Episodes:09

176 21 6
                                    

រាងមាំប្រាកដខ្លួនឡើងក្នុងឈុតគ្រហ្សេពណ៌ខ្មៅជាមួយនឹងដំណើរនៃអំណាចដើរចូលក្នុងអគារចាស់បាក់បែកដោយមានបុរសឈុតខ្មៅពីរនាក់ជាអ្នកនាំផ្លូវ ។
អាគារចាស់នេះស្ថិតនៅជាយក្រុងតូក្យូប្រទេសជប៉ុនដែលត្រូវបានគេទុកចោលមករាប់ឆ្នាំដោយសារការផ្លាស់ប្តូរទីតាំងទៅកណ្តាលក្រុងវិញ ។

ជុងឃុកដាក់អង្គុយនៅលើកៅអីដែកដោយគងទាក់ខ្លាបង្ហាញពីឥទ្ធិពលរបស់ខ្លួនតាមទម្លាប់។ ប្រុសពីរនាក់នោះដឹងពីតួនាទីក៏យកទឹកមួយធុងដើម្បីដាស់បុរសវ័យស្របាល៤០ឆ្នាំឲ្យដឹងខ្លួន ។

« យើងនៅទីណា? ពួកឯងចាប់យើងធ្វើអីពួកអាចង្រៃ លែងយើង! »ប្រយោគដែលបញ្ចេញឡើងដោយកំហឹង បុរសដែលត្រូវគេចងដៃជើងដូចសត្វធាតុកំពុងរើបម្រះចេញពីការដោះលែង ។

« ប្រាប់យើងថានរណាជាអ្នកឲ្យលោកទទួលទោសចំពោះគ្រោះថ្នាក់កាលពី១០ឆ្នាំមុន ? » កែវភ្មែកពិឃាតសម្លឹងមិនដឹងនឹងបុរសចំពោះមុខ សម្លេងត្រជាក់របស់នាយបានធ្វើឲ្យបុរសនេះនៅស្ងៀមលែងកម្រោលចូល។

« ឯងនិយាយអីយើងមិនយល់ទេ ដោះលែងយើងទៅវិញភ្លាម » ប្រយោគបន្លឺឡើងដោយការមិនយល់ន័យរបស់គេប៉ះទង្គិចដល់អារម្មណ័របស់នាយក្រាស់ជាខ្លាំង ។ គេក្រោបឈរបន្ធូរក្រវាត់ ក ទើបឆ្ពោះទៅរកមនុស្សគ្មានបាការនោះទាំងកម្រោល ។

« អាចង្រៃ!ឯងថាមិនដឹងយ៉ាងមិច ហឹម! ទាំងដែលពួកឯងផ្សំគំនិតគ្នាបំផ្លាញគ្រួសារយើង » ដៃមាំច្របាច់ ចង្កានាយនោះទាំងកំហឹងទើបគេព្យាយាមដកដង្ហើមវែងៗជំនួសឲ្យការបញ្ចេញកំហឹងជ្រុលសម្លាប់មនុស្សដោយគ្មានបានផលអី ។

« យើងកំពុងខលវីឌីអូជាមួយនឹងប្អូនស្រីអំឡុងពេលគ្រោះថ្នាក់នោះយើងបានឃើញត្រកូលផាកតាមទូរស័ព្ទវាជាអ្នកបើកបុកឡានគ្រួសារយើង តែអ្នកជាប់ទោសជាឯងទៅវិញ យ៉ាងមិចប៉ុណ្ណឹងយល់បានឬនៅថាយើងជាអ្នកណា? »

« កូនប្រុសរបស់ចនទេតើ ! » គេសើចបែបចម្អកទើបត្រូវកូនចៅជុងឃុកនាំគ្នាវាយប៉ុន្មានជើងទើបឈប់ដែលហ៊ានមកប្រហ៊ាននឹងអ្នកប្រុសរបស់ពួកគេ ។

« យើងមិនចង់បំផ្លាញអ្នកណាទេឯងគ្រាន់តែប្រាប់រឿងយប់នោះព្រោះយើងបានឃើញមនុស្សម្នាក់ទៀតនៅក្នុងឡានត្រកូលផាក  ប៉ុណ្ណឹងក៏ចប់គ្រួសារឯងក៏រស់នៅបានក្តីសុខ »

Love maze Where stories live. Discover now