Episodes:17

168 27 2
                                    

  « អេ! ជេគ » បបូរមាត់ក្រហមបន្លឺឡើងខណៈកាយក្រមុំឈរពំាងផ្លូវរបស់កម្លាំងមាំជាមួយនឹងរូបពណ៌ទឹកសមុទ្រអូសដល់កំភួនជើង ។

« នាយយកស្អីឲ្យបងប្រុស ? » ក្រមុំតូចកញ្ឆក់ថង់អុីវ៉ាន់ពីដៃអ្នកម្ខាងទៀតដោយគ្មានការស្នើរសុំជំនួសដោយការតាំងខ្លួនជាចាហ្វាយ ។ ពេលពិនិត្យដឹងវាជាខោអាវនិងសម្ភារៈមួយចំនួនទើបប្រគល់ឲ្យជេគវិញសឹមនាងត្រឡប់ខ្លួនសំដៅទៅរកផ្ទះបាយ ។

ជេគ ក្រវីក្បាលទើសចិត្តនឹងអាកប្បករិយាឆ្មើងឆ្មៃរបស់នាងក្រមុំដែលតែងតែចូលចិត្តសម្តែងមកលើខ្លួនកន្លងមកក្នុងពេលដែលគេមានអាយុច្រើនជាងនាងឆ្ងាយ..

« អ្នកប្រុស! របស់អ្នកប្រុសត្រូវការ » គេលើកដៃគោះទ្វាជាការអនុញ្ញាតទើបបន្លឺដំណឹងដល់អ្នកខាងក្នុងដោយវិនាទីបន្ទាប់ជុងឃុកដើរមកបើកទ្វាជាមួយនឹងការតុបតែងខ្លួនរួចជាស្រេច ។

« អរគុណហើយជេគ ! ថ្ងៃនេះសម្រាកមួយថ្ងៃចុះ » គេទទួលអុីវ៉ាន់ព្រមនឹងស្នាមញញឹមផ្តល់ឲ្យកូនចៅដែលខំចំណាយពេលពេញមួយយប់ត្រូវនាំគេមកប្រទេសជប៉ុនទាំងតក់ក្រហល់ ។

« បាទ! ខ្ញុំទៅសិនហើយ » នាយអោនគោរពតាមទម្លាប់ ។
  « ជុង! អូននៅទីណា? » ជីមីន ព្យាយាមក្រោបអង្គុយផ្អែកនឹងក្បាលគ្រែទាំងយកដៃម៉ាស្សាកញ្ចឹង ក ដែលនៅឈឺ ដោយប្រើកែវភ្នែកសម្លឹងទៅបរិវេនបន្ទប់ដែលខ្លួនស្ថិតនៅ ។

   ជុងឃុកបិទទ្វាបន្ទប់រួចទើបដើរចូលមករកកាយតូចដោយទម្លាក់ថង់អុីវ៉ាន់នៅលើតុអំពូលភ្លើងរួចដាក់អង្គុយក្បែរម្ចាស់តូចដែលកំពុងមានទឹកមុខមិនស្រស់ដាក់ខ្លួន ។
« អូននៅឈឺទៀតមែនទេ បងសុំទោស » នាយបង្ហើបពាក្យដឹងកំហុសបម្រុងនឹងលើកដៃជាជំនួសតែអ្នកម្ខាងទៀតក្រវាសចេញ ។

« នៅជប៉ុន នេះជាផ្ទះរបស់ពូមីងបង ! បងសុំទោសដែលមិនប្រាប់អូនទុកជាមុនចាត់ទុកថាមកលំហែកាយមួយរយៈនៅទីនេះទៅណា »
« អត់ទេ! អូនមានការងារនៅកូរ៉េច្រើនណាស់មិនអាចឲ្យហាងឲ្យប្អូនៗមើលបានទេ » កាយល្អិតសម្រួលខ្លួនងើបចេញពីគ្រែតែជុងឃុករហ័សជាងទើបសង្កត់កាយល្អិតមិនឲ្យងើបដោយដៃមាំរបស់គេ ។

Love maze Where stories live. Discover now