Episode:03

285 31 3
                                    

ពេលព្រឹកព្រលឹមក្រុមមេធាវីបានមកដល់តាមម៉ោងដែលពួកគេបានសន្យាកាលពីយប់មិញ។ ដោយម្នាក់ៗលេងស្ទាយខោអាវឲ្យសាកសមនឹងការមកលេងសមុទ្រដោយពាក់អាវពណ៌ផ្ទៃមេឃស្តើងព្រមជាមួយនឹងខោខ្លីពណ៌ស
ដោយលើកលែងតែកំលោះសង្ហាជុងឃុកខុសគេតែឯង ។

« ឯងនេះមិនចេះមើលគេឯងសោះ » ថេយ៍ ឈរស្តីឲ្យនាយកម្លោះចំពោះមុខគ្រប់គ្នាដោយសង្រ្គឹតធ្មេញដាក់។

« អ្នកណាបង្ខំឲ្យយើងមកទាំងគ្មានឲ្យព័ត៌មានអីបន្ទិច » ជុងឃុក

« កុំមកបើកភ្នែកភ្លាមក៏ឈ្លោះគ្នា » ជីន ចូលមកសម្របសម្រួល ។ ខណៈឯថេយ៍ដើរចេញពីជុងឃុកដោយដកដង្ហើមធំចំពោះអាកប្បកិរិយារបស់មិត្ត ។ មិនមែនថាគេមិនដឹងពីចំណង់ចំណូលចិត្តរបស់គ្នាទេគេគ្រាន់តែចង់ឲ្យជុងឃុកបើកចិត្តទទួលយកបរិយាកាសនៅជុំវិញខ្លួនខ្លះផងកុំដោយសាររឿងប្អូនស្រីរបស់គេត្រូវមកស្អប់ពិភពលោកទាំងមូលនោះ ។

« អូនដឹងថាបងបារម្ភពីជុងឃុកតែបងគួរបណ្តោយគេខ្លះថ្ងៃមួយគេប្រាកដជាយល់ពីបំណងបង កាលដែលបងឲ្យជុងឃុកមកទីនេះគ្រប់គ្នាក៏សុទ្ធតែដឹងពីហេតុផលបងរួមទាំងជុងឃុកផងដែរគ្រាន់តែគេនឹងអរគុណបងតាមរបៀបរបស់គេ» ជេហូប ដើរមកត្រសងនឹងសង្សានៅឯមាត់ឆ្នេរព្រមទាំងនិយាយកុំឲ្យមិត្តប្រុសតានតឹង ។

« បងដឹងហើយ » ថេយ៍ ញញឹម
« ជីមីនមកហើយតោះទៅ » ណាមជូន ស្រែកហៅគូស្មេហ៍ទាំងពីរនោះទើបពួកគេនាំគ្នារត់មកទូកដែលមានគ្រប់គ្នាកំពុងចាំ ។
« អរគុណពួកបងដែលខំចាំ » ជីមីន រហ័សអោនគោរពគ្រប់គ្នាដោយសារតែគេនឹងយឺតដល់ទៅកន្លះម៉ោងឲ្យពួកគេឈរចាំទាំងថ្ងៃក្តៅ ។

« មិនបាច់គួរសមអីទេ » ណាំជុន និយាយឡើងដោយដៀងភ្នែកទៅមើលមនុស្សក្បែរខ្លួនជីមីនបំណងចង់ដឹងថាជាអ្នកណា។
« នេះគឺជាដើមហេតុធ្វើឲ្យខ្ញុំមកយឺតគេឈ្មោះថេមីនមិត្តរបស់ខ្ញុំ » ជីមីន

« សួស្តីបងៗគ្រប់គ្នា » ថេមីន ញញឹមជាការគួរសមខណៈពេលទទួលបានការស្វាគមន៍ពីគ្រប់គ្នា។
« អុីចឹងយើងឡើងទូកទៅ » ជីមីន បន្តសន្ទនាទើបផ្តល់សញ្ញាដល់អ៊ំម្ចាស់ទូកឲ្យទម្លាក់ស្ពានដើម្បីអាចឲ្យពួកគេឡើង។

Love maze Where stories live. Discover now