Episodes:13

154 28 15
                                    

Sky flowers
ទឺងៗ! នេះជាសម្លេងកណ្តឹងដែលបានបន្លឺឡើងនៅពេលមាននរណាម្នាក់ដើរចូលមកក្នុងហាង ។

រាងកាយជេហូបប្រាកដខ្លួនឡើងក្នុងឈុតសាមញ្ញាធម្មតានារដូវរងាដោយមានខោរឹងរាងពណ៌ខ្មៅនិងអាវរងាពណ៌សជាមួយនឹងសក់ទឹករលកពណ៌ត្នោតអមជាមួយនឹងស្នាមញញឹមយ៉ាងស្រស់កាលបើជីមីនដើរចូលមករកខ្លួនភ្ជាប់នឹងស្នាមញញឹមផងដែរ ។

« សុខសប្បាយទេបង? » ប្រយោគបន្លឺឡើងដោយការគួរសមរបស់ម្ចាស់ហាង ។
« ធម្មតាទេបង ! តាមដែលខ្ញុំដឹងពួកយើងមានអាយុស្របាលគ្នាគួរតែរាប់អានគ្នាជាមិត្តសមណាស់ »

« រីករាយដែលបានក្លាយជាមិត្តជេហូប » ជីមីន រក្សាស្នាមញញឹមជាប់ដោយលូកដៃដើម្បីបង្កើតមិត្តភក្តិ ខណៈឯជេហូបទទួលយ៉ាងរីករាយ ។

« ខ្ញុំមកស្មាលនេះរំខានជីមីនទេ? » សំណួរដោយការក្រែងចិត្តកាលបើស្មើនេះរាងព្រលប់ពេលចូលមកដល់ក៏ឃើញជីមីនកំពុងរៀបចំបិទហាងល្មម ។

« មិនរំខានទេ! ចុះជេហូបមានការអ្វីដែរ? »
« បងថេយ៍ទើបនឹងទិញផ្ទះសម្រាប់អាពាហ៍ពិពាហ៍ពួកយើងទើបខ្ញុំចង់រៀបចំសួនច្បានិងដេគ័រក្នុងផ្ទះហើយក៏ដឹងថាជីមីនជំនាញខាងនេះស្រាប់ »

« ខ្ញុំនឹងរៀបចំឲ្យជាពិសេស!តែសុំដឹងពីទំហំដីដែលជេហូបចង់ធ្វើសួននិងបែបបទផ្ទះសិនណា » ជីមីនបញ្ចប់ប្រយោគទើបដើរទៅយកក្រដាសដើម្បីកត់ចំណាំខណៈឯជេហូបឈរគិតពីសំណួរទាំងនោះ ។

« យ៉ាងមិចមិនចាំមែនទេ ? » រាងតូចសើចដាក់ស្របពេលដែលជេហូបក្រវីក្បាលនឹងសំណួរ ។
« រឿងទំហំនិងបែបបទអីមិនដឹងសោះឡើងព្រោះមិនដែរទៅមើលផ្ទះនោះទេ មានតែបងថេយ៍ដែរដឹង តែឥឡូវគាត់ជាប់និយាយការងារទើបមិនបានចូលមកជាមួយ »

« នេះជាGmailរបស់ខ្ញុំ ទាក់ទងគ្នាតាមនឹងបាន ខ្ញុំនឹងផ្ងើរគំរូសួនច្បារនិងការដេគ័រមួយចំនួនដើម្បីឲ្យជេហូបជ្រើសប៉ុន្តែបើមិនពេញចិត្តជេហូបអាចប្រាប់ពីតម្រូវការចាំខ្ញុំធ្វើគំរូតាមគំនិតរបស់ជេហូបវិញក៏បាន » ជីមីន ប្រគល់នាមប័ណ្ឌដោយមានជេហូបទទួល

Love maze Where stories live. Discover now