ភាគ៨ (ជីវិតរស់នៅក្រៅប្រទេស)

41 6 0
                                    

ក្មេងទាំងពីរបានសម្រាកដើរលេងចំនួនមួយសប្ដាហ៍ មុនពេលចូលរៀនជាផ្លូវការនៅសាលារៀនអន្តរជាតិមួយកន្លែងហើយពួកគេក៏ត្រូវមានឈ្មោះផ្លូវការជាភាសាអុីតាលីម្នាក់មួយផងដែរសម្រាប់ការចូលរៀន ។

      St George's British International School       រូបភាពនេះគឺជាសាលារៀនដែលក្មេងទាំងពីររៀន ហើយមុនចូលរៀនពួកគេក៏បានប្ដូរឈ្មោះដូចគ្នាសម្រាប់រៀន គឺហូសុ៊កឈ្មោះរបស់គេគឺ ហេនរី ជុង(Henry Jung) ចំណែកស៊ុងវ៉ុងវិញឈ្មោះរបស់គេគឺ សេនឌ្រូ ជុង(Sandro Jung) សុ៊ងវ៉...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

St George's British International School
រូបភាពនេះគឺជាសាលារៀនដែលក្មេងទាំងពីររៀន ហើយមុនចូលរៀនពួកគេក៏បានប្ដូរឈ្មោះដូចគ្នាសម្រាប់រៀន គឺហូសុ៊កឈ្មោះរបស់គេគឺ ហេនរី ជុង(Henry Jung) ចំណែកស៊ុងវ៉ុងវិញឈ្មោះរបស់គេគឺ សេនឌ្រូ ជុង(Sandro Jung) សុ៊ងវ៉ុងបានប្រើត្រកូលជុង គឺដោយសារតែគេគ្មាននាមត្រកូលដូច្នេះទើបគេត្រូវប្រើត្រកូលជុង ។


នៅថ្ងៃចូលរៀនដំបូង សាលារៀនរបស់ពួកគេគឺចូលរៀននៅម៉ោងប្រាំបីព្រឹកដូច្នេះហើយពួកគេទាំងពីរមិនបាច់ប្រញាប់ងើបលឿនពេកនោះទេ ពេលមកដល់ថ្នាក់រៀន ហូសុ៊កនិងស៊ុងវ៉ុងគឺបានតុអង្គុយជិតគ្នាម្នាក់អង្គុយមុខនិងម្នាក់អង្គុយក្រោយ ។
<<សួស្ដី! អ្នកទាំងពីរជាសិស្សថ្មីមែនទេ?>> មកដល់ថ្នាក់ភ្លាមក៏មានសិស្សស្រីម្នាក់មករាក់ទាក់ជាមួយពួកគេទាំងពីរដោយប្រើប្រាស់ភាសាអង់គ្លេសព្រោះនេះជាសាលាអន្តរជាតិ ។
<<ត្រូវហើយ ពួកយើងទាំងពីរជាសិស្សថ្មី!>> ហូសុ៊កក៏រាក់ទាក់ទៅកាន់ក្មេងនោះវិញ ទាំងនិយាយផងកាយវិការផង ព្រោះគេមិនទាន់ស្ទាត់ក្នុងការប្រើភាសាផ្សេងក្រៅពីភាសាកំណើត ។
<<អូ! រីករាយណាស់ដែលបានស្គាល់គ្នា! តើអ្នកទាំងពីរឈ្មោះអ្វីដែរ?>>
<<ខ្ញុំឈ្មោះហេនរី ជុង>> ហូស៊ុកឆ្លើយទាំងរដាក់រដុបព្រោះមិនទម្លាប់នឹងឈ្មោះថ្មី ហើយឈ្មោះបរទេសគេត្រូវដាក់នាមត្រកូលនៅក្រោយឈ្មោះ ។
<<សេនឌ្រូ ជុង!>> មនុស្សប្រុសអៀនច្រើនស៊ុងវ៉ុងគឺនៅតែជាស៊ុងវ៉ុង ។
<<ខ្ញុំឈ្មោះបេលឡា ហេស៍>> ពួកគេទាំងបីក៏បានស្គាល់គ្នា និងបាននិយាយលេងជាមួយគ្នាមួយសន្ទុះធំ បន្ទាប់មកកណ្តឹងក៏បានរោទិ៍ដែលបញ្ជាក់ប្រាប់ថាដល់ពេលចូលរៀនហើយ ក្នុងថ្នាក់សិស្សមានប្រហែលដប់ប្រាំដល់ម្ភៃនាក់ប៉ុណ្ណោះព្រោះគ្រូៗនិងអាចយកចិត្តទុកដាក់បង្រៀនសិស្សឱ្យបានកាន់តែល្អ ពួកគេបានចំណាយពេលរៀនយ៉ាងយូរ រហូតដល់ម៉ោងដប់ពីរថ្ងៃត្រង់ មានពេលមួយម៉ោងសម្រាប់ញុាំអាហារថ្ងៃត្រង់ ហូសុ៊កនិងស៊ុងវ៉ុងក៏បានមកញុាំអាហារថ្ងៃត្រង់ជាមួយគ្នាផងដែរ ។
<<យ៉ាងម៉េចពិបាកទេ?>> អង្គុយចុះភ្លាមគេក៏បានសួរទៅកាន់ស៊ុងវ៉ុងភ្លាម ។
<<ច្បាស់ជាពិបាកហើយព្រោះអីភាសារបស់យើងនៅមិនទាន់ល្អទេ!>>
<<យើងឆ្ងល់ថាពេលនេះស៊ូយ៉ុននៅឯណាទៅ?>>
<<មួយម៉ាត់ស៊ូយ៉ុនពីរម៉ាត់ស៊ូយ៉ុន ឯងស្រឡាញ់នាងក៏យ៉ាងម៉េច?>> ឃើញហូសុ៊ករឮកពីស៊ូយ៉ុនញឹកពេកស៊ុងវ៉ុងក៏សួរទៅគេតាមត្រង់តែម្ដង ។ នៅពេលគេចាប់ចំណុចបានបែបនេះគេក៏ស្ងាត់មិននិយាយអ្វីទៀតនោះទេ ពួកគេក៏បានញុាំអាហារថ្ងៃត្រង់រួច នៅសល់ពេលក៏បានយកសៀវភៅមកអានរហូតដល់ម៉ោងមួយរសៀលដែលជាម៉ោងចូលរៀនពេលរសៀល ពួកគេទាំងពីរនាក់ពិតខំរៀនខ្លាំងមែនទែនរហូតដល់ម៉ោងបីរសៀលទើបដល់ម៉ោងចេញទៅផ្ទះ ដោយពួកគេទាំងពីរនាក់ត្រូវធ្វើដំណើរទៅផ្ទះដោយខ្លួនឯងណាមួយផ្ទះរបស់ពួកគេគឺនៅជិតសាលារៀនផងនោះទើបងាយស្រួលមិនសូវហត់ខ្លាំង ។

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now