Episodes:23

205 29 3
                                    

« អ្នកប្រុស! » នាយកម្លោះស្រដីឡើងដោយរត់ទៅឈរនៅពីមុខម្ចាស់ព្រមនឹងបង្ហាញសាមីឯកសារដែលនាយកាន់តាំងពីនៅក្នុងឡានពេលជិះពីមន្ទីរពេទ្យវិញមកម្លេះ ។
« មានអ្វីមែនទេបង? » រាងស្តើងសម្លឹងឯកសារនិងមុខលីយ៉ុងឆ្លាស់គ្នាដោយចម្ងល់ទើបទទួលឯកសារយកមកអាន។

« ខ្ញុំមិនយល់ទេបង ! » ក្រោយពីបញ្ចប់ខ្លឹមសារក្នុងឯកសារនាយស្តើងងើបមុខសួរកំលោះដើម្បីឲ្យនាយបកស្រាយលម្អិតជាងនេះ ។

« លោកម្ចាស់បានទិញដីនៅប៊ូសានម្តំហាងផ្កាអ្នកប្រុសដើម្បីតែអាចនៅជាមួយអ្នកប្រុសសម្រាប់ជីវិតសេសសល់របស់គាត់ ! គាត់ចង់ឲ្យអ្នកប្រុសតាំងពីជួបគ្នាលើកមុនៗតែអ្នកប្រុសមិនដែលផ្តល់ឱកាសឲ្យគាត់និយាយពីរឿងនេះ »លីយ៉ុងនិយាយលះៗមិនក្រែងចិត្តចាហ្វាយដែលស្តាប់ក៏ព្រោះនាយខឹងជីមីនមករហូតដែលមិនខ្វល់ខ្វាយពីលោកផាកទេខុសតែពីលោកផាកដែលព្យាយាមចូលទៅរក ។

   ជីមីនបានត្រឹមស្តាប់មិនហ៊ានងើបមុខឡើងព្រោះនាយខ្មាស់លីយ៉ុងពេញទំហឹង ខ្មាស់នឹងភាពអត្មានិយមរបស់ខ្លួនដែលតែងតែសាងដាក់អ្នកមានគុណ ។

« អ្នកប្រុសសម្រាកចុះខ្ញុំបានឲ្យគេរៀបចំបន្ទប់រួចរាល់
ខ្ញុំលាសិនហើយ » ថាហើយនាយក៏ដើរចេញទៅ រាងស្តើងតាមសម្លឹងខ្នងក្រាស់ទាំងអំណរគុណចំពោះចិត្តរបស់លីយ៉ុងដែលមើលថែប៉ារបស់គេកន្លងមកដោយស្មោះត្រង់ ។

  ជីមីនឈោងខ្លួនមកកាន់បន្ទប់កាលពីមុនរបស់ខ្លួនលេចជាមួយទឹកមុខស្រងូតសម្ងាត់ កាលបើសភាពបន្ទប់របស់ខ្លួនមិនបានផ្លាស់ប្តូរនិងនៅតែស្អាតដូចមានមនុស្សនៅដែលសបញ្ជាក់ថាកន្លងមកគេតែងតែមើលរំលងក្តីស្រលាញ់របស់ប៉ាដែលមានមកលើខ្លួន ។

   ថ្ងៃប្រែជាខែ ពេលវេលាដើរទៅមុខមិនចាំនរណាឡើយចំណែកអាកាសធាតុរដូវរងាបានកន្លងផុតរដូវស្លឹកឈើជ្រុះបានចូលមកជំនួសវិញ តែបើក្រឡេកមកមើលកំលោះសង្ហាចន ជុងឃុកវិញនាយមិនបានផ្តាស់ប្តូរតាមរដូវ កាលតាំងចិត្តចង់ឲ្យគ្រួសារទទួលបានភាពយុត្តិធម៌នោតែមិនរលាយបាត់ក្នុងចិត្យនាយឡើយ ។ ដោយនាយបន្តនៅស្វែងរកភាពអាក្រក់របស់លោកលីយ៉ុងដើម្បីបកអាក្រាតតែព្រហ្មលិខិតមិននៅខាងគេសោះព័ត៌មានបន្ទិចក៏នាយមិនទទួលបានសោះ ។
   ទឺតៗ!

Love maze Where stories live. Discover now