ភាគ២ (ចិញ្ចៀនគូរ)

64 7 0
                                    

ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ហូស៊ុកគឺមានម្ហូបជាច្រើនមុខនិងនំខេកតូចល្មមសម្រាប់ហូសុ៊កផងដែរដោយ អ្នកដែលរៀបចំរឿងទាំងអស់នេះឡើងគឺជាអ្នកគ្រូហេស៊ុនដ៏ស្រស់ស្អាត ។
<<រីករាយថ្ងៃកំណើតហូសុ៊ក!>> ក្មេងៗជាច្រើនក៏បានមកអបអរថ្ងៃកំណើតរបស់ហូសុ៊កធ្វើឱ្យគេមានអារម្មណ៍ថាកក់ក្ដៅយ៉ាងខ្លាំង ។
<<រីករាយថ្ងៃកំណើតប្រុសត្នោត>> ស៊ូយ៉ុនក៏បានអបអរហូសុ៊កផងដែរលាយឡំជាមួយពាក្យបង្អាប់បន្តិចបន្តួចដើម្បីបង្កើនបរិយាកាសឱ្យកាន់តែសប្បាយ ។
<<អរគុណហើយស្រីតឿ!>> ឮនាងហៅគេបែបនេះគេក៏តបទៅនាងវិញដោយប្រើពាក្យផ្ទុយទៅនាង ។
<<រីករាយថ្ងៃកំណើត!>> ស៊ុងវ៉ុងនិយាយហើយក៏ដើរទៅរកអីញុាំបាត់ទៅ ដោយសារគេអៀន។
<<គេស្រឡាញ់ខ្ញុំទេដឹង បានជាអៀនអីអៀនយ៉ាងនឹង?>> ហូសុ៊កក៏ចាប់ផ្ដើមគិតគំនិតប្លែកៗទៅកាន់ស៊ុងវ៉ុងព្រោះឃើញគេពូកែអៀនពេក ។
<<រីករាយថ្ងៃកំណើតហូសុកពេលនេះឯងមានអាយុ១៣ឆ្នាំហើយ!>> និយាយហើយក៏បានឱបហូសុ៊កយ៉ាងណែន ។
<<អរគុណអ្នកគ្រូណាស់ ជាពិសេសអរគុណដែលអ្នកគ្រូបានមើលថែខ្ញុំកន្លងមក!>> គេក៏បានឱនក្បាលដើម្បីគោរពទៅកាន់ហេស៊ុន ។
<<ល្អណាស់ឆ្លាត នេះ!កាដូរបស់ឯង!>> នាងបានទទួលយកការគោរពរបស់ហូសុ៊កទាំងសប្បាយចិត្តព្រោះកូនក្មេងដែលនាងបានមើលថែបានបង្រៀនគឺពិតជាមិនធ្វើឱ្យនាងខកបំណងនោះទេ ហើយក៏ហុចប្រអប់កាដូតូចមួយទៅកាន់ហូសុ៊ក ។
<<របស់អ្វីទៅអ្នកគ្រូ?>> ឃើញប្រអប់នោះភ្លាមគេក៏សួរទៅកាន់ហេស៊ុនទាំងឆ្ងល់ ។
<<បើកមើលសិនទៅ!>>
<<នេះ!ចិញ្ចៀន...>> គេហាក់រំភើបយ៉ាងខ្លាំងពេលទទួលបានចិញ្ចៀននេះ ។
<<ពេញចិត្តទេ?>> នាងក៏សួរទៅកាន់ហូសុ៊កដោយញញឹមយ៉ាងផ្អែម ។
<<ពេញចិត្តណាស់អ្នកគ្រូ តែហេតុអី្វបានជាលឿនម្ល៉េះក្រែងអ្នកគ្រូនិយាយថាអាចនឹងយូរមែនទេ?>> គេក៏ញញឹមទាំងបិទមាត់មិនជិតដោយសារអារម្មណ៍រំភើបនិងសប្បាយចិត្តហើយក៏នឹកឃើញរឿងមួយក៏សួរទៅកាន់ហេស៊ុន ។
<<អ្នកគ្រូបានសុំឱ្យជាងធ្វើវាឱ្យបានលឿននឹងណា>> ឃើញហូសុ៊កឆ្ងល់បែបនេះនាងក៏បកស្រាយប្រាប់ ។
<<អរគុណអ្នកគ្រូខ្លាំងណាស់!>> និយាយហើយក៏ឱបហេស៊ុនយ៉ាងណែន មើលទៅដូចម្ដាយនិងកូនកំពុងឱបគ្នាអ៊ីចឹង ។
<<តោះឆាប់ទៅញុាំអាហារសិនទៅជិតដល់ពេលត្រូវកាត់នំហើយ!>> និយាយហើយក៏នាំហូសុ៊កចូលទៅខាងក្នុងវិញ ។
+++++
<<ពេលនេះដល់ម៉ោងត្រូវផ្លុំទានហើយ ហូសុ៊កឯងឆាប់បួងសួងទៅ!>>
<<ខ្ញុំសូមបួងសួងឱ្យអ្នកគ្រូហេស៊ុនមានសុខភាពល្អ ស៊ូយ៉ុនមានអនាគតថ្លៃថ្លា ស៊ុងវ៉ុងសម្រេចជោគជ័យគ្រប់រឿង ចំណែកខ្ញុំវិញគឺចង់នៅក្បែរស៊ូយ៉ុនរហូតទៅ!>> ហូសុ៊កក៏បានបួសសួងនៅក្នុងចិត្ត ដោយអ្វីដែលគេបួងសួងគឺចេញពីចិត្តរបស់គេតែម្ដង រួចគេក៏ផ្លុំទាន គ្រប់គ្នាក៏ទះដៃអបអរ ។
<<នេះឯងបួងសួងអ្វីខ្លះ?>> មនុស្សពូកែឆ្ងល់ចង់ដឹងរឿងគេ ស៊ូយ៉ុនក៏បានសួរហូសុ៊កទាំងភាពចង់ដឹងយ៉ាងខ្លាំង ។
<<រឿងសម្ងាត់!>>
<<ឯងចាំមើលចុះមានរឿងអីក៏ខ្ញុំមិនប្រាន់ឯងទៀតដែរ>> នាងក៏ងក់ទៅបាត់ទៅ ។
<<យ៉ាប់ណាស់>> គេក៏លួចសើចនឹងចរិកនាងបន្តិច។
<<អរ!មែនហើយ ស៊ូយ៉ុនឈប់សិន!>> គេក៏នឹកឃើញរឿងអ្វីមួយហើយក៏ព្យាយាមរត់តាមនាង ។
<<ឯងមានអី?>> ស៊ូយ៉ុនបានឮគេស្រែកហៅ នាងក៏ងាកមក ។
<<ហុចដៃរបស់ឯងមក!>>
<<ដើម្បីអី?>> នាងជ្រួញចិញ្ចើមឆ្ងល់នឹងសម្ដីចម្លែកៗរបស់គេ ។
<<ធ្វើតាមយើងប្រាប់សិនមក!>>
<<នេះ!!!>> នាងក៏ហុចដៃទៅឱ្យហូសុ៊កទាំងក្នុងចិត្តបណ្ដក់សញ្ញាសួរពេញ ។
<<យ៉ាងម៉េចចូលចិត្តទេ?>> ពេលនាងហុចដៃមកគេក៏បានពាក់ចិញ្ចៀននោះឱ្យនាង ។
<<ចូលចិត្តខ្លាំងណាស់ ឱ្យយើងមែនទេ?>> នាងក៏លើកដៃរបស់ខ្លួនឡើងហើយសម្លឹងមើលចិញ្ចៀនទាំងសប្បាយចិត្ត ដោយចិញ្ចៀននេះគឺជាគ្រឿងអលង្ការទីមួយហើយ ដែលនាងមាន ។
<<ត្រូវហើយយើងឱ្យឯង ហើយយើងក៏មានមួយដែរ>> និយាយហើយក៏លើកដៃបង្ហាញទៅកាន់ស៊ូយ៉ុន ។
<<ឯងនឹកឃើញយ៉ាងម៉េចបានជាធ្វើចិញ្ចៀនគូរបែបនេះ>> នាងក៏នឹកឃើញសំណួរសួរទៅកាន់ហូសុ៊ក សុខៗក៏ចង់ធ្វើចិញ្ចៀនគូរអីណា!
<<មិនដឹងដែរ តោះចូលក្នុងវិញទៅ!>> និយាយហើយក៏ទាញស៊ូយ៉ុនទៅជាមួយបាត់ទៅ ដោយមិនឆ្លើយនឹងសំណួររបស់នាងនោះទេ ។ ពួកគេទាំងអស់គ្នាក៏បានជជែកលេងជាមួយគ្នាយ៉ាងសប្បាយនិងបង្កើតអានុស្សាវរីយ៍ល្អៗជាច្រើន ដើម្បីកត់ត្រានៅក្នុងខួរក្បាលនិង ចិត្តរបស់ពួកគេជារៀងរហូតទៅ ។
+++++
ថ្ងៃថ្មីថ្ងៃល្អថ្ងៃជ័យជាវេរាល្អ ដោយសារមេឃបើកថ្ងៃ គ្មានភ្លៀងឬអាកាសធាតុអួរអាប់អ្វីទេ ហើយក៏ឃើញអ្នកគ្រូហេស៊ុនកំពុងទទួលភ្ញៀវផងដែរ មិនដឹងថាជាភ្ញៀវមកពីខាងណា រកអ្វីនោះទេ ។
<<សួស្ដីលោកនិងលោកស្រីជុង!>> នាងក៏បានឱនបន្តិចដើម្បីជាការគោរពគួរសម ។
<<ចាស មិនបាច់គួរសមពេកទេអ្នកគ្រូ!>> អ្នកស្រីជុងក៏បានញញឹមតបទៅហេស៊ុនវិញទាំងមិនប្រកាន់ច្រើន ។
<<តើអ្នកទាំងពីរអញ្ជើញមកទីនេះមានការអ្វីដែរ?>> <<គឺ...ថាខ្ញុំនិងភរិយាគឺមិនអាចមានកូនទេ ហើយភរិយារបស់ខ្ញុំស្រឡាញ់ក្មេងណាស់ ដូច្នេះហើយខ្ញុំចង់បានក្មេងម្នាក់យកមកធ្វើជាកូន!>>
<<ត្រូវហើយអ្នកគ្រូ!>>
<<តើលោកពេញចិត្តក្មេងម្នាក់ណាដែរទៅព្រោះទីនេះមានក្មេងច្រើនណាស់!>> អ្នកគ្រូហេស៊ុនក៏បានយល់ព្រមដោយមិនស្ទាក់ស្ទើរអ្វីសោះ ព្រោះគាត់បានស្គាល់លោកនិងលោកស្រីជុងច្បាស់ ថាពួកគាត់ជាមនុស្សបែបម៉េច ។
<<អ្នកគ្រូៗ ខ្ញុំ....អរ ជម្រាបសួរលោកពូអ្នកមីង!>> ហូសុ៊កក៏បានរត់មករកហេស៊ុនតែក៏ប្រទាក់ភ្នែកជាមួយលោកជុងនិងអ្នកស្រីជុងក៏បាបង្ហាញឥរិយាបថគួរសមបន្តិចតាមការបង្រៀនរបស់ហេស៊ុន ។
<<ឆ្លាតណាស់ ឯងអាយុប៉ុន្មានហើយ?>> គ្រាន់តែឃើញហូសុ៊កភ្លាមអ្នកស្រីជុងក៏ដូចជាមាននិស្ស័យជាមួយក្មេងម្នាក់នេះតែម្ដង ហាក់ចូលចិត្តគេចម្លែក ។
<<បាទ ខ្ញុំមានអាយុ១៣ឆ្នាំហើយ>>
<<ធំឡើងឯងចង់ក្លាយជាអ្វីដែរ?>>
<<បាទ ខ្ញុំចង់ក្លាយជាអ្នកជំនួញម្នាក់>> គេក៏ឆ្លើយតបគ្រប់សំណួរដែលលោកស្រីជុងចោទសួរមកកាន់គេយ៉ាងរលូន មិនមានភាពស្ទាក់ស្ទើរសូម្បីបន្តិច ។
<<អូនចូលចិត្តក្មេងម្នាក់នេះមែនទេ?>> ឃើញទឹកមុខរបស់ភរិយាលោកជុងក៏សួរទៅកាន់លោកស្រីជុង ។
<<មែនហើយ ក្មេងម្នាក់នេះឆ្លាតណាស់!>>
<<អ្នកគ្រូហេស៊ុន តើខ្ញុំអាចសុំក្មេងម្នាក់នេះយកទៅធ្វើជាកូនបានទេ?>> ដោយឃើញប្រពន្ធរបស់ខ្លួនពេញចិត្តនឹងហូសុ៊កខ្លាំងបែបនេះលោកជុងក៏បានសុំយកហូសុ៊កពីអ្នកគ្រូហេស៊ុនមកធ្វើជាកូនតែម្ដង ។
<<សម្រាប់រឿងនេះខ្ញុំសម្រេចទៅតាមហូសុ៊ក បើគេចង់ ខ្ញុំក៏យល់ព្រម តែបើគេមិនចង់ ខ្ញុំក៏មិនអាចបង្ខំគេបានដែរ!>>
<<មិនអីទេអ្នកគ្រូ ខ្ញុំទុកពេលឱ្យគិតសិនបាន សប្តាហ៍ក្រោយខ្ញុំនឹងមកម្ដងទៀត!>> ឮការបកស្រាយរបស់អ្នកគ្រូហេស៊ុនហើយលោកជុងក៏មិនថាថ្វីដែរ លោកក៏បានទុកពេលវេលាឱ្យហូស៊ុកសម្រាប់គិតឱ្យបានច្បាស់លាស់ជាមុនសិន ។
<<មែនហើយ បើគេយល់ព្រមខ្ញុំនឹងទុកគេដូចជាកូនបង្កើតរបស់ខ្ញុំអ៊ីចឹង ខ្ញុំនឹងផ្គត់ផ្គង់គេគ្រប់យ៉ាងនិងមើលថែគេឱ្យបានល្អ!>> លោកស្រីជុងក៏បាននិយាយរៀបរាប់ពីគម្រោងរបស់គាត់សម្រាប់ចិញ្ចឹមហូសុ៊កបើគេយល់ព្រមទាំងក្ដីរំភើបមិនអាចលាក់បាន ។
<<ចាស លោកជុងនិងលោកស្រី ខ្ញុំអរគុណខ្លាំងណាស់សម្រាប់ការស្រឡាញ់ចំពោះហូសុ៊ក>> ឮការរៀបរាប់របស់លោកស្រីជុងបែបនេះហេស៊ុននាងក៏មានអារម្មណ៍សប្បាយចិត្តដែរ ដែលមានមនុស្សល្អៗបែបនេះចង់បានហូសុកធ្វើជាកូន ។
<<បាទ ខ្ញុំនិងប្រពន្ធត្រូវទៅវិញហើយសប្តាហ៍ក្រោយខ្ញុំនឹងមកយកចម្លើយ!>> និយាយហើយលោកជុងនិងអ្នកស្រីជុងក៏លាអ្នកគ្រូហេស៊ុននិងហូសុ៊កចាកចេញទៅវិញបាត់ទៅ សប្ដាហ៍ក្រោយគាត់នឹងមកទទួលយកចម្លើយពីមាត់របស់ហូស៊ុកផ្ទាល់តែម្ដង ។



ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now