Episodes :29

275 36 2
                                    

   ក្រោយចំណាយពេលអស់មួយសន្ទុះក្នុងការញុំាអាហារពេលល្ងាចរួចរាល់អ្នករាល់គ្នាបាននាំគ្នាទៅអង្គុយជជែកលេងនៅបន្ទប់ទទួលភ្ងៀវវិញម្តងខណៈជុងឃុកនិងជីមីនជាអ្នករៀបចំផ្លែឈើសម្រាប់បង្អែមលាងមាត់។
« មិនដឹងម្ចាស់ផ្ទះម៉ាកស្អីឲ្យឯងភ្ងៀវបម្រើទៅវិញ! » កម្លោះសង្ហាជុងឃុកសម្តីទាំងមុខមិនស្រស់ទើបទម្លាក់ចានផ្លែឈើទៅលើតុហើយឈោងខ្លួនទៅអង្គុយក្បែរថេយ៉ុង ។
« ក្នុងចំណោមមិត្តភក្តិមានតែឯងប៉ុណ្ណោះដែលចំណាប់រឿងផ្ទះបាយបើមិនប្រើឯងឲ្យប្រើនរណា? » ថេយ៍និយាយឡើងដោយឈោងខ្លួនពីសាលុងលូកដៃយកសមដើម្បីចាប់ផ្លែឈើញុំាតែក៏ត្រូវជុងឃុកទះស្មាស្រាលព្រមនឹងសម្លក់មុខ។
« ទំពឹងបាយជូរនេះសម្រាប់ជីមីនទេ! ស្វាយមាគំនរឯងមិនញុំា? » មិនថាតែមាត់ជុងឃុកចាប់យកចំណិតស្វាយមកបញ្ចុកកំលោះថេយ៍។
« ឯងនេះស្នេហាជ្រុលជ្រាបពេញខួរក្បាលហើយសូម្បីតែមិត្តក៏លែងខ្វល់ដែរ » ថេយ៍ទំពារស្វាយផងនិយាយផង។
« អ៎រជីមីន...មកអង្គុយត្រង់នេះមក » ជេហូបទប់សំណើចនឹងមិត្តទាំងពីរនោះងាកមកស្វាគមន៍ជីមីនដែលកំពុងដើរចូលមកដោយក្នុងដៃមាននំមួយចំនួន។
« មិនអីទេៗ...ពួកបងជជែកលេងគ្នាសិនចុះខ្ញុំចង់ទៅរកឧបករណ៍ឲ្យហើយចាំមកជជែកជាមួយបងៗ » ជីមីន ញញឹមស្មើៗទៅកាន់គ្រប់គ្នាដោយទម្លាក់របស់ក្នុងដៃនៅលើតុរួចដើរចេញយ៉ាងញាប់ជើង ។
« ឯងទៅៗ » ជីនងាកមកសន្ទនាជាមួយជុងឃុកដោយអ្នកឯណាក៏ងក់ក្បាលយល់ស្របនឹងសម្តីជីន។
   ជុងឃុកញញឹមជាការលាទើបស្ទុះងើបរត់ទៅតាមជីមីនញ័រជើង ។ អ្នកសង្ហាស្រែកផងហៅផងប៉ុន្តែរាងតូចគ្មានប្រតិកម្មឆ្លើយតបតបសោះគិតតែពីរដើរទៅមុខមិនខ្ជីខ្វល់នឹងជុងឃុកបន្ទិចឡើង ។
« ជី...ជីមីន! »
« យ៉ាងមិចនឹង! » រាងស្តើងបញ្ឈប់ដំណើរងាកមកស្តីឲ្យកំលោះសង្ហាទំាងមិនក្រង៉ូវដែលបង្ហាញថាគេធុញជុងឃុកខ្លាំងណាស់ដែលចូលចិត្តមកសិទ្ធស្នាលនឹងគេដោយគ្មានហេតុផល។
« ជីមីនទៅណា? » គេមិនខ្វល់នឹងភាពធុញទ្រាន់ដែលជីមីនមានមកកាន់ខ្លួនដោយជុងឃុកបន្តញញឹមរាក់ទាក់ធម្មតា។
« លោកថ្លង់ឬអារម្មណ៍នឹកដល់សង្សាបានជាមិនឮសម្តីដែលខ្ញុំនិយាយមុននឹង? »
« ខ្ញុំគ្រាន់តែសួរលេងតើ ចាំខ្ញុំទៅជួយរក » មាត់និយាយខណៈដៃមាំក្រសោបដៃតូចមកកាន់ដើម្បីបន្តដំណើរតែក៏ត្រូវជីមីនក្រវាសដៃមាំចេញថែមទាំងរក្សាគន្លាតរវាងជុងឃុកផង។
« កើតអី? » ប្រយោគបន្លឺឡើងដោយក្តីបារម្ភរបស់ជុងឃុកពេលទឹកមុខអ្នកម្ខាងទៀតប្រែជាស្រពន់ភ្លាមៗឯកែវភ្នែកដែលរឹងទទឹងប្តូរមកសោកសៅភ្លាមៗ ។
« រករបស់មិនឃើញឬបានជាមុខបែបនេះ ? »
« នែ៎!លោកគិតថាខ្ញុំជាកូនក្មេងមែនទេ? » ទឹកមុខប្រែមកដូចដើមពេលឮសំណួរដ៏ហួសចិត្តរបស់ម្ចាស់ក្រាស់ ។
« បើសុខៗប្តូរមកបែបនឹង នរណាទៅដឹងថាជីមីនកើតអី? »
ជុងឃុក
« ព្រោះតែធុញនឹងលោក! »
« ធុញយ៉ាងមិច?មនុស្សគួរឲ្យស្រលាញ់ដូចខ្ញុំជីមីនមើលមិនចូលភ្មែកទេអី »
« ខ្ជិលខ្វល់ជាមួយមនុស្សលង់នឹងខ្លួនឯងណាស់ » ថាហើយជីមីនធ្វើមុខជ្រេញដើរទៅសួនបន្តឯជុងឃុកក៏ដើរប្រខិតៗក្បែរកាយតូច ។
   អាកាសធាតុចាប់ផ្តើមចុះត្រជាក់ពេលព្រះអាទិត្យរលុតបាត់ រាងកាយដែលដើរក្រោមមេឃងងឹតចាប់ផ្តើមរលប់រលស់ក្នុងចិត្ត ។ ជីមីនរក្សាភាពស្ងាត់ស្ងាត់ទាំងមានមន្ទិលក្នុងចិត្តហាចេញមិនរួចដោយបានត្រឹមលួចសង្កេតមុខក្រាស់ម្តងៗពេលម្ខាងទៀតភ្លេចខ្លួន។
« លោក » ប្រយោគបន្លឺឡើងក្នុងសម្លេងខ្សោយស្របពេលដំណើរបានឈប់ជំនួសមកវិញដោយការហ៊ានប្រឈមមុខនឹងកាយក្រាស់ , យ៉ាងណារាងស្តើងនៅមិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការសួរសំណួរដែលខ្លួនមានទើបជុងឃុកសម្តីឡើង:
   « បើជីមីនមានអ្វីសួរខ្ញុំអាចសួរបានគ្រប់សំណួរ ខ្ញុំរីករាយនឹងឆ្លើយដោយស្មោះត្រង់ » នាយញញឹម
« ខ្ញុំ...អើយ...ពួកយើងធ្លាប់ស្រលាញ់គ្នាមែនទេ? ខ្ញុំមិនដឹងថាហេតុអ្វីខ្ញុំសួរសំណួរដ៏ឡប់បែបនេះទេប៉ុន្តែរាល់អារម្មណ៍ដែលខ្ញុំទទួលបានពីលោកធ្វើឲ្យខ្ញុំគិតដល់សម្ព័ន្ធភាពមួយនោះ...ហើយនៅមានរឿងជាច្រើនដែលលោកដឹងនិងយល់ពីខ្ញុំកាន់តែធ្វើឲ្យខ្ញុំមិនយល់ ? ម្យ៉ាងទៀតហេតុអ្វីខ្ញុំចាំគ្រប់គ្នាលើកលែងតែលោកម្នាក់? តើលោកជាមនុស្សជាមនុស្សដែលខ្ញុំធ្លាប់ស្រលាញ់និងជាមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំឈឺចាប់ឬបានជាខ្ញុំមិនចាំលោក » ប្រយោគក្នុងចិត្តវែងអន្លាយបានបន្លឺឡើងខណៈច្រមុះចាប់ផ្តើមឈួញកាលបើនិយាយដល់ពាក្យស្រលាញ់ពេញៗមាត់ទៅកាន់មនុស្សម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណច្បាស់។
« ពួកយើងធ្លាប់ស្រលាញ់ហើយខ្លាំងទៀតផងតែបងជាអ្នកខុសដែលមើលមិនឃើញពីក្តីស្រលាញ់របស់អូន...បងសុំទោស »
« លោកធ្វើអ្វីដាក់ខ្ញុំ »
« បងសុំទោស! » ជុងឃុកបានត្រឹមអោនមុខចុះមិនហ៊ាមប្រឈមមុខនឹងរាងតូចឡើយ នាយមិនដឹងបកស្រាយពីភាពអាត្មានិយមរបស់ខ្លួនបែបណានោះទេ។
« ខ្ញុំមិនដឹងថាលោកធ្វើបែបណាដាក់ខ្ញុំទេបានជាខ្ញុំចេះតែមានអារម្មណ៍ណែនទ្រូងពេលឃើញមុខលោក...តែយ៉ាងណាយើងបានបែកគ្នារួចហើយខ្ញុំក៏មិនចង់ឃើញមុខលោកទៀតដែរ ឈប់បង្ហាញវត្តមានក្បែរខ្ញុំទៀតទៅ »
« ជី? កុំចឹងអីណា...បងដឹងបងខុសលើកលែងទោសឲ្យបងម្តងទៀតបានទេ? » ដៃមាំស្រវាក្រសោបដៃតូចជាប់ព្រមនឹងទឹកមុខអង្វរ ក ស្តែងឡើងលើមុខមំា។
« នេះខ្ញុំបាត់បង់ការចងចាំផងស្អប់លោកប៉ុណ្ណឹងហើយចុះទម្រាំការចងចាំខ្ញុំមកវិញនោះ? ខ្ញុំមិនចង់ឃើញសូម្បីស្រមោលលោក »
« ជី? »
« លែងខ្ញុំ! » ជីមីនគ្រវាសដែចេញម្តងទៀតហើយត្រឡប់ខ្លួនដែលចូលទៅក្នុងផ្ទះវិញឯជុងឃុកបានត្រឹមមើលខ្នងស្តើងដែលចេញទៅព្រមទំាងព្រលែងសម្តីយ៉ាងឮ:
« បងមិនខ្វល់ថាអូនចង់ឲ្យបងចេញពីជីវិតអូនយ៉ាងណាទេតែបងមិនព្រមបាត់បង់អូនម្តងទៀតឡើយ ! »
    បន្ទាប់ពីអង្គុយសោកសៅអស់មួយសន្ទុះជុងឃុកបានត្រឡប់ចូលទៅក្នុងផ្ទះវិញដោយមានឧបករណ៍មួយប្រអប់ចូលទៅជាមួយ ។ អ្នកសង្ហាដាក់ខ្លួនលើសាលុងដោយភាពស្ងាត់ស្ងាប់ដែលជាសញ្ញាឲ្យអ្នកក្នងបន្ទប់ទទួលភ្ងៀវដឹងស្រេចហើយថាពួកគេឈ្លោះគ្នាមុននេះម្យ៉ាងមុននេះជីមីនចូលមកលាពួកគេទាំងប្រញ៉ាប់ប្រញាលជាមួយទឹកមុខក៏មិនខុសប៉ុន្មានពីជុងឃុកពេលនេះ ។

Love maze Where stories live. Discover now