ហានស៊ូនិងហេស៊ុនបានមកដល់ប្រទេសអុីតាលីហើយ ពួកគេក៏បានចេញដំណើរទៅផ្ទះរបស់ហូសុ៊កនិងស៊ុងវ៉ុងស្នាក់នៅ ដោយមានជំនួយពីជំនួយការរបស់លោកហុងដេជាអ្នកជូនទៅ!!
<<មកដល់ហើយ ហានស៊ូឯងឆាប់ទៅសម្រាកសិនទៅអ្នកគ្រូនឹងរៀបចំអាហារសម្រាប់ឯង!>>
<<មិនអីទេ អ្នកគ្រូក៏ហត់ដែរមិនបាច់ធ្វើអាហារសម្រាប់ខ្ញុំទេ!!>> នាងមិនចង់រំខានហេស៊ុននោះទេ ដោយសារធ្វើដំណើរលើយន្តហោះយូរ ហេស៊ុនច្បាស់ជាហត់ហើយ នាងមិនចង់បន្ថែមបន្ទុកដល់ ហេស៊ុនទៀតទេ ។
<<មិនអីទេ អ្នកគ្រូមិនហត់ទេឯងឆាប់ទៅ!!>>
<<តែខ្ញុំក៏មិនហត់ដែរ!!>>
<<ស្ដាប់អ្នកគ្រូ ឆាប់ទៅសម្រាកទៅ>>
<<ចាស ក៏បានដែរ>> ដោយឃើញហេស៊ុននៅតែទទួចឱ្យនាងទៅសម្រាកពេក នាងក៏បានដើរចូលទៅក្នុងបន្ទប់សម្រាកទៅ ។ចំណែកហេស៊ុនវិញនាងក៏បានរៀបចំអាហារសម្រាប់ហានស៊ូនិងខ្លួនឯងហើយក៏បានចេញទៅលេងក្នុងសួនច្បារបន្តិច ។
~ទីងៗៗ~
<<អ្នកណានឹង? ឬមួយក៏ជាគ្រូពេទ្យ?>> នាងក៏ប្រញាប់ទៅបើកទ្វារចំណែកជំនួយការរបស់ហុងដេក៏បានមកដូចគ្នាដោយសារហេស៊ុននាងមិនចេះភាសាអុីតាលីនោះទេ ។
+++++
នៅក្នុងថ្ងៃនេះគឺជាថ្ងៃដែលត្រូវកាត់ក្ដីទៅលើមនុស្សអាក្រក់ដូច្នេះហើយគឺមានអ្នកមកមើលការកាត់ក្ដីនេះច្រើនខ្លាំងមែនទែនដូចជាជុនមីន ស៊ុនអេ ស៊ុងវ៉ុង ហុងដេ ស៊ូជុង និងអ៊ុនជី ។
<<សូមគោរពអង្គចៅក្រមនិងប្រជាពលរដ្ឋទាំងអស់គ្នាខ្ញុំគឺជាមេធាវីហ្គូ ហេយ៉ុងជាអ្នកការពារក្ដីឱ្យលោកជុង ហូសុ៊ក!!>>
<<សូមគោរពអង្គចៅក្រមនិងអ្នកទាំងអស់គ្នាខ្ញុំគឺមេធាវីលី ហូ៊សុីកជាអ្នកការពារក្ដីសម្រាប់លោកសូវ៉ុនជុននិងលោកស្រីអូ ហានឃ្យុង!>>
<<អ្នកទាំងពីរអាចចាប់ផ្ដើមដើមបាន!>>ចៅក្រមក៏បានគោះតុដើម្បីជាសញ្ញាបង្ហាញថាការកាត់ក្ដីបានចាប់ផ្ដើមហើយ ។
<<ក្នុងនាមខ្ញុំជាមេធាវីរបស់ដើមបណ្ដឹងខ្ញុំចង់សួរជនជាប់ចោទថា តើលោកស្គាល់អ្នកស្រីជីន យ៉ុនហុីទេ?>>
<<ខ្ញុំមិនស្គាល់ទេ>>
<<តើលោកច្បាស់ទេ?>>
<<ខ្ញុំច្បាស់!!>>
<<ចុះរូបទាំងនេះ! តើលោកមានអ្វីតវ៉ាដែលទេ?>> នាងក៏បានបង្ហាញរូបទាំងអស់ដែលវ៉ុនជុននិងយ៉ុនហុីបានជួបគ្នាបង្ហាញឱ្យគ្រប់គ្នាឃើញ រួចទាំងអង្គចៅក្រមផងដែរ ។
<<រូបនេះមិនអាចធ្វើជាភស្ដុតាងបានទេ ព្រោះជនជាប់ចោទអាចនឹងមានរឿងអ្វីផ្សេងជាមួយស្រីម្នាក់នោះតែមិនប្រាកដថាបានស្គាល់ឈ្មោះគ្នាទេ>> <<លោកជាមេធាវីរបៀបម៉េច?ហេតុអីក៏រកហេតុផលមិនសមស្របបែបនេះមកបាន?>> ហេយ៉ុងបន្លំដៀលហ៊ូស៉ីកពេញៗមាត់នៅនឹងមុខតុលាការតែម្ដង ពិតជាហ៊ានខ្លាំងមែនទែន ។
<<អ្នកប្រុសតូច!! មេធាវីរបស់អ្នកប្រុសពិតជាមិនធម្មតាមែន!!>> ស៊ូជុងសម្លឹងមើលការតវ៉ារបស់ហេយ៉ុងទាំងចំហរមាត់ធ្លុង ។
<<ត្រូវហើយ ពិតជាមិនធម្មតាមែន!! ថាឱ្យមេធាវីលីនៅចំពោះមុខចៅក្រមតែម្ដង>>
<<ហេតុផលរបស់មេធាវីលីមិនសមស្រប!!>> ចៅក្រមបានបដិសេធទៅនឹងការតវ៉ារបស់ហ៊ូស៉ីក ដោយសារវាមិនសមហេតុផល ។
<<បន្តទៀត!! អ្នកស្រីហានឃ្យុងតើអ្នកស្រីស្គាល់ថ្នាំមួយប្រភេទនេះទេ?>>
<<ចាស នេះគឺជាវីតាមីនដែលខ្ញុំឱ្យទៅដើមបណ្ដឹងដើម្បីឱ្យគេយកទៅឱ្យកូនស្រីខ្ញុំ!!>>
<<ត្រូវណាស់អក្សរនៅលើដបប្រាប់ថាជាវីតាមីន តែថ្នាំនេះគឺមិនមែនជាវីតាមីនទេ វាជាថ្នាំបន្សោយការចងចាំ!!>>
<<ថ្នាំបន្សោយការចងចាំ?>> មនុស្សគ្រប់គ្នានៅក្នុងតុលាការនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឮពីថ្នាំបន្សោយការចងចាំ អត់តឬហូស៊ុកនោះទេ ដោយសារគេបានដឹងហើយ ។
<<ជំទាស់!! និយាយអ្វីក៏បាន តែត្រូវការភស្ដុតាងជាបញ្ជាក់តែមេធាវីហ្គូនាងគ្មានភស្ដុតាងនោះទេ!!>>
<<អ្នកណាថាខ្ញុំគ្មាន!!>> និយាយហើយក៏ទាញឯកសារដែលពិនិត្យថ្នាំទៅឱ្យចៅក្រមពិនិត្យ ។
<<ការចោទប្រកាន់របស់មេធាវីហ្គូមានប្រសិទ្ធភាព!>>
<<តែខ្ញុំគិតថាថ្វីត្បិតថាថ្នាំនេះជាថ្នាំបន្សោយការចងចាំមែនតែអ្នកស្រីហានឃ្យុងអាចនឹងនឹងត្រូវបានណែនាំសម្រាប់ប្រើប្រាស់ពីគ្រូពេទ្យ!!>>
<<ជំទាស់់! គ្មានភស្ដុតាងសម្ដីមិនអាចយកជាការបានឡើយ!>> ហេយ៉ុងក៏យកសម្ដីរបស់ហ៊ូស៉ីកមកប្រើលើគេបកវិញ ។
<<អ្នកប្រុសតូចច្បាស់ជាឈ្នះក្ដីនេះហើយ មើលទៅមេធាវីរបស់អ្នកប្រុសតូចពិតជាពូកែណាស់!!>> ស៊ូជុងញញឹមទាំងមានសង្ឃឹម ដោយសារមើលទៅហេយ៉ុងនាងមានប្រៀបជាងហ៊ូស៉ីកឆ្ងាយណាស់ ។
<<ខ្ញុំក៏គិតដូច្នេះដែរ!!!>>
<<ខ្ញុំមានភស្ដុតាង!! នេះគឺជាវេជ្ជបញ្ជារបស់គ្រូពេទ្យសម្រាប់លោកស្រីហានឃ្យុង!!>> ហ៊ូស៊ីកក៏ទាញឯកសារមួយចេញមក នឹងយកឱ្យចៅក្រមពិនិត្យមើល ។
<<មេធាវីដើមបណ្ដឹងមានអ្វីចង់តវ៉ាទៀតទេ?>> នៅពេលបានពិនិត្យមើលវេជ្ជបញ្ជានេះហើយ ចៅក្រមក៏បានសួរទៅហេយ៉ុងបន្តិច ព្រោះគិតថានាងច្បាស់ជាចង់តវ៉ាហើយ ដោយសារនាងពូកែតវ៉ា ។
<<ខ្ញុំមាន!! អម្បាញ់មិញនេះលោកស្រីហានឃ្យុងបាននិយាយថា ឱ្យថ្នាំនេះទៅដើមបណ្ដឹងដើម្បីឱ្យគេយកទៅជូនកូនស្រីរបស់លោកស្រីតើមែនទេ?>>
<<ច...ចាស!!>> លោកស្រីហានឃ្យុងឆ្លើយទាំងស្ទាក់ស្ទើរ ដោយសារខ្លាចឆ្លើយខុស ព្រោះអីតែហ៊ានភ្លាត់ខុសតែបន្តិច ក៏ហេយ៉ុងចាប់បានដែរ ។
<<ដូច្នេះលិខិតទាំងនេះគឺគ្មានប្រយោជន៍ទេ ព្រោះជនជាប់ចោទបានសារភាពហើយថាខ្លួនពិតជាបានប្រើថ្នាំនេះទៅលើកូនស្រីរបស់ខ្លួនមែន!!>>
<<ពូកែខ្លាំងណាស់!>> ស៊ុងវ៉ុងគេបានមើលទៅកាន់ហេយ៉ុងទាំងសប្បាយចិត្ត ញញឹមបិទមាត់មិនជិតឡើយ ។
<<ការតវ៉ាមានប្រសិទ្ធភាព!!>>
<<ចំណែកជនជាប់ចោទលោកវ៉ុនជុន តើលោកព្រមសារភាពទេ ថាលោកពិតជាបានសម្លាប់អ្នកស្រីជីន យ៉ុនហុី?>>
<<ជំទាស់ មេធាវីហ្គូសួរបែបនេះធ្វើឱ្យជនជាប់ចោទមានអារម្មណ៍ភ័យខ្លាចដូច្នេះគេអាចនឹងឆ្លើយអ្វីដែលមិនពិត!!>>
<<បាន!! លោកមិនបាច់ឆ្លើយទេ អង្គចៅក្រមខ្ញុំសូមអនុញ្ញាតិនាំយកសាក្សីសំខាន់ចូលមកតុលាការ>>
<<អនុញ្ញាតិ!>>
<<នាំសាក្សីចូលមក!>> ទទួលបានការអនុញ្ញាតិហើយនារីម្នាក់ក៏បានដើរចូលមកខាងក្នុងតុលាការ ដែលវត្តមានស្រីម្នាក់នេះធ្វើឱ្យលោកវ៉ុនជុននិងលោកស្រីដាមីបាស់រោមតែម្ដង ។
<<នាង! ក្រែងនាងស្លាប់ហើយមែនទេ?>> លោកវ៉ុនជុនស្រែកឡើងទាំងភ័យខ្លាច នៅពេលឃើញដាមី ។
<<យើងមិនអាចស្លាប់ទេ តរាបណាឯងមិនទាន់ទទួលនូវអ្វីដែលឯងបានធ្វើ!!>>
<<នេះគឺជាជីន ដាមីជាក្មួយស្រីរបស់ជនរងគ្រោះគឺអ្នកស្រីជីន យ៉ុនហុីជាសាក្សីសំខាន់ក្នុងរឿងនេះ!!>> ដាមីបានទៅអង្គុយនៅកៅអីកណ្ដាលតុលាការដែលជាកន្លែងដែលគេរៀបចំឡើងសម្រាប់សាក្សីសំខាន់ ។ <<ខ្ញុំមានសំណួរ តើនាងជាអ្នកដែលស្ថិតនៅក្នុងហេតុការណ៍ដែរឬទេ?>> ហូ៊សុីកក៏បានងើបឈរសួរដេញដោលទៅកាន់ដាមី ។
<<ចាស ខ្ញុំពិតជាបាននៅក្នុងហេតុការណ៍នោះមែន!>>
<<ចុះហេតុអី្វក៏យូរហើយនាងមិនចេញមុខមក ហេតុអី្វទើបតែពេលនេះ?>>
<<ខ្ញុំត្រូវបានគេគំរាមសម្លាប់ នៅពេលនោះខ្ញុំនៅក្មេងពេក ដូច្នេះខ្ញុំមានអារម្មណ៍ថាភ័យចំពោះពាក្យគំរាម ហើយថែមទាំងមានគេតាមដានខ្ញុំគ្រប់ពេលទៀតផង!>>
<<ជំទាស់ ហេតុផលមិនសមស្រប!!>> ហ៊ូស៉ីកក៏បានចាប់ចំណុចរបស់ដាមីបាន ក៏យកវាមកបដិសេធ ។
<<ការតវ៉ារបស់មេធាវីជនជាប់ចោទមិនសមស្រប!!>>
<<មិនអាចយកជាការ!!>> ចៅក្របបានបដិសេធទៅនឹងការតវ៉ារបស់ហេយ៉ុង ។
<<ខ្ញុំក៏មានសំណួរមួយដែរ ដែលជាសំណួរបញ្ចប់សាវនាការតែម្ដង សាក្សីតើពេលនោះនាងបានឃើញជនជាប់ចោទបានធ្វើសកម្មភាពបែបណាទៅកាន់ជនរងគ្រោះ?>>
<<គឺ គេប្រើកាំភ្លើង>>
<<នាងកុំចេះតែនិយាយ!!>> គេក៏ស្រែកឡើងតែម្ដង ព្រោះវាចំចំណុចដែលរសើបខ្លាំងពេក ។
<<ចុះមានកាំភ្លើងនោះទេ?>>
<<ចាស គឺមានប៉ុន្តែ...!!>> នាងបម្រុងនិយាយបន្តទៅហើយតែហេយ៉ុងក៏កាត់មុន ។
<<ជាកាំភ្លើងមួយនេះត្រូវទេ!!>> ហេយ៉ុងកាន់ថង់ស្អាតមួយដែលនៅក្នុងនោះគឺជាកាំភ្លើងដែលបានសម្លាប់យ៉ុនហ៉ី នាងបានយកកាំភ្លើងចេញពីក្នុងចង់នឹងដើរសម្ដៅទៅរកវ៉ុនជុន ។
<<កាំភ្លើង!?>> គេក៏ចាប់ផ្ដើមភ័យបែកញើសប៉ុនៗគ្រាប់ពោតតែម្ដង ។
<<តើនាងបានវាមកពីណា?>> ហូស៊ុកពោលឡើងទាំងភ្ញាក់ផ្អើល គេមិនដឹងសោះថាហេយ៉ុងនាងមានកាំភ្លើង ដែលជាភស្ដុតាងសំខាន់បែបនេះ ។
<<ហេតុអីក៏ឯងមិនដឹងថានាងមានកាំភ្លើង?>> ស៊ុងវ៉ុងសួរទៅហូស៊ុកវិញទាំងឆ្ងល់ ហេតុអីក៏គេមិនដឹងថាហេយ៉ុងដែលជាមេធាវីការពារក្ដីឱ្យគេមានកាំភ្លើង ដែលជាភស្តុតាងសំខាន់បែបនេះកើត ។
<<នាងមិនបានប្រាប់យើងពីរឿងនេះទេ!!>>
<<ហើយគេធ្វើសកម្មភាពបែបនេះមែនទេ?>> នាងក៏កាន់កាំភ្លើងទៅភ្ជុងក្បាលរបស់វ៉ុនជុនធ្វើឱ្យគេភ័យកាន់តែខ្លាំង សឹងតែរាកនោមដាក់ខោទៅហើយ នឹងហើយជួបរបស់ពិតហើយ ។
<<ឈប់! ឆាន់ដាក់កាំភ្លើងចុះភ្លាម!!>> នៅពេលឃើញហេយ៉ុងធ្វើបែបនេះនអ្នកគ្រប់គ្នាក្នុងសាវនាការនេះគឺនាំគ្នាភ័យស្លន់ស្លោគ្រប់គ្នា ។
<<តើលោកបានសម្លាប់លោកស្រីជីន យ៉ុនហុីទេ?>> នាងក៏សួរទាំងសម្ដីត្រជាក់ស្រឹបនិងស្មើធ្វើឱ្យវ៉ុនជុនភ័យយ៉ាងខ្លាំងក៏សារភាពតែម្ដងទៅ ។
<<កុំសម្លាប់ខ្ញុំអី! ខ្ញុំសារភាព...ខ្ញុំសារភាព..ខ្ញុំពិតជាបានសម្លាប់ជីន យ៉ុនហុីពិតមែន!!>> លោកវ៉ុនជុនសារភាពទាំងញ័រខ្លួនដូចជាកូនសត្វអ៊ីចឹង ។
<<សេចក្ដីសម្រេចចុងក្រោយមេធាវីហ្គូ ហេយ៉ុងគឺជាអ្នកឈ្នះនៅក្នុងរឿងក្ដីនេះ ហើយជាប់ចោទលោកសូនវ៉ុនជុនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាដប់ប្រាំឆ្នាំនិងលោកស្រីអូ ហានឃ្យុងត្រូវជាប់ពន្ធនាគារយៈពេលប្រាំបួនឆ្នាំ បិទសាវនាការ!>> នៅពេលបិទសាវនាការគ្រប់គ្នាក៏បានឱនគោរពអង្គចៅក្រមហើយក៏បានចាកចេញទៅ ចំណែកហេយ៉ុងនាងក៏បានចាកចេញដូចគ្នា ។
<<មេធាវីរបស់ឯងពិតជាមិនធម្មតាមែន!!>> ស៊ុងវ៉ុងនិយាយជាមួយហូស៊ុក តែបែរជាសរសើរហេយ៉ុងទៅវិញ ។
<<យើងក៏មិនដឹងស្មានថានាងហ៊ានយកកាំភ្លើងភ្ជុងគេនៅនឹងមុខចៅក្រមបែបនេះដែរ!!>>
+++++
*ពីរឆ្នាំក្រោយមក
ប្រទេសអុីតាលី
<<អ្នកគ្រូខ្ញុំសុំទៅលេងនៅក្នុងសួនច្បារបន្តិច!!>>
ហានស៊ូដែលពេលនេះ មើលទៅនាងដូចជាស្រស់ស្រាយខ្លាំងណាស់ ប៉ុន្មានឆ្នាំមកនេះមិនដឹងថានាងអាចចាំអ្វីបានខ្លះឬនៅទេ ។
<<ទៅចុះ!!>>
ហានស៊ូនាងក៏បានចូលមកលេងនៅក្នុងសួនច្បារហើយក៏អង្គុយរួចក៏នឹកឃើញទៅដល់ហូសុ៊ក ។
<<ពីរឆ្នាំហើយលោកសន្យាថានឹងមករកខ្ញុំ នៅពេលខ្ញុំអាចចាំលោកបាន ឥឡូវនេះខ្ញុំចាំគ្រប់យ៉ាងវិញហើយហេតុអីក៏គ្មានវត្តមានរបស់លោកបែបនេះ!! មនុស្សអាក្រក់ជុង ហូសុ៊ក អាមនុស្សបោកប្រាស់អាប្រុសត្នោតមិនគោរពពាក្យសន្យា!!>> នាងក៏ស្រែកជេរហូសុ៊ក ជេរយកៗមិនដកមាត់ទេ ។
<<អ្នកណាថាខ្ញុំមិនគោរពពាក្យសន្យា!!>> គ្រាន់តែឮសំឡេងនេះភ្លាមហានស៊ូ នាងក៏ងាកខាងក្រោយដើម្បីមើលភ្លាមហើយក៏បានឃើញហូសុ៊ក រួចនាងក៏បានដើរទៅជិតគេយឺតៗ
<<ខ្ញុំស្រម៉ៃទៀតហើយ!>> នាងក៏វ៉ៃក្បាលរបស់ខ្លួនឯងព្រោះនាងគិតថាខ្លួនឯងកំពុងតែស្រម៉ៃ ដោយមិនចាំយូរហូសុ៊កក៏ចាប់នាងយកមកថើបតែម្ដង ព្រោះអីគេនឹកនាងខ្លាំងណាស់ ។
<<ច្បាស់ទេថាខ្ញុំជាមនុស្សពិត?>> ថើបគេហើយនៅសួរទៀត ដោយហានស៊ូនាងសុំមិននិយាយអ្វីទាំងអស់ព្រោះនៅគាំងម៉ាស៉ីនបន្តិច ។
<<ចុះហេតុអី្វបានជាលោកទើបតែមក?>>
<<ខ្ញុំទើបតែបញ្ចប់ការងាររបស់ខ្ញុំរួចរាល់ ទើបខ្ញុំអាចមកទីនេះបាន>>
<<ហើយចុះលោកនៅសម័យបុរាណមែនទេ?ទូរស័ព្ទមកក៏គ្មាន!បើថាមិនចង់ជួបខ្ញុំទេក៏ផ្ដាំប្រាប់អ្នកគ្រូហេស៊ុនក៏បាន!!>>
<<មិនមែនទេ!>>
<<បើអ៊ីចឹងជាស្អីវិញ?!>>
<<គឺខ្ញុំជាប់ធ្វើកិច្ចការជាច្រើនសម្រាប់នាង តែអ្វីដែលពិសេសនោះគឺ...!!>> គេក៏ព្យាយាមនិយាយអូសក្រឡាមិនដឹងជាយ៉ាងម៉េច ។
<<ហើយយ៉ាងម៉េចទៀត?>> នាងខំចាំស្ដាប់គេឡើងហត់ទៅហើយ តែស្រាប់តេពេលនោះគេក៏លុតជង្គង់ចុះហើយយកចិញ្ជៀនគូររបស់ពួកគេចេញមក ។
<<តើនាងអាចក្លាយជាប្រពន្ធពិតប្រាកដរបស់ខ្ញុំបានទេ?>> គេក៏លុតជង្គង់ចុះកាន់ចិញ្ចៀនហើយសុំនាងរៀបការ ។
<<ស៊ូយ៉ុនយល់ព្រម!!>> នាងក៏ងក់ក្បាល និងញញឹមយ៉ាងស្រស់អស់ពីចិត្ត បញ្ជាក់ពីចម្លើយបានន័យថានាងយល់ព្រមទាំងសេចក្ដីរំភើបយ៉ាងខ្លាំង សឹងតែស្រក់ទឹកភ្នែកចំណែកហូសុ៊កវិញក៏សប្បាយចិត្តយ៉ាងខ្លាំងផងដែរ ក៏ប្រញាប់ពាក់ចិញ្ចៀនឱ្យហានស៊ូហើយពួកគេក៏បានឱបគ្នាទាំងសេចក្ដីស្រឡាញ់ នឹករឮក ដោយសារពួកគេឆ្លងកាត់រឿងជាច្រើនណាស់ តែពួកគេមិនដែលឈប់ស្រឡាញ់គ្នានោះទេ បើហានស៊ូវិញ ថ្វីត្បិតថាខួរក្បាលរបស់នាងបានភ្លេចហូស៊ុកមែន តែបេះដូងរបស់នាងមិនដែលភ្លេចគេនោះឡើយ ។
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Romance[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...