Episodes :28

154 29 2
                                    

  ក្រឹប/ ជាសម្លេងទ្វាឡានបានបិទខណៈរាងកាយសង្ហាប្រាកដខ្លួនក្នុងឡានទំនើបរបស់អ្នកជាមិត្ត ជុងឃុកទាញខ្សែក្រវ៉ាត់បំពាក់រួចរាល់ទើបតៃកុងឡានចាប់ផ្តើមបញ្ឆេះម៉ាសុីន ។

« មុខស្អុយម្លេះសម្លាញ់? » ជុងឃុក ដៀង ក សួរថេយ៉ុងពេលកំលោះតៃកុងឡានមិនមាត់កស្តីរកគេដូចរាល់ដង។
« ព្រោះឯង! ឡានមានសុខចិត្តទុកនៅក្រុមហ៊ុនហើយតាំងមករំខានយើងឲ្យជិះមកយកឯងរាល់ព្រឹក » នាយបកស្រាយដោយមិនមើលមុខ។

« ឯងស្មានតែយើងចង់នៅក្បែរឯងហី? បើយើងមិនកុហកជីមីនថាឡានខូចទេណាគេមិនឲ្យយើងបានចូលក្បែរទេ »
« ចុះឥឡូវយ៉ាងមិចហើយ? »

« នៅតែដូចដើមគេនៅតែទើសទាស់ចំពោះយើង ! ព្រឹកមិញយើងខំទៅរកគេតាំងពីព្រឹកដើម្បីប្រគល់សោឡានឲ្យគេវិញតែមួយមាត់ក៏គេមិនខ្ជីនិយាយរកហើយសុំគេទៅជាមួយនៅមិនព្រមទៀត » នឹកដល់រឿងព្រឹកមិញនាយនៅខ្នាញ់នឹងជីមីនដែលបង្ហាញរឹកស្អប់គេពេញទី ។
« ឯងនេះថោកដល់កម្រិតហើយតែថាជីមីនខុសពីមុនឆ្ងាយណាស់ »

« ឯងនិយាយត្រូវ...កាលពីដំបូងយើងគ្រាន់តែយកគេជាឈ្នាន់សោះប្រើក្បាច់ញ៉ែតែបន្ទិចក៏ព្រមងាយៗដល់ឥឡូវយើងច្បាស់លាស់ជីមីនបែរជាពិបាកយកចិត្តទៅវិញ »

« នែ៎!ឯងកំពុងសើចសប្បាយលើគំនរទុកមិត្តភក្តិហើយណា » មិនថាតែមាត់ជុងឃុកលើកដៃទះក្បាលថេយ៉ុងស្មាលៗ ...មនុស្សកំពុងកើតទុក្ខចេះមករីករាយទៅកើត ?
« យើងសើចព្រោះមើលឃើញពីការព្យាយាមរបស់ឯងសម្លាញ់! និយាយចឹងល្ងាចផ្ទះយើងមានកម្មវិធីឯងមកដែរមក »

« បើគ្មានវត្តមានជីមីនយើងមិនចូលរួមទេណា ! »
« អាមិត្តឆ្កួតនឹងស្មេហ៍!! ចាំយើងបបួលជីមីនមក » ស្របសម្តីថេយ៍មិនភ្លេចសម្មក់មុខមិត្តដែលងប់ងល់នឹងជីមីនខ្លាំងដល់ម្លឹង ។

# ពេលល្ងាច
   រាងកាយស្តើងដើរទៅរកចំណតឡានដោយមានថង់អុីវ៉ាន់សំពីងសំពោងនៅក្នុងដៃ ជីមីនដើរដូចមនុស្សគ្មានវិញ្ញានខណៈចិត្តគំនិតគិតដល់ពីសុខភាពអ្នកជាប៉ាដែលមិនទាន់ដឹងខ្លួនក៏ទោះបីស្ថានភាពរបស់គាត់ប្រក្រតីក៏ដោយចុះ ។

Love maze Where stories live. Discover now