<<ចុះបើគេមានភស្ដុតាង!!>> នាងក៏សួរទៅកាន់ប្ដីរបស់នាងទាំងបារម្ភ និងភាពភិភ័យ ។
<<ចាំបងជាអ្នកចាត់ការ!!>> ឮហើយលោកស្រីហានឃ្យុងក៏ស្ងាត់ មិនតបតរអ្វីទៀតឡើយ ក៏សម្រេចចិត្តដើរចេញទៅ ដោយសារពេលនេះនាងគិតអ្វីមិនចេញនោះទេ ។
<<អាឡូ! តើឯងច្បាស់ទេថាចាត់ការអស់ហើយអ្នកដែលដឹងរឿងរបស់ហានស៊ូ?>> គ្រាន់តែឃើញប្រពន្ធខ្លួនទៅបាត់ភ្លាមលោកវ៉ុនជុនក៏បានទាញទូរសព្ទដើម្បីទាក់ទងទៅកូនចៅរបស់គាត់ភ្លាម ។
(បាទ!! ចៅហ្វាយខ្ញុំច្បាស់ណាស់ចៅហ្វាយ បើស្រីម្នាក់នោះវិញ មុនពេលនាងបាត់ខ្លួនខ្ញុំឃើញនាងរត់ចេញពីផ្ទះទាំងភិតភ័យមិនដឹងថាមានរឿងអ្វីនោះទេ ហើយក៏បាត់ខ្លួនតែម្ដង!!)
<<តាមរកនាងឱ្យឃើញ ហើយសម្លាប់នាងចោល!!>> វ៉ុនជុននិយាយបញ្ជាកូនចៅទាំងសម្ដីត្រជាក់ស្រេប គ្មានមេត្តា ហើយក៏បានដាក់ទូរស័ព្ទចុះ ។
<<ឯងមិនអាចចាប់យើងបានទេ?>> លោកវ៉យនជុននិយាយសម្ដៅទៅដល់ហូស៊ុក ទាំងជឿជាក់ថាគេគ្មានថ្ងៃអាចចាប់គាត់បានឡើយ ។
+++++
~រីងៗ~
(អាឡូ!! ស៊ុងវ៉ុងយើងមានរឿងចង់និយាយជាមួយឯង ជួបគ្នានៅហ្គុនវ៉ុន!!)
តឺត!!!!
<<អាឡូៗៗ!!!! ក៏ប្រញាប់ម្ល៉េះមានរឿងអីនឹង>> ក្រោយពីទទួលបានការណាត់ជួបរបស់ហូសុ៊កភ្លាម ស៊ុងវ៉ុងក៏ប្រញាប់ចេញដំណើរទៅជួបហូសុ៊កភ្លាមៗព្រោះហូស៊ុកដូចជាប្រញាប់ណាស់ ។<<នេះពួកឯងទាំងពីរបាត់ទៅណាយូរម្ល៉េះមិនឃើញមកលេងអ្នកគ្រូសោះ>> ឃើញហូសុ៊កនិងស៊ុងវ៉ុងមកមកដល់ភ្លាមអ្នកគ្រូហេស៊ុនក៏បានចេញមកទទួលនិងសួរសុខទុក្ខពួកគេភ្លាម ។
<<សួស្ដីអ្នកគ្រូ ប៉ុន្មានសប្តាហ៍នេះមានរឿងជាច្រើនណាស់ដែលត្រូវដោះស្រាយ អ្នកគ្រូ!!!>> មកដល់ភ្លាមគេក៏បានមកឱបហេស៊ុន ។
<<បានហើយអាប្រុសកំហូចឯងនេះ!>> នាងក៏វ៉ៃស៊ុងវ៉ុងបន្តិចព្រោះខ្នាញ់ចរឹករបស់គេពេក ។
<<ត្រូវហើយ!! ហូសុ៊កនិយាយអ៊ីចឹងឯងរកស៊ូយ៉ុនឃើញឬនៅ?>>
<<បាទ ខ្ញុំរកនាងឃើញហើយអ្នកគ្រូ!!>>
<<នេះឯងបានជួបនាងហើយមែនទេ?>> ស៊ុងវ៉ុងសួរទាំងធម្មតា ព្រោះគេគិតថាហូស៊ុកច្បាស់ជាបានជួបស៊ូយ៉ុនហើយ ម្នាក់ក្លែងក្លាយនោះ!!
<<ឯងដឹងដែរមែនទេ?>>
<<យើងដឹង!! ព្រោះថ្ងៃមុននាងមករកឯងដល់ផ្ទះហើយយើងក៏បានឃើញដែរ!!>>
<<មិនមែនទេឯងច្រឡំហើយ!!>>
<<ច្រឡំ?តែនាងនិយាយច្បាស់ណាស់ថានាងជាស៊ូយ៉ុន!!>>
<<យើងនឹងប្រាប់ឯងគ្រប់យ៉ាង!! តែថាឯងទៅអង្គុយសិនទៅយើងមានរឿងនិយាយជាមួយអ្នកគ្រូហេស៊ុនបន្តិច!!>>
<<អឺ!!>> ស្ដាប់យល់ហើយគេក៏ចេញទៅទាំងមិនរញ៉េរញ៉ៃចង់ដឹងច្រើនទេ ។
<<ឯងមានរឿងអី្វចង់និយាយជាមួយអ្នកគ្រូមែនទេ?>> <<បាទអ្នកគ្រូ គឺខ្ញុំរកឃើញស៊ូយ៉ុនហើយតែនាងគ្មានការចងចាំទេ ខ្ញុំចង់សុំឱ្យអ្នកគ្រូទៅជួយមើលថែនាងនៅអុីតាលីជំនួសខ្ញុំប្រហែលមួយខែបានទេ? ព្រោះខ្ញុំមានរឿងត្រូវដោះស្រាយនៅទីនេះ!!>>
<<មានរឿងបែបនេះផង!!>> អ្នកគ្រូហេស៊ុនស្ដាប់ឮហើយ សឹងតែមិនជឿ ថាហូស៊ុកនិងស៊ូយ៉ុនជួបរឿងដ៏រញ៉េរញ៉ៃជាច្រើន ។
<<បាទអ្នកគ្រូ ហើយមួយទៀតខ្ញុំនឹងរៀបចំកន្លែងសមរម្យសម្រាប់អ្នកគ្រូនិងស៊ូយ៉ុននៅទីនោះ!!>>
<<មិនអីទេ អ្នកគ្រូនឹងមើលនាងឱ្យឯងចុះ!!>>
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Romance[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...