Episodes:16

169 31 9
                                    

   ជុងឃុកប្រលែងកាយតូចពីរង្វង់ដៃកាលបើដឹងដល់វត្តមានអ្នកទី៣ស្ថិតក្នុងស្ថានភាពដ៏អ៊ូអ៊ាប់ ។ ជុងឃុកទាញរាងតូចឲ្យឈរនៅក្បែរខ្លួនព្រមនឹងដៃមាំក្រសោបដៃតូចម្ចាស់បង្ហាញពីឯានៈរបស់ខ្លួនចំពោះអ្នកវ័យចំណាស់ ។
 
« សួស្តីលោកពូ!  » នាយអោនគោរពតាមទម្លាប់ព្រមនឹងកែវភ្នែកទទេស្អាតប្រាកដឡើង ។
« ជីមីនទៅជាមួយប៉ា » ជំនួសឲ្យការចាប់អារម្មណ៍នឹងកាយមាំវ័យចំណាស់សម្លឹងទៅកូនប្រុសតែមួយគត់ដែលមិនបានអើពើនឹងសម្តីខ្លួន

« ហេតុអ្វីខ្ញុំត្រូវទៅជាមួយប៉ា? » ប្រយោគបន្លឺទាមទារចម្លើយខណៈប្រឹងលាក់អារម្មណ៍ទំាងប៉ុន្មានកប់ទុកក្នុងខ្លួនដោយហេតុថាមានអារម្មណ៍ខ្មាស់អៀនដែលឲ្យវ័យចំណាស់ឃើញពីភាពមិនសុីចង្វាក់គ្នានៃស្នេហារបស់ខ្លួនកាលបើគេទើបអះអាងថាជុងឃុកជាបុរសដ៏សែនល្អដល់គាត់ថ្មីៗ ។

« វាកំពុងបោកប្រើកូនដើម្បីស៊ើបពីប៉ា! រូបថតច្បាស់នឹងភ្នែកប៉ុណ្ណឹងហើយកូននៅល្ងង់ដល់ណាទៀត » គាត់ប្រើសម្លេងធ្ងន់ប៉ោងសរសៃ ក ដាក់ ក្នុងពេលដែលគាត់ខំលាតត្រដាងការពិតឲ្យឃើញនៅនឹងមុខហើយថាបុរសដែលកំពុងកាន់ដៃនឹងមានសន្តានជាអ្វីឲ្យប្រាកដ ។

« គាត់ប្រាប់ថាជាប្អូនជាដូនមួយរបស់គាត់ ប៉ាកុំចេះដឹងរឿងរបស់ពួកខ្ញុំអី »

« ឯងចង់ដឹងអ្វីមករកយើង កុំទៅពាក់ព័ន្ធជាមួយកូនយើង វាមិនដឹងអីទេ » ដោយហេតុពន្យល់រាងតូចមិនស្តាប់ទើបព្រមបើការសន្ទនានឹងកំលោះខ្ពស់ ។

« ខ្ញុំមិនចង់ដឹងអ្វីទេព្រោះការពិតនឹងបង្ហាញនៅតុលាការលោកពូ » សម្តីរបស់គេធម្មតាតែឲ្យលោកផាកឡើងក្រពុលមុខ ។

« ឯងស្មានតែការពិតដូចអ្វីដែលឯងបានឮបានដឹងជាងយើងដែលនៅក្នុងហេត្កករណ៍នោះទៀតឬ ? » ដោយអស់យោបល់លោកផាកចាកចេញពេលប្រយោគបញ្ចប់ព្រោះវិធីសាមញ្ញារបស់គាត់មិនអាចបំបែកពួកគេបានទេមានតែប្រើដៃជើងប៉ុណ្ណោះដែលអាចឲ្យកូនប្រុសរបស់គាត់ចាកចេញពីមាត់នរកបាន ។

« បងនិយាយរឿងអ្វីជាមួយប៉ា? បងស្គាលប៉ាអូនពីពេលណា ? » ជីមីន រក្សាគន្លាតពីអ្នកម្ខាងទៀតកាលបើទទួលអារម្មណ៍ខ្លួនគេហាក់ស្គាល់ជុងឃុកកាន់តែមិនច្បាស់ ។

Love maze Where stories live. Discover now