Episode:04

167 22 0
                                    

ពេលព្រឹកព្រលឹមស្រាងៗក្រុមមេធាវីនាំគ្នាត្រឡប់ទៅក្រុងប៊ូសានវិញដោយមានអ្នកភូមិនមួយចំនួនជូនដំណើរជាការគួសមដែរ។

« ដូចជាបាត់អ្នកកំលោះមុខមំាម្នាក់? » មេភូមិសួរពេលមកប្រជុំគ្នាក្បែរឡានក្រុងគាត់សួរឡើងកាលបើបាត់វត្តមានម្នាក់ទើបធ្វើឲ្យរាងតូចដែលទើបមកដល់នោះក៏ចាំស្តាប់ចម្លើយដែរ។

« ដោយសារមានកិច្ចការបន្ទាន់គេបានចេញទៅតាំងពីកណ្តាលយប់មិញ » ណំាជូន ប្រាប់តាមការស្មានក៏ព្រោះពួកគេមិនដឹងទេថាជុងឃុកទៅណានោះ ឃើញតែសារដែលនាយប្រាប់ថាទៅមុននៅក្នុងគ្រុបកាលពីព្រឹក។

« សូមឲ្យសុខសប្បាយតាមផ្លូវណា » មេភូមិនិយាយម្តងទៀត ទើបក្រុមមេធាវីនាំគ្នាឡើងឡានចំណែកឯអ្នកភូមិបំបែកគ្នាទៅបំពេញកិច្ចការរៀងៗខ្លួន ។

« ជីមីនត្រឡប់ទៅក្រុងវិញស្មាលណា » មេភូមិសួរខណៈពេលដើរទៅផ្ទះស្របផ្លូវនឹងកំលោះតូច។

« ពេលរសៀលលោកពូ លោកយាយនៅឃាត់ញុំាបាយជាមួយគ្នាសិន » ជីមីន ញឹមដាក់

« ទៅវិញសុវត្ថិភាពណាហើយឧស្សាហ៍មកលេងភូមិផង មិនចឹងទេកូនប្រុសពូ(ថេមីន)ទៅតាមលេងក្មួយដល់ក្រុងហើយ »

« បាទ » រាងតូចសើចឡើងបន្ទិចពេលនឹកដល់មហាមិត្ត។
#នៅលើឡានក្រុង

« បងជុងឃុកគាត់ទៅណា ? » ជេហូប បើកការសន្ទនាពេលឃើញគ្រប់គ្នាអង្គុយនៅលើកៅអីស្ងៀមៗមិននិយាយគ្នាតាំងពីចេញមក។

« ជប៉ុនទេដឹង? » ថេយ៍លូកម៉ាត់ទាំងអង្គុុយបិទភ្នែកគេងកើយស្មាសង្សាសំណព្វចិត្ត។

« នាំគ្នាសម្រាកទៅ ជុងឃុកគេធំហើយមិនបាច់បារម្ភទេ »
ជីននិយាយចប់ទូរស័ព្ទរបស់គេរោទិ៍ទើបគ្រប់គ្នាស្ងៀមកុំឲ្យរំខាន់ដល់ជីន ។

« អាឡូ(តាមchat) ជីអាន់? » ជីន (បើកspeaker)
« ពូជីន ហុឹកៗ! » អ្នកខាងនោះនិយាយមិនចេញបានត្រឹមតែយំយកៗដែលបង្កឲ្យអ្នកចាំស្តាប់កើតការណ៍មិនស្រណុកចិត្តឡើងមក

« មានអ្វីនិយាយមកកុំបំភ័យពូ ណា » អ្នកខាងនេះដូចទាយបានខ្លះតែគេមិនទុកចិត្តថាវាលឿនពេកទេ។

Love maze Where stories live. Discover now