Episodes:15

186 24 9
                                    

• Café and bread

  « មកហើយ » ប្រយោគបន្លឺឡើងពីកំលោះខ្ពស់ថេមីនដាស់សិតិដល់ជីមីនដែលអង្គុយទ្រមុខនឹងដៃមាំ ។ ថេមីនដាក់ថាស់អាហារសម្រន់ដែលមាននំបុ័ងមួយចំនួននិងភេសជ្ជសម្រាប់ពយកគេនៅលើតុហើយទើបអង្គុយតាមក្រោយ ។

« យប់មិញធ្វើអី មុខដូចអ្នកអត់បានដេក » ថេមីន សួរឡើងពេលកំពុងដាក់នំបុ័ងចូលមាត់ ។
« កុំខ្វល់រឿងយើង! ឯងមានការអ្វី? » ជីមីន តម្រង់ខ្លួនឲ្យត្រង់ទើបចាប់ផ្តើមសួរបកវិញ ព្រោះថាព្រឹកនេះពេលមកដល់ហាងភ្លាមក៏ត្រូវមិត្តសម្លាញ់អូសមកផ្សារទំទើបដោយគ្មានប្រាប់អ្វីមាត់។

« យើងគ្រាន់តែយកផ្លែឈើឲ្យម៉ូយ »
« ប៉ុណ្ណឹង? » រាងតូចសួរជាន់ដោយវាយចិញ្ចើមដាក់ខណៈឯថេមីនស្ងាត់មាត់មួយសន្ទុះទើបតបដោយអាការៈរបស់កាយមាំបង្ហាញប្រាប់កំលោះតូចយ៉ាងច្បាស់ថាអន់ចិត្ត។

« មកពីយើងនឹកឯងនឹងហើយប៉ុន្មានខែនេះមិនត្រឡប់ទៅលេងភូមិហើយទាក់ទងមកពេលណាក៏រវល់ »
« ទៅៗយើងសុំទោស » ដៃតូចស្រវាអង្ទែលខ្នងដៃមិត្តដោយប្រឹងលាក់អារម្មណ៍អស់សំណើចដែលថេមីនមកអន់ចិត្តនឹងខ្លួនព្រោះរឿងបែបនេះ ។

  ការសន្ទនាដល់ពេលស្ងាត់ក្រោយពេលមិត្តភក្តិទាំងពីរសម្រុះសម្រួលរឿងរគាំងរគូសរវាងពួកគេ។ដោយម្នាក់ៗផ្តោតអារម្មណ៍លើអាហារនៅលើតុព្រោះបន្ទាន់ពីនេះពួកគេត្រូវបំពេញកិច្ចការរៀងខ្លួន ។

« អេ៎ ...នោះគឺ? » បបូរមាត់ក្រាស់បន្លឺឡើងដោយប្រើភ្នែកទាំងគូរតាមសម្លឹងមនុស្សពីរនាក់ដែលកំពុងដើរឆ្លងកាត់ហាងដែលពួកគេស្ថិតនៅខណៈឯខួរក្បាលក៏រលឹកការចងចាំពីឈ្មោះរបស់មនុស្សមាឌមាំនោះ ។

« មេធាវីមុខងាប់ដែលចូលចិត្តរញ៉េរញ៉ៃជាមួយឯងកាលពីនៅភូមិទេតើ » ថេមីន និយាយដោយសម្លឹងទៅរកឯជីមីនក៏សម្លឹងទៅតាម ។

« ស្ងាត់ៗបែបនេះចេះមានសង្សាដែលតើ » គេបន្តនិយាយដោយងាកមកចាប់អារម្មណ៍នឹងម្ហូបវិញ ។

« ឯងមិចទៅដឹងថាពួកគេជាសង្សានឹងគ្នា? អាចជាមិត្តរួមការងារក៏ថាបាន » អណ្តាតគាំងក្រោមរូបភាពសិទ្ធស្នាមរបស់នាមជាសង្សាសិទ្ធស្នាលគ្នានិងអ្នកដទៃដើរកាត់មុននេះតែប្រឹងព្យាយាមធ្វើធម្មតាក៏ព្រោះជឿជាក់លើជុងឃុកដែលសន្យានឹងខ្លួនកន្លងមក។

Love maze Where stories live. Discover now