Episodes:12

147 26 2
                                    

   រង្វង់ភ្នែកក្រាស់បើកឡើងនាពេលព្រឹកព្រលឹមសម្លឹងទៅពិដានពណ៌សដែលអាចសម្គាល់ថាខ្លួនកំពុងនៅមន្ទីរពេទ្យ។ជុងឃុកក្រឡេកទៅស្តាំដៃកាលបើមានអារម្មណ៍ដៃរបស់ខ្លួនកំពុងទ្រទម្ងន់ទើបប្រទះនឹងទម្រង់មុខតូចដែលកំពុងលង់លក់កើយបាតដៃខ្លួន ។

ដៃមាំទាញដៃរបស់ខ្លួនចេញសន្សឹមៗដែលជាហេតុឲ្យជីមីនភ្ងាក់ដឹងខ្លួនក្រញ៉ាប់ដោយប្រញ៉ាប់ងើបអង្គុយធម្មតា។
« អូនសុំទោសដែលកើយដៃបង » ជីមីន លូកដៃទាញដៃមាំក្នុងបំណងម៉ាស្សាឲ្យខណៈរាងកាយក្រាស់បដិសេធគេ។

« បងមានអារម្មណ៍ធូរស្រាលឬអត់? » ជីមីន ធ្វើខ្លួនមិនត្រូវពេលប្រទះនឹងកាយវិការព្រងើយរបស់ជុងឃុកទើបចេះតែសួរនាំផ្សេងៗដោយតាមសម្លឹតមុខកំលោះរហូត។

« បងមិនអីទេអូនអាចទៅធ្វើការបាន បងមិនចង់រំខានអូនឡើយ » នាយក្រោបអង្គុយដោយមិនសម្លឹងមុខរាងតូចដដែល ។

« បងថាមិនចង់រំខានអូន? »ប្រយោគសួរដោយការអន់ចិត្តខណៈរាងតូចអស់សំណើចហួសចិត្តនឹងសម្តីដែលខ្លួនបានឮមុននេះ។

« បងកើតអី?អូនធ្វើអ្វីខុសទើបអូនទទួលបានការព្រងើយកន្តើយពីបង ជុង » ទឹកភ្នែកស្រក់ចុះជាមួយនឹងសម្លេងអណ្តឺកអណ្តក សួររកមូលហេតុដែលឲ្យជុងឃុកធ្វើខ្លួនឃ្លាតឆ្ងាយពីខ្លួនបែបនេះ ។

« បងមិនដឹងទេ..បងគ្រាន់តែគិតថាពួកយើងគួរនៅឆ្ងាយពីគ្នាមួយរយៈ! » កាលបើប្រទះនឹងទឹកភ្នែករបស់សង្សានាយរហ័សងាកចេញយ៉ាងលឿនហាក់មិនអាចអាចប្រឈមមុខបានដែលខ្លួនធ្លាប់បានសន្យាថានឹងមិនឲ្យស្ថានភាពទាំងនេះកើតឡើង ។

« បងនិយាយអីជុង?នេះឬជាអ្វីដែលបងធ្វើដាក់អូនពេលដែលអូនទុកចិត្តបងទាំងស្រុងមែនទេ ? » រាងតូចព្យាយាមទប់ទឹកភ្នែកកុំឲ្យបន្តស្រក់ដោយលើកដៃជូតទឹកភ្នែកព្រោះមិនចង់ឲ្យជុងឃុកឃើញពីភាពទន់ខ្សោយរបស់គេជាងនេះ ។

« ហឹម! បើជាអ្វីដែលបងត្រូវការអូននឹងធ្វើតាមតែអូនសុំនឹងចាំរហូតដល់មានអ្នកមកកំដរបងសិន » ជីមីន ព្យាយាមធ្វើធម្មតាប្រមូលអារម្មណ៍ហើយនិយាយបន្តព្រោះជុងឃុកមិនបានឆ្លើយតបនឹងសំណួររបស់គេឡើយ។

« បងអាចនៅម្នាក់ឯងបាន ! »
« អូននឹងឈប់រំខានបងហើយ » ដៃស្រលូនទាញកាបូបរបស់ខ្លនចេញទៅក្រោយពេលបញ្ចប់ប្រយោគ ។ ក៏ដោយគេអស់ការអត់ធ្មត់មិនឲ្យទឹកភ្នែកមិនហូរបង្ហាញការឈឺចាប់ទៀតបានឡើយ គេចង់តែស្រែក..ស្រែកឲ្យអស់ចិត្ត ឲ្យធូរស្រាលក្នុងខ្លួនក្នុងខណៈពេលនេះគេតឹងណែនទ្រូងណាស់រកមូលហេតុមិនឃើញហេតុអ្វីទំនាក់ទំនងរវាងពួកគេដើរដល់តំណាក់កាលនេះឡើយ ។

Love maze Where stories live. Discover now