Episode:02

303 30 4
                                    

   មេឃប្រែជាងងឹតស្របនឹងអាកាសធាតុក៏ចាប់ផ្តើមចុះត្រជាក់, រាងកាយល្អិតដែលកំពុងអង្គុយស្តាប់កាសជាមួយនឹងអារម្មណ៍សោកសៅនៅសួនសាធារណៈឯនេះចាប់ផ្តើមមានអារម្មណ៍មិនស្រួល។

« Jk! » JM ឧទានឈ្មោះអ្នកកំលោះដែលអង្គុយនៅក្បែរខ្លួនទាំងផ្អើលហើយក៏ទាញកាសចេញពីត្រចៀក។
« អារម្មណ៍ហោះហើរដល់ណាខ្ញុំមកអង្គុយមួយសន្ទុះហើយ » JK បង្ហាញអាការៈអស់សើចដោយមិនភ្លេចបកស្រាយចម្ងល់កាយតូច ។

« លោកមកធ្វើអីទីនេះដែរ? » JM បន្តសំណួរ ដោយសារនៅទីនេះស្ងប់ស្ងាត់គ្មានអ្វីដែលជាមេធាវីដូចគេមកនៅទីនេះទេ វាមិនសម!
« មិត្តរួមការងារបបួលមកញុំាអីនៅម្តុំនេះហើយខ្ញុំក៏មកដើរលេងនៅសួនក៏ឃើញJM ទើបចង់ចូលមកនិយាយលេង» Jk

« អូ៎ » JM
« ចុះJMវិញ?មើលទៅសោកសៅដល់ហើយ » JK និយាយទាំងសម្លឹងមុខកំលោះតូចជាប់ដោយមានចម្ងល់ , JMឃើញកែវភ្នែកដែលសម្លឹងមើលមកខ្លួនប្លែកគេក៏ងាកមុខចេញយ៉ាងលឿន ។

« មានបញ្ហាបន្ទិចនឹងណាតែខ្ញុំអាចដោះស្រាយបាន » JM
« រកអ្នកកំដរមួយទៅពេលមានបញ្ហាមានគ្នា » JK ផ្តល់យោបល់ម្តងទើបធ្វើឲ្យJMងាកមកប្រសព្វនឹងគេម្តងទៀត។
« ហេតុអ្វីដឹងខ្ញុំនៅម្នាក់ឯង? » JM លើកចិញ្ចើមសួរទើបJKផ្តល់ចម្លើយឲ្យខ្លួននឹងញញឹមឡើងសម
« មនុស្សប្រភេទដូចគ្នាមើលគ្នាឆាប់ដឹងណាស់ » JK
« អុីចឹងលោកគួរតែរកដែរទៅមុននឹងមកប្រាប់ខ្ញុំ » JM ត្បកឲ្យវិញទាំងញញឹមឌឺ ។

« ពីមុនខ្ញុំរកមិនទាន់បានតែឥឡូវខ្ញុំប្រហែលកំពុងជួប» JK ប្រើក្រសែភ្នែកទាំងគូសម្លឹងមុខកំលោះស្រស់ដោយមានស្នាមញញឹមជាប់ផ្ទៃមុខជាប់ទោះបីJMគេចជាច្រើនសារតែនាយនៅតែរក្សាជំហរដដែល ។
« ខ្ញុំទៅមុនហើយ បាយៗ » JM ក្រោបឈរពេញកម្ពស់លើកដៃបាយៗដោយជ្រើសមិនមើលមុខJKហើយក៏រត់ទៅបាត់។ ដែលសកម្មភាពនេះបង្កឲ្យJKសើចចេញធ្មេញទន្សាយសម្លឹងមើលកាយវិការមនុស្សតូចរត់ចេញទៅ ។
*New day

  ឡានក្រុងបើកនៅលើផ្លូវក្រាលកៅស៊ូដោយឆ្ពោះទៅកាន់ភូមិអ្នកស្រុកក្បែរជើងភ្នំនៃខេត្តបូសាន អមសងខាងផ្លូវមានដើមឈើនិងរុក្ខជាតិជាច្រើនប្រភេទដុះជាទេសភាពដ៏ត្រជាក់ភ្នែកសម្រាប់គ្រប់គ្នា
« នេ៎! ឯងគិតអីបានជាអូសយើងមកជាមួយដែរ » JK ច្រត់ចង្កេះសួរទៅកាន់មិត្តខណៈឯងអ្នកត្រូវគេសួរ កំពុងរៀបចំឥវ៉ាន់ចុះពីឡានក្រុង។
« ចុះមកសិនមក » ថេយ៉ុង លើកកាតូបស្ពាយទើបអូសដៃមិត្តសម្លាញ់ចុះមកតាមក្រោយ
« ឲ្យមកបង អូនដើរមុនទៅប្រយ័ត្នផង » ពេលដើរមកដល់កន្លែងជុំគ្នា ថេយ៉ុងក៏ស្នើរសុំវ៉ាលីពីសង្សាហើយក៏រុញឲ្យទៅJKកាន់

Love maze Where stories live. Discover now