Episodes:14🔞

245 22 8
                                    

រាងកាយមាំប្រាកដខ្លួនឡើងដោយមានកន្សែងពោះគោបិទបាំងខ្វែងខាងក្រោមខណៈផ្នែកខាងលើទទេស្អាតមានត្រឹមតំណក់ទឹកដែលកាន់តែធ្វើឲ្យរាងកាយគេមានភាពទាក់ទាញជាមួយនឹងសក់ទឹកជោគនិងរាងកាយមាំមួនដូចទៅនឹងបុរសដែលត្រូវបានគូសវាស ។

« បងងូតទឹកលឿនម្លេះ? » បបូរមាត់តូចសួរឡើងពេលងាកទៅឃើញនាមជាសង្សាចេញពីបន្ទប់ទឹកយ៉ាងរហ័ស។
« បងសន្សំទឹក! » គេនិយាយខ្លីដោយអ្នកស្តាប់បង្ហាញទឹកមុខអស់សំណើចស្របពេលដៃមាំទាញកន្សែងជូតសក់ពីដៃរាងតូចយកមកជូតសក់សើមរបស់ខ្លួន។

« ណែ៎!អូនមិនទាន់ជូតសក់ហើយទេ » រាងកាយល្អិតក្រោបអង្គយមុខតុសម្អាងដោយយោងដៃដ៏ខ្លីរបស់ខ្លួនដើម្បីដណ្តើមកន្សែងពីមនុស្សធំវិញ ។

  ដៃមាំដូចមឹកក្រសោបចង្កេះតូចជាប់ជាមួយនឹងទឹកមុខញញឹមព្រាននារីដាក់អង្គុយនឹងចុងគ្រែដោយមានរាងល្អិតអង្គុយពាក់កណ្តាលភ្លៅ ។

« ជូតសក់ឲ្យបងបន្ទិចណា! » នាយស្នើសុំញញឹមចេញធ្មេញទន្សាយទើបទម្លាក់កន្សែងលើដៃតូច។ ជីមីនទទួលឥតលក្ខខណ្ឌខណៈជុងឃុកបន្តអោបចង្កេះរាងតូចជាប់ដោយដាក់ចង្កាមាំលើខ្នងតូច ។

« បងសុំអូនជួយតែបងកំពុងធ្វើឲ្យអូនពិបាក » ជីមីន បញ្ឈប់សកម្មភាពពេលជុងឃុកមិនព្រមព្រលែងគេ ។
« មកពីបងនឹកអូនពេក ! » ប្រយោគបន្លឺឡើងដោយភាពមិនច្បាស់លាស់ពីបបូរមាត់ក្រាស់ពេលច្រមុះមានខ្ទង់កំពុងស្រង់ក្លិនយ៉ាងមមាញឹកពីកញ្ចឹង ក តូច ។

« មើស! ព្រលែងអូន » ដៃតូចទាំងគូព្យាយាមរុញរាងមាំចេញដោយកម្លាំងខ្លំាងតែជុងឃុកច្រានខ្លួនគេដោយគ្មានឱបសគ្គទៅលើគ្រែតាមដោយរាងមាំច្រត់ដៃគ្របពីលើ ។

« បងសុំមួយមក! » ប្រយោគបញ្ចេញគ្មានក្បាលកន្ទុយតែក៏អាចឲ្យអ្នកស្តាប់ដឹងពីន័យរបស់ប្រយោគនេះទើបព្យាយាមគេចពីក្រសែភ្នែកស្រទន់របស់អ្នកខាងលើ។

« សុំអី? »
« មីននី! » ដៃមាំក្រសោបមុខតូចឲ្យសម្លឹងចំពេលអ្នកម្ខាងទៀតព្យាយាមគេចមុខ ។

« អឹម! » រាងតូចក្រហឹមដើម ក ជំនួសឲ្យការឆ្លើយតប ។ អ្នកស្នើសុំកាលបើឮភ្លាមញញឹមចេញធ្មេញទន្សាយសារជាថ្មីដោយវិនាទីបន្ទាប់នាយទម្លាក់បបូរមាត់ក្រាស់គ្រប់គ្រងលើបបូរមាត់អ្នកខាងក្រោមយ៉ាងរហ័ស ។

Love maze Where stories live. Discover now