Episodes: 5

153 25 3
                                    

កន្លងផុតជាច្រើនថ្ងៃជុងឃុកបានត្រឡប់មកកាន់ប្រទេសកូរ៉េវិញ គ្រប់យ៉ាងសម្រាប់គេគ្មានវិញដែលផ្តាស់ប្តូរសោះឡើយគេនៅតែជាមនុស្សងប់នឹងការងារយកការងារជាធំព្រោះមិនចង់ចំណាយពេលទៅគិតរឿងអតីតកាល។

« ជុងឃុកមិនទាន់ទៅផ្ទះទៀតឬ? » ណាំជូន ដែលដើរមើលការខុសត្រូវមុននឹងចេញសួរឡើងពេលឃើញនាយកំលោះនៅធ្វើការមិនគិតមើលម៉ោហសោះឡើយ។
« បន្ទិចទៀតរួចហើយបងជូន » គេឆ្លើយដោយឆ្ងោកនឹងអេក្រក់កុំព្យូទ័រ។

« ខំម្លឹងៗសន្សំលុយទុករៀបការមែនទេ? » ណាំជូន ធ្វើសួរមិនដឹងរឿងព្រោះមិនចង់ឲ្យជុងឃុកនឹងឃើញរឿងមិនល្អ ។

« រៀបការយ៉ាងមិចបង បើខ្ញុំគ្មានអ្នកយកផងនឹង » ជុងឃុក ងើបមុខតបទាំងញឹមតិចៗ។

« ណ្ហើយ! យប់នឹងអាចមានភ្លៀងចឹងប្រញ៉ាប់ទៅផ្ទះទៅ » ណាំជូន ខ្ជិលបកស្រាយច្រើនមនុស្សឆ្កួតនឹងការងារដូចជុងឃុកមិនសង្ឃឹមបានញំាតុមូលជាមួយគ្នាទេ(ជុងឃុករៀបការ)។

ជុងឃុកស្រាប់តែចាប់ភ្លឹកនឹងសម្តីណាំជូនទើបរហ័សបិទកុំព្យូទ័រហើយចេញទៅយកឡាន។ ខណៈពេលដល់ចំណតភ្លៀងបង្អុលមកភ្លាមទើបរាងក្រាស់រហ័សបើកឡានចេញទៅគោលដៅ។

ស្ថិតក្នុងហាងSky flowers នៅតែមានភាពមមាញឹកបើទោះបីរាងយប់ជ្រៅនិងភ្លៀងក៏ដោយ ។ អាកាសធាតុចុះត្រជាក់នាពេលព្រលប់អមនឹងបទចម្រៀងរំដុំបានបន្ទន់ឲ្យកំលោះតូចដែលហត់នឿយនឹងការងារប៉ុន្មានថ្ងៃមកនេះល្វើយៗសឹងនឹងលក់នៅលើតុធ្វើការរបស់ខ្លួន។

« ងងុយគេងណាស់ គិតមិនចេញទេ » គេរអ៊ូង៉ូវៗម្នាក់ឯងក្រោបមុខនឹងតុធ្វើកាលខណៈពេលគេទាល់គំនិតមិនដឹងថាត្រូវដេគ័រសួនច្បារឲ្យគេទាន់ពេលឬអត់។

ទឹងៗ! សម្លេងកណ្តឹងហាងបន្លឺឡើងរាងកាយមាំក្រាស់លេចឡើងដោយមានអ្វីនៅក្នុងដៃ។ ជីមីនងើបមុខសម្លឹងទៅទ្វាដោយសង្កេតក៏ព្រោះពន្លឺអំពូលស្លុងៗរបស់គេមិនអាចបង្ហាញថាជានរណាបាន។

« ហាងបិទហើយសុំអញ្ជើញមកលើកក្រោយ » គេបន្លឺឡើងដោយងើបឈរជាការគួរសមទើបដើរចូលទៅរកភ្ងៀវម្នាក់នោះ ។

Love maze Where stories live. Discover now