Episodes:11

152 27 4
                                    

  « ជីមីន! » សម្លេងរបស់វ័យចំណាស់បន្លឺឡើងនៅខាងមុខរាងតូចដោយដាក់អង្គុយចុះនៅទល់មុខដោយមិនទទួលការអញ្ចើញពីម្ចាស់តុ។

« និយាយជាមួយប៉ាបន្ទិចមកជីមីន? » ប្រយោគបន្លឺឡើងដោយការស្នើរសុំខណៈរាងតូចបម្រុងនឹងងើបចេញពីតុ។ ជីមីនបង្ខំចិត្តស្តាប់តាមសម្តីលោកប៉ាម្តងទៀតក្រោយពីខានឃើញគាត់អស់ជាច្រើនខែ។

« កូនមិនគិតចង់ទៅណាជាមួយប៉ានៅសេអ៊ូលវិញទេឬ?ប៉ាចាស់ហើយប៉ាចង់នៅក្បែរកូនហើយចង់ប្រគល់របស់គ្រប់យ៉ាងឲ្យកូនដែរ » លោកផាក រៀបរាប់បីគោលបំណងទាំងឡាយដែលគាត់មកជាន់ទីនេះតែរាងតូចហាក់គ្មានប្រតិកម្មឆ្លើយតបនឹងគាត់ភ្លាមៗសោះ ។

« ខ្ញុំមិនចង់ជាន់ដានប៉ាទេខ្ញុំត្រូវនៅជាមួយមនុស្សដែលស្រលាញ់ខ្ញុំដូចជាលោកយាយ ខ្ញុំមិនទៅណាចោលគាត់ទេ » រាងតូចបដិសេធដោយសង្កត់ចិត្តព្រោះមិនចង់នឹកឃើញរឿងដែលលោកផាក ចាកចោលគ្រួសារព្រោះតែការងារជំនួយដោយទុកឲ្យម៉ាក់និងយាយត្រូវមើលថែគេយ៉ាងលំបាកសូម្បីតែថ្ងៃខួបំណើត១៥ឆ្នាំរបស់គេក៏គ្មានវត្តមានរបស់ប៉ាមកចូលរួមហើយវាក៏ជាថ្ងៃដែលម៉ាក់របស់គេសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនព្រោះមនុស្សអាត្មានិយមម្នាក់នេះ បានបញ្ជូលលិខិតលែងលះនៅថ្ងៃនោះដែរ ។

« ប៉ាអាចទៅនិយាយជាមួយលោកយាយហើយទៅរស់នៅសេអ៊ូលជាមួយគ្នាក៏បាន ម្យ៉ាងនៅទីនេះគ្មានអ្វីដែលអស្ចារ្យទេប៉ាចង់ផ្តល់ជីវីតដល់ល្អឲ្យឯង ស្តាប់ប៉ាម្តងទៅ »

« ប៉ា! ខ្ញុំធំហើយខ្ញុំចង់រស់នៅជាមួយដែលស្រលាញ់ខ្ញុំ
មិនមែនលុយរបស់ខ្ញុំ » គេរាងតម្លើងសម្លេងដាក់អ្នកជាប៉ាកាលបើឱពុកបង្កើតមិនបានយល់ពីអ្វីដែលគេត្រូវការបំផុតវាមិនមែនជាលុយតែជាក្តីស្រលាញ់ទៅវិញទេ ។

« ធំយ៉ាងមិចបើកូនមិនទាន់ដឹងផងថាមនុស្សនៅក្បែខ្លួនពួកនោះវាគិតយ៉ាងមិចខ្លះមកលើកូនផងនោះ? »

« នេះលោកប៉ាឲ្យគេតាមដានខ្ញុំមែនទេ ? » ប្រយោគពោលពេញដោយកំហឹងដែលអាចសម្គាល់បាមតាមរយៈកែវភ្នែកក្រហមច្រាលសម្លឹងទៅវ័យចំណាស់ ។

Love maze Where stories live. Discover now