Episodes:07

177 27 2
                                    

សម្រឹបជើងស្រាលៗដើរត្រឡប់ចុះឡើងនៅមុខបន្ទប់នាយជាសង្សារ ។ កែវភ្នែវពណ៌ត្នោតសម្លឹងទៅមុខបន្ទប់នាយក្រាស់ដោយវីវក់នឹងគំនិតជាច្រើន។
#តុកៗ ដៃស្រលូនលើកដៃគោះទ្វាបន្ទប់ដោយព្យាយាមបម្រួលស្មារតីក្លាហាន។

« ខ្លាចអីទេ សង្សារខ្លួនឯងសោះ » ជីមីន ជេរប្រទិចខ្លួនឯងតិចៗខណៈពេលរង់ចាំអ្នកកំលោះមកបើកទ្វា។

« អូ! ជីមីន? » នាយនិយាយដោយធ្វើមុខឆ្ងល់ទាំងដែលដឹងហើយថាជារាងតូចមុនពេលបើកទ្វាម្លេះ។

« បើលោកមិនទាន់គេងទេយើងទៅមើលmovie » រាងតូចអ្នកនិយាយតែជុងឃុកជាអ្នកអូសគេទៅរកបន្ទប់ជីមីន។
មកដល់ក្នុងបន្ទប់ភ្លាមជីមីនជាអ្នករកភេសជ្ជនិងនំទុកញុំាមើលកុនឯជុងឃុកជាអ្នកជ្រើសរើសរឿងសម្រាប់មើល។
ជុងឃុកអង្គុយនៅលើសាឡុនរង់ចាំសង្សាដែលកំពុងកកូរកកាយរបស់ញុំាក្នុងទូ ។

« បងនិយាយទូរស័ព្ទបន្ទិច » នាយស្រែកប្រាប់រាងតូចទើបដើរហួសទៅ យាត ចំហៀងបន្ទប់ ។

« មានអ្នកជួយវានិងក្រុមគ្រួសារហោះចេញបាត់ហើយអ្នកប្រុស ពួកខ្ញុំកំពុងតែសុឺបតែខាងព្រលានយន្តហោះមិនព្រមបញ្ចេញព័ត៌មានឲ្យដឹងទេដោយពួកគេអះអាងថានេះជាការស្នើសុំរបស់អតិថិជន »

« ស្អែកយើងនឹងស្នើលិខិតសុំពិនិត្យចាំពួកឯងចាត់ការទៅ ពេលរកពួកវាឃើញនាំទៅជប៉ុន » នាយដកដង្ហើមធំក្រោយពេលបិទទូរស័ព្ទដោយអារម្មណ៍តានតឹង ។ រាងសង្ហាមាំឈរដកដង្ហើមធំមួយសន្ទុះទើបត្រឡប់ចូលទៅខាងក្នុងវិញក្រោយពេលសម្រួលអារម្មណ៍មកធម្មតាវិញ។

« មិនខ្លាចធាត់ទេអី? » នាយដាក់អង្គុយក្បែររាងតូច ស្របពេលលូកដៃយកនំមកញុំាដែរ ។

« ម្តងម្កាមិនអីទេ » គេតបតែភ្នែកសម្លឹងមើលទូរទស្សន៍មិនដាក់។

« ដូចជាឈឺកញ្ចឹង ក ដល់ហើយ » រាងមាំរំកិលខ្លួនខិតចូលកាន់តែជិតទើបទម្លាក់ក្បាលផ្នែកនឹងស្មារាងស្តើង ។ ជីមីន មិនបាននិយាយអីត្រឹមអស់សំណើចក្នុងចិត្តនឹងកាយវិការរបស់សង្សារ ។

ក្នុងបន្ទប់ដ៏ល្វឹងល្វើងក្រោមអាការធាតុដ៏ត្រជាក់ក៏មានគូស្មេហ៍ថ្មីថ្មោងកំពុងមើលកុនយ៉ាងសប្បាយក្រោមសភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ យូរៗទៅក៏បាត់សម្លេងសារសងជំនួសឲ្យកុនមើលគូស្មេហ៍ដែលដេកលង់លក់វិញ។

Love maze Where stories live. Discover now