ម្ចាស់តូចច្រលឹងត្រូវបានជុងឃុកចាប់លីក្រោមកាត់មនុស្សទាំងហ្វូងតាមសម្លឹងពួកគេដោយកែវភ្នែកចម្លែកគ្រប់គ្នាដោយហេតុថាម្នាក់ត្រូវគេលីនោះស្រវេស្រវារើចេញពីចាប់ខណៈមនុស្សមាឌមាំប្រឹងទប់កម្លាំងពីការរើដើម្បីទៅដល់បន្ទប់ឲ្យលឿនតាមដែលធ្វើទៅបានស្របពេលទូរស័ព្ទរបស់នាយរោទិ៍មិនឈប់ ។
« អូននៅឲ្យស្ងៀមបន្ទិចបានទេ? » ជុងឃុកនិយាយឡើងពេលទាញកាតបន្ទប់ពីខោប៉ៅមកស្កេនដោយបន្តចាប់លីរាងស្តើងដដែល។
« លែងអូនទៅ » ជីមីន ត្រូវបាននាំចូលដល់ខាងក្នុងបន្ទប់ដោយមានមនុស្សមាំទម្លាក់កាយគេទៅលើគ្រែដោយការថ្នាក់ថ្នម ។
« បងនិយាយទូរស័ព្ទបន្ទិច » នាយមាំដើរសម្តៅទៅបង្អួចក្នុងបន្ទប់ក្បែរគ្រែឈរច្រត់ចង្កេះបញ្ចេញរាងសង្ហាទទួលទូរស័ព្ទ ចំណែកជីមីនក្រោបអង្គុយអោបជង្គង់ជាប់សម្លឹងទៅខ្នងក្រាស់ ។
ផ្ទៃមុខដែលធ្លាប់តែស្រស់ស្អាតពេលនេះប្រែអាប់អ៊ួដូចទៅនឹងដួងចិត្តដែលស្រអាប់មិនឃើញពន្លឺ ។
ផាំង/ ទូរស័ព្ទត្រូវបានគប់ដោយដៃមាំទៅខាងក្រៅបន្ទប់ព្រមជាមួយនឹងទឹកមុខនៃកំហឹងប្រាកដឡើងលើមុខសង្ហា
នាយដើរទៅក្រវាសសម្ភារៈដែលនៅក្បែរដៃចោលតាមកំហឹងដែលកំពុងផ្ទុះ ។កែវភ្នែកដែលធ្លាប់សម្លឹងទៅម្ចាស់តូចដោយស្រទន់ពេលនេះផ្លាស់ប្តូរជំនួសដោយការសម្លឹងនាយតូចដោយទោសៈខណៈអ្នកមិនដឹងរឿងបានត្រឹមយកដៃខ្ទប់ត្រចៀកភ័យខ្លាចពីស្ថានការណ៍ពេលនេះ ។
« ហ៊ើយ! » នាយបញ្ចេញកម្លាំងស្រែកខ្លាំងដោយមានដៃមាំដាស់ជញ្ជាំងតាមកម្លាំងដៃដែលបង្កឲ្យប្រអប់ដៃហូរឈាមជាហូរហើរតែតាមអំណាចនៃការខឹងវាបានមិនរំញោចប្រព័ន្ធប្រសាទឲ្យដឹងពីភាពឈឺចាប់នោះឡើយ ។
« ប..ង? » បបូរមាត់ញ័រឡើងដោយព្យាយាមនាំខ្លួនចូលទៅរកនាយមាំស្របពេលដៃតូចអោបចង្កេះនាយព្រមផ្នែកក្បាលនឹងខ្នងទូលាយដើម្បីរំងាប់អារម្មណ៍អ្នកកំលោះ។
« ចេញទៅ! » សម្លេងរឹងទទឹងបញ្ជេញឡើងពេលកែវភ្នែកកំណាចសម្លឹងរាងស្តើង។
YOU ARE READING
Love maze
Romanceរបៀបដែលគេធ្វើ កាយវិការដែលគេសម្តែងជាវិធីដែលគេកំពុងបំផ្លាញខ្ញុំដោយស្នេហាវង្វេងវង្វាន់របស់គេ ។ jikook lover Start : 13 /ste/2023 End : x /x / x Nochi park