Episode:01

909 34 5
                                    

  « ខ្ញុំដាច់ខាតមិនព្រមទេ លោកធ្វើការគ្មានវិជ្ជាជីវះ ដឹងទេថាទង្វើគ្មានការទទួលខុសត្រូវរបស់ពួកលោកធ្វើឲ្យហាងខ្ញុំខូចខាតប៉ុណ្ណា? » បុរសវ័យស្របាលស្រែកឆោឡោនៅក្នុងហាងមួយកន្លែង ដែលកំពុងតែតវ៉ារកភាពត្រឹមត្រូវ ។

  « ខ្ញុំជាមេធាវី តើអាចជួយសម្រួលដល់ពួកលោកបានទេ? » បុរសវ័យម្ភៃក្រាស់ចូលមកជ្រែតជ្រែកនឹងជម្លោះមួយនេះក្រោយស្តាប់មួយសន្ទុះក៏អាចដឹងរឿងរ៉ាវបង្កជាជម្លោះនេះបាន ។

  « លោកមេធាវីខ្ញុំចង់ប្តឹងពួកគេឲ្យរលំហាងតែម្តង » វ័យស្របាលនោះក្តោងដៃនាយកម្លោះជាមេធាវីថែមទាំងប្រើក្រសែភ្នែកខឹងសម្បារទៅអ្នកធ្វើការនៅហាងនេះ ។

« តាមដែលខ្ញុំយល់ឃើញវាជារឿងតូចតាចមិនបាច់ដល់តុលានាំតែចំណាយពេលច្រើននិងថវិកានោះទេ ពួកលោកគួរតែសម្រួលគ្នាត្រឹមនេះបានហើយ។ ហាងលោកត្រូវចំណាយរ៉ាបរយថ្លៃជួសជុលកន្លែងdesign តាមស្ថានពេលជាក់ស្តែងប៉ុណ្ណឹង ឯលោកមិនគួរប្រើសម្តីអសីលធម៌មុននេះទេ ទម្រាំតែគេបង្កើតបានហាងមួយមិនមែនគ្មានវិជ្ជាជីវះទេ ហាងរបស់ពួកគេបើកឡើងតាមច្បាប់អនុញ្ញាតត្រឹមត្រូវលោកមិនឃើញក្រដាសអនុញ្ញាតនិងបណ្ឌ័សរសើជាច្រើនដែលពួកគេទទួលបានទេឬ? សម្តីរបស់លោកមុនជាហេតុផលដែលលោកមិនសមទទួលបានការចំណាយទៅថ្លៃសងទឹកចិត្តនោះទេ » Jk

« ខ្ញុំជាអ្នកខូចខាត ខ្ញុំមិនចប់ត្រឹមនេះវិញ » គេឈ្លោះប្រកែកតវ៉ាជាមួយម្ចាស់ហាង មិនអស់ចិត្តក៏បន្តជាមួយមេធាវីមិនស្គាល់អត្តសញ្ណាណបន្តព្រោះខ្លួនគេគួរតែទទួលបានច្រើនជាងនេះ ។
« លោកមិនព្រមក៏បានតែខ្ញុំនឹងធ្វើជាមេធាវីឲ្យម្ចាស់ហាង
នេះ » Jk
« ចង្រៃ* »
« ខ្ញុំនឹងណាត់ឲ្យលោកទៅជួសជុសម្តងទៀត » ថាតែប៉ុណ្ណឹងបុរសបង្កជម្លោះនឹងបានចេញទៅវិញ ។
  «ខ្ញុំអរគុណលោកដែលបានជួយពួកខ្ញុំ , ខ្ញុំឈ្មោះ ផាក ជីមីនរីករាយដែលបានស្គាល់» ស្នាមញញឹមក្រពុំបញ្ចេញឡើងនៅលើមុខកំលោះមាឌតូចដែលកំពុងស្តែងខ្លួនឡើងចំពោះមុខមេធាវីមាឌខ្ពស់ ។

  «លោកមានពេលទេខ្ញុំចង់អញ្ញើញលោកញុំាបាយថ្ងៃត្រង់ » JM និយាយម្តងទៀត ខណៈមេធាវីរូបស្រស់គ្មានប្រតិកម្មតបវិញដែលកំពុងតែគិតសម្លឹងមុខខ្លួន ធ្វើឲ្យអ្នកត្រូវគេសម្លឹងមានអារម្មណ៍មិនសូវល្អ។

Love maze Where stories live. Discover now