Episodes:22

185 29 6
                                    

#Seoul
    ចំណាយពេលដល់ទៅ៦ម៉ោងជីមីនបានមកដល់ទឹកដីប្រទេសកូរ៉េវិញ!រាងស្តើងដែលមានតែខ្លួនមួយជាមួយនឹងលិខិតឆ្លងដែននិងលុយមួយចំនួនក្នុងដៃ ឈោងខ្លួនដែលគ្មានកំលាំងហៅតាក់សុីជិះទៅផ្ទះប៉ារបស់គេ ។

  ព្រោះតែចិត្តមិនស្រណុចមិនស្រឡះក្នុងខ្លួនចង់ដឹងរឿងរ៉ាវការពិតពីឳពុកផ្ទាល់ទើបនាយបង្ខំចូលមកកាន់ផ្ទះដែលខ្លួនខានមកអស់ជាច្រើនឆ្នាំ ជាផ្ទះដែលសល់តែការចងចាំល្អៗរបស់គ្រួសារកាលពីមុនដែលគ្មានថ្ងៃកើតឡើងម្តងទៀតឡើង!

   « ហេតុអ្វីមិនចាក់សោ? » រាងស្តើងឈរនៅមុខរបរផ្ទះដែលបើកចោលនាកណ្តាលរាត្រី។ ជីមីនបោះជំហានចូលទៅខាងក្នុងទាំងមានចម្ងល់រហូតជួបនឹងជំនិតប៉ារបស់ខ្លួនកំពុងអង្គុយលើសាលុងជាមួយនឹងផ្សែងបារីរោមជិត។
« បង! លោកប៉ានៅខាងលើឬ? » សម្តីរបស់រាងស្តើងទាក់ចិត្តឲ្យលីយ៉ុងដែលឈ្ងោងមុខនោះស្រវាងើបមុខឡើងដោយដើរចូលមករកអ្នកប្រុសតូចរបស់ខ្លួនជាមួយនឹងទឹកមុខតានតឹង។
« លោកម្ចាស់កំពុងសម្រាកនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់
អ្នកប្រុសតូច ! » ទឹកមុខស្រពោនរបស់លីយ៉ុងបង្កឲ្យអ្នកស្តើងមានអារម្មណ៍មិនស្រួលឡើយ។
« លោ..លោកប៉ាកើតអី អ្នកណាធ្វើអីគាត់? » បបូរមាត់ស្តើងញ័រតតាក់

« លោកម្ចាស់ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃមិញមកដល់ពេលនេះគាត់មិនទាន់ដឹងខ្លួនទេ ខ្ញុំចង់ប្រាប់អ្នកប្រុសដែលតែស្របពេលអ្នកប្រុសបាត់ខ្លួន ឥឡូវល្អហើយដែលអ្នកប្រុសត្រឡប់មកវិញ ពួកយើងគួរតែទៅមើលលោកម្ចាស់នៅមន្ទីរពេទ្យដើម្បីផ្តល់កម្លាំងចិត្តឲ្យលោកម្ចាស់ឆាប់ដឹងខ្លួនឡើងវិញ » មិនចាំយូរលីយ៉ុងទាញដៃម្ចាស់តូចឡើងឡានដោយគ្មានការអនុញ្ញាត ក៏ព្រោះចិត្តបារម្ភពី ខ្វាយខ្វល់ពីសុវត្ថិភាពវ័យចំណាស់ដែលខ្លួនបានទុកដូចជាឳពុក ធ្វើឲ្យគេគិចមិនបានច្រើនព្រោះលោកផាកប៉ះពាល់ផ្នែកក្បាលអុីចឹងមានតែកូនប្រុសតែមួយគត់របស់គាត់ទេទើបអាចផ្តល់កម្លាំងចិត្តឲ្យគាត់ព្យាយាមក្រោកឡើងវិញ ។

  លីយ៉ុងបានបើកឡានដល់មន្ទីរពេទ្យទើបជូនរាងស្តើងទៅកាន់បន្ទប់របស់លោកផាករួចនាយក៏ដកខ្លួនទៅអង្គុយជ្រុងម្ខាងដើម្បីតែអាចឲ្យពេលវាឳពុកកូន ក្នុងវេលានោះនាយតេទូរស័ព្ទប្រាប់អ្នកនៅផ្ទះឲ្យរៀបចំបន្ទប់សម្រាប់ការមកដល់របស់អ្នកប្រុសតូច។

Love maze Where stories live. Discover now