ក្រោយពីបាត់ខ្លួនចូលទៅក្នុងមន្ទីរពេទ្យអស់រយះពេលប្រហែលជិត១០នាទី ទីបំផុតហូសុ៊កក៏បានត្រឡប់មកវិញ ។
<<លោកទៅធ្វើអី្វក៏យូរម្លេះ?>> ហូសុ៊កបើកទ្វាចូលក្នុងឡានភ្លាមហានស៊ូ ក៏សួរទៅកាន់គេ ទាំងមុខម៉ូវតែម្ដង។
<<មានការបន្តិចបន្តួចនឹងណា៎>>
<<បើរួចរាល់ហើយឆាប់ចេញដំណើរទៅ ឃ្លានណាស់>>
<<តើនាងចង់ញុាំអី?>> ឮនាងថាឃ្លានគេក៏សួរ ព្រោះបើមើលតាមទឹកមុខរបស់នាង ប្រហែលជាឃ្លានខ្លាំងហើយ ។
<<ខ្ញុំចង់ញុាំArancini>>
<<សាមសិបចានមែនទេ?>> គ្រាន់តែឮម្ហូបដែលនាងចង់ញុាំភ្លាម គេក៏នឹកឃើញពីពាក្យដែលគេសន្យាជាមួយនាង ថាគេនឹងប៉ះប៉ូវសងនាងវិញចំនួនសាមសិបចាន ។
<<មិនដល់ថ្នាក់នឹងទេ!!>> ឮបែបនេះភ្លាម នាងក៏អស់សំណើចឡើង ។
<<ចុះនាងមិនគិតចង់ញុាំម្ហូបកូរ៉េទេឬ?>>
<<ក៏បាន! ខ្ញុំចង់ញុាំTtokbeokki>>
<<នាងចូលចិត្តមែនទេ?>>
<<ត្រូវហើយ! បន្ទាប់ពីAranciniគឺTtokbeokkiនឹងហើយដែលខ្ញុំចូលចិត្ត!!>>
<<ស៊ូយ៉ុនក៏ចូលចិត្តវាដូចគ្នា!>> គ្រាន់តែឮភ្លាម គេក៏គិតដល់ស៊ូយ៉ុនម្ដងទៀត ។
<<ពិតមែនហ៎?>> ឮហើយហានស៊ូនាងក៏ទម្លាក់ទឹកមុខចុះបន្តិច ដោយសារហូស៊ុកគេកំពុងតែនៅជាមួយនាង តែគេបែរជានឹកដល់ស្នេហាដំបូងរបស់គេទៅវិញ មានអារម្មណ៍ថាដូចជាកង់សាគួរយ៉ាងម៉េចមិនដឹង!!
<<ត្រូវហើយ ឥឡូវចេញដំណើរទៅតែម្ដងទៅ>> និយាយហើយគេក៏បើកឡានចេញទៅរកភោជនីយដ្ឋានមួយ ដើម្បីញុាំអាហារ ។
នៅពេលមកដល់ហាមួយ ហានស៊ូនិងហូស៊ុកក៏បាននាំគ្នាចូលអង្គុយតុមួយដែលនៅជិតបង្អួច មានខ្យល់ត្រជាក់ៗ ហើយហានស៊ូក៏ចាប់ផ្ដើមកម្មង់ ។
<<ខ្ញុំយកTtokbeokkiពីរឈុត!>>
<<នាងញុាំអស់ដែរមែនទេ?>> ឮភ្លាមហូស៊ុកបារម្ភតែម្ដង ខ្លាចថានាងញុាំមិនអស់ ធ្វើឱ្យសល់ចោល ។
<<អស់!>>
<<នាងពិតជាល្មោភញុាំមែន!!>> គេក្រវីក្បាលហួសចិត្តនឹងចរឹតល្មោភញុាំរបស់ហានស៊ូ ។
<<ត្រូវហើយ កើតមកគឺដើម្បីញុាំមិនមែនដើម្បីរស់ទេ>>
(យើងកើតមកគឺដើម្បីញុាំ មិនមែនរស់!!)
<<នាងពិតជាពូកែនិយាយណាស់!>> ហូសុ៊កគេក៏នឹកឃើញពាក្យសម្ដីរបស់ហានស៊ូនិយាយគឺជាពាក្យដែលស៊ូយ៉ុនធ្លាប់និយាយធ្វើឱ្យគេនឹករឮកដល់ស៊ូយ៉ុនកាន់តែខ្លាំង តែគេក៏ឆ្ងល់ដែរហេតុអ្វីហានស៊ូនាងដូចស៊ូយ៉ុនម្ល៉េះ ទាំងការនិយាយស្ដី ទាំងចរឹតពេលខ្លះគេក៏មានកូនចិត្តលួចគិតថានាងជាស៊ូយ៉ុនទៀតផង តែវាមិនអាចទៅរួចនោះទេ ស៊ូយ៉ុនគឺជាកូនកំព្រាតែហានស៊ូជាកូនអភិជនមួយវិញទៀត បើនាងពិតជាស៊ូយ៉ុនមែន នាងច្បាស់ជាមានចិញ្ចៀនគូរជាមួយគេហើយ តែហានស៊ូនាងគ្មានទេ ។
<<នែ៎! លោកគិតអីនឹង!>> ហូសុ៊កដូចជាភ្លឹកគិតអ្វីមួយពេក នាងក៏យកដៃទៅបកចុះបកឡើងជិតមុខរបស់គេហើយក៏ហៅគេ ដើម្បីដាស់គេ ។
<<អរ! គ្មានអីទេ និយាយចឹងនាងមានភ្លេចរឿងខ្លះរបស់ខ្លួនឯងទេ?>>
<<ខ្ញុំមែនទេ?!>>
<<ត្រូវហើយ>>
<<ខ្ញុំដូចជាមិនភ្លេចទេ....អរ!ត្រូវហើយខ្ញុំមិនចាំជីវិតកុមារភាពរបស់ខ្ញុំទេ ព្រោះម៉ាក់របស់ខ្ញុំបានប្រាប់ថាខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ដែលវាប៉ះពាល់ដល់ខួរក្បាលទើបខ្ញុំមិនអាចចាំបាន!>>
<<ចុះម៉ាក់របស់នាងមានឱ្យនាងលេបថ្នាំអ្វីដែលជាប់លាប់រាល់ថ្ងៃទេ?!>>
<<គ្មានទេ! មានតែថ្នាំឈឺក្បាលដែលខ្ញុំលួចទិញ!!>>
<<តើនាងប្រាកដទេ? ថាគ្មានថ្នាំផ្សេង?>>
<<ខ្ញុំប្រាកដ គឺមានតែទឹកដោះគោដែលខ្ញុំផឹករាល់យប់មុនពេលចូលគេង!!>>
<<ច្បាស់ណាស់ តែម៉េចក៏គាត់ធ្វើបែបនេះ?!>> ស្ដាប់ឮហើយហូសុ៊កឆ្ងល់យ៉ាងខ្លាំងហេតុអី្វក៏លោកស្រីហានឃ្យុងធ្វើបែបនេះដាក់កូនស្រីខ្លួនឯង ។
<<លោកនិយាយអី?>>
<<គ្មានអីទេ!!>>
<<ចុះលោកសួរធ្វើអី?>>
<<ខ្ញុំគ្រាន់តែឆ្ងល់ព្រោះនាងពូកែភ្លេច!>>
<<បាន! ឈប់និយាយម្ហូបសំណព្វចិត្តខ្ញុំមកហើយ>>
<<យ៉ាប់ណាស់! ស្រីល្មោភញុាំ!>> ឃើញចរឹតនាងបែបនេះគេក៏លួចសើចតិចៗទាំងហួសចិត្ត តែមើលទៅគេក៏មានអារម្មណ៍ល្អជាមួយនាងខ្លះដែរ ។
បន្ទាប់ពីពួកគេញុាំអាហាររួចរាល់ហើយពួកគេក៏ចេញដំណើរបន្តទៅដេហ្គូ នៅពេលកំពុងបើកបរពួកគេក៏បាននិយាយគ្នាលេងជាច្រើនដើម្បីកុំឱ្យអផ្សុក!
<<នេះលោករកបានកន្លែងស្នាក់ហើយឬនៅ?>> ឋ្លាចអត់កន្លែងដេកហើយមើលទៅ ។
<<មិនបាច់រកទេ ខ្ញុំមានកន្លែងស្នាក់នៅដ៏ល្អហើយ>>
<<ប្រាប់ខ្ញុំបន្តិចមក!>>
<<គឺផ្ទះម៉ាក់របស់ខ្ញុំ>>
<<ដេហ្គូជាស្រុកកំណើតរបស់ម៉ាក់លោកមែនទេ?}
<<ត្រូវហើយ>> នាងគិតថាគេអាចនឹងមកធ្វើការងារអ្វីនៅដេហ្គូ តែគិតចុះគិតឡើង គេប្រហែលជាគ្រាន់តែចង់ទៅលេងផ្ទះម៉ាក់របស់គេប៉ុណ្ណោះ បើគេមានការងារគេម៉េចនឹងនាំនាងមកនុ៎ះ!
<<លោកមកដោយសារហេតុផលបែបនេះមែនទេ?>> <<ត្រូវហើយតែនៅមានហេតុផលមួយទៀត!>>
<<នៅមានរឿងអី្វទៀត ប្រាប់ខ្ញុំមកខ្ញុំនឹងអាចជួយលោកបាន!>>
<<ខ្ញុំមិនចង់រំខាននាងទេ!>>
<<មិនអីទេ លោកឆាប់ប្រាប់ខ្ញុំមក!>>
<<គឺខ្ញុំទៅរកមនុស្សស្រីម្នាក់!>>
<<មនុស្សស្រី? តើនាងជាអ្នកណា?>> គ្រាន់តែឮមនុស្សស្រីភ្លាម ហានស៊ូហាក់ចង់ដឹងចង់ឮភ្លាមធ្វើឱ្យហូស៊ុកចាប់កំហុសនាងបានតែម្ដង ។
<<នាងប្រចណ្ឌមែនទេ?>> និយាយហើយគេក៏ញញឹមឌឺនាង ធ្វើឱ្យហានស៊ូធ្វើខ្លួនឱ្យធម្មតាវិញលែងបានតែម្ដង ។
<<អត់...អត់ទេ!! លោកនិយាយឆ្គួតស្អីនឹង!!>> នាងក៏ប្រញាប់ងាកមុខចេញ ធ្វើជាមើលទេសភាពវិញ ដើម្បីបន្លប់កុំឱ្យគេចាប់បានទៀត ។
<<ខ្ញុំថាលេងទេ ខ្ញុំចង់តាមរកស៊ូយ៉ុនឱ្យឃើញ ដូច្នេះខ្ញុំក៏ត្រូវតែរកស្រីម្នាក់នោះឱ្យឃើញដូចគ្នា!>> គេអស់សំណើចបន្តិច មុននឹងប្រាប់នាងពីការពិត ។
<<ខ្ញុំក៏ចង់ជួយលោកក្នុងរឿងនេះផងដែរ!!>>
<<អត់ទេ ទុកឱ្យខ្ញុំធ្វើតែម្នាក់ឯងបានហើយ! មិនចង់ឱ្យលំបាកដល់នាងទេ!>> គេក៏ព្យាយាមបដិសេធ មិនចង់ឱ្យនាងមកលំបាក ដោយសាររឿងរបស់គេដាច់ខាត ។
<<ឱ្យខ្ញុំជួយលោកទៅ ចាត់ទុកថានេះជាការសងគុណដែលលោកបានជួយខ្ញុំចេញពីផ្ទះនោះ!!>> និយាយបណ្ដើរ បើកភ្នែកធំៗអង្វរគេបណ្ដើរ តើអ្នកណាដែលថាមិនទន់ចិត្ត ហូស៊ិកក៏ងក់ក្បាលយល់ព្រមតែម្ដងទៅ ព្រោះនាងអង្វរគេពេក ។
+++++
~ទីងៗ!!~
សម្លេងចុចកណ្ដឹងរបស់ភូមិគ្រឹះជុងក៏បានបន្លឺឡើង បញ្ជាក់ថាមានអ្នកមកចុចវា ត្រូវហើយបើគ្មានអ្នកមកចុចវាម៉េចឮសំឡេងនុ៎ះ?
<<ស៊ូជុង!ឯងទៅមើលបន្តិចទៅមើលថាអ្នកណាគេមក?>>
<<ចាស លោកស្រី!>> ស៊ូជុងក៏បានដើរទៅបើកទ្វារឱ្យអ្នកដែលបានចុចកណ្ដឹងនោះចូល ។
<<សួស្ដីបងស៊ូជុង!>> ស្មានថាជាអ្នកណា តាមពិតគឺជាស៊ុងវ៉ុងសោះ ។
<<អ៊ីយ៉ា!ស៊ុងវ៉ុង បងទើបតែឃើញឯងមកទេនេះ សង្ស័យរវល់ណាត់ស្រីហើយមើលទៅបានជាមកដែលមកបែបនេះ!>>
<<មានឯណា ខ្ញុំមករហូតសោះប៉ុន្តែមិនដែលជួបបង បងបាត់ទៅណា?>>
<<អរ! បងសុំច្បាប់ទៅសាកថ្មីជីវិតបន្តិចនឹងណា៎>>
<<ស្អីគេ?អាយុមិនទាន់៣០ផង ទៅសាកថ្មជីវិតហើយ?>>
<<ឆាប់ចូលក្នុងសិនមក បងមិនឱ្យឯងត្រូវបែកមាត់នៅខាងក្រៅបែបនេះទេ?! បើគេឃើញបងច្បាស់ជាជាប់គុក!>>
<<ខ្ញុំនិយាយលេងទេ និយាយចឹងឯណាហូសុ៊ក>>
<<នេះឯងមិនដឹងទេអី?>>
<<ដឹងអ្វីទៅ?>>
<<អ្នកប្រុសតូចបានទៅដេហ្គូហើយតាំងពីព្រឹកមកម្ល៉េះ!!>>
<<ទៅដេហ្គូ?ម៉េចក៏គេមិនប្រាប់ខ្ញុំ?>> ស៊ុងវ៉ុងនិយាយទាំងភ្ញាក់ផ្អើល ហូស៊ុកមិនបានប្រាប់គេឱ្យដឹងសោះតែម្ដងហើយ ។
<<មានមនុស្សខ្លះត្រូវបានគេបោះបង់ចោលហើយ!>> ស៊ូជុងក៏និយាយដៀមដាមទៅកាន់ស៊ុងវ៉ុង ។
<<ហូសុ៊កម្នាក់នេះយ៉ាប់ណាស់ នៅពេលបានប្រពន្ធភ្លេចមិត្តបាត់!!>>
~ទីងៗ!!!~
<<អ្នកណាមកនឹង?>> សំឡេងកណ្ដឹងផ្ទះរោទ៍ឡើងម្ដងទៀត ធ្វើឱ្យស៊ូជុងនិងស៊ុងវ៉ុងឆ្ងល់ម្ដងទៀត ព្រោះថ្ងៃនេះដូចជាសម្បូរអ្នកចុចកណ្ដឹងដល់ហើយ!
<<ហូសុ៊កត្រឡប់មកវិញទេដឹង?!>>
<<មិនអាចទេ បងទៅមើលសិន!>>
<<ខ្ញុំទៅដែរ>> ស៊ុងវ៉ុងក៏បានទៅតាមស៊ូជុងដើម្បីទៅបើកទ្វារ ។
<<អត់ទោសអ្នកនាងជាអ្នកណាដែរ? ហើយមករកអ្នកណាគេដែរ?>> ស៊ូជុងក៏បានមកបើកទ្វារ ហើយក៏បានឃើញនារីចម្លែកមុខម្នាក់ ។
<<ខ្ញុំឈ្មោះស៊ូយ៉ុន ខ្ញុំមករកហូសុ៊កតើគេនៅទេ?>>
<<ស៊ូយ៉ុន?>>
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Romance[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...