយធ្វើឱ្យហូសុ៊កបញ្ឈប់ដំណើរបន្តិច បន្ទាប់មកក៏សម្រេចដើរបន្តទៀតរហូតចូលទៅដល់ក្នុងឡានរួចបើកចេញទៅបាត់ទៅ ។
+++++
<<អាឡូ!ម៉ាក់>> នៅពេលកំពុងបើកឡានគេក៏បានទាក់ទងទៅម៉ាក់របស់គេ ។
(មានការអីកូន?យ៉ាងម៉េចយប់មិញគេងជាមួយស៊ុងវ៉ុងគេងលក់ស្រួលទេ?) លោកស្រីស៊ុនអេសួរមកដូចជាគាត់ដឹងថាស៊ុងវ៉ុងគេងរើអ៊ីចឹង!
<<មិនអីទេម៉ាក់ ខ្ញុំគេងលក់ស្រួលណាស់និយាយអ៊ីចឹងលោកប៉ានៅផ្ទះទេអ្នកម៉ាក់?>>
(ប៉ារបស់កូននៅផ្ទះតើ! បងហា៎...បង កូនចង់ជួបបង) និយាយជាមួយហូសុ៊ករួច ក៏ងាកទៅហៅប្ដីរបស់ខ្លួនវិញម្ដង ។
(មានការអី្វហូសុ៊កកូន?) លោកហុងដេ ក៏បានមកនិយាយទូរសព្ទជាមួយហូសុ៊កវិញម្ដង ។
<<លោកប៉ាមានស្គាល់អាស័យដ្ឋានផ្ទះគ្រួសារសូទេ???>>
(តើកូនសួរធ្វើអី្វ?)
<<ខ្ញុំនឹងបកស្រាយប្រាប់លោកប៉ា នៅពេលត្រឡប់ទៅផ្ទះវិញ!>>
(ហ្ហឹម! ប៉ាស្គាល់! នៅតំបន់ម្យុងដុង!)
<<អរគុណប៉ាហើយ! កូននឹងបកស្រាយប្រាប់នៅពេលទៅដល់ផ្ទះវិញ!>> និយាយចប់គេក៏បិទទូរសព្ទបាត់ទៅ ។

<<បង! តើកូននិយាយអ្វីខ្លះជាមួយបង?>> នៅពេលហូសុ៊កបិទទូរស័ព្ទ លោកស្រីស៊ុនអេក៏បានសួរទៅកាន់ប្ដីរបស់ខ្លួនអំពីការសន្ទនាជាមួយកូនអម្បាញ់មិញនេះ ។
<<កូនគេសួរអំពីអាសយដ្ឋានរបស់គ្រួសារសូ!>>
<<ហេតុអ្វីក៏សុខៗគេសួរពីរឿងនេះ?>> ឮបែបនេះនាងឆ្ងល់យ៉ាងខ្លាំងម៉េចក៏សុខៗហូសុ៊កចង់ដឹងពីផ្ទះរបស់គ្រួសារសូបែបនេះ ។
<<ហូសុ៊ក! គេមិនបានប្រាប់បងពីហេតុផលទេ គេថាគេនឹងប្រាប់ពួកយើងទាំងអស់គ្នានៅពេលគេត្រឡប់មកវិញ!>>
<<កូនម្នាក់នេះយ៉ាប់ណាស់!>>
+++++
ហូសុ៊កពេលដែលបានដឹងពីអាសយដ្ថានរបស់គ្រួសារសូហើយគេក៏បានបើកឡានមក រហូតដល់មុខផ្ទះតែម្ដង ហើយទ្វារក៏បានបើកទទួលគេយ៉ាងធម្មតាធ្វើឱ្យគេកើតឆ្ងល់ឡើងតែម្ដង!
<<ឯងជាអ្នកណា?>> លោកស្រីហានឃ្យុងក៏បានចេញមកសួរនាំហូសុ៊ក តែសួរនាំបែបសោះកក្រោះ ។
<<ខ្ញុំឈ្មោះជុង ហូសុ៊ក តើលោកពូនៅផ្ទះទេអ្នកមីង???>>
<<ជុង ហូសុ៊ក?នេះ!ឯងជាកូនប្រុសរបស់គ្រួសារជុងមែនទេ?>> ដំបូងនាងក៏រាងឆ្ងល់ ប៉ុន្តែបន្ទាប់មកនាងក៏នឹកឃើញហើយសប្បាយចិត្តខ្លាំងមែនទែន នៅពេលបានជួបហូស៊ុក ។
<<បាទអ្នកមីង!>>
<<អូ!លោកពូរបស់ឯងមិននៅនោះទេ គឺគាត់បាននាំកូនចៅទៅរកហានស៊ូហើយ ក្មួយអង្គុយចុះសិនមក>>
<<អរគុណអ្នកមីងណាស់ តែថាខ្ញុំបាននាំអ្នកនាងហានស៊ូត្រឡប់មកវិញហើយ!>>
<<ពិតមែន?ចុះនាងនៅឯណា?ហើយហេតុអី្វក៏ក្មួយបានជួបនាង?>>
<<បាទ! គឺនាងសន្លប់នៅក្នុងឡានរបស់ខ្ញុំ ហើយខ្ញុំជួបនាងនៅតាមផ្លូវទើបខ្ញុំជួយនាំនាងមកផ្ទះវិញ!>> <<អរគុណខ្លាំងណាស់ក្មួយ ហានស៊ូនាងគឺមិនចេះស្ដាប់មីងសោះ! នាងមិនពេញចិត្តនឹងមីងហើយនាងក៏រត់ចេញពីផ្ទះ!>>
<<ខ្ញុំគិតថានាងអាចនឹងគិតមិនទាន់ដល់ អ្នកមីង!!!!!!!>> ពេលពួកគេកំពុងពិភាក្សាជាមួយគ្នាហានស៊ូក៏បានដឹងខ្លួន ហើយនាងក៏បានដើរចេញពីក្នុងឡានរបស់ហូសុ៊ក លបៗចង់លួចចេញទៅក្រៅតែម៉ាក់របស់នាងក៏បានឃើញ ។
<<ហានស៊ូ!>> គ្រាន់តែឃើញនាងភ្លាមលោកស្រីហានឃ្យុងក៏បានរត់ទៅរកនាង ដោយហៅនាងដោយសម្ដីយ៉ាងផ្អែមខុសពីរាល់ដង ។
<<ម៉ាក់?>> ឃើញបែបនេះនាងមានការឆ្ងល់ជាខ្លាំង ។
<<ក្មួយមើលចុះ! នាងខឹងនឹងមីងមិនទាន់បាត់ទេ នាងចង់រត់ទៀតហើយ!>>
<<ហឹស! បានហើយម៉ាក់ឈប់សម្ដែងទៅ>> ឃើញម៉ាក់នាងធ្វើចរិកបែបនេះនាងហួសចិត្តយ៉ាងខ្លាំង ។
<<អ្នកនាងមិនគួរនិយាយបែបនេះទេ!>>
<<លោកមិនបាច់និយាយទេ ម៉ាក់លែងខ្ញុំទៅ!>> នាងក៏ព្យាយាមរើបម្រះចង់រត់ តែម្ដាយនាងក៏ទាញជាប់ ។
<<ក្មួយមើលចុះថានាងយ៉ាងម៉េច?នាងមិនព្រមស្ដាប់មីងសោះ!>>
<<លោកស្រីខ្ញុំមកពីផ្សារហើយ!>> <<លោកស្រី......អ្នកនាង!>> អ៊ុនជីបានមកពីផ្សារទិញម្ហូបវិញហើយ ក៏បានឃើញហានស៊ូនៅទីនេះនាងពិតជាភ្ញាក់និងឆ្ងល់ខ្លាំងមែនទែន ។
<<ឯងមកវិញល្អហើយ! នៅទទួលក្មួយហូសុ៊កទៅយើងនាំហានស៊ូទៅសម្រាក!>> និយាយហើយក៏ទាញដៃហានស៊ូយ៉ាងខ្លាំងទៅបន្ទប់របស់នាង ចំណែកហានស៊ូវិញ ក៏បានងាកមុខមករកហូសុ៊កនិងអ៊ុនជីទាំងទឹកភ្នែករលីងរលោង ។
<<អ្នកនាងរបស់ខ្ញុំអើយ!>> ឃើញហើយនាងពិបាកចិត្តខ្លាំងមែនទែនហើយថែមទាំងអាណិតទៀតផង ខំរត់ចេញពីផ្ទះបានហើយ នៅត្រូវត្រឡប់មកវិញទៀត ។
<<នាងមែនទេ?ដែលធ្វើឱ្យអ្នកនាងហានស៊ូរត់ចេញពីផ្ទះ?ហេតុអីក៏នាងធ្វើបែបនេះ?>> ហូស៊ុកសួរអ៊ុនជី ទាំងឆ្ងល់ ហេតុអ្វីក៏នាងព្រហើនម្ល៉េះ?
<<ត្រូវហើយ ខ្ញុំធ្វើបែបនេះដោយសារខ្ញុំចង់ឱ្យអ្នកនាងមានសេរីភាព!>>
<<នេះជារឿងរបស់គ្រួសារគេទេ ខ្ញុំយល់ថានាងមិនគួរចេះដឹងទេ!>>
<<ត្រូវហើយ លោកគ្មានថ្ងៃយល់ពីអារម្មណ៍របស់អ្ន្នកនាងហានស៊ូទេព្រោះលោកមិនដែលជួប!>>
<<ត្រូវហើយ ខ្ញុំមិនដែលជួបទេប៉ុន្តែខ្ញុំក៏អាចនិយាយបានថាគ្មានឪពុកម្ដាយណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ!>>
<<ឪពុកម្ដាយគេផ្សេងខ្ញុំមិនដឹងទេ តែលោកស្រីហានឃ្យុងនិងលោកវ៉ុនជុនគឺមិនចឹងនោះទេ!>>
<<តើនាងកំពុងកុហកមែនទេ? លោកវ៉ុនជូនមើលទៅស្រឡាញ់កូនស្រីណាស់!>>
<<ខ្ញុំប្រាប់លោកចុះ! ខ្ញុំបានចូលមកធ្វើការក្នុងផ្ទះនេះនៅពេលអ្នកនាងមានអាយុ១៥ឆ្នាំ ហើយនៅពេលនាងអាយុ១៦ក៏ជាពេល ដែលអ្នកនាងត្រូវទៅរៀននៅបរទេសផងដែរ អ្នកនាងហានស៊ូគឺស្លូតបូតណាស់មិនថាលោកស្រីនិងលោកប្រុសធ្វើអ្វីលើនាង ក៏នាងមិនតបតរដែរ ពេលទៅដល់បរទេសលោកស្រីក៏មិនបាន ទៅជាមួយអ្នកនាងដែរ គឺអ្នកនាងត្រូវរស់នៅដោយខ្លួនឯងហើយក្នុងផ្ទះ ត្រូវមានកាមេរ៉ាសុវត្តិភាពតាមដានសឹងតែគ្រប់កន្លែង អ្នកនាងត្រូវរៀនក្នុងថ្នាក់រៀនសម្ងាត់គ្មានមិត្ត ការញុាំអាហាររបស់អ្នកនាងក៏មិនបានតាមចិត្ត និយាយរួមអ្នកនាងទទួលសម្ពាធច្រើនណាស់!>> អ៊ុនជីនិយាយបណ្ដើរ តឹងទ្រូងបណ្ដើរ ដោយសារអាណិតហាស៊ូពេក ។
<<ដល់ម្លឹងផង!>> ស្ដាប់ហើយគេភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹងស្មានដល់ថានាងទទួលសម្ពាធច្រើនដល់ថ្នាក់នេះ គេក៏ចាប់ផ្ដើមអាណិតនាងដោយមិនដឹងខ្លួនទាល់តែសោះ ។
<<តើលោកអាចជួយអ្នកនាងបានទេ?>> នាងក៏សួរទៅកាន់ហូសុ៊ក ព្រោះចង់ឱ្យគេជួយហានស៊ូចេញពីឪពុកម្ដាយបែបនេះ ប៉ុន្តែយើងមិនបានឮហូសុ៊កឆ្លើយតបអ្វីនោះទេ ។


ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now