<<នាង....!>> ហេស៊ុននិយាយទាំងស្ទាក់ស្ទើរ
ស៊ុងវ៉ុង{គាត់យ៉ាងម៉េចអ្នកគ្រូ}ឃើញបែបនេះធ្វើឱ្យគេឆ្ងល់យ៉ាងខ្លាំង ។
<<យ៉ុនហុីនាងស្លាប់បាត់ហើយ>>
<<ស្លាប់?តើយូរប៉ុណ្ណាហើយអ្នកគ្រូ>> ស្ដាប់ឮបែបនេះហូសុ៊កភាំងខ្លាំងមែនទែន ហេតុអីក៏គេ មិនដែលដឹងសោះអ៊ីចឹង?
<<យូរហើយនៅពេលដែលឯងទៅបរទេសបានប្រហែលមួយខែមកម្ល៉េះ>>
<<តើគាត់ស្លាប់ដោយសារអី្វទៅអ្នកគ្រូ?>>
<<រឿងនេះគឺអ្នកគ្រូមិនច្បាស់ទេ ព្រោះនៅពេលអ្នកគ្រូទៅបុណ្យសពរបស់នាងសាច់សាច់ញាតិរបស់នាងមិននិយាយអ្វីនោះទេ សូម្បីបន្តិច!>> ឮហេស៊ុននិយាយបែបនេះ ស៊ុងវ៉ុងនិងហូស៊ុកក៏ចាប់ផ្ដើមសង្ស័យពីរឿងនេះ ។
<<ខ្ញុំគិតថារឿងនេះក៏គួរឱ្យសង្ស័យដូចគ្នា!>>
<<ត្រូវហើយ និយាយចឹងអ្នកគ្រូមានលេខសាច់ញាតិរបស់អ្នកគ្រូយ៉ុនហុីទេ?>> សុខៗគេក៏សួររកលេខសាច់ញាតិរបស់យ៉ុនហុីមិនដឹងថាគេយកធ្វើអ្វីនោះទេ ប្រហែលគេចង់ដឹងពីរឿងដែលយ៉ុនហ៉ីស្លាប់ហើយ ។
<<ឯងរកធ្វើអ្វី?>>
<<ពួកខ្ញុំចង់ស៊ើបសួររឿងនេះពីសាច់ញាតិរបស់គាត់ហើយនិងរឿងរបស់ស៊ូយ៉ុនផងដែរ!>>
<<មិនអីទេ អ្នកគ្រូរកមើលសិន!>> និយាយរួចនាងក៏បានដើរចូលទៅក្នុងបន្ទប់គ្រប់គ្រងឯកសារមួយសន្ទុះហើយក៏ចេញមកវិញ ។
<<នេះ! យ៉ុនហុីនាងមានតែក្មួយស្រីម្នាក់ប៉ុណ្ណោះ>> នាងក៏បានយកប្រវត្តិរូបរបស់យ៉ុនហុីមកឱ្យអ្នកទាំងពីរមើល ។
<<អរគុណទាំងគ្រូហើយ និយាយអ៊ីចឹងអ្នកគ្រូ ខ្ញុំបានទិញរបស់មកផ្ញើអ្នកគ្រូខ្លះដែរ!>> និយាយហើយក៏ទាញរបស់មួយប្រអប់ធំមក ។
<<របស់មកពីអុីតាលីណាអ្នកគ្រូ!>>
<<មិនចាំបាច់ទិញមកផ្ញើអ្នកគ្រូក៏បានដែរ ឱ្យតែពួកឯងមកលេងអ្នកគ្រូទៅបានហើយ!>>
<<មិនបានទេអ្នកគ្រូ មិនអាចមកដោយដៃទទេបាននោះទេ!>>
<<មែនហើយអ្នកគ្រូ អ្នកគ្រូឆាប់បើកមើលទៅ>>
<<អ្នកគ្រូបើកក៏បាន!>> ដោយឃើញពួកគេមើលទៅដូចជាបង្ខំនាង ចង់ឱ្យនាងបើកមើលពេកនាងក៏សម្រេចចិត្តបើកមើល ។
<<កាបូប! អូ!ស្អាតខ្លាំងណាស់ពួកឯងពូកែរើសណាស់ អ្នកគ្រូអរគុណហើយណា>> បើកភ្លាមក៏ឃើញកាបូបដ៏ស្រស់ស្អាតមួយមិនត្រឹមតែស្អាតទេថែមទាំងជាប្រេនល្បីផងដែរ ។
<<នៅមិនទាន់អស់ទេ អ្នកគ្រូ!>>
<<មិនទាន់អស់?>> ឮបែបនេះនាងក៏រាងឆ្ងល់បន្តិចព្រោះឃើញតែកាបូបនឹង នាងក៏បានយកដៃទៅប៉ះបាតប្រអប់ក៏ឃើញថាវាអាចបើកបានបន្តទៀត ។
<<ខាងក្រោមនឹងជារបស់ខ្ញុំ!>> ស៊ុងវ៉ុងនិយាយទាំងញញឹមទៅកាន់នាង ហើយហេស៊ុននាងក៏បានបើកមើល ។
<<ទឹកអប់! អីក៏ច្រើនម្ល៉េះ?>> បើកភ្លាមផ្អើលភ្លាមតែម្ដងព្រោះមនុស្សធម្មតាគេទិញទឹកអប់ពីមួយទៅពីរអស់ហើយ តែកំពូលមនុស្សទិញមកជិតដប់!
<<មិនច្រើនទេឱ្យតែអ្នកគ្រូពេញចិត្ត!>>
<<ឯងនេះ!>> នាងក៏បានសើចហើយគ្រូសិស្សទាំងបីនាក់ក៏បានអង្គុយនិយាយគ្នាបន្តទៀតយ៉ាងសប្បាយរីករាយ ដោយសារបែកគ្នាយូរ រឿងនិយាយក៏វាមានច្រើនដែរ ។
+++++
ហានស៊ូថ្ងៃនេះនាងក៏បានរៀបចំខ្លួនយ៉ាងស្អាតដើម្បីចេញទៅជួបមិត្តភក្ដិរបស់នាងបន្តិច នៅក្រៅបន្តិច ។
<<ឯងចង់ទៅណា?>> លោកស្រីហានឃ្យុងដែលកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវ ឃើញបែបនេះក៏បានសួរ ទាំងសំឡេងសោះអង្គើយ ។
<<ចាសម៉ាក់ ខ្ញុំចេញទៅក្រៅជួបមិត្តរបស់ខ្ញុំបន្តិច!>>
<<យើងមិនឱ្យទៅ ឆាប់ឡើងទៅខាងលើវិញទៅ>> គ្រាន់តែឮបែបនេះភ្លាមនាងក៏ហាមមិនឱ្យហានស៊ូទៅនោះទេ មិនដឹងថាគាត់ហួងហែងហានស៊ូខ្លាំងបែបនេះដោយសារអ្វីនោះទេ ។
<<តែម៉ាក់ខ្ញុំឆ្លើយយល់ព្រមជាមួយគេរួចហើយ}
ហានឃ្យុង{ប្រាប់ទៅថារវល់ទៅមិនបាន}
<<ម៉ាក់!>> នាងក៏តម្លើងសំឡេងដាក់អ្នកស្រីហានឃ្យុងយ៉ាងខ្លាំងដោយសារនាងគិតថាម៉ាក់របស់នាងជ្រុលខ្លាំងពេកហើយន។
<<យ៉ាងម៉េច! មិនស្ដាប់យើងទេមែនទេក្រែងយើងជាម៉ាក់ឯងមិនចឹង?>>
<<នេះខ្ញុំគ្រាន់តែទៅជួបមិត្តរបស់ខ្ញុំ ដែលគេជាស្រីដូចគ្នាក៏មិនបានដែរមែនទេ?>> នាងក៏សួរទៅគាត់ទាំងហួសចិត្ត ។
<<ត្រូវហើយ>>គាត់ក៏ឆ្លើយមកវិញយ៉ាងធម្មតា ដូចមិនចាប់អារម្មណ៍ពីអារម្មណ៍របស់ហានស៊ូសោះ ។
ហានស៊ូ<<ហេតុអីក៏មិនបាន?>> នាងក៏ស្រែកទាំងអួលដើម-ក-អន់ចិត្ត ។
<<ឯងជាកូនរបស់យើងឯងត្រូវតែស្ដាប់យើង!>>
<<បានហើយ! ម៉ាក់ល្មមបើកឱ្យខ្ញុំមានសេរីភាពហើយខ្ញុំអាយុ២២ហើយមិនមែន១២ឆ្នាំទេ>> នាងក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកតក់ៗមកតែម្ដង ។
<<យើងមានឃុំឯងទុកឯណាគ្រាន់តែយើងមិនឱ្យឯងចេញទៅជួបមិត្តរបស់ឯងសោះ ឯងក៏ធ្វើចរិកបែបនេះដាក់យើង!>>
<<ម៉ាក់កុំស្មានថាខ្ញុំមិនដឹងឱ្យសោះ! កាលខ្ញុំនៅរៀននៅអុីតាលីខ្ញុំត្រូវរស់នៅក្នុងផ្ទះដែលគ្រប់គ្រងដោយកាមេរ៉ាសុវត្តិភាពគ្រប់កន្លែង ពេលទៅសាលារៀនក៏ដូចគ្នា មួយថ្នាក់មានតែខ្ញុំម្នាក់ឯងគ្មានមិត្តភក្ដិគ្មានមិត្តរួមថ្នាក់គ្មានភាពសប្បាយរីករាយ សូម្បីតែគ្រូក៏គាបសង្កត់ខ្ញុំខ្លាំងដែរ ម៉ាក់កុំស្មានថាខ្ញុំមិនដឹងឱ្យសោះថាវាជាស្នាដៃម៉ាក់នោះ!>> នាងក៏និយាយរៀបរាប់ទាំងទឹកភ្នែកចេញមកយ៉ាងគួរឱ្យសង្វេក ភ្នែកក៏ឡើងក្រហមដោយសារ ការឈឺចាប់ សេចក្ដីអន់ចិត្តដែលចេញមកពីក្នុងបេះដូងវាច្រាលមកខាងក្រៅ ។
<<ឯងដឹងល្អហើយ ឥឡូវនេះ!យើងមិនឱ្យឯងទៅណានោះទេ បើឯងមិនចង់ឱ្យយើងចាក់សោឯងឱ្យនៅតែក្នុងបន្ទប់នោះ!>> នាងក៏និយាយគំរាមទៅហានស៊ូទាំងទឹកមុខស្មើធេងដូចមិនអាណិតហានស៊ូសោះតែម្ដងហើយ ។
<<ខ្ញុំស្អប់ម៉ាក់!>> និយាយហើយនាងក៏រត់ឡើងទៅបន្ទប់របស់នាងវិញទាំងទឹកភ្នែក ។ហានស៊ូនាងក៏បានដើរចូលក្នុងបន្ទប់របស់ខ្លួនទាំងទឹកភ្នែកជោគថ្ពាល់ នាងដើរយឺតៗមករកពូករបស់នាង!
<<ហ្ហឹក!...តើពេលណាទើបខ្ញុំមានសេរីភាព បើជ្រុលជាមិនផ្ដល់ការស្រឡាញ់ឱ្យខ្ញុំហើយ គ្រាន់តែសេរីភាពឱ្យខ្ញុំទៅរកអ្វីដែលខ្ញុំចូលចិត្តវាមានបញ្ហាអ្វីខ្លាំងទៅ...ហ្ហឹក!>> នាងក៏យំកាន់តែខ្លាំងទៅៗរហូតធ្វើឱ្យជំងឺថប់អាម្មណ៍របស់នាងរើឡើង ។
<<អ្ហឹក!.....ថ្នាំនៅឯណា!>> នាងក៏ចាប់ផ្ដើមពិបាកដកដង្ហើមយ៉ាងខ្លាំងរួចក៏ស្រវេស្រវា៉រកថ្នាំនៅក្នុងទូក្បាលគ្រែរបស់នាងយ៉ាងលឿន ។
<<ថ្នាំ!...អ្ហឹក....អ្ហឹក>> នាងក៏ប្រឹងរកថ្នាំទាំងត្រដាបត្រដួស ទម្រាំតែរកឃើញនាងបិះតែដាច់ខ្យល់ទៅហើយ តែនាងក៏រកវាឃើញក៏ប្រញាប់លេបវាយ៉ាងលឿនហើយព្យាយាមបន្ធូរអារម្មណ៍ដោយការដកដង្ហើមចេញចូលមួយៗ នាងធ្វើបែបនេះរហូតបានធូរស្បើយហើយនាងក៏បានសន្លប់បាត់ទៅព្រោះថ្នាំនោះមានសារធាតុធ្វើឱ្យងងុយគេង នាងគេងទាំងទឹកភ្នែកដាបជោគថ្ពាល់យ៉ាងគួរឱ្យសង្វេកជាទីបំផុត វាអាចបង្ហាញឱ្យយើងឃើញថាជីវិតរបស់សូហានស៊ូគឺមិនល្អប៉ុន្មានទេ គ្មានសេរីភាព មានសម្ពាធទោះបីនាងជាកូនអ្នកមានក៏ដោយក្ដី ។
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Romance[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...